តើអ្នកជឿលើវាសនា និងការរៀបចំទុកជាមុននៃជីវិតដែរទេ? ការពិតទៅគឺវាអាចកើតមានពិតមែន ដោយអ្នកគ្រាន់តែជ្រើសរើសនៅដើមឈើទិព្វមួយ ក្នុងចំណោមដើមឈើទាំង ៤ នោះអ្នកនឹងអាចដឹងបាន ថានឹងមានរឿងអ្វីកើតឡើងទៅលើអ្នកក្នុងកំឡុងសប្តាហ៍ថ្មីខាងមុខ ចន្លោះថ្ងៃទី ២៣ ដល់ ២៩ មករា៖
ដើមឈើទិព្វទី ១

អ្នកនឹងទទួលបានភាពជោគជ័យក្នុងទំនាក់ទំនងស្នេហា នៅពេលខាងមុខ ដែលអាចថា មនុស្សដែលអ្នករង់ចាំ គេនឹងរំលេចវត្តមានមកហើយ។
បើអ្នកឯកោពេលនេះ ត្រូវចាំថាមិនយូរទៀតនោះទេ ពេលវេលានៃការគូគ្រងជាមួយដៃគូជីវិត នឹងរំលេចមកដល់ឆាប់ៗនេះ។
ដើមឈើទិព្វទី ២

សំណាងគឺកំពុងរង់ចាំអ្នកនៅផ្លូវខាងមុខ ដោយអាចជាអ្នកនឹងជួបដំណឹងល្អលើផ្នែកហិរញ្ញវត្ថុ។ អាចថារយៈពេលប៉ុន្មានខែទៅមុខទៀត អ្នកនឹងទទួលបានអំណោយ ឬរបស់មានតម្លៃណាមួយ។ រាល់ការផ្សងសំណាងរបស់អ្នកនៅពេលនេះ នឹងជួយអ្នកឲ្យមានឱកាសទទួលបានលាភច្រើន។
ដើមឈើទិព្វទី ៣

រង្វិលនៃសំណាងបានវិលមករកអ្នកទៀតហើយ ដោយនៅពេលខាងមុខនេះ ដ្បិតបើអ្នកជួបបញ្ហាអ្វីក៏ដោយ ក៏វានឹងត្រូវបានដោះស្រាយ ហើយខ្លះប្រែក្លាយទៅជាលាភសម្រាប់អ្នកវិញក៏មាន។ កុំខ្លាចនឹងការប្រឈមបញ្ហានៅពេលខាងមុខ ចូរដោះស្រាយវាតាមវិធីល្អបំផុតរបស់អ្នក។
ដើមឈើទិព្វទី ៤

បើអ្នកជា អ្នកបំពេញការងារនៅស្ថាប័នណាមួយ ចាំតែមើលចុះ នៅសប្តាហ៍ថ្មីខាងមុខ នឹងមានការទទួលភារកិច្ចថ្មីចូលមក ដែលវារាងហត់បន្តិចមែន តែជាឱកាសសម្រាប់អ្នកក្នុងការរីកមុខមាត់ និងសាយភាយគុណភាពរបស់ខ្លួនឯងទៅកាន់ថ្នាក់លើឲ្យបានឃើញកាន់តែច្បាស់។
ចំណែកឯអ្នករកស៊ី នឹងទទួលបានអតិថិជនចូលពេញៗហាង បើអ្នកលក់ដូរទំនិញ Online នោះក៏នឹងមានគេកុម្ម៉ង់ បញ្ជាទិញច្រើន ខុសពីសប្តាហ៍មួយដង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

