ទស្សន៍ទាយ

តារានិករទាំង ៤ ដែលនិយាយតែពាក្យពិត មិនចេះភូតភរ
ទស្សន៍ទាយ

តារានិករទាំង ៤ ដែលនិយាយតែពាក្យពិត មិនចេះភូតភរ

ខណៈពេលដែលមានមនុស្សជាច្រើន ចូលចិត្តនិយាយពាក្យកុហកដើម្បីដោះសារយករួចខ្លួន តែតារានិករទាំង៤នេះ ខុសពីគេដាច់តែម្តង! ព្រោះចូលចិត្តតែនិយាយត្រង់ មិនចេះភូតភរនោះឡើយ ហើយតារានិករទាំងនេះ មានដូចជា៖ ១.Taurus Taurus មិនចូលចិត្តកុហកទេ ហើយក៏មិនចូលចិត្តមនុស្សដែលកុហកពួកគេដែរ។ អ្វីដែលគេគោរពប្រណិប័តន៍គឺជាសេចក្ដីពិត ហើយសុខចិត្តស្ដាប់សេចក្ដីពិត ទោះបីវាពិបាកទទួលយកប៉ុណ្ណាក៏ដោយ។ ពួកគេគិតថាការកុហកមិនអាចដោះស្រាយបញ្ហារបស់ពួកគេ ឬ នាំមកនូវអត្ថប្រយោជន៍ណាមួយឡើយ។ ពួកគេសុខចិត្តទទួលយកផ្នែកអាក្រក់បំផុតនៃបញ្ហាទាំងអស់ ជាជាងលាក់បាំងពីវា។ ២. Leo Leo ចាត់ទុកការកុហកជាអាកប្បកិរិយាអាក្រក់ខ្លាំងណាស់។ សម្រាប់ពួកគេ ការកុហកគឺពិបាកជាងការស្មោះត្រង់ចំពោះខ្លួនឯងទៅទៀត។ ភាពស្មោះត្រង់របស់ Leo តែងតែត្រូវបានកោតសរសើរដោយមនុស្សគ្រប់គ្នា។ ពួកគេធ្វើឱ្យអ្នកដែលនៅជុំវិញពួកគេមានអារម្មណ៍ថាមានសុវត្ថិភាព និងគួរឱ្យទុកចិត្ត។ Leo…

ជ្រើសរើសកាត Tarot ខាងក្រោម វានឹងប្រាប់ពីមនុស្សដែលសាកសមនឹងចរិតអ្នក
ទស្សន៍ទាយ

ជ្រើសរើសកាត Tarot ខាងក្រោម វានឹងប្រាប់ពីមនុស្សដែលសាកសមនឹងចរិតអ្នក

ធម្មជាតិតែងតែបង្កើតមនុស្សអោយមានចរិតខុសគ្នា តែប្រហែលជាអ្នកមិនបានដឹងនោះទេថា មនុស្សបែបណាដែលសាកសមរស់នៅជាមួយចរិតរបស់អ្នក! ដូច្នេះ សូមជ្រើសរើសកាត Tarot ខាងក្រោម វានឹងប្រាប់ពីចម្លើយ! ១៖កាត A មនុស្សស្លូតបូត ចិត្តបរិសុទ្ធ អ្នកមានទំនួលខុសត្រូវ និងឯករាជ្យលើគ្រប់ភារកិច្ច។ គុណវិបត្តិរបស់អ្នកគឺរឹងរូសពេក គិតខ្លី និងឆាប់ខឹងឆេវឆាវបន្តិច។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកនៅជាមួយនរណាម្នាក់ដែលស្និទ្ធស្នាល អ្នកនឹងក្លាយជាមនុស្សទន់ភ្លន់ និងមិនសូវខឹងនោះឡើយ។ ដោយសារតែមនុស្សប្រភេទនេះនឹងផ្តល់ឱ្យអ្នកនូវអារម្មណ៍នៃសន្តិភាព និងការយល់ចិត្ត។ ពួកគេធ្វើឱ្យអ្នកមានអារម្មណ៍ថាត្រូវបានការពារ និងទទួលបានសេចក្តីស្រឡាញ់។ ២៖កាត B រីករាយ, មនុស្សវិជ្ជមាន អ្នកជាមនុស្សសកម្ម និងរពិសដូចក្មេង ប៉ុន្តែអ្នកតែងតែបារម្ភខ្លាំងពេក…

រើសសន្លឹកបៀរ ដឹងពីស្ថានភាពស្នេហារបស់អ្នកក្នុងឆ្នាំថ្មី 2023 នេះ
ទស្សន៍ទាយ

រើសសន្លឹកបៀរ ដឹងពីស្ថានភាពស្នេហារបស់អ្នកក្នុងឆ្នាំថ្មី 2023 នេះ

ពេលខ្លះអ្នកតែងតែចង់ដឹងហើយថា តើសង្សារចាស់របស់អ្នកនឹងវិលត្រឡប់មករកអ្នកវិញទេ ឬ ស្នេហាថ្មីរបស់អ្នកនឹងមកដល់ពេលណា! ដូច្នេះហើយ ដើម្បីស្រាយចម្ងល់ទាំងនេះ តោះ! រើសសន្លឹកបៀរ១ ក្នុងចំណោមសន្លឹកបៀរទាំង៤ ដើម្បីដឹងពីស្ថានភាពស្នេហារបស់អ្នកក្នុងឆ្នាំថ្មី 2023 នេះ៖ ១.ចម្លើយ A កាតនេះទស្សន៍ទាយថាក្នុងឆ្នាំថ្មីនេះ សង្សារចាស់នឹងលែងមករំខានជីវិតអ្នកទៀតហើយ។ អ្នកទាំងពីរមានអារម្មណ៍សោកសៅ និងខូចចិត្តពេលបែកគ្នា ការយល់ច្រលំខ្លះនៅតែមាន ដែលភាគីទាំងសងខាងមិនទាន់បានដោះស្រាយឱ្យបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ អ្នកទាំងពីរមានការស្ទាក់ស្ទើរក្នុងការវែកញែកបញ្ហា ទើបបណ្តាលអោយបែកគ្នា ហើយអ្នកទាំងពីរមិនចង់ឃើញគ្នាទៀតឡើយ។ សម្រាប់អ្នកថ្មី ជាអកុសល អ្នកនៅតែត្រូវការពេលវេលាដើម្បីព្យាបាលខ្លួនអ្នកពីការឈឺចាប់ផ្លូវចិត្តពីមុន។ ដូច្នេះហើយ អ្នកនឹងយូរបានជួបគូស្នេហ៍ថ្មីណាស់ លុះត្រាតែអ្នកលែងឈឺចាប់ និងបើកបេះដូងម្តងទៀត! ២.ចម្លើយ…

សូមរើសបង្អួចមួយ វានឹងជួយតម្រង់ផ្លូវ ត្រូវធ្វើយ៉ាងណាចំពោះគោលដៅ
ទស្សន៍ទាយ

សូមរើសបង្អួចមួយ វានឹងជួយតម្រង់ផ្លូវ ត្រូវធ្វើយ៉ាងណាចំពោះគោលដៅ

តើអ្នកដឹងទេថា ពេលខ្លះអ្នកអាចដឹងពីរឿងអ្វីម្យ៉ាងនៅថ្ងៃខាងមុខបាន តាមរយៈការទស្សន៍ទាយចិត្តសាស្រ្ត។ ហើយក្នុងអត្ថបទនេះយើងនឹងប្រាប់អ្នកពីទិសដៅជីវិតដែលត្រូវដើរ យើងតាមការជ្រើសរើសបង្អួចមួយដែលអ្នកពេញចិត្ត ក្នុងចំណោមបង្អួចខាងក្រោម! ក.ចម្លើយ ១ អ្នកគួរមានទំនុកចិត្តលើខ្លួនឯងឲ្យបានច្រើន។ វាហាក់បីដូចជា រាល់ពេលដែលអ្នកបញ្ជាក់ពីគោលដៅ ឬ អ្វីមួយដែលអ្នកស្រលាញ់ អ្នកតែងតែបារម្ភថាអ្នកនឹងមិនអាចសម្រេចវាបាន។ តែបើមិនខំប្រឹងទេ វានឹងនៅតែអាសារបង់ទាំងអស់។ ដូច្នេះហើយ ចូរព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីបន្តក្តីសុបិនរបស់អ្នក ជាជាងខ្វល់ខ្វាយ និងសោកស្តាយដែលមិនបានធ្វើវា។ ខ.ចម្លើយ ២ នាពេលខាងមុខនេះ នឹងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនកើតឡើងចំពោះអ្នក។ ជាសំណាងល្អ អ្នកមិនចាំបាច់ព្រួយបារម្ភខ្លាំងពេកទេ ព្រោះអ្វីៗនឹងដំណើរការទៅដោយរលូន។ អ្នកមិនត្រឹមតែធ្វើអ្វីដែលអ្នកចង់បានប៉ុណ្ណោះទេ អ្នកក៏មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនផងដែរ។ គ.ចម្លើយ ៣…

ហ្គេមទស្សន៍ទាយ បើអ្នកចង់ដឹងថាជីវិតកាលពីជាតិមុនបែបណា ចូររើសម៉ូដសក់១
ទស្សន៍ទាយ

ហ្គេមទស្សន៍ទាយ បើអ្នកចង់ដឹងថាជីវិតកាលពីជាតិមុនបែបណា ចូររើសម៉ូដសក់១

គ្មាននរណាអាចដឹងពីរឿងដែលកើតឡើងតាំងពីជាតិមុនបាននោះទេ តែប្រសិនបើអ្នកចង់ដឹងយ៉ាងហោចណាស់ អ្នកអាចដឹងតាមរយៈលេងហ្គេមចិត្តសាស្រ្តមួយនេះបាន! ដូច្នេះ សូមរើសម៉ូដសក់មួយចំណោមខាងក្រោម វានឹងប្រាប់អ្នកពីជីវិតកាលពីជាតិមុនរបស់អ្នក៖ ១.ចម្លើយ A ក្នុងជីវិតមុនរបស់អ្នក អ្នកបានរស់នៅមានសុភមង្គលជាងជាតិនេះ។ អ្នកកាលពីអតីតកាលគឺជាកូនពៅក្នុងគ្រួសារអ្នកមាន ទទួលបានការយកចិត្តទុកដាក់ និងស្រលាញ់ពីឪពុកម្តាយ ក៏ដូចជាបងប្អូនបង្កើតរបស់អ្នក។ អ្នកពិតជានារីដ៏សំណាងដែលទទួលបានភាពកក់ក្ដៅម្នាក់។ សូម្បីតែនៅសម័យបុរាណក៏ដោយ អ្នកមិនរងគំនាបច្បាប់តឹងរ៉ឹងទេ។ ក្នុងមួយជីវិតនេះ ជីវិតរបស់អ្នកក៏មានភាពសុខសាន្ត មិនអន់ប៉ុន្មានទេ ប៉ុន្តែមិនអាចប្រៀបធៀបទៅនឹងជាតិមុនបានឡើយ។ ២.ចម្លើយ B នៅក្នុងជីវិតពីមុនរបស់អ្នក អ្នកមានជីវិតដ៏ច្របូកច្របល់ សោកនាដកម្ម និងគួរឱ្យរន្ធត់ជាងជីវិតមួយនេះទៅទៀត។ អ្នកធ្លាប់ជាមេទ័ពដែលវាយលុកចូលសមរភូមិ ស្ថិតក្នុងត្រកូលឧកញ៉ា ឪពុក និងញាតិសន្តានរបស់អ្នកទាំងពីរសុទ្ធតែជាវីរបុរសជាតិ។ ទោះយ៉ាងណាក៏ដោយ…

ចង់ដឹងថាមិត្តបែបណាដែលអ្នកត្រូវការ ចូររើសរូបមួយដែលអ្នកស្រឡាញ់
ទស្សន៍ទាយ

ចង់ដឹងថាមិត្តបែបណាដែលអ្នកត្រូវការ ចូររើសរូបមួយដែលអ្នកស្រឡាញ់

បើសិនជាអ្នកមានបញ្ហា ឬ ជួបទុក្ខ អ្នកប្រាកដជាចង់ដឹងហើយថា តើមិត្តប្រភេទណាដែលអ្នកអាចពឹងពាក់បាន? ដូច្នេះប្រសិនបើអ្នកមិនច្បាស់ក្នុងចិត្ត អ្នកអាចរើសរូបតុក្កតាមួយខាងក្រោម ដើម្បីដឹងថាក្នុងដំណាក់កាលនេះ តើអ្នកគួរតែមានមិត្តបែបណា? ១.ចម្លើយ A ប្រភេទមិត្តដែលអ្នកត្រូវការនៅពេលនេះ គឺជាមនុស្សដែលមានថាមពល និងការលើកទឹកចិត្តច្រើន ពួកគេមានសកម្មភាពតម្រង់ទិសនៅពេលពួកគេធ្វើអ្វីមួយ ពួកគេក៏មានការតាំងចិត្តផងដែរ។ ដោយសារតែអ្នកជាមនុស្សមិនច្បាស់លាស់ តែងតែស្ទាក់ស្ទើរចំពោះការជ្រើសរើសអ្វីមួយ អ្នកតែងតែចំណាយពេលច្រើនដើម្បីគិតមុននឹងសម្រេចចិត្តធ្វើសកម្មភាព។ ប្រសិនបើអ្នកមានមិត្តដូចខាងលើ អ្នកច្បាស់ជាធូរស្រាលជាងមុនច្រើន ព្រោះពួកគេអាចនឹងផ្តល់យោបល់ និងការណែនាំទៅកាន់។ ២.ចម្លើយ B ប្រភេទនៃមិត្តដែលអ្នកត្រូវការនៅពេលនេះ គឺជាមនុស្សដែលអ្នកអាចទុកចិត្តបានទាំងស្រុង។ យើងក៏អាចហៅបុគ្គលនោះថាជាមិត្តរួមចិត្ត នៅពេលដែលមូលដ្ឋានគ្រឹះនៃមិត្តភាពរបស់មនុស្សពីរនាក់ចាប់ផ្តើមជាមួយនឹងចំណង់ចំណូលចិត្តជាក់លាក់មួយ យូរៗទៅវាអាចក្លាយជាមិត្តចិត្តតែមួយ។ អ្នកទាំងពីរត្រៀមខ្លួននិយាយប្រាប់គ្នាគ្រប់រឿង សូម្បីតែរឿងមិនសំខាន់…

រើសរូបភាព១ នឹងដឹងពីចំណុចខ្សោយធំជាងគេរបស់អ្នក
ទស្សន៍ទាយ

រើសរូបភាព១ នឹងដឹងពីចំណុចខ្សោយធំជាងគេរបស់អ្នក

អ្នកណាក៏មានចំណុចខ្លាំង និងចំណុចខ្សោយរាងខ្លួនដែរ តែចំពោះអ្នកខ្លះគឺមិនដឹងនោះទេ ថាចំណុចខ្សោយរបស់ខ្លួនគឺជាអ្វី? ដូច្នេះតោះ! ជ្រើសរើសរូបណា១ នោះវានឹងប្រាប់ពីចំណុចខ្សោយដ៏ធំជាងគេដែលអ្នកមាន៖ ១.ចម្លើយ A ចំណុចខ្វះខាតដ៏ធំបំផុតរបស់អ្នកគឺ ជំនាញក្នុងការនិយាយ និងមិនដឹងពីរបៀបបញ្ចេញគំនិតរបស់អ្នកប្រកបដោយប្រសិទ្ធភាព។ ជារឿយៗអ្នកមិនដឹងពីរបៀបដោះស្រាយនៅពេលដែលអ្នកមានទំនាក់ទំនងជាមួយអ្នកដទៃ ជាពិសេសនៅពេលទំនាក់ទំនងជាមួយមនុស្សចម្លែក ឬនៅកន្លែងដែលមានមនុស្សច្រើន។ សូម្បីតែនៅក្នុងការសន្ទនាក្រៅផ្លូវការក៏ដោយ អ្នកអាចធ្វើឱ្យមានការយល់ច្រឡំ ឬការអាម៉ាស់ដោយការនិយាយមិនច្បាស់ និងងាយរងការស្តីបន្ទោសជាញឹកញាប់។ ដើម្បីលាក់បាំងភាពទន់ខ្សោយនេះ អ្នកបង្កើតទម្លាប់ស្ងប់ស្ងាត់ ស្តាប់អ្នកដ៏ទៃនិយាយច្រើនជាងសន្ទនាជាមួយគេ។ ២.ចម្លើយ B អ្នកមានភាពអត់ធ្មត់ល្អ ប៉ុន្តែអ្នកបែរជាមានស្មារតីយឺតយ៉ាវទាំងការគិត និងការប្រព្រឹត្ត។ ជាងនេះទៅទៀត អ្នកក៏ជាមនុស្សមិនច្បាស់លាស់ ដូច្នេះអ្នកតែងតែពិបាកក្នុងការសម្របខ្លួនទៅនឹងបរិយាកាសថ្មី ហើយប្រតិកម្មរបស់អ្នកមិនមានភាពបត់បែន។ ធ្វើអ្វីក៏ដោយ…

រើសបៀរ១ វានឹងប្រាប់ពីព័ត៌មានល្អបំផុត ដែលអ្នកនឹងទទួលបាននៅឆ្នាំថ្មីនេះ!
ទស្សន៍ទាយ

រើសបៀរ១ វានឹងប្រាប់ពីព័ត៌មានល្អបំផុត ដែលអ្នកនឹងទទួលបាននៅឆ្នាំថ្មីនេះ!

ឆ្នាំថ្មីគឺជាអ្វីដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នាថានឹងជួបរឿងល្អ តែអ្នកប្រហែលជាចង់ដឹងខ្លាំងពីតម្រុយមួយចំនួនទាក់ទងនឹងលាភសំណាងក្នុងឆ្នាំថ្មី! ដូច្នេះសូមរើសបៀរ១សន្លឹក ដើម្បីដឹងពីព័ត៌មានល្អបំផុត ដែលអ្នកនឹងទទួលបាននៅឆ្នាំថ្មី! ១.កាត A ដូចជាត្រីជួបទឹក ឆ្នាំថ្មីនឹងនាំមកជូនអ្នកនូវអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាច្រើន។ បុគ្គលដែលតែងតែគិតបែបសាមញ្ញ ចូលចិត្តសប្បាយ និងចូលចិត្តរាប់អានមិត្តភក្តិដូចអ្នក នឹងមានទំនាក់ទំនងកាន់តែច្រើនក្នុងឆ្នាំថ្មី។ ជាធម្មតា អ្នកមានអាកប្បកិរិយាវិជ្ជមានចំពោះការបង្កើតថ្មី មានទំនុកចិត្តពេលបង្ហាញខ្លួនជាសាធារណៈ ហើយជាញឹកញាប់មិនចូលចិត្តរីករាយតែម្នាក់ឯង។ ប្រហែលជាមានពេលខ្លះដែលអ្នកមិនទទួលបានការឆ្លើយតបពីមនុស្សជុំវិញអ្នក ប៉ុន្តែអ្នកនឹងមិនចាំបាច់ព្រួយបារម្ភអំពីវាទៀតទេ។ ព្រោះថានៅពេលដែលឆ្នាំថ្មីមកដល់ វានឹងមានការទាក់ទាញចម្លែកនៅក្នុងខ្លួនអ្នក ដែលអាចជួយអ្នកបង្កើតមិត្តជាមួយអ្នកណាម្នាក់ ហើយប្រហែលជាអ្នកអាចរកឃើញដៃគូរពិតរបស់អ្នកថែមទៀតផង។ ២.កាត B សុខភាពគឺជាធនធានខ្វះមិនបាន ដូច្នេះអ្នកពិតជាមានសំណាងណាស់ក្នុងការចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងថាមពល និងសុខភាពល្អ។ អ្នកនឹងមិនមានភាពស្មុគស្មាញទេ ផ្ទុយទៅវិញ អ្នកតែងតែចាប់អារម្មណ៍លើអ្វីដែលអ្នកបានធ្វើ កំពុងតែធ្វើ…

ហុងស៊ុយ​ឆ្នាំ ២០២៣ ​ថ្ងៃ​ចន្ទ ​ថ្ងៃ​សៅរ៍​កាត់​ល្អ តែ​ត្រូវ​ជៀស​កុំ​កាត់​សក់​ចំ​ថ្ងៃ​នេះ​ឲ្យ​សោះ
សង្គម

ហុងស៊ុយ​ឆ្នាំ ២០២៣ ​ថ្ងៃ​ចន្ទ ​ថ្ងៃ​សៅរ៍​កាត់​ល្អ តែ​ត្រូវ​ជៀស​កុំ​កាត់​សក់​ចំ​ថ្ងៃ​នេះ​ឲ្យ​សោះ

មិន​មែន​រាល់​ថ្ងៃ​សុទ្ធ​តែ​ជា​ថ្ងៃ​ល្អ​នោះ​ទេ បើ​តាម​ដំណ​ពី​បុរាណ​និង​ក្បួន​ហុងស៊ុយ។ មិន​ថា​តែ​ការ​ឡើង​ផ្ទះ ទិញ​របស់របរ​មាន​តម្លៃ ឬ​រហូត​សូម្បី​តែ​ការ​កត់​សក់​ជា​សកម្មភាព​សាមញ្ញ​នោះ។ តាម​ក្បួន​ហុងស៊ុយ​សម្រាប់​ឆ្នាំ ២០២៣ អ្នក​គួរ​បញ្ចៀស​ឲ្យ​បាន​នៅ​ថ្ងៃ​មួយ​ក្នុង​ចំណោម​ថ្ងៃ​ទាំង ៧ ​ប្រចាំ​សប្តាហ៍ ដែល​មិន​គួរ​កាត់​សក់​ឡើយ៖ ​ថ្ងៃ​អាទិត្យ: នឹង​មាន​អាយុវែង សុខភាព​រឹងមាំ ហើយ​គ្មាន​ជំងឺ​បៀតបៀន ​ថ្ងៃ​ចន្ទ: នឹង​មាន​តែ​សំណាង​ល្អ ​ថ្ងៃ​អង្គារ: នឹង​មាន​ថាមពល ធ្វើ​ឲ្យ​អ្នក​ដទៃ​គោរព ​ថ្ងៃ​ពុធ:ជា​ថ្ងៃ​ដែល​មិន​ល្អ ហើយ​ត្រូវ​ជៀសវាង ព្រោះ​សំណាង​នឹង​ត្រូវ​រលត់​ទៅ​តាម​នោះ ​ថ្ងៃ​ព្រហស្បតិ៍: ទេវតា​និង​វត្ថុ​សក្ដិសិទ្ធិ​នឹង​តាម​ការពារ​អ្នក ​ថ្ងៃ​សុក្រ: នឹង​មាន​មន្តស្នេហ៍ ទាក់ទាញ​គួរ​ឲ្យ​ស្រលាញ់​ពី​មនុស្ស​ជុំវិញ​ខ្លួន ​ថ្ងៃ​សៅរ៍: ជា​ថ្ងៃ​ល្អ​បំផុត អ្វី​ដែល​គិត​អ្វី​ដែល​ចង់​បាន នឹង​ទទួល​បាន​សម្រេច​ហើយ​ជួប​តែ​សំណាង​ល្អ៕…

ស្វែងរក​ម្ចាស់​កន្ទុយ​លេខ​ទូរស័ព្ទ ៤ ខ្ទង់​នេះ តាមក្បួនហុងស៊ុយ លុយចូលឆឹបៗដើមឆ្នាំ ២០២៣
ប្លែកៗ

ស្វែងរក​ម្ចាស់​កន្ទុយ​លេខ​ទូរស័ព្ទ ៤ ខ្ទង់​នេះ តាមក្បួនហុងស៊ុយ លុយចូលឆឹបៗដើមឆ្នាំ ២០២៣

តាម​ក្បួន​ហុងស៊ុយ​សម្រាប់​ម្ចាស់​លេខ​ទូរស័ព្ទ ដែល​មាន​កន្ទុយ​លេខ ៤ ខ្ទង់ ដូច​បង្ហាញ​ខាង​ក្រោម នៅ​ដើមឆ្នាំ ២០២៣ គឺ​ជា​ឆ្នាំ​លាភ​ នាំ​សំណាង ឃ្លាំង​ទ្រព្យ​បើក​ទ្វារ៖ កន្ទុយ​លេខ ២ ឧទាហរណ៍៖ ០១២ ១១៣ ១១២ អ្នក​ដែល​មាន​កន្ទុយ​លេខ​ទូរស័ព្ទ​លេខ ២ នោះ​នឹង​ទទួល​បាន​លាភ​សំណាង ការងារ​កាន់​តែ​រលូន មាន​ឱកាស​អាច​ឡើង​ប្រាក់​ខែ ឡើង​មុខ​តំណែង ឡើង​យស នៅ​កន្លែង​ការងារ​គ្រប់​ស្ថាប័ន។ ទោះ​ជា​យ៉ាង​ណា យើង​ណែនាំ​ឲ្យ​បុគ្គល​នេះ គួរ​ប្រយ័ត្ន​នូវ​ពាក្យ​សម្តី និង​ការ​សម្រេច​ចិត្ត​មួយ​ចំនួន ព្រោះ​អាច​នាំ​ឲ្យ​កើត​សត្រូវ​ក្បែរ​ខ្លួន អ៊ីចឹង​សំណាង អាច​នឹង​ផាត់ ហើយ​ក្លាយ​ជា​គ្រោះ​វិញ។…

ប្រជ្រុយល្អទាំង ៤ ទីតាំង បង្ហាញពីលាភសំណាងរបស់មនុស្សប្រុស
ប្លែកៗ

ប្រជ្រុយល្អទាំង ៤ ទីតាំង បង្ហាញពីលាភសំណាងរបស់មនុស្សប្រុស

ត្រឹមតែប្រជ្រុយ ក៏អាចបង្ហាញពីជោគជតា អនាគត និងលាភសំណាងរបស់មនុស្សម្នាក់ៗបានដែរ។ យ៉ាងណាមិញ សម្រាប់មនុស្សប្រុស ដែលមានប្រជ្រុយស្ថិតក្នុងទីតាំងទាំង៤ ដូចដែលបានរៀបរាប់ខាងក្រោមនេះ បង្ហាញថា គេជាមនុស្សដែលមានសំណាងច្រើនក្នុងជីវិត មិនថាធ្វើការ ឬរកស៊ីនោះទេ មនុស្សទាំងនេះ រមែងទទួលបានជោគជ័យធំ លើសពីការរំពឹងទុក។ ១. ប្រជ្រុយនៅលើចង្កា បុរសដែលមានប្រជ្រុយនៅលើចង្កា ត្រូវបានគេចាត់ទុកថាជាប្រជ្រុយបង្ហាញពីភាពថ្លៃថ្នូ។ ពួកគេកម្រនឹងព្រួយបារម្ភអំពីការងារ កេរ្តិ៍ឈ្មោះ ឬបញ្ហាសាមញ្ញៗ ដូចជាអាហារ លុយកាក់ជាដើម។ នេះគឺជាប្រជ្រុយសំណាងមួយ ដូច្នេះបុរសមិនគួរលុបវាចោលទេ។ មនុស្សដែលមានប្រជ្រុយត្រង់ចង្កានេះ បញ្ជាក់ថា ពួកគេភាគច្រើនធំឡើងក្នុងគ្រួសារដែលមានលក្ខខណ្ឌសេដ្ឋកិច្ចល្អ។ ពួកគេបានទទួលការអប់រំយ៉ាងពេញលេញ និងហ្មត់ចត់ពីឪពុកម្តាយ។ ដរាបណាពួកគេមានភាពស្មោះត្រង់…

កុំ​ឆ្ងល់​ថា​ម៉េច​រកស៊ី​មិន​ឡើង ហើយ​ចេះ​តែ​ស៊យ តាម​ពិត​មក​ពី​ទុក​របស់ ៥ នេះ​ក្នុង​ផ្ទះ
ប្លែកៗ

កុំ​ឆ្ងល់​ថា​ម៉េច​រកស៊ី​មិន​ឡើង ហើយ​ចេះ​តែ​ស៊យ តាម​ពិត​មក​ពី​ទុក​របស់ ៥ នេះ​ក្នុង​ផ្ទះ

តាម​ក្បួន​ហុងស៊ុយ និង​ចាស់​បុរាណ​ដំណាល​ត​គ្នា​មក​ថា ​ម្ចាស់​ផ្ទះ​ទាំង​ឡាយ​ មិនថាផ្ទះធំផ្ទះតូច ចាំបាច់ហាម មិនឲ្យ​រក្សា​ទុក​របស់​ ៥ នេះ​ក្នុង​ផ្ទះ​នោះ​ទេ បើ​ទោះ​បី​ជា​នៅ​ប្រើ​បាន​ឬ​មិន​បាន សូម​យក​វា​ទៅ​បោះ​ចោល ដើម្បី​បញ្ចៀស​សំណាង​មិន​ល្អ​ផ្សេងៗ៖ នាឡិកា​ងាប់ នាឡិកា​គឺ​ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​ពេលវេលា​កំណត់​នៃ​ជីវិត នៅ​ពេល​ដែល​វា​ឈប់​លែង​​ដំណើរការ នោះ​ត្រូវ​បាន​គេ​ជឿ​ថា បាន​តំណាង​ឲ្យ​សញ្ញា​អាក្រក់​មួយ ដែល​អាច​ជា​ការ​បាត់បង់​លាភ​ធំ បាត់បង់​សំណាង​ហើយ​បញ្ហា​រមែង​ចេះ​តែ​កើត​មាន​ដល់​ម្ចាស់​ផ្ទះ។ ដូច្នេះ​ហើយ​នៅ​ពេល​ដែល​នាឡិកា​ឈប់​ដើរ សូម​ប្រញាប់​ជួសជុល​ឬ​ប្តូរ​ថ្មី មិន​អ៊ីចឹង​ទេ​សូម​យក​វា​ទៅ​បោះ​ចោល​បើ​អ្នក​លែង​ប្រើប្រាស់។ បញ្ជាក់ នេះសំដៅទាំងប្រភេទនាឡិកាព្យួរជាប់ជញ្ជាំង ដូចគ្នានឹងនាឡិកាដៃ ដែលអ្នកប្រើប្រាស់ជាប្រចាំ។ កាបូប​រហែក កាបូប​ដាក់​លុយ ដាក់​លាភ តែ​បើ​វា​រហែក​មាន​ន័យ​ថា​វា​របូត ជ្រុះ​លាភ​មក​ខាង​ក្រៅ​អស់​ហើយ។ តាម​ក្បួន​ហុងស៊ុយ​គឺ​ត្រូវ​តែ​ជៀស​ឲ្យ​បាន​ការ​ទុក​របស់​នេះ​ក្នុង​ផ្ទះ ឬ​ក្នុង​បន្ទប់…

ជ្រើសតួអង្គមួយ វានឹងបង្ហាញថា ពេលមានស្នេហា តើអ្នកនឹងប្រែក្លាយជាមនុស្សបែបណា
ទស្សន៍ទាយ

ជ្រើសតួអង្គមួយ វានឹងបង្ហាញថា ពេលមានស្នេហា តើអ្នកនឹងប្រែក្លាយជាមនុស្សបែបណា

ធម្មតាទេ ដែលគេនិយាយថា មនុស្សពេលដែលមានស្នេហានឹងក្លាយទៅជាមនុស្សថ្មីម្នាក់ទៀត តែប្រសិនបើអ្នកចង់ដឹងថានៅពេលដែលអ្នកមានស្នេហា អ្នកនឹងផ្លាសប្តូរអត្តចរិតបែបណា ចូរអ្នករើសតួអង្គ១ ក្នុងចំណោមតួអង្គខាងក្រោម ដើម្បីទស្សន៍ទាយពីចិត្តរបស់អ្នក! ១.កាត A ការជ្រើសរើសកាតនេះបង្ហាញថា នៅពេលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ អ្នកក្លាយជាកូនចៀមដ៏កក់ក្តៅ និងគួរឱ្យស្រលាញ់។ អ្នកបង្ហាញពីការយកចិត្តទុកដាក់ និងការចែករំលែកក្នុងក្តីស្រលាញ់។ អ្នកយកចិត្តទុកដាក់លើអារម្មណ៍របស់អ្នកដទៃ ហើយជ្រើសរើសធ្វើឱ្យគេចាប់អារម្មណ៍លើខ្លួន ដោយការព្រួយបារម្ភដ៏កក់ក្ដៅរបស់អ្នក។ នេះធ្វើឱ្យអ្នកក្លាយជាដៃគូរដ៏ល្អនៅក្នុងទំនាក់ទំនងស្នេហា។ ២.កាត B ពេលមានស្នេហា អ្នកប្រៀបដូចជាឆ្កែចចកចាស់ដ៏ឈ្លាសវៃ អាថ៌កំបាំង ហើយគ្មាននរណាម្នាក់អាចចាប់កំហុសអ្នកបានទេ។ ស្នេហារបស់អ្នកប្រៀបដូចជាការបរបាញ់ ហើយគូប្រកួតប្រជែងរបស់អ្នកគឺជា« ដៃគូស្នេហា » ដែលអ្នកតែងតែប្រាថ្នាចង់យកឈ្នះ។ ៣.កាត…

អ្នកដែលមានកន្ទុយលេខទូរស័ព្ទ ៥ ខ្ទង់នេះ តាមក្បួនឆ្នាំ ២០២៣ ជាឆ្នាំនាំលាភ មានបានតជំនាន់
ប្លែកៗ

អ្នកដែលមានកន្ទុយលេខទូរស័ព្ទ ៥ ខ្ទង់នេះ តាមក្បួនឆ្នាំ ២០២៣ ជាឆ្នាំនាំលាភ មានបានតជំនាន់

ប្រសិនជាលេខទូរស័ព្ទរបស់អ្នក មានកន្ទុយលេខ ១ ក្នុងចំណោម ៥ លេខខាងក្រោម នោះយើងសូមចូលរួមរីករាយ ដោយឆ្នាំ ២០២៣ នេះ គឺជាឆ្នាំនាំលាភ នាំសំណាងដល់ជីវិតនិងក្រុមគ្រួសាររបស់អ្នក៖ លេខ ១ អ្នកដែលមានកន្ទុយលេខទូរស័ព្ទគឺលេខ ១ (ឧទាហរណ៍៖ ០១២ ៤៤ ៣៣ ១១) នោះអ្នកនឹងទទួលបានសំណាង ហើយរាល់អាជីវកម្មនិងកិច្ចការងារ គឺដំណើរការរលូន ថែមទាំងបានឡើងប្រាក់ខែទៀតផងនៅឆ្នាំនេះ។ យ៉ាងណាអ្នកត្រូវប្រយ័ត្នបន្តិច គឺការចេះគ្រប់គ្រងអារម្មណ៍ ដែលត្រូវតែប្រមូលមិត្ត ឲ្យបានច្រើនជាងប្រមូលសត្រូវ ទើបកាន់តែនាំឲ្យជីវិតអ្នកឡើងខ្ពស់ត្រដែត។ លេខ ៣…

កម្រ​ប្រទះ​ណាស់! មនុស្ស​ស្រី​មាន ៥ ចំណុច​នេះ ច្រើន​តែ​ជួប​សំណាង​ល្អ មាន​ព្រះ​តាម​ជួយ​ថែ​រក្សា
ប្លែកៗ

កម្រ​ប្រទះ​ណាស់! មនុស្ស​ស្រី​មាន ៥ ចំណុច​នេះ ច្រើន​តែ​ជួប​សំណាង​ល្អ មាន​ព្រះ​តាម​ជួយ​ថែ​រក្សា

មនុស្ស​ស្រី​ដែល​មាន​ ៥ ចំណុច​ដូច​បង្ហាញ​ខាង​ក្រោម ត្រូវ​បាន​គេ​ជឿ​ថា ទំនង​ជា​មាន​វត្ថុ​សក្ដិសិទ្ធិ​អ្វី​មួយ​តាម​ជួយ​ថែ​រក្សា ហើយ​នាំ​សំណាង​ដល់​នាង​ជានិច្ច។ តស់កុំចាំយូរ ចូលទៅសង្កេតមើល តើ​អ្នក​ស្ថិតមាន​នៅ​ចំណុច​ណា​មួយ​ដែរ​ឬ​ទេ? ៥) ស្រ្តី​ដែល​នាំ​សំណាង​ដល់​អ្នក​រាល់​គ្នា ប្រសិន​អ្នក​អាច​បង្កើត​សំណាង​ដល់​អ្នក​ដទៃ ហើយ​វា​កើត​មាន​ជា​ញឹកញាប់​នោះ គឺ​ប្រាកដ​ណាស់​អ្នក​កំពុង​ស្ថិត​ក្នុង​ផ្នែក​មួយ​ហើយ។ ឧទាហរណ៍​ថា ហាង​មួយ​នោះ​ស្ងាត់​ណាស់ តែ​ពេល​អ្នក​ចូល​ទៅ​ទិញ​ទំនិញ​នៅ​ទី​នោះ ក៏​ស្រាប់​តែ​មាន​អតិថិជន​ដទៃហែរហូរ មក​ត​កន្ទុយ​គ្នា​ចាំ​ទិញ​ជា​បន្តបន្ទាប់ នោះ​មាន​ន័យ​ថា អ្នក​បាន​នាំ​លាភ​ចូល​ដល់​ម្ចាស់​ហាង។ ៤) ល្អ​ទាំង​ក្នុង​និង​ក្រៅ នេះ​មាន​ន័យ​ថា ធម្មជាតិ​បាន​ផ្ដល់​ឲ្យ​នៅ​រូបសម្បត្តិ​ដ៏​ស្រស់​ស្អាត​ពី​ខាង​ក្រៅ​របស់​អ្នក​ ហើយ​អ្នក​ក៏​មាន​ការ​លុត​ដំ​ខ្លួន​ឯង ក្នុង​ការ​ប្រើប្រាស់​អត្តចរិត​ដ៏​គួរ​ឲ្យ​គោរព​ចេញ​ពី​ខាង​ក្នុង​មកថែម​ទៀត។ នេះ​ក៏​ជា​សញ្ញា​មួយ បង្ហាញ​ច្បាស់​ថា អ្នក​រមែង​ជួប​សំណាង​ក្នុង​ជីវិត​ដែរ តែចំណាំមើល ជាញឹកញយ…

​ម្ចាស់ផ្ទះ​នឹង​ឡើង​យីអ៊ុន​ ទ្រព្យ​រីក​ធំ មិន​ងាយ​ស្រុត បើ​ប្រកាន់ខ្ជាប់​ក្បួន ៥ ​នៅ​ក្នុង​ផ្ទះ
ប្លែកៗ

​ម្ចាស់ផ្ទះ​នឹង​ឡើង​យីអ៊ុន​ ទ្រព្យ​រីក​ធំ មិន​ងាយ​ស្រុត បើ​ប្រកាន់ខ្ជាប់​ក្បួន ៥ ​នៅ​ក្នុង​ផ្ទះ

នៅ​ខាង​ក្នុង​ផ្ទះ ដែល​ជា​កន្លែង​យើង​រស់នៅ​ប្រចាំ​ថ្ងៃ គឺ​ជា​កន្លែង​ដែល​ផ្តុំ​ទ្រព្យ ផ្តុំ​សំណាង ដូច្នេះ​បើ​យើង​រៀបចំ​មិន​បាន​ល្អ នោះ​វា​នឹង​ក្លាយ​ជា​សំណាង​អាក្រក់ ឬ​ធ្វើ​ឲ្យ​ខ្សោយ​ទ្រព្យ​ចេញ​ទៅ​ក្រៅ​វិញ។ បើ​ចង់​លើក​យីអ៊ុន​ក្នុង​ផ្ទះ ចូរ​ម្ចាស់ផ្ទះ​ទាំង​ឡាយ​អនុវត្ត​នៅ​ទម្លាប់​ទាំង ៥ ខាង​ក្រោម៖ ៥) រក្សា​ទុក​លុយ​នៅ​ទិស​អាគ្នេយ៍ ​គ្រួសារ​ជា​ច្រើន​ក៏​នៅតែមាន​តម្កល់​លុយ​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះ​ដែរ បើ​ទោះ​បី​សម័យកាល​ទំនើប​នេះ ​គេ​មាន​ធនាគារ​ដើម្បីរក្សាទុកដោយមានសុវត្ថិភាពក៏​ដោយ។ យ៉ាង​ណា​ការ​រក្សា​ទុក​លុយ​ក្រៅ​ពី​ជ្រើសរើស​ទីតាំង​សុវត្ថិភាព បញ្ចៀសកណ្តុរ កន្លាត អ្នក​ក៏​ត្រូវ​មើល​ទៅ​លើ​ទិស​ដែរ។ បើ​តាម​ក្បួន​ហុងស៊ុយ គេ​ឲ្យ​ជ្រើសរើស​បែរ​ដុំលុយទៅ​ទិស​អាគ្នេយ៍ ព្រោះ​វា​អាច​ទាញ​ថាមពល​វិជ្ជមាន​ចូល​មក​ក្នុង​ផ្ទះ ហើយ​ជួយ​ឲ្យ​ម្ចាស់ផ្ទះ​នោះ​រក​ប្រាក់​ចំណេញ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ពីលើប្រាក់ចំណូល ប្រាក់ចំណេញដែលមាន។ មិនថាក្រឡុកក្រឡៀត កៀនកោះខាងណាក៏ដោយក្តី ឲ្យតែអ្នកគិតថា រក្សាវាទុកបានហើយ ក៏បង្វែរដុំលុយនោះ មកកាន់ទិសអាគ្នេយ៍មក។…

ក្បួន​ហុងស៊ុយ៖ ផ្ទះ ៤ ប្រភេទ​នេះ នៅ​កាន់​តែ​យូរ កាន់​តែ​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​មាន​បាន​ជួប​សំណាង​ច្រើន
សង្គម

ក្បួន​ហុងស៊ុយ៖ ផ្ទះ ៤ ប្រភេទ​នេះ នៅ​កាន់​តែ​យូរ កាន់​តែ​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​មាន​បាន​ជួប​សំណាង​ច្រើន

ផ្ទះ​ដែល​អាច​លើក​យីអ៊ុន​សមាជិក​រស់នៅ​ក្រោម​ដំបូល​នោះ​បាន ភាគ​ច្រើន​រមែង​ស្ថិត​ក្នុង​ប្រភេទ ៤ ដូច​បង្ហាញ​ខាង​ក្រោម៖ ៤) ផ្ទះ​ដែល​មាន​មេ​ទ្វារ​រឹងមាំ នេះ​មាន​ន័យ​ថា បើ​ទោះ​បី​ជា​ផ្ទះ​នោះ​សាងសង់​យូរ​មក​ហើយ​ក៏​ដោយ តែ​ទ្វារ​មេ​នៅ​តែ​រឹងមាំ មិន​ងាយ​ច្រេះ គ្មាន​កណ្តៀរ នោះ​ប្រៀប​ដូច​ជា​ពរជ័យ​ជូន​ដល់​ម្ចាស់ផ្ទះ ហើយ​អារម្មណ៍​របស់​ម្ចាស់ផ្ទះ​ក៏​រមែង​ស្ងប់ស្ងាត់​ល្អ​ផង​ដែរ។ ៣) ផ្ទះ​ដែល​ស្ថិត​ក្នុង​ទីតាំង​ល្អ នេះ​មិន​សំដៅ​ថា​ស្ថិត​នៅ​ទីតាំង​សេដ្ឋកិច្ច​អ្វី​នោះ​ទេ តែ​គឺ​ស្ថិត​នៅ​ទីតាំង​ដែល​មាន​ហុងស៊ុយ​ល្អ ពោល​ឲ្យ​តែ​ឆ្ងាយ​ពី​វត្ត ឆ្ងាយ​ពី​ប្រាសាទ​ចាស់​បុរាណ​ណា​ជា​ដើម។ ទន្ទឹម​នេះ បើ​ស្ថិត​នៅ​លើ​ផ្ទៃ​ដី​ដែល​មើល​ទៅ​ល្អ មិន​មាន​ការ​លិចលង់​ណា​មួយ​ទៀត​នោះ វា​កាន់​តែ​លើក​ថាមពល​វិជ្ជមាន​ចូល​ដល់​ម្ចាស់ផ្ទះ ឲ្យ​ទ្រព្យ​ហូរ​ចូល​កាន់​តែ​ច្រើន ហើយ​អាជីវកម្ម​និង​កិច្ច​ការងារ​នានា​ក៏​ប្រកប​ទៅ​យ៉ាង​រលូន​ថែម​ទៀត។ ២) ក្មេងៗ​ចូលចិត្ត​មក​លេង តាម​ក្បួន ផ្ទះ​ដែល​មាន​ក្មេង​តូចៗ​នៅ​ក្បែរ​ចូលចិត្ត​មក​ប្រមូល​ផ្តុំ​គ្នា​លេង នោះ​ក៏​ជា​ផ្ទះ​ដែល​មាន​ថាមពល​វិជ្ជមាន​ខ្ពស់​ដែរ។ ជា​ពិសេស​គឺ​ក្មេងៗ​ក្រោម​អាយុ ៣…

រើសម៉ូតផាត់ភ្នែកមួយដែលអ្នកស្រឡាញ់ វានឹងទាយគ្រប់យ៉ាងពីអ្នក
ទស្សន៍ទាយ

រើសម៉ូតផាត់ភ្នែកមួយដែលអ្នកស្រឡាញ់ វានឹងទាយគ្រប់យ៉ាងពីអ្នក

តោះមកលេងហ្គេមចិត្តសាស្រ្តទាំងអស់គ្នា ដើម្បីទាយពីគ្រប់យ៉ាងរបស់អ្នកតាមរយះស្ទីលផាត់ភ្នែកដែលអ្នកស្រឡាញ់។ ដូច្នេះ តោះសាកមករើសស្ទីលផាត់ភ្នែកមួយ បន្ទាប់មកទៅមើលចម្លើយទាំងអស់គ្នា! ក.ចម្លើយ ១ អ្នកជាមនុស្សដែលមានភាពរស់រវើក និងតស៊ូក្នុងជីវិត។ ទោះបីជានៅលើផ្ទៃមុខ អ្នកបង្ហាញពីភាពរឹងរូសក៏ដោយ តាមពិតអ្នកមានបេះដូងផុយស្រួយ និងងាយឈឺចាប់ខ្លាំង។ អ្នកក៏ត្រូវការអ្នកណាម្នាក់ដើម្បី មើលថែ និងឱបអ្នកពេលអ្នកនឿយហត់ និងស្ថិតនៅក្រោមសម្ពាធ។ នៅពេលអ្នកជួបមនុស្សដែលអ្នកស្រលាញ់ អ្នកនឹងមានអារម្មណ៍ថារស់នៅដោយសេរីភាព និងពោរពេញដោយសុភមង្គល។ ខ.ចម្លើយ ២ អ្នកជាមនុស្សម្នាក់ដែលមានរូបរាងគួរឱ្យទាក់ទាញ ឬ ពិសេសជាងគេ។ មិនថាអ្នកនៅទីណាទេ អ្នកតែងតែជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់។ មនុស្សគ្រប់រូបតែងតែយកចិត្តទុកដាក់ចំពោះអ្នក តាំងពីក្មេងរហូតដល់ចាស់។ ជាទូទៅ អ្នកគឺជាមនុស្សម្នាក់ដែលលេចធ្លោជាងគេ ទាំងបុគ្គលិកលក្ខណៈ…

រើសត្បូង១ វានឹងប្រាប់ពី “មិត្តប្រភេទណា” ដែលមិនល្អសម្រាប់អ្នក
ទស្សន៍ទាយ

រើសត្បូង១ វានឹងប្រាប់ពី “មិត្តប្រភេទណា” ដែលមិនល្អសម្រាប់អ្នក

គ្រប់មិត្តទាំងអស់ មិនមែនសុទ្ធតែជាមិត្តល្អសម្រាប់អ្នកនោះទេ ព្រោះក្នុងចំណោមនោះ មានមិត្តខ្លះដែលមិនចង់អោយអ្នកល្អជាងពួកគេនោះទេ ពេលខ្លះទៀតពួកគេច្រណែន លួចស្អប់ពីក្រោយខ្នងក៏មាន។ ដូចនេះសូមរើស ត្បូងគ្រីស្តាល់១ ដែលអ្នកស្រឡាញ់ រួចទៅមើលចម្លើយទាំងអស់គ្នាថាតើ មិត្តប្រភេទណា ដែលមិនល្អសម្រាប់អ្នក! ១.កាត A អ្នកជាមនុស្សងាយនឹងរងគ្រោះ ដូច្នេះវានឹងពិបាកសម្រាប់អ្នកក្នុងការអត់ធ្មត់ និងទទួលយកអំពើក្បត់ពីមិតភក្តិ។ ដូច្នេះហើយ អ្នកត្រូវចៀសវាងការបង្កើតមិត្តជាមួយមនុស្សមុខពីរក្លែងក្លាយ។ គាត់ប្រហែលជាមើលទៅផ្អែមល្ហែម និងសប្បាយចិត្តនៅចំពោះមុខអ្នក ដោយញញឹម ការសរសើរពីអ្នក។ ប៉ុន្តែនៅពីក្រោយខ្នងរបស់អ្នក ពួកគេនឹងផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងការបង្កាច់បង្ខូចអាក្រក់។ ហេតុនេះអ្នកគួរតែជៀសអោយឆ្ងាយពីមិត្តប្រភេទនេះ បើមិនចង់អោយអាថ៌កំបាំងរបស់អ្នកត្រូវលាតត្រដាងឱ្យអ្នកខាងក្រៅដឹង។ ២.កាត B អ្នកចូលចិត្តធ្វើជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់របស់មនុស្សគ្រប់គ្នា ព្រោះវាជាមធ្យោបាយការពារខ្លួនអ្នកពីការភ័យខ្លាច…

តាមក្បួនហុងស៊ុយ តើអ្នកត្រូវដេក ក្បាលទៅទិសណាល្អ បើផ្អែកតាមឆ្នាំកំណើតទាំង ១២?
តេស្តIQ

តាមក្បួនហុងស៊ុយ តើអ្នកត្រូវដេក ក្បាលទៅទិសណាល្អ បើផ្អែកតាមឆ្នាំកំណើតទាំង ១២?

ការ​ជ្រើសរើស​ទិស​នៃ​ក្បាល​ដំណេក គឺ​ជា​រឿង​ដ៏​ចាំបាច់​មួយ​ក្នុង​ក្បួន​ហុងស៊ុយ ដើម្បី​អាច​នាំ​លាភ​នាំ​សំណាង ហើយ​បើ​អ្នក​ជ្រើសរើស​ខុស​គឺ​រមែង​ចេះ​តែ​ជួប​បញ្ហា​នេះ​នោះ​ឥត​ឈប់។ តាម​រយៈ​ឆ្នាំ​កំណើត​ទាំង ១២ អ្នក​អាច​ផ្ទៀងផ្ទាត់​នៅ​ខាង​ក្រោម​បាន តើ​អ្នក​គួរ​ដេក​ក្បាល​ទៅ​ទិស​ណា​ល្អ៖ អ្នកកើតឆ្នាំកណ្តុរ គួររក្បាលដំណេកទៅទិសខាងជើង ប៉ុន្តែហាមបែរទៅទិសខាងត្បូងដាច់ខាត។ អ្នកកើតឆ្នាំឆ្លូវ គួរបែរក្បាលដំណេកទៅទិសខាងកើតឆៀងខាងជើង(ឦសាន) ប៉ុន្តែហាមបែរក្បាលដំណេកទៅទិសខាងលិចឆៀង ខាងត្បូង(និរតី) ដាច់ខាត។ អ្នកកើតឆ្នាំខាល គួរបែរក្បាលដំណេកទៅទិសខាងកើត ប៉ុន្តែហាមបែរក្បាលដំណេកទៅទិសខាងលិចឆៀងខាងជើងដាច់ខាត(ពាយ័ព្យ)។ អ្នកកើតឆ្នាំថោះ គួរបែរក្បាលដំណេកទៅទិសខាងកើត ប៉ុន្តែហាមដេកយកក្បាលដំណេកបែរទៅទិសខាងលិចដាច់ខាត។ អ្នកកើតឆ្នាំរោង គួរបែរក្បាលដំណេកទៅទិសខាងលិចឆៀងត្បូង(និរតី) ប៉ុន្តែហាមបែរទៅទិសខាងកើតឆៀងខាងជើង (ឦសាន)ដាច់ខាត។ អ្នកកើតឆ្នាំម្សាញ់ អ្នកកើតឆ្នាំម្សាញ់គួរបែរក្បាលដំណេកទៅទិសខាងត្បូង ប៉ុន្តែហាមបែរទៅទិសខាងជើងដាច់ខាត។ អ្នកកើតឆ្នាំមមី គួរបែរក្បាលដំណេកទៅទិសខាងត្បូង ប៉ុន្តែហាមបែរទៅទិសខាងជើងដាច់ខាត។…

រើសកាត Tarrot ១ ដើម្បីដឹងពីជោគវាសនា ក្រោយការរៀបការរបស់អ្នក
ទស្សន៍ទាយ

រើសកាត Tarrot ១ ដើម្បីដឹងពីជោគវាសនា ក្រោយការរៀបការរបស់អ្នក

អ្នកប្រាកដជាមិនអាចដឹងមុននោះទេថា ទៅថ្ងៃមុខបន្ទាប់ពីរៀបការហើយ ជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា? តើជីវិតគូររបស់អ្នកប្រសើរ ឬ ជួបឧបសគ្គជាហូរហែរ? ដូច្នេះ បើចង់ដឹង សូមរើសកាត១ ក្នុងចំណោមកាតទាំង៤ ខាងក្រោម រួចទៅមើលចម្លើយទាំងអស់គ្នា! ១.កាត A វាហាក់បីដូចជាពេលវេលាដែលអ្នកទាំងពីរប្រាស្រ័យទាក់ទងគ្នាមិនច្រើនទេ ដូច្នេះកម្រិតនៃការយោគយល់គ្នាមិនស៊ីជម្រៅឡើយ។ វានឹងពិបាកសម្រាប់អ្នកក្នុងការដឹងថាតើភាគីម្ខាងទៀតកំពុងលាក់អ្វីមួយពីអ្នក ឬ អត់។ ទំនាក់ទំនងនេះនៅតែហាក់ដូចជាមិនមានអ្វីអាចហៅថាស្នេហាស៊ីជម្រៅនោះទេ។ កាតនេះក៏បង្ហាញថាអ្នកនឹងមិនសប្បាយចិត្តទេ ចំពោះចំណងអាពាហ៍ពិពាហ៍មួយនេះនា។ ២.កាត B ជាអកុសល វាពិតជាពិបាកណាស់សម្រាប់អ្នកទាំងពីរដើម្បីសាងសុភមង្គលជាមួយគ្នា។ ព្រោះអ្នកទាំងពីរមានមនោសញ្ចេតនាខ្លាំង និងងប់ងល់ ប៉ុន្តែរឹងរូសពេក ចូលចិត្តធ្វើតាមគំនិតខ្លួនឯងជាជាងស្តាប់ភាគីម្ខាងទៀត។ ប្រហែលជាពេលរៀបការដំបូង អ្នកទាំងពីរសប្បាយចិត្តខ្លាំងណាស់…