រឿងរ៉ាវលុយកាក់ បញ្ហាឧបសគ្គទាំងអំបាលម៉ានដូចត្រូវបានគេជប់បំបាត់ចោល ផ្ទុយមកវិញ ឲ្យកើតជាចំណូលដ៏គួរឲ្យភ្ញាក់ផ្អើល កាត់បន្ថយសម្ពាធមួយផ្នែកធំ ជួយដល់ម្ចាស់ឆ្នាំ ៣ ឲ្យសម្រាលទុក្ខភិតភ័យទាំងឡាយ នាកំឡុងចុងសប្តាហ៍នេះ ចំថ្ងៃទី ២១ និង ២២ មករា៖
អ្នកកើតឆ្នាំមមី – សេះ

អ្នកនឹងទទួលបានដំណឹងល្អ លាភសំណាងនាចុងសប្តាហ៍ខាងមុខ ដោយវាបានហែលកាត់ការខិតខំអស់រយៈពេលជាយូរ ទម្រាំឈានមកដល់សេចក្តីអំណរមិនអាចកាត់ថ្លៃបានខាងមុខ។ វាជាពេលវេលាដែលមិនអាចបំភ្លេចបាន ព្រោះដូចមានគេមកជួយ គេមកសម្រាលទុក្ខរបស់អ្នកមួយផ្នែកធំ ជាពិសេសលើផ្នែកហិរញ្ញវត្ថុ។
ឆ្នាំមមី ច្រកទ្វារទ្រព្យបើកទ្វារ នាំឲ្យចំណូលហូលចូលទាំងដុំ រីឯទុក្ខធំ ក៏រសាត់បាត់ សល់តែបញ្ហាតូចតាចសឹងមិននាំឲ្យអ្នកព្រួយបារម្ភអ្វីឡើយ។ ត្រូវចាំថា បើចង់បានលាភធំ ត្រូវព្យាយាមចូលកៀកមនុស្សដែលមានគំនិតដូចគ្នា ឆាប់យល់អារម្មណ៍ចុះសម្រុងទៅមក អ្នកនឹងកាន់តែបានសំណាង។
អ្នកកើតឆ្នាំវក – ស្វា

ជោគវាសនាម្ចាស់ឆ្នាំវក ប្រកបដោយជោគជ័យ សេចក្តីសុខ ទាក់ទាញសំណាង ដូចបានផ្កាយលើកយីអ៊ុនហូរចូលមកសារជាថ្មី។ ក៏អរគុណនូវម្ចាស់ឆ្នាំសេះ ពោរពេញដោយការគិតសុទិដ្ឋិនិយមតាំងពីដើមផង។
នាចុងសប្តាហ៍ខាងមុខ មនុស្សកើតឆ្នាំវក អាចមានការគិតឃើញថ្មី បន្ថែមការជឿជាក់ដែលគេមានផង នោះអាចជាអំណោយថ្មីមួយសម្រាប់ខ្លួនឯង ឲ្យត្រៀមលក្ខណៈដើម្បីចាប់យកឱកាសកើបមាសកើបប្រាក់ នៅពេលដ៏ខ្លីបន្ទាប់។ ចូរថែរក្សាឲ្យបានល្អនូវតុល្យភាពនៅកន្លែងការងារ ការរកស៊ី ជៀសវាងឲ្យផុតនូវជម្លោះធំតូចក្តី។
អ្នកកើតឆ្នាំរកា – មាន់

គ្រាប់ខ្សាច់លើកយីអ៊ុន ជាច្រើនគ្រាប់បានរំលេចដូចត្បូងគ្រីស្ទាល់ លើកជីវិតម្ចាស់ឆ្នាំរកា ឲ្យភ្លឺចិញ្ចាចនូវចុងសប្តាហ៍ ថ្ងៃសៅរ៍-អាទិត្យ ទី ២១-២២ មករា៖ ទេវតាការពារទ្រព្យ វិញ្ញាណល្អៗទាំងអំបាលម៉ានមកហែហមមិនឲ្យម្ចាស់ឆ្នាំម្សាញ់ ជួបរឿងលំបាកឡើយនៅពីរថ្ងៃខាងមុខ។
ចាំតែមើលចុះ អ្នកប្រុងនឹងទទួលបានដំណឹងល្អ ឬអំណោយគួរឲ្យចាប់អារម្មណ៍ណាមួយ ពីមនុស្សដែលឆ្ងាយពីអ្នក ឬសាច់ញាតិដែលខានជួបអ្នកអស់រយៈកាលជាយូរមកហើយ។ អ្នកក៏នឹងសប្បាយរីករាយខ្លាំងផងដែរ ជាមួយប្រាក់ចំណេញហូរចូល កើតចេញពីកម្លាំងញើសឈាម អ្នកខិតខំតាំងពីដំបូងមក។ អ្វីដែលត្រូវប្រយ័ត្ន គឺប្រយ័ត្នពាក្យសម្តីជាមួយអ្នកដទៃនៅជុំវិញខ្លួន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

