
រក្សាឲ្យជាប់ទម្លាប់ ៥ នេះមុនចូលគេង ព្រោះអាចជួយឲ្យអ្នកអាយុវែង គ្មានជំងឺបៀតបៀន
ប្រសិនអ្នកអាចរក្សាជាប់នៅទម្លាប់ទាំង ៥ ខាងក្រោមមុនចូលគេង នោះជារឿយៗអ្នកនឹងទទួលបានសុខភាពល្អ ជាកត្តាជួយពន្យារអាយុរបស់អ្នកឲ្យកាន់តែវែង៖ ៥) លំហាត់ប្រាណស្រាលៗ ការធ្វើលំហាត់ប្រាណស្រាលៗមុនចូលគេង វាល្អទាំងសម្រាប់សុខភាពផ្លូវកាយនិងផ្លូវចិត្ត។ អ្នកអាចធ្វើចលនាយូហ្គាសាមញ្ញៗ ឬក៏ការលើកឡើងទល់ជញ្ជាំងពេលអ្នកទម្រេតខ្លួនទៅលើគ្រែ។ ម្យ៉ាងទៀតឬអាចដើរចុះឡើងទៅមកឲ្យមានសកម្មភាពបន្តិច នោះនឹងអាចជួយឲ្យអ្នកគេងលក់ស្កប់ស្កល់។ ៤) ត្រាំជើង មនុស្សអាយុវែងនៅប្រទេសចិន ឲ្យតែមុនចូលគេង ពួកគេមានទម្លាប់ត្រាំជើងទៅក្នុងទឹក ព្រោះជឿថាអាចជួយឲ្យគេងលក់ស្រួល និងចរន្តឈាមដើរល្អ។ អ្នកអាចត្រាំជើងទៅក្នុងទឹកក្តៅប្រហែល ៤០ អង្សាសេ រយៈពេល ១៥ ទៅ ៣០ នាទី រួចពេលត្រាំយើងអាចម៉ាស្សាបាតជើងថ្នមៗ ដើម្បីការពារដល់តម្រងនោម និងខ្យល់ចេញចូលពេញរាងកាយទាំងមូល។ ៣)…




















