
ហោរាសាស្ត្រ ០៦-១២ មិនា៖ ម្ចាស់ឆ្នាំទាំង ៣ កុំឆាប់ជឿសម្តីអ្នកដទៃពេក ប្រយ័ត្នឡុងចុង
សម្រាប់អ្នកកើតឆ្នាំទាំង ៣ ខាងក្រោម អាចនឹងមិនទទួលបានសំណាងល្អប៉ុន្មាននោះទេ ផ្ទុយទៅវិញ អាចនឹងមានគេតាមបៀតបៀន ឬកាច់កុងនៅចន្លោះសប្តាហ៍ថ្មីនេះ។ ជារួមកុំឆាប់ជឿនរណាពេក គេនិយាយអ្វី គេចង់ឲ្យផលចំណេញអ្វី ត្រូវគិតឲ្យបានម៉ត់ចត់៖ អ្នកកើតឆ្នាំមមី – សេះ បើអ្នកចង់ជម្នះការលំបាក មិនត្រូវចុះចាញ់នឹងពេលវេលាពេលខាងមុខនេះ។ ចាប់ពីដើមសប្តាហ៍ថ្ងៃទី ០៦ មិនានេះតទៅ អាចថាអ្នករាងទទួលអារម្មណ៍ឯកោបន្តិច មិនសូវមានគេអើពើ តែកុំបោះបង់អី ចូរបន្តភាពជាខ្លួនឯង ហើយខំប្រឹងតទៅទៀត។ យ៉ាងណាក៏សូមប្រុងប្រយ័ត្ននឹងមនុស្សអាក្រក់ក្បែរខ្លួនផងដែរ ព្រោះគេកំពុងរកចន្លោះប្រហោងមកកាច់កុងអ្នកហើយ។ មួយទៀតកុំឆាប់ស្តាប់យោបល់ឬជឿនរណាម្នាក់លឿនពេក ក្នុងកំឡុងពេលនេះ។ ផ្នែកចំណូលអ្នកនៅតែហូរចូលជារឿយៗ តែគ្រាន់ថា សំណាងមិនសូវមាន ហើយអាចមានគេចាំកាច់កុងច្រើន។…




















