
អណ្តើកទេពមានអ្វីចង់ប្រាប់អ្នក មុនចាប់ផ្តើមខែថ្មីកុម្ភៈ?
តាមរយៈរូបភាពអណ្តើកទេពខាងក្រោមទាំង ៣ តើអ្នកពេញចិត្តរូបភាពណាមួយជាងគេ? ការជ្រើសរើសរបស់អ្នក យើងនឹងបង្ហាញត្រលប់មកវិញ នូវសារដ៏មានឥទ្ធិពលដែលអ្នកគួរតែទទួលបានសម្រាប់ជីវិត នៅចន្លោះខែថ្មីកុម្ភៈ កៀកនឹងជិតចូលមកដល់នេះ៖ អណ្តើកទេពទី ១ មិនថារឿងលំបាកយ៉ាងណ ចូរអ្នកកុំបោះបង់ដោយងាយ ត្រូវគិតថា អ្នកបានឆ្លងដល់ពាក់កណ្ដាលទីទៅហើយ អ្នកបានឆ្លងកាត់រឿងលំបាកជាច្រើនរួចមកហើយ ហេតុអ្វីសល់តែបន្តិចទៀតនេះ អ្នកបែរជាគិតចង់បោះបង់? តាមរយៈការជ្រើសរើសរបស់អ្នក យើងលើកទឹកចិត្តឲ្យអ្នក ចូរបន្តបោះជំហានទៅមុខទៀត។ មិនយូរទេ អ្វីៗទាំងប៉ុន្មាននឹងរំលេចជាផ្លែផ្កាដូចការគ្រោងទុករបស់អ្នក។ ក៏កុំសង្ស័យដែរ ព្រោះព្រះកំពុងបញ្ជូនលាភសំណាងមកកាន់ជីវិតអ្នកហើយ។ អណ្តើកទេពទី ២ បន្តការអត់ធ្មត់ ទេវតាសំណាងកំពុងសម្លឹងមើលនូវការខិតខំរបស់អ្នកហើយ។ លាភសំណាង រង្វាន់ដ៏ធំមួយនឹងធ្លាក់មកដល់ជីវិតអ្នកនៅពេលខាងមុខ។ ទំហំលះបង់កាន់តែធំ ផលដែលបានតបស្នងមកវិញក៏កាន់តែច្រើន។…




















