
ចង់ដឹងថា អ្នកនឹងជួបសំណាងអាក្រក់ សូមបើកសន្លឹកបៀរមួយសន្លឹក
តើអ្នកជឿលើរឿងទស្សន៍ទាយទេ? ប្រសិនបើអ្នកជឿ សូមរើសសន្លឹកបៀរអាថ៌កំបាំងមួយខាងក្រោម ដើម្បីបើកមើលចម្លើយថា តើទៅពេលខាងមុខ អ្នកនឹងជួបសំណាងអាក្រក់អ្វីខ្លះ? ហើយមូលហេតុអ្វីបានជាអ្នកជួបសំណាងអាក្រក់ទាំងនោះ? ១.សន្លឹកបៀរ A សរុបមក សំណាងរបស់អ្នកគឺល្អមែនទែន ដោយមិនមានបាត់បង់អ្វីអាក្រក់ ឬ ធ្ងន់ធ្ងរឡើយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចឈ្លោះជាមួយមិត្តភក្តិ ឬត្រូវបានមិត្តភក្តិជិតស្និទ្ធ ឬអ្នកស្គាល់គ្នាលួចក្បត់ ឬ និយាយអាក្រក់ពីអ្នកពីក្រោយខ្នង។ ពេលដឹងខ្លួនហើយ អ្នកនឹងមានអារម្មណ៍តានតឹង និងបាក់ទឹកចិត្ត។ ដូច្នេះហើយត្រូវប្រយ័ត្នក្នុងការជ្រើសរើសមិត្តភក្ដិ និងមនុស្សនៅជិតខ្លួន! ២.សន្លឹកបៀរ B ទៅមុខអ្នកនឹងមិនជួបសំណាងអាក្រក់ណាមួយឡើយ។ ដរាបណាអ្នកយកចិត្តទុកដាក់លើទំនាក់ទំនងសង្គមរបស់អ្នក ដូចជាជាមួយមិត្តភក្តិ និងមនុស្សជិតដិត ដោយជៀសវាងបង្កការយល់ច្រលំដែលមិនចាំបាច់…




















