ឆ្លងកាត់ពេលវេលាលំបាកអស់កាលជាច្រើនឆ្នាំ ទម្រាំផុតកម្មមកជួបតែសុខ នៅពេលវេលា ៤ ឆ្នាំបន្ទាប់។ រាប់ចាប់ពីដើមឆ្នាំ ២០២៣ តទៅមុខ អ្នកកើតឆ្នាំទាំង ៤ ដូចបង្ហាញខាងក្រោម ក្បួនហោរទាយឃើញថា នឹងកើតផ្លែផ្កា ផ្លាស់ទៅទិសដៅវិជ្ជមាន នាំឲ្យរំលេចជាភាពមានបានជាបន្តបន្ទាប់៖
អ្នកកើតឆ្នាំរោង – នាគ

ជោគជតារាសីអ្នកកើតឆ្នាំរោង អំណោយផលល្អណាស់ ផុតអស់ការលំបាកទាំងឡាយ ពោលតម្រង់ទៅផ្លូវរលោង គ្មានរលាក់ គ្មានគ្រោះបាំងមុខដូចមុនទៀតឡើយ។ ខ្សាច់នាំសំណាង បំភ្លឺផ្លូវជីវិត ឲ្យជួបតែដំណឹងល្អ ទាំងក្នុងអាជីពការងារ ការរកស៊ី និងរឿងរ៉ាវស្នេហានៅ ៤ ឆ្នាំបន្ទាប់។
ជីវិតម្ចាស់ឆ្នាំនាគ រីកដូចខ្លែងត្រូវខ្យល់ ចំណូលក៏កើនឡើងយ៉ាងឆាប់រហ័ស ហួសពីការរំពឹងទុកផងដែរ។ វាប្រៀបដូចជាឆ្នោតរង្វាន់ធំ តែក៏កើតចេញពីការខិតខំមិនគិតយប់ថ្ងៃមួយផ្នែកកន្លងមកចេញពីខ្លួនអ្នក។
អ្នកកើតឆ្នាំមមែ – ពពែ

នៅពេល ៤ ឆ្នាំខាងមុខនេះ អ្នកកើតឆ្នាំមមែ នឹងមានរាសីបត់ឡើងលឿន ឲ្យជួបតែភាពរុងរឿង សម្បូរសប្បាយក្នុងជីវិតក្រុមគ្រួសារ។ លុយហូរចូលដូចទំនប់បែកទឹក លាភចូលញឹកដូចសម្បុកឃ្មុំ ត្រជាក់ត្រជំទាំងទៅទីជិតនិងទីឆ្ងាយ។
អ្នកមានបំណងផ្លាស់ប្តូរការងារ ឬចាប់ផ្តើមអាជីវកម្មតូចធំ ពេលវេលាខាងមុខ គួរតែធ្វើគឺល្អបំផុត ព្រោះហុងស៊ុយមានស្រាប់ចាប់អ្វីក៏តែងជោគជ័យ មិនងាយស្គាល់ពាក្យថា ដួល។ យ៉ាងណាដំបូន្មានសម្រាប់ម្ចាស់ឆ្នាំមមែសំខាន់បំផុត គឺត្រូវរក្សាភាពស្ងប់ស្ងាត់ មានរឿងអ្វីកុំឆាប់ឆោឡោលឿនពេកអី ព្រោះអាចបាត់បង់ឱកាសធំ។
អ្នកកើតឆ្នាំជូត – កណ្ដុរ

ក្នុងពេលទៅមុខ ៤ ឆ្នាំ ជីវិតឆ្នាំជូត នឹងឈានដល់ដំណាក់កាលដ៏អស្ចារ្យ ព្រោះត្រូវបានគាំទ្រដោយទេវតាទ្រព្យ ដោយខ្សាច់សំណាងរីកតាំងពីដើម ២០២៣ តទៅមុខ។ ពេលវេលាអំណោយផលទាំងអាជីពការងារ ការរកស៊ី សេចក្តីស្នេហាមនុស្សប្រុសស្រី ចំជាជីវិតរលូនពិតៗ។
អ្នកក៏នឹងមានឱកាសអាចរកលុយបានច្រើនជាងមុន តែត្រូវចាំ ទោះយ៉ាងណាក្តោបទំនាក់ទំនងល្អឲ្យជាប់ដដែល ព្រោះមានមិត្តល្អ មានមនុស្សល្អនៅក្បែរច្រើន ក៏នឹងមានផ្លូវច្រើន ឱកាសច្រើនក្នុងជីវិតដូចគ្នា។ ស៊ូឲ្យគេស្រលាញ់ ជាងគេស្អប់។
អ្នកកើតឆ្នាំថោះ – ទន្សាយ

ងាកមកសញ្ញារាសីចក្រម្ចាស់ឆ្នាំទន្សាយឯណេះ ក៏បុកឡើងទៅលើខ្ពស់ នាំឲ្យសមិទ្ធផលបម្រុងនឹងកើត វារំលេចធំជាងផលដែលប្រុងនឹងទទួល មានន័យថាសំណាងគុណទ្វេ រឿងល្អត្រៀមកើតហួសពីការរំពឹងទុក។
ក្រៅតែពីសមត្ថភាព ការខិតខំប្រឹងប្រែងពេលខាងមុខ ៤ ឆ្នាំ ដើម ២០២៣ ដល់ ២០២៧ អ្នកអត់ចាំបាច់ព្រួយច្រើនទេ នឹងមានគេចាំជួយ ចាំចូលរួមជម្នះឧបសគ្គជាមួយជានិច្ច។ យ៉ាងណាត្រូវរក្សាបែបផែនជីវិតឲ្យល្អ មានន័យថា ឈរលើគោលដៅដើម ទើបអាចទទួលប្រាក់ចំណេញច្រើន តែក៏កុំភ្លេចសាងអំពើល្អទន្ទឹមនោះផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

