
អ្នកកើតឆ្នាំ ៣ ស្ពាយលុយចូលផ្ទះ ឈ្នះអស់ឧបសគ្គតូចធំ ក្នុងពេល ១០ ថ្ងៃដើមខែមិនា
សូមអរគុណដល់ទេវតាទ្រព្យ ទេវតាលាភសំណាង ដែលបានកត់ឈ្មោះម្ចាស់ឆ្នាំទាំង ៣ ឲ្យជួបតែរឿងល្អ នៅរយៈពេល ១០ ថ្ងៃបន្ទាប់ ពោលចំថ្ងៃទី ០១ ដល់ ១០ មិនា។ តុះបងប្អូនយើងទៅមើលទាំងអស់គ្នា តើមានឆ្នាំរបស់បងប្អូនណាខ្លះ៖ អ្នកកើតឆ្នាំឆ្លូវ – គោ ជោគជតារាសីម្ចាស់ឆ្នាំឆ្លូវ ជាឆ្នាំដំបូង ដែលអាចជួបលាភធំ នៅរយៈពេល ១០ ថ្ងៃខាងមុខ។ មានការប្រែប្រួលវិជ្ជមានច្រើនក្នុងជីវិត ក៏អរគុណដល់ពន្លឺដែលទេវតាទ្រព្យបានបំភ្លឺឲ្យដើរ ហើយផុតអស់គ្រោះទុក្ខ គ្រោះភ័យ ផ្លាស់មកវិញតែសំណាងល្អទាំងក្រុមគ្រួសារ។ មនុស្សនេះមានចរិតស្លូតបូត ចូលចិត្តរាប់អានមនុស្សស្មោះត្រង់ដូចគ្នា ហើយរមែងប្រើប្រាស់ពាក្យសម្ដីសំដៅល្អគួរឲ្យគោរព។…




















