
មនុស្ស៣នាក់ ដែលយើងមិនគួរឱបក្រសោបគេឱ្យនៅនៅឡើយ!
ស្ថិតក្នុងទំនាក់ទំនងមួយ មិនថាការចាប់ផ្ដើមដោយល្អយ៉ាងណា ឬក៏ខំរក្សាមកជាយូរឆ្នាំយ៉ាងណាក៏ដោយ តែបើអ្នកដឹងថា គេស្ថិតក្នុងចំណុចនៃមនុស្សទាំ៣ដែលមាននៅខាងក្រោមនេះហើយ អ្នកក៏មិនគួរព្យាយាម ទាមទារ ឬខំប្រឹងឱបក្រសោបគេឱ្យនៅបន្តទៀតដែរ ត្រូវតែព្រមទទួលយកការពិត ប្រឈមមុខ និងបើកចិត្តឱ្យទូលាយ ព្រលែងដៃ ព្រលែងចិត្ត ទើបជីវិតអាចមានក្ដីសុខ និងសេរីភាពឡើងវិញ។ ដូច្នេះខាងក្រោមនេះ ជាមនុស្ស៣នាក់ ឬ៣ប្រភេទ ដែលអ្នកមិនគួរព្យាយាមឱបក្រសោបទុក បើមិនចង់ឱ្យខ្លួនឯងកើតទុក្ខ គ្រាំចិត្តពេញមួយជីវិតនោះ ៖ 1️⃣ មនុស្សដែលចង់ចាកចេញទៅ / មនុស្សដែលមិនចង់នៅ! មនុស្សដែលគេចង់ចាកចេញពីយើងទៅហើយនោះ គឺមានន័យថា គេបានសម្រេចចិត្តរួចហើយ ព្រោះគេមិនចង់នៅជាមួយនឹងយើងទេ អ្វីដែលរឹតតែសំខាន់ជាងនេះទៀតនោះគឺ គេបានអស់ចិត្តពីយើងហើយ…




















