ប្លែកៗ

Fddfrt
ប្លែកៗ

១៥ ថ្ងៃចុងក្រោយខែមិនា ម្ចាស់ឆ្នាំ ៣ អស់ព្រួយ រឿងលុយកាក់ហើយ

ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម បើ​ទោះ​បី​ធ្លាប់​ជួប​ឧបសគ្គ​ច្រើន សឹង​តែ​អ្នក​ខ្លះ​ប៊ិះ​តែ​ធ្លាក់​ដល់​បាត​ម្តងម្កាល តែ​ជោគវាសនា​របស់​ពួក​គេ​នៅ​អាច​ស្រោចស្រង់​ឡើង​មក​វិញ​បាន នៅ​រយៈពេល ១៥ ថ្ងៃចុងក្រោយនៃខែមិនា ឆ្នាំ ២០២៣ នេះ៖ អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ តាម​ហោរាសាស្រ្ត ១៥ ថ្ងៃនៃរយៈពេលចុងក្រោយខែមិនា រាប់ពីថ្ងៃទី ១៦ ដល់ ៣១ សម្រាប់​ម្ចាស់​ឆ្នាំ​ថោះ ដែល​រមែង​ជា​មនុស្ស​មាន​ចិត្ត​ល្អ រួសរាយ​រាក់ទាក់ និង​អាច​ជួប​លាភ​សំណាង​ធំ នៅ​ពេល​ខាង​មុខ។ អ្វី​គ្រប់​យ៉ាង​សម្រាប់​ពួក​គេ នឹង​ទទួល​បាន​ជោគជ័យ ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ច្រណែន​ខ្លាំង។ ក្នុង​កំឡុង​ពេល​នេះ ម្ចាស់​ឆ្នាំ​ថោះ…

Jhjh
ប្លែកៗ

ស្រីៗគ្នាយើងមានសញ្ញាទាំង ៥ នេះទេ? បើមានមួយ នោះរាងកាយអ្នកក្មេងជាងវ័យហើយ

មនុស្សស្រីដែលមានអាយុលើសពី ៣០ ឆ្នាំឡើងទៅ ហើយរាងកាយរបស់នាងមានចេញសញ្ញា ៥ នេះមក នោះគឺបង្ហាញច្បាស់ថារាងកាយមានតុល្យភាពអរម៉ូន ដែលនាំឲ្យនាងក្មេងជាងវ័យ។ ៥) ស្បែកភ្លឺ អរម៉ូនភេទស្រីក្នុងរាងកាយបើវាមានតុល្យភាព នោះនឹងជះឥទ្ធិពលដល់ស្បែករបស់អ្នក គឺនឹងធ្វើឲ្យស្បែកនោះមានសភាពចាំង និងភ្លឺរលោង។ ៤) ការមករដូវទៀងទាត់ នៅពេលដែលមានអាយុលើសពី ៣០ ឆ្នាំហើយ ស្រ្តីនៅតែមករដូវទៀងទាត់ដោយតែងតែមកចន្លោះពី ១៨-៣៥ ថ្ងៃ ហើយឆ្លងកាត់រយៈពេល ៣-៥ ថ្ងៃមានឈាមក្រហម នោះគឺស្ថិតក្នុងកម្រិតល្អមួយ ដែលមុខងារអូវុលរបស់នាងគឺល្អខ្លាំងណាស់។ ៣) ឆ្អឹងរឹងមាំ ស្រ្តីដែលមានកម្រិតអរម៉ូនអឺស្រ្តូសែនគ្រប់គ្រាន់នៅក្នុងខ្លួន នោះអាចកាត់បន្ថយការបាត់បង់ជាតិកាល់ស្យូម ដែលមានន័យថាឆ្អឹងរបស់ពួកគេនៅតែរឹងមាំ…

Gfgf
ប្លែកៗ

១៦,១៧,១៨ មិនា ឲ្យ​គេ​មើល​ងាយ​ចុះ ទេវតា​នឹង​កាន់​តែ​ប្រោស​ទ្រព្យ​ដល់​ម្ចាស់​ឆ្នាំ​ទាំង ៣

ចូលដល់ពាក់កណ្តាលខែមិនា ហើយក៏ជាពេលវេលានាំលាភ និងការមានរាសីខ្ពស់ត្រដែតសម្រាប់អ្នកកើតឆ្នាំទាំង ៣ នៅរយៈពេល ៣ ថ្ងៃបន្ទាប់នេះផងដែរ ចាំទុកគឺថ្ងៃ ១៦ ១៧ និង ១៨៖ អ្នកកើតឆ្នាំមមី – សេះ ជាពេលវេលាផ្លាស់ប្តូរជោគវាសនារបស់អ្នក ដោយក្នុងកំឡុងពាក់កណ្តាលចូលចុងសប្តាហ៍ នៃខែមិនានេះ អ្នកនឹងលែងសូវខ្វល់ពីរឿងប្រាក់កាក់ហើយ ពោលគឺអ្នកនឹងឃើញឱកាសថ្មីក្នុងការទទួលបានផលចំណេញ ឬជាប្រភពចំណូលថ្មីសម្រាប់អ្នកលើសពីការរកបាននៅពេលបច្ចុប្បន្ន។ អ្នកកើតឆ្នាំមមី ជាមនុស្សដែលមានទំនុកចិត្តខ្ពស់ ហើយរមែងទទួលបានការស្រលាញ់រាប់អាន និងជឿទុកចិត្តពីដៃគូសហការ ក៏ដូចជាមនុស្សនៅជុំវិញខ្លួន ដែលមួយជីវិតនេះរមែងជួយឲ្យពួកគេមានលាភឡើងច្រើនជាងចុះ។ អ្នកកើតឆ្នាំច – ឆ្កែ ១៦,១៧ និង…

New Copy
ប្លែកៗ

មនុស្សស្រី ដែលមានលក្ខណៈសម្គាល់ទាំង ៤នេះ ទោះខំប្រឹងប៉ុនណា ក៏មិនសល់លុយកាក់ ទ្រព្យច្រើនដូចគេដែរ

តាម​នរវិទ្យា បុគ្គល​ដែល​មាន​លក្ខណៈ​មួយ​ក្នុង​ចំណោម ៤ ខាងក្រោម​នេះ ច្រើន​តែ​ទុកដាក់លុយមិនសល់ មនុស្សប្រភេទនេះ ចាយច្រើនខ្ជះខ្ជាយ ច្បាស់ជាក្រមួយជីវិតមិនខាន។ ១. ថ្ងាសទាប ខ្លី សមាមាត្រមុខត្រូវបានគេចាត់ទុកថាជាស្តង់ដារ នៅពេលដែលថ្ងាសមានប្រវែង 1/3 នៃប្រវែងមុខ ទទឹងនៃថ្ងាស គឺពីរដងនៃកម្ពស់ថ្ងាស។ ប្រសិនបើថ្ងាសខ្លីជាង 1/3 នៃមុខ វាត្រូវបានចាត់ទុកថាជាថ្ងាសទាប/ថ្ងាសខ្លី។ យោងតាមនរវិទ្យា មនុស្សដែលមានថ្ងាសទាប ច្រើនតែស្លេកស្លាំង មនោសញ្ចេតនា ពិបាកគ្រប់គ្រងពាក្យសម្ដី និងសកម្មភាពរបស់ពួកគេ។ បុគ្គលនេះច្រើនតែលោភលន់ចង់បានផលប្រយោជន៍ភ្លាមៗ មិនមានការគិតទុកជាមុន និងងាយរងឥទ្ធិពលនៃអារម្មណ៍ ដូច្នេះហើយគាត់តែងតែធ្វើការសម្រេចចិត្តខុស។ ពេលមានលុយក្នុងដៃ…

22
ទស្សនៈ

មានតែប៉េងប៉ោះមួយផ្លែអាចទទួលបានស្បែកភ្លឺរលោងបានដោយអនុវត្តវិធីសាស្រ្តងាយៗមួយនេះ

ប្រសិនបើអ្នកចង់ទទួលបានស្បែកសម៉ត់រលោង ក្មេងជាងវ័យដោយចំណាយលុយតិចនិងគ្មានជាតិគីមី អ្នកអាចសាកល្បងធ្វើម៉ាសអប់មុខមួយនេះបាន៖ ១. ជាដំបូង ហាន់ផ្លែប៉េងប៉ោះជាពីរចំណិត ២. បន្ទាប់មក កោសសាច់ប៉េងប៉ោះចេញឱ្យបានជាល្បាយបុិៗ ៣. នៅពេលដែលបានល្បាយផ្លែប៉េងប៉ោះហើយ ចូរអ្នកដួសម៉្សៅអង្ករមួយស្លាបព្រាកាហ្វេចូលក្នុងល្បាយ ៤. បន្ទាប់មក យ៉ាអួរពីរស្លាបព្រាកាហ្វេ ៥. ទឹកឃ្មុំ មួយស្លាបព្រាកាហ្វេ ៦. ជំហានចុងក្រោយ អ្នកត្រូវកូរល្បាយនេះឱ្យសព្វ រួចយកទៅលាបលើផ្ទៃមុខបាន បញ្ជាក់៖ អ្នកអាចទុកម៉ាសអប់មុខនេះលើមុខពី២០ទៅ៣០នាទី សឹមលាងទឹកចេញហើយអាចធ្វើវាម្តងឬពីរដងក្នុងមួយសប្តាហ៍៕ អត្ថបទដោយ៖ Nuth ប្រភព៖ Simple Home Remedies

Rttr
ប្លែកៗ

ជ្រើសរើសកូនសោរ​មួយ ដើម្បីបើកមើលកំណប់ ប្រចាំខែឧសភា

តាម​រយៈ​កូនសោរទាំង ៦ ដូច​បង្ហាញ​ក្នុង​រូប តើ​អ្នក​ចាប់​អារម្មណ៍​នឹង​ជ្រើស​យក​កូនសោរ​ណា​មួយ​ជាង​គេ ដើម្បីបើកកំណប់មាសកំណប់ប្រាក់? ជាមួយ​នឹង​ចម្លើយ​របស់​អ្នក អាច​បង្ហាញ​ឲ្យ​អ្នក​ដឹង ថា​នៅ​កំឡុងខែឧសភា ទំព័រធំទី ៥ ឆ្នាំ ២០២៣ នេះ ជីវិត​អ្នក​នឹង​ត្រូវ​ជួប​រឿង​បែប​ណា​ខ្លះ តុះ​ទៅ​ផ្ទៀងផ្ទាត់​នៅ​ខាង​ក្រោម៖ កូនសោរ​ទី ១ វា​ជា​រឿង​ល្អ​ ៥០ អាក្រក់ ៥០។ អាក្រក់​ចង់​បង្ហាញ​មក​ថា អ្វី​ដែល​អ្នក​កំពុង​ធ្វើអ្វីមួយ ​ហាក់​គ្មាន​គោលដៅ​ច្បាស់លាស់​ទាល់​តែ​សោះ នាំ​ឲ្យ​ពេល​ខ្លះ វា​មើល​ទៅ​ដូច​ជា​ទង្វើ​ឆោត​ល្ងង់​ ដែល​អ្នក​គួរ​តែ​ផ្លាស់ប្តូរ។ ល្អ ៥០ គឺ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ​នឹង​កើត​ឡើង​ ចូល​មក​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ដោយ​វា​អាច​ពាក់ព័ន្ធ​នឹង​ផ្នែក​ទ្រព្យ…

Hghj
ប្លែកៗ

អ្នក​មាន​ខ្សែ​បាត​ដៃ​ប្រភេទ​ណា​មួយ? យើង​អាច​ទាយ​ដឹង​ថា​វាសនា​អ្នក នឹង​សំណាង​ឬ​អត់

ខ្សែ​បាតដៃ​ទាំង ២ ប្រភេទ​ខាង​ក្រោម គឺ​មាន​កំណត់​នូវ​ជោគវាសនា និង​សំណាង​ក្នុង​ជីវិត​របស់​អ្នក ផ្សេង​ពី​គ្នា។ តោះ​លើក​បាត​ដៃ​មើល​បន្តិច តើ​អ្នក​ស្ថិត​នៅ​ប្រភេទ​ណា​មួយ? ១) ខ្សែ​ពីរ​ត​ភ្ជាប់​គ្នា បុគ្គល​នេះ ជា​មនុស្ស​រហ័សរហួន មាន​ចិត្ត​ទូលាយ ហើយ​មាន​និស្ស័យ​ព្យាយាម​ក្នុង​ការ​សិក្សា​តាំង​តែ​ពី​ក្មេង​វ័យ។ ក៏​រមែង​មាន​គេ​រាប់អាន​ជុំទិស ដូច្នេះ​ចាស់​ទៅ​ គឺ​រស់នៅ​ប្រកប​ដោយ​ក្តីសុខ និង​ភាព​រុងរឿង។ ជោគវាសនា​ក្នុង​ជីវិត​របស់​មនុស្ស​នេះ ជា​ទូទៅ​មិន​ចូលចិត្ត​គិត​អ្វី​ស្មុគស្មាញ​ច្រើន​ទេ ជួប​អី​សឹម​ដោះ​ហ្នឹង ហើយ​តែងតែ​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ជីវិត។ សំណាង​កើត​មាន ក៏​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​ផង តែ​ល្អ​ត្រង់​មួយ គឺ​គេ​លេចធ្លោ​ត្រង់​ពូកែ​ខាង​បង្កើត​ទំនាក់ទំនង។ មនុស្ស​នេះ​ងាយ​ឡើង​តំណែង ឡើង​ឋានៈ ហើយ​បើ​ការ​ចាប់ផ្តើម​អាជីវកម្ម គេ​គិត​បាន​ល្អិតល្អន់ និង​មិន​ងាយ​បរាជ័យ​ឡើយ។ ២)…

Ythgh
ប្លែកៗ

ហោរាសាស្ត្រ ១៣-១៩ មិនា អ្នក​កើត​ឆ្នាំ​ ៣ យីអ៊ុន​ឡើង​ ដៃ​រវល់​រាប់​លុយ​មួយ​អាទិត្យពេញ

សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ នៅចន្លោះសប្តាហ៍ថ្មី ពីថ្ងៃទី ១៣ ដល់ ១៩ មិនា ឆ្នាំ ២០២៣ ពួក​គេ​នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត អាច​មាន​លុយ​ចូល​ឆឹបៗ រវល់រាប់លុយនាំចំណូលចូលហោប៉ៅសឹងមួយអាទិត្យពេញ៖ អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ មនុស្ស​ដែល​កើត​ឆ្នាំជូត នៅ​សប្តាហ៍ថ្មីនេះ ប្រៀប​ដូច​ជា​មាន​ផ្កាយ​នាំ​សំណាង ចូល​មក​ដល់​ជីវិត​របស់​ពួក​គេ។ ដ្បិត​បើ​កន្លង​មក​មាន​គ្រោះ​ច្រើន​ក្នុង​ជីវិត តែ​មិន​អី​ទេ​ពេល​ខាង​មុខ​នេះ​ទៅ គឺ​នឹង​ល្អ​វិញ​ហើយ។ ជា​ពិសេស​ចំ​ដើមសប្តាហ៍តទៅ អ្នក​កើត​ឆ្នាំកណ្តុរ នឹង​មាន​យីអ៊ុន​ឡើង​ខ្ពស់ ហើយ​បើ​ចេះ​ចាប់​យក​ឱកាស​ទាំង​នោះ​ផង នោះ​នឹង​មាន​លុយ​កាន់​ពេញ ល្មម​នឹង​រាប់​ហត់។ អ្នក​កើតឆ្នាំឆ្លូវ – គោ…

Hghg
ប្លែកៗ

ចែក​គ្នា​បាន​ដឹង! ផឹក​របស់​ទាំង ៥ នេះ​មុន​ចូល​គេង អាច​ជួយ​ឲ្យ​ស្រក​ទម្ងន់​និង​ស្បែក​ស្អាត​ជាង​វ័យ

សម្រាប់​អ្នក​ដែល​ចង់​បាន​រាងកាយ​រឹងមាំ ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​ឲ្យ​ស្រក​ទម្ងន់ និង​ទទួល​បាន​ស្បែក​ស្អាត​ជាង​វ័យ អ្នក​គួរ​តែ​មាន​ទម្លាប់​ទទួល​ទាន​នៅ​ប្រភេទ​ភេសជ្ជៈ​ទាំង ៥ ដូច​ខាង​ក្រោម មុន​ពេល​ចូល​គេង៖ ៥) ទឹកឃ្មុំ​ក្រូចឆ្មា ក្រៅ​ពី​មាន​ប្រសិទ្ធភាព​បន្សាប​ជាតិ​ពុល​និង​ជួយ​ដល់​មុខងារ​ថ្លើម ទៀត​សោត​វា​ក៏​អាច​ជួយ​ឲ្យ​ស្បែក​ស្អាត ហើយ​ស្រក​ទម្ងន់​បាន​ ដោយ​មាន​ប្រសិទ្ធភាព​ផង​ដែរ។ ជាក់ស្តែង​ក្រូចឆ្មារ​វា​មាន​វីតាមីន​ជា​ច្រើន ខណៈ​ដែល​ទឹក​ឃ្មុំ​វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​ក៏​មាន​សរសៃ Pectin ដែល​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​ល្អ​ផង​ដែរ មួយ​ទៀត​គឺ​ដុត​ខ្លាញ់​លើស​ឲ្យ​ក្លាយ​ជា​ថាមពល។ ៤) ទឹក​ផ្លែប៉ោម យោង​តាម​ការ​សិក្សា​ ជា​ទូទៅ​ផ្លែប៉ោម​មាន​ផ្ទុក​ត្រឹម ៧០-៨០ កាឡូរី តែ​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ និង​មិន​មាន​ផ្ទុក​នូវ​ខ្លាញ់​លើស​នោះ​ទេ។ ដូច្នេះ​ការ​ទទួល​ទាន​ទឹក​ផ្លែប៉ោម​ស្រស់​មុន​ចូល​គេង គឺ​ត្រូវ​បាន​គេ​រាប់​ថា ជា​វិធី​សម្រក​ខ្លាញ់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ៣)…

Hghg
ប្លែកៗ

មនុស្ស​ភាគ​ច្រើន​ចន្លោះ​ប្រហោង ៥ ចំណុច​នេះ ដែល​នាំ​ឲ្យ​ស្បែក​ស្ងួត​ហើយ​មិន​ដឹង​មូលហេតុ

រៀងរាល់​ថ្ងៃ​មាន​ទម្លាប់​ជា​ច្រើន ដែល​ជឿ​ថា​គ្នា​យើង​មួយ​ចំនួន​នៅ​បន្ត ហើយ​ទម្លាប់​ទាំង​នោះ ដ្បិត​គិត​ពី​ក្រៅ​ទៅ​ថា​ល្អ តែ​ការ​ពិត​គឺ​វា​ប៉ះពាល់​ដល់​ស្បែក​ជា​ខ្លាំង។ យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត លែង​មាន​សំណើម ហើយ​អ្នក​ខ្លួន​ឯង​ផ្ទាល់​ក៏​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​ថែម​ទៀត៖ ៥) ផឹក​ទឹក​ច្រើន​ពេក យើង​តែងតែ​ណែនាំ​ឲ្យ​អ្នក​ទទួល​ទាន​ទឹក តែ​គួរ​ស្ថិត​នៅ​កម្រិត​បរិមាណ​ដ៏​សមរម្យ​មួយ​ដែរ។ បើ​អ្នក​ផឹក​ទឹក​ច្រើន​ពេក វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក ព្រោះ​បរិមាណ​ទឹក​ចូល​ខ្លួន​ច្រើន​ពេក រាងកាយ​នឹង​បាត់បង់​ជាតិ​រ៉ែ នាំ​ឲ្យ​ស្បែក​មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​ជីវិត។ ៤) ងូត​ទឹក​ក្តៅ​យូរ ការ​ងូត​ទឹក​ក្ដៅឧណ្ណៗ ​មនុស្ស​ជា​ច្រើន​ជឿ​ថា​ដើម្បី​បន្ធូរ​អារម្មណ៍​ដ៏​តានតឹង​របស់​ពួក​គេ ប៉ុន្តែ​ការ​ងូត​រយៈ​ពេល​យូរ វា​នឹង​នាំ​ឲ្យ​ស្បែក​ឡើង​ស្ងួត ហើយ​លែង​មាន​សំណើម​បែប​រស់រវើក។ អ្នក​គួរ​តែ​ងូត​ទឹក​ត្រឹម​រយៈ​ពេល​ខ្លី ហើយ​ប្រើប្រាស់​សាប៊ូ​មក​ត្រដុស​លើ​ស្បែក​ស្រាលៗ និង​ជ្រើសរើស​របស់​ដែល​មាន​គុណភាព​ល្អ។ ៣) មិន​ប្រើ​ស្រោមជើង​ពេល​គេង មនុស្ស​មួយ​ចំនួន​មិន​ចាប់​អារម្មណ៍​នោះ​ទេ តែ​យើង​ណែនាំ​ឲ្យ​ប្រើប្រាស់​ស្រោម​ជើង​នៅ​ពេល​គេង ព្រោះ​វា​ក្រៅ​ពី​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់…

Fdfdf
ប្លែកៗ

ប្រយ័ត្ន​ឈឺ​ទាំង​គ្រួសារ! កំហុស​ទាំង ៥ ត្រូវ​ជៀស​ឲ្យ​បាន ពី​ការ​ប្រើប្រាស់​ទឹក​ឃ្មុំ

ទឹកឃ្មុំ​ប្រៀប​បាន​ដូច​ជា​ឱសថ​ទិព្វ​ពី​ធម្មជាតិ ហើយ​គ្រួសារ​ជា​ច្រើន​ប្រើប្រាស់​នៅ​តម្រូវ​ការ​ផ្សេងៗ​ពី​គ្នា ដោយ​វា​ក៏​​ល្អ​ចំពោះ​សុខភាព​លើ​ផ្នែក​មួយ​ចំនួន​ផង​ដែរ។ យ៉ាង​ណា​ការ​ប្រើប្រាស់ ក៏​ទាមទារ​ឲ្យ​ប្រើប្រាស់​ត្រឹមត្រូវ​តាម​បែបបទ មិន​ដូច្នោះ​ទេ ទឹកឃ្មុំ​អាច​នឹង​ប្រែ​ជា​របស់​មិន​ល្អ​ចំពោះ​សុខភាព​យើង​ទៅ​វិញ៖ ៥) ផឹក​ទឹកឃ្មុំ​ពេល​ភ្ញាក់​ពី​គេង នៅ​ពេល​ដែល​ពោះ​ទទេ អ្នក​មិន​គួរ​ប្រញាប់​ទទួល​ទាន​ទឹក​ឃ្មុំ​នោះ​ទេ មិន​ថា​តែ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ឬ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹក​ក្រូច​ឆ្មារ ព្រោះ​វា​អាច​ដាក់​បន្ទុក​លើ​ប្រព័ន្ធ​រំលាយ​អាហារ នាំ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ។ លើស​ពី​នេះ​ដូច​អ្នក​ដឹង​ស្រាប់​ហើយ ទឹកឃ្មុំ​មាន​ជាតិ​ស្ករ​ច្រើន វា​ក៏​អាច​បណ្ដាល​ឲ្យ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​ដែរ ជា​ពិសេស​សម្រាប់​អ្នក​ទឹកនោម​ផ្អែម ពេល​ទទួល​ទាន​វា​ទឹក​ព្រឹក គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់។ ៤) រក្សា​ទុក​ទឹកឃ្មុំ​ខុស​របៀប ទឹក​ឃ្មុំ​មាន​មុខងារ​ពិសេស​អាច​ប្រឆាំង​នៅ​បាក់តេរី​មួយ​ចំនួន អាច​បញ្ចៀស​មិន​ឲ្យ​រាងកាយ​ឆ្លង​ជំងឺ។ ដោយឡែក​ក៏​លុះត្រា​អ្នក​រក្សា​ទុក​វា​ឲ្យ​បាន​ល្អ​ផង​ដែរ។ វិធី​ល្អ​បំផុត​ក្នុង​ការ​រក្សា​ទុក​ទឹក​ឃ្មុំ គឺ​ត្រូវ​ដាក់​វា​នៅ​ក្នុង​កែវ​កញ្ចក់ ឬ​កែវ​ណា​មួយ​ ហើយ​បិទ​គម្រប​ឲ្យ​តឹង រួច​រក្សា​ទឹក​នៅ​កន្លែង​ត្រជាក់​ហើយ​ស្ងួត ដោយ​ល្អ​បំផុត​អាច​ក្រោម…

Fgfg
ប្លែកៗ

នេះ​រូបមន្ត​ធម្មជាតិ​ងាយៗ ប្រើ​តែ​ត្រសក់ អាច​ជួយ​ឲ្យ​មុខ​ភ្លឺ​រលោង ក្មេង​ជាង​វ័យ​កាន់​ឆ្នាំ

ត្រសក់​ជា​ផ្លែ​ឈើ​ម្យ៉ាង​ដែល​មាន​ផ្ទុក​ទឹក​រហូត​ដល់ ៩០ ភាគរយ ហើយ​វា​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម មាន pH ជា​តុល្យភាព​ល្អឥតខ្ចោះ​សម្រាប់​ថែ​រក្សា​ស្បែក ហើយ​ត្រូវ​បាន​គេ​ជ្រើសរើស​យក​មក​ច្នៃ​ក្នុង​រូបមន្ត​ថែ​រក្សា​សម្រស់​ច្រើន​បែប​ខុស​ពី​គ្នា។ ថ្ងៃ​នេះ Knongsrok សូម​ណែនាំ​ពី​រូបមន្ត​ប្រើប្រាស់​ត្រសក់ មក​ជួយ​ឲ្យ​មុខ​ភ្លឺ​ចែងចាំង ក្មេង​ជាង​វ័យ ចំណាយ​តិច បាន​ផល​ច្រើន និង​មិន​ទាមទារ​ពេលវេលា​ច្រើន​ទៀត។ យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ការ​ក្លាសេ​ត្រសក់​ក្នុង​ទូ​ទឹកកក​ច្រើន​ម៉ោង ហើយ​យក​វា​មក​ប្រើប្រាស់​ម៉ាស្សា​មុខ​រៀងរាល់​ព្រឹក មិន​ត្រឹម​តែ​ជួយ​បំបាត់​ភាព​ហើយ កាត់​បន្ថយ​ការ​ឡើង​ស្នាម​ក្រហម​មុន និង​ជួយ​បង្រួម​រន្ធ​ញើស​ប៉ុណ្ណោះ​ទេ វា​ក៏​ថែម​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក ជួយ​ឲ្យ​មុខ​ភ្លឺ​រលោង​ល្អ មើល​ទៅ​ក្មេង​ជាង​​វ័យ។ វិធី​អនុវត្ត៖ យក​ត្រសក់​មួយ​ផ្លែ​ទៅ​លាង​សម្អាង ហើយ​កាត់​ចុង​ម្ខាង​នៃ​ត្រសក់ បន្ទាប់​ដាក់​វា​នៅ​ក្នុង​ថង់ ដើម្បី​ធានា​អនាម័យ​កុំ​ឲ្យ​មាន​បាក់តេរី​ឬ​មេរោគ​ផ្សេងៗ​មក​ទំ​លើ រួច​ដាក់​ចូល​ក្នុង​ទូ​ទឹកកក​កន្លែង​កក យ៉ាង​ហោច​ណាស់…

Jhjjh
ប្លែកៗ

ម្ចាស់​ស្រី​ឆ្នាំ​ទាំង ៤ រាង​ខ្ជិល​ ស្អប់បំផុត​ការងារ​​ផ្ទះ តែ​វាសនា​ចារ​ឲ្យ​ប៉ះ​ប្តី​ល្អ មាស​មួយ​ក្រឡ​ក៏​មិន​ប្តូរ

ស្រ្តី​ដែល​មាន​ចរិត​ឧស្សាហ៍​ព្យាយាម តែងតែ​ត្រូវ​បាន​អ្នក​ជុំវិញ​ខ្លួន ស្រលាញ់​ចូលចិត្ត តែ​យ៉ាង​ណា​សម្រាប់​ស្រ្តី​កើត​ឆ្នាំ​ទាំង ៤ ខាង​ក្រោម បើ​ទោះ​បី​ជា​មិន​សូវ​ឧស្សាហ៍ ពេល​ខ្លះ​រាង​ខ្ជិល​បន្តិច​ក៏​ដោយ តែ​ពួក​គេ​នៅ​តែ​អាច​ទទួល​បាន​ស្វាមី ដែល​តាម​ថ្នាក់ថ្នម​មិន​ឲ្យ​ទាស់​ចិត្ត និង​ស្រលាញ់​គោរព​ឲ្យ​តម្លៃ​នាង​ខ្ពស់​ដដែល ជា​រួម​រាប់​បាន​ ថា​ជា​ស្រ្តី​សំណាង​ផុត​លេខ៖ ស្រ្តី​កើត​ឆ្នាំ​ជូត – កណ្តុរ មនុស្ស​ស្រី​កើត​ឆ្នាំ​ជូត មាន​ចរិត​ស្លូតបូត មិន​ទន់​ខ្សោយ​ឲ្យ​បុរស​គ្រប់គ្រង​នាង​បាន​ទេ ដោយ​នេះ​ហើយ​ជា​រូបមន្ត​ស្នេហ៍​អាថ៌កំបាំង។ បុរស​ណា​ដែល​បាន​លង់​ស្នេហ៍ ឬ​ប្រគល់​បេះដូង​ទៅ​ឲ្យ​នារី​នេះ​ហើយ គឺ​រមែង​តែងតែ​ពិបាក​រក​ផ្លូវ​ចេញ​មក​វិញ​ខ្លាំង​ណាស់។ ពេល​នៅ​លីវ ស្រ្តី​កើត​ឆ្នាំ​ជូត រមែង​ចូលចិត្ត​ជីវិត​ដែល​ភ្លក់​រសជាតិ​ថ្មី មិន​ចូលចិត្ត​នៅ​មួយ​កន្លែង តែ​ក្រោយ​រៀបការ​រួច នាង​ប្រែ​បែរ​ជា​មនុស្ស​មួយ​ផ្សេង​ទៀត ដោយ​នាង​មិន​សូវ​ចូលចិត្ត​ចេញ​ទៅ​ខាង​ក្រៅ ឬ​ជួប​នរណា​ទេ ហើយ​ការងារ​ផ្ទះ​ក៏​មិន​សូវ​ជា​សកម្ម​ខ្លាំង​ដែរ។…

ដថថដ
ប្លែកៗ

បើកសន្លឹកបៀរមួយ ដើម្បី​ដឹង​ថា​តើ​អ្នក​ត្រូវ​ផ្លាស់ប្តូរ​អ្វី​ ដើម្បី​ឲ្យ​ជីវិត​ល្អ​ប្រសើរ​ជាង​នេះ?

មិនមាន​នរណា​ម្នាក់​ល្អ​គ្រប់​ដប់​នោះ​ទេ ហើយ​មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ត្រូវ​ការ ការ​ផ្លាស់ប្តូរ​នូវ​ចំណុច​ណា​មួយ ដើម្បី​អភិវឌ្ឍ​ឲ្យ​ខ្លួន​ឯង​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ​មួយ។ ក្នុង​ការ​ធ្វើ​តេស្ត​នេះ យើង​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស​សន្លឹកបៀរ​មួយ​ក្នុង​ចំណោមសន្លឹកបៀរ​ទាំង ៣ ដើម្បី​ដឹង​ថា តើ​អ្នក​ត្រូវ​ការ​ផ្លាស់ប្តូរ​អ្វី ដើម្បី​ទទួល​បាន​ផ្លែផ្កា​ក្នុង​ជីវិត៖ សន្លឹកបៀរទី ១ អ្នក​ត្រូវ​បន្ថែម​ភាព​ស្មោះត្រង់​ជាង​នេះ​បន្តិច ហើយ​ត្រូវ​ចាំ​ថា នៅ​ជាមួយ​នរណា ធ្វើ​ការ​នៅ​កន្លែង​ណា ទោះ​គេ​យ៉ាង​ម៉េច ក៏​យើង​ត្រូវ​តែ​ស្មោះត្រង់​ជាមួយ​គេ​ជានិច្ច។ មុន​និង​ក្រោយ​គេ​គង់​តែ​បាន​ឃើញ ហើយ​បើ​កន្លែង​ហ្នឹង​មិន​ឃើញ ក៏​មាន​កន្លែង​ផ្សេង​ទៀត​គេ​ចាប់​អារម្មណ៍​ពី​គុណ​តម្លៃ​របស់​យើង​ដែរ។ សន្លឹកបៀរទី ២ ចំណុច​ដែល​អ្នក​ត្រូវ​ការ​ពេល​នេះ គឺ​ផ្នែក​ហិរញ្ញវត្ថុ។ ហិរញ្ញវត្ថុ​របស់​អ្នក​មិន​ទាន់​ស្ថិត​នៅ​ចំណុច​មួយ​ដែល​ថា​អាច​គ្រប់គ្រាន់ ឬ​អស់​រស់នៅ​ស្រួល​នោះ​ទេ។ អ្នក​ត្រូវ​ខិតខំ​បន្ថែម​ទៀត​លើ​ការ​បំពេញ​កិច្ច​ការងារ ឬ​ការ​រកស៊ី​អ្វី ហើយ​កុំ​បោះបង់​ដោយ​ងាយៗ ព្រោះ​ជោគជ័យ​កាន់​តែ​នៅ​កៀក​បង្កើយ។ សន្លឹកបៀរទី…

Ghghui
ប្លែកៗ

ទេវតា​ទ្រព្យ​ចារ​រួច​ហើយ ម្ចាស់​ឆ្នាំ​ទាំង ៣ នឹង​ដើរ​បុក​មាស បុក​ប្រាក់ ពេញ ១៨០ ​ថ្ងៃ​បន្ទាប់

តាម​ហោរាសាស្រ្ត​បាន​ទស្សន៍ទាយ​ឃើញ​ថា នៅ​កំឡុង​ពេល ១៨០ ​ថ្ងៃ​បន្ទាប់ ឬ​រយៈ​ពេល ៦ ខែ​ខាង​មុខ​នេះ សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ដូច​គេ​ជប់​មាស ជប់​ប្រាក់​ឲ្យ​កើត​ឡើង​នៅ​នឹង​មុខ មិន​ហត់​ទៅ​រក​នៅ​ឯ​ណា​ឆ្ងាយ។ សូម​ទៅ​ផ្ទៀងផ្ទាត់​មើល ថា​តើ​មាន​ប៉ះ​ឆ្នាំ​របស់​លោក​អ្នក​ដែរ​ឬ​ទេ ឬ​ក៏​ប៉ះ​ឆ្នាំ​មនុស្ស​ដែល​អ្នក​ស្គាល់ កុំ​ភ្លេច​ចែករំលែក​ទៅ​កាន់​ពួក​គាត់​ផង៖ អ្នក​កើត​ឆ្នាំ​កុរ (ជ្រូក) តាម​ហោរាសាស្រ្ត​បាន​ទាយ​មក​ថា នៅ​រយៈ​ពេល ១៨០ ​ថ្ងៃ​ទៅ​មុខ អ្នក​កើត​ឆ្នាំ​កុរ នឹង​មាន​លាភ​សំណាង​ល្អ មាន​ឱកាស​បង្កើន​ទ្រព្យ​រីក​ធំ ក្នុង​អាជីព​ការងារ​ និង​ការ​រកស៊ី​ទាំង​ឡាយ។ តែ​យ៉ាង​ណា​ បើ​អ្នក​ជា​មនុស្ស​ត្រៀម​នឹង​ចាប់​អាជីព​ថ្មី ក៏​សុំ​ប្រុងប្រយ័ត្ន​បន្តិច​ផង ព្រោះ​មុន​ជួប​លាភ​ធំ…

New Copy
ប្លែកៗ

តស់! បើកអានសារពិសេស ដែលទេវតាផ្ញើមកឱ្យអ្នក

ជ្រើសរើស​ទៀន​មួយ ដែល​ទាក់ទាញ​អ្នក​បំផុត ហើយ​ស្វែង​យល់​ពី​អ្វី​ដែល​វា​ចង់បង្ហាញ​ដល់​អ្នក។ តោះ! សាកល្បងធ្វើតេស្តទាំងអស់គ្នា! ១. ទៀនទី ១ អ្នក​ជា​មនុស្ស​មាន​ទំនាក់​ទំនង​ល្អ ហើយ​ការ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​នឹង​នាំ​អ្នក​ទៅ​រក​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន។ ភាពស្មោះត្រង់ និងចិត្តល្អ គឺជាលក្ខណៈរបស់មនុស្សសំខាន់បំផុតសម្រាប់អ្នក។ អ្នកគឺជាសូចនាករដ៏ល្អមួយ ថាតើអ្នកពិតប្រាកដនៅក្នុងការបញ្ចេញមតិច្នៃប្រឌិតរបស់អ្នកឬអត់។ ប្រសិនបើអ្នកមានអារម្មណ៍ថាត្រូវការសម្អាតបំពង់ក អ្នកប្រាកដជាមិននិយាយការពិតទេ។ អ្នកបើកចំហចំពោះមនុស្សច្រើន ហើយតែងតែនិយាយអ្វីដែលអ្នកគិត។ មនុស្សមួយចំនួនប្រហែលជាមិនទាន់ត្រៀមខ្លួន ឬចង់ស្តាប់អ្វីដែលអ្នកត្រូវនិយាយនោះទេ។ ដូច្នេះ សូម​ចែករំលែក​នូវ​អ្វី​ដែល​អ្នក​គិត​ថា​សំខាន់​ដល់​អ្នក​ដទៃ។ បើកចិត្តឱ្យទូលាយ កុំចង្អៀតចង្អល់ កុំកំណាញ់ខ្លាំងពេក។ ២. ទៀនទី ២ អ្នក​គឺ​ជា​មនុស្ស​ដែល​មានក្ដីស្រលាញ់​ និង​មនោសញ្ចេតនា​ខ្លាំង​ណាស់។ អ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍យ៉ាងងាយ។…

New Copy
ទស្សន៍ទាយ

កន្ទុយលេខនៃថ្ងៃកំណើតអ្នក អាចទស្សន៍ទាយដឹងពីបុគ្គលិកលក្ខណៈរបស់អ្នកបានយ៉ាងច្បាស់

យោងទៅតាម numerology លេខនីមួយៗសុទ្ធតែមានអត្ថន័យជាក់លាក់របស់វា។ យ៉ាងណាមិញ លេខចុងក្រោយនៃថ្ងៃកមណើតរបស់អ្នក ក៏អាចបង្ហាញរឿងជាច្រើនអំពីជីវិតរបស់អ្នក បានយ៉ាងច្បាស់ផងដែរ។ ១. លេខ 0 – ជាមនុស្សឆ្លាត តែងាយនឹងខកចិត្តបំផុត មនុស្សដែលមានលេខចុងក្រោយក្នុងថ្ងៃកំណើតរបស់ពួកគេ ដែលជាលេខ 0 ជាធម្មតាគឺជាមនុស្សឆ្លាត ចិត្តល្អ និងងាយជោគជ័យធំក្នុងជីវិត។ អ្វី​ដែល​បាន​មក​ដោយ​ងាយ​គឺ​ជា​ញឹក​ញាប់​មិន​ត្រូវ​បាន​គេឱ្យ​តម្លៃ​ដោយ​មនុស្សជុំវិញខ្លួនទេ ដូច្នេះ​ពួកគេ​ងាយ​នឹង​កើត​មក​នូវ​ភាព​ទន់ខ្សោយ​នៃ​ការ​ត្រេកអរ ក្រអឺតក្រទម និង​ការ​បាក់​ទឹក​ចិត្តជាញឹកញាប់ផងដែរ។ ២.​ លេខ ១ – ជីវិត​មាន​ភាព​រលូន ឡើង​ចុះ​តិច មាន​ភាព​ប្រែប្រួល នៅក្នុង numerology…

New Copy
ប្លែកៗ

ខុសហុងស៊ុយ “ផ្ទះ ៣ ប្រភេទ​ ទោះ​គេ​លក់​ថោក​ប៉ុនណា​ក៏មិនត្រូវទិញដែរ ប្រយ័ត្ន​យីអ៊ុន​ដាក់”

អ្នក​ជំនាញ​ផ្នែក​ហុងស៊ុយ ជនជាតិ​ចិន​ លោក Li Ke Trung បាន​ណែនាំ​នូវ​ផ្ទះ​ឬ​គេហដ្ឋាន ៣ ប្រភេទ ដែល​អ្នក​មិន​គួរ​ទិញ បើ​ទោះ​បី​វា​មាន​តម្លៃ​ទាប​ប៉ុណ្ណា​ក៏​ដោយ ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​យីអ៊ុន​របស់​អ្នក និង​សមាជិក​គ្រួសារ ពេល​ចូល​ទៅ​រស់នៅ៖ ១. ផ្ទះ​មាន​បង្គន់​ចំ​កណ្តាល ទីតាំង​កណ្តាល​នៃ​ផ្ទះ ត្រូវ​បាន​គេ​យក​ជា​ចំណុច​ប្រសព្វ​ដ៏​សំខាន់​មួយ ហើយ​មិន​ចេះ​តែ​ដាក់​របស់​ណា​បាន​តាម​ចិត្ត​ឡើយ។ ចំណុច​នេះ​វា​មាន​ឥទ្ធិពល​ល្អ ឬ​អាក្រក់​អាស្រ័យ​ទៅ​លើ​ម្ចាស់ផ្ទះ​ជា​អ្នក​កំណត់​នោះ​ឯង។ តាម​ក្បួន​ហុងស៊ុយ​ លោក​គ្រូ​ណែនាំ​ថា គ្រួសារ​ទាំង​ឡាយ គួរ​តែ​រៀប​ដាក់​អាសនៈ តុ កៅអី អាស្រ័យ​លើ​ការ​រចនា​ចង់​បាន​របស់​ម្ចាស់ផ្ទះ នៅ​ផ្នែក​ចំ​កណ្តាល​ផ្ទះ តែ​ហាម​ផ្តាច់ កុំ​ដាក់​បង្គន់​នៅ​ទីតាំង​នោះ​ឲ្យ​សោះ។ វា​សាយភាយ​ថាមពល​អាក្រក់​ជ្រាប​ពេញ​ផ្ទះ…

New Copy
ប្លែកៗ

ចម្លែកណាស់! ៤ កន្លែង ហាមផ្ដាច់មិនឱ្យមានមនុស្សស្លាប់ជាដាច់ខាត

នេះពិតជារឿងដ៏ចម្លែកមួយដែលមនុស្សទូទៅកម្រនឹងបានជ្រាបណាស់ ព្រោះច្បាប់ធម្មជាតិបានកំណត់ឱ្យមនុស្សមានជីវិតចាប់កំណើតលើផែនដី ហើយក៏តម្រូវឱ្យស្លា.ប់នៅលើភពផែនដីនេះផងដែរ។ ប៉ុន្តែហេតុអ្វីទីកន្លែងទាំង៤នេះ បែរជាហា.មប្រា.មមិនឱ្យមានមនុស្សស្លា.ប់ទៅវិញ? តើដោយសារតែមូលហេតុសមស្របណាមួយ? តស់! ដើម្បីដឹងច្បាស់ យើងមកឈ្វេងយល់ទាំងអស់គ្នា ៖ ១. កោះ Svalbard ប្រទេស Norway ហាមស្លា.ប់នៅកោះ Svalbard ប្រទេស Norway ព្រោះទីនេះថ្វីត្បិតតែមានវាលបញ្ចុះសពតូចមួយយ៉ាងណាក្តី តែវាត្រូវបានទុកចោលជាង៧០ឆ្នាំមកហើយ ព្រោះសា.កស.ពដែលកប់នៅតំបន់នេះគឺមិនពុកផុយរលួយក្លាយជាដីឡើយ ទោះបីជាកប់រាប់សិបឆ្នាំយ៉ាងណាក្តី គឺគ្រាន់តែប្រែសភាពទៅជាក្រៀមតែប៉ុណ្ណោះ ហើយអ្នកវិទ្យាសាស្រ្តបានរកឃើញថាសា.កស.ពដែលមិនរលួយទាំងនោះអាចបង្កជាមេរោគផងដែរ។ ២. ទីក្រុង Falciano Del Massico ហាមស្លា.ប់នៅទីក្រុង Falciano…

New Copy
ប្លែកៗ

គន្លឹះពិសេស ជួយកម្ចាត់សត្វល្អិតចង្រៃទាំង ១០ ប្រភេទ បានយ៉ាងឆាប់រហ័ស

ជាមួយនឹងរូបរាងនៃ “សត្វល្អិត” ដែលមិនចង់មាននៅក្នុងផ្ទះនោះជីវិតមិនអាចទ្រាំទ្របាន។ ពួកគេបំផ្លាញគ្រឿងសង្ហារិមនិងសម្លៀកបំពាក់ខូចគុណភាពអាហារនិងបំភ័យកុមារនិងសត្វ។ ពេលខ្លះពួកវាលេចឡើងនៅកន្លែងដែលមិននឹកស្មានដល់។ ស្រមៃមើលស្ថានភាពមួយដែលអ្នកចាកចេញពីផ្ទះរបស់អ្នកហើយពស់ដ៏ធំមួយកំពុងសម្លឹងមើលអ្នកពីលើដំបូល។ សត្វល្អិតនីមួយៗត្រូវការវិធីសាស្រ្តក្នុងការកំចាត់ចោល។ វាពិបាកក្នុងការចងចាំពួកគេទាំងអស់ប៉ុន្តែនៅពេលភ្ញៀវដែលមិនបានអញ្ជើញមកនៅផ្ទះអ្នកត្រូវធ្វើយ៉ាងឆាប់រហ័ស។ គេហទំព័រ៖ kalib9 ចង់ឱ្យអ្នកគេងដោយសន្តិភាព។ នៅទីនេះអ្នកនឹងរកឃើញវិធីសាមញ្ញនិងមានប្រសិទ្ធភាពដែលនឹងមិនធ្វើឱ្យអ្នកភ្ញាក់ផ្អើលឡើយ។ ១. សត្វកណ្តុរ សត្វកណ្តុរមានទំហំធំជាងសត្វល្អិតហើយពួកវាមិនអាចឡើងតាមរន្ធតូចៗចូលក្នុងផ្ទះល្វែងបានទេ។ ហេតុដូច្នេះហើយប្រសិនបើអ្នករកឃើញកណ្តុរនៅក្រោមគ្រែរបស់អ្នកដំបូងអ្នកត្រូវស្វែងយល់ពីរបៀបដែលវាចូលទៅខាងក្នុងហើយបិទច្រកចូលនេះ។ អ្នកក៏អាចកំណត់អន្ទាក់ដើម្បីចាប់សត្វកណ្តុរទាំងនោះដែលបានដោះស្រាយជាមួយអ្នករួចហើយ។ ប៉ុន្តែសូមប្រយ័ត្នឧបករណ៍ទាំងនេះអាចមានគ្រោះថ្នាក់ប្រសិនបើមានសត្វឬកុមារតូចៗនៅក្នុងផ្ទះ។ ២. ស្រមោច ស្រមោចគឺជាសត្វល្អិតទូទៅបំផុតនៅក្នុងផ្ទះ។ ពួកគេលូនមករកយើងដើម្បីបរិភោគអាហាររបស់យើង។ រឿងដំបូងដែលអ្នកគួរភ្លេចដើម្បីកម្ចាត់ពួកគេគឺបោះចោលអ្វីដែលមានបង្អែមហើយចាប់ផ្តើមបោះចោលសំរាមឱ្យបានញឹកញាប់។ ប្រសិនបើពួកគេមិនមានអ្វីបរិភោគទេពួកគេនឹងមិនស្នាក់នៅក្នុងផ្ទះបាយរបស់អ្នកយូរទេ។ ស្រមោចក៏ស្អប់ម្សៅទារកដែរ។ វានៅតាមជញ្ជាំងហើយនេះគួរតែបញ្ឈប់ពួកគេ។ ៣. រុយ ប្រសិនបើអ្នកចាប់ផ្តើមមានអារម្មណ៍ថាសត្វរុយកំពុងក្លាយជាសមាជិកគ្រួសារអ្នកអ្នកគួរតែទិញមុងមួយ។ វាកាន់តែពិបាកប្រសិនបើការរចនានៃបង្អួចរបស់អ្នកមិនផ្តល់ឱ្យអ្នកនូវឱកាសដើម្បីដំឡើងវាតាមរបៀបត្រឹមត្រូវ។ បន្ទាប់មកអ្នកអាចប្រើអន្ទាក់ពិសេស។ ប្រសិនបើសត្វរុយពិតជាមានមែនចូរធ្វើវាដោយខ្លួនឯង។…

Fgfg
ប្លែកៗ

ដប់ថ្ងៃ ១០-២០ មិនា ជោគវាសនា​ម្ចាស់​ឆ្នាំ​ទាំង ៣ ដូច​មាន​ព្រះ​មហា​សំណាង​តាម​ជួយ

តាម​ហោរាសាស្ត្រ​បាន​ទស្សន៍ទាយ​ថា នៅ​រយៈ​ពេល ១០ ថ្ងៃ ចំថ្ងៃទី ១០ ដល់ ២០ មិនាខាងមុខ សម្រាប់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ដូច​ជាន់​ប៉ះ​កំណប់​ទ្រព្យ ជាប់​លាភ​សំណាង​ជា​ច្រើន​រាប់​មិន​អស់៖ អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ ជា​មនុស្ស​ដែល​មាន​ចរិត​ស្លូតបូត ឧស្សាហ៍​ព្យាយាម ហើយ​រមែង​ជា​មនុស្ស​ដែល​មាន​ចក្ខុវិស័យ​រយៈ​ពេល​យូរ សម្លឹង​ឃើញ​រឿង​វែងឆ្ងាយ​ទៅ​មុខ មិន​គិត​ខ្លី ឬ​សម្រេច​ចិត្ត​លឿនៗ​ពេក​នោះ​ទេ ទោះ​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ។ កាល​ពី​ដើមឆ្នាំ​ អ្នក​កើត​ឆ្នាំ​ថោះ ដូច​បាន​ប៉ះ​ផ្កាយ​ព្រះ​គ្រោះ ជួប​រឿង​មិន​ល្អ​ច្រើន​ តែ​យ៉ាង​ណា​ចូល​មក​ដល់​ពាក់កណ្តាលទំព័រធំទី ៣ រាប់​នៅ​រយៈ​ពេល…