ព័ត៌មាន

ក្រុមហ៊ុន ព្រីនស៍ គ្រុប ក្លាយជាម្ចាស់​ឧបត្ថម្ភ​ធំនៅ​ក្នុង​  កម្មវិធី​ប្រកួត​វាយ​កូន​ហ្គោល​ Chambers & Friends Golf Tournament
PR

ក្រុមហ៊ុន ព្រីនស៍ គ្រុប ក្លាយជាម្ចាស់​ឧបត្ថម្ភ​ធំនៅ​ក្នុង​ កម្មវិធី​ប្រកួត​វាយ​កូន​ហ្គោល​ Chambers & Friends Golf Tournament

ក្រុម​ហ៊ុន ព្រីនស៍ ហូល​ឌីង​ គ្រុប​ មានមោទនភាពក្នុងការក្លាយជាអ្នកឧបត្ថម្ភធំ​នៃ​កម្មវិធី​​ប្រកួតកីឡាវាយកូនហ្គោល Chambers & Friends Golf ដែលជាការប្រកួតកីឡាវាយកូនហ្គោលប្រចាំឆ្នាំសម្រាប់សភាពាណិជ្ជកម្ម និងថ្នាក់​ដឹកនាំ​មក​ពី​ស្ថាប័ន​ផ្សេងៗ​ក្នុងប្រទេសកម្ពុជា។​ ​រៀបចំដោយសភា​ពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី​នៅ​កម្ពុជា​ (IndoCham) កម្មវិធីនេះ​ត្រូវ​បាន​ប្រារព្ធធ្វើ​ឡើង​កាលពីថ្ងៃទី5 ខែឧសភា នៅក្លឹបវាយកូនហ្គោលហ្គាឌិន​ស៊ីធី។ ពាន​រង្វាន់ Prince Cup ដែល​ជា​ពាន​រង្វាន់​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន ព្រីនស៍ គ្រុប ត្រូវ​បាន​ប្រគល់​ជូន​ដល់​សមាជិកនៃ​​សភា​ពាណិជ្ជកម្ម​កូរ៉េ (The Korean Chamber of Commerce Cambodia)​ នៅ​វគ្គ​​បញ្ចប់នៃ​​ការ​ប្រកួតដែល​មាន​​រយៈពេល​មួយ​ថ្ងៃ។ ការប្រកួតនេះមានការអញ្ជើញ​ចូលរួមជាកិត្តិយស​ពី ឯកឧត្តម…

Sturmgewehr 44 កាំភ្លើងរបស់​អាល្លឺម៉ង់ផលិត​ចុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២ មាន​ប្រវត្តិយ៉ាងណា?
បច្ចេកវិទ្យា

Sturmgewehr 44 កាំភ្លើងរបស់​អាល្លឺម៉ង់ផលិត​ចុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២ មាន​ប្រវត្តិយ៉ាងណា?

បច្ចុប្បន្ន​មាន​កាំភ្លើងវែង​ជា​ច្រើន​ប្រភេទ​កំពុងប្រើប្រាស់​ដោយ​អង្គភាព​ទាហានថ្មើជើង​នៃ​កងទ័ព​ក្នុង​ប្រទេស​នានា​លើ​សាកលលោក តែ​បើ​ក្រឡេក​ទៅ​ក្រោយ​ពោលគឺ​មុន​សង្គ្រាម​លោក​លើក​ទី​២ កាំភ្លើង​ម៉ាក​ Sturmgewehr 44 គ្មាន​នរណា​បាន​ស្គាល់​នោះ​ទេ។ ចុង​សង្គ្រាម​លោក​លើក​ទី​២អាល្លឺម៉ង់បាន​ណែនាំនិង​ផិត​កាំភ្លើង​នេះជា​ទ្រង់ទ្រាយធំតែ​ម្ដង​ហើយ​វា​បាន​បន្សល់ទុក​នូវឥទ្ធិពលមួយ​មក​ដល់​សម័យ​ក្រោយៗ​ទៀត​លើក​ផ្នែក​ខាង​រចនានិង​បង្កើត​ថ្មី​​ហើយ​វា​អាច​ជគំរូ​ដែល​យក​មក​ផលិត​ AK-47 ដ៏​ល្បី​ល្បាញរបស់​រុស្សី​ក្រោយ​សង្គ្រាម​លោក​លើក​ទី២​បន្ត​មក​ដល់​បច្ចុប្បន្ន។ ក្នុង​សង្គ្រាមលោក​លើក​ទី​១​ដែល​ជា​សង្គ្រាមបែបសម័យ​ទំនើបកើត​មុន​គេ​បាន​លេច​ចេញ​នូវ​រឿង​ភ្ញាក់ផ្អើល​មួយ​គឺ​ការ​ប្រើ​ប្រាស់​អាវុធជា​កាំភ្លើង​ដ៏​លើស​លប់​ប៉ុន្តែ​កាំភ្លើង​ទាំង​នោះ​មិន​មែន​ជា​មធ្យោបាយដ៏មាន​ប្រសិទ្ធភាពគ្រប់​គ្រាន់ អាច​ឲ្យ​សត្រូវ​ស្លាប់​និង​របួសច្រើន​នោះ​ទេ។ គោលគំនិតនិង​ដំណាក់កាលនៃ​ការ​បង្កើតក្នុងសង្គ្រាមលោកលើកទី១ កាំភ្លើងជាច្រើនត្រូវបានប្រើក្នុងសង្គ្រាមលើក​ទី១សុទ្ធតែ​ចាត់​ទុក​ជា​កាំភ្លើងទំនើប​សម័យ​នោះ ឧទាហរណ៍កាំភ្លើងវែងប្រើ​ប្រាស់ស្នូលដែករុញ​គ្រាប់ SMLE (កាំភ្លើងម៉ាក​ Lee-Enfield​ របស់​អង់គ្លេសប្រើ​ប្រាស់បង់​ដាក់គ្រាប់​តិច)ដែល​អាច​ដាក់​បាន​១០​គ្រាប់ ហើយអ្នកជំនាញដែលបានទទួលការបណ្តុះបណ្តាលខ្ពស់ពីកម្លាំងបេសកកម្មអង់គ្លេសអាចបាញ់បានគោលដៅចំនួន ១៥គ្រប់ក្នុងមួយនាទីក្នុងក្នុង​ឆាកប្រយុទ្ធក្នុងសមរភូមិ​ដំបូងៗ។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! កាំភ្លើងនាសម័យនោះមាន​បញ្ហាច្រើន​ណាស់ គឺ​ក្នុង​ចំណោមគ្រាប់​ជា​ច្រើ​នដែលបាញ់​ចេញ​ត្រូវ​ចំ​គោលដៅ​តែ​២​ឬ​៣​គ្រាប់​ប៉ុណ្ណោះ។ សម័យ​នោះ​កាំភ្លើង​ធំបាញ់​ចេញ​ពី​បន្ទាយ(Artillery )ឯណោះវិញ​តែ​ដែល​ជាអ្នក​សម្លាប់​មនុស្សច្រើន​ជាង​គេ​ក្នុង​សង្គ្រាម​លោក​លើក​ទី​១​ខណៈទាហានអង់គ្លេស​និង​បារាំង៧០​ភាគ​រយ​ស្លាប់​និង​របួស​ដោយ​សារ​កាំភ្លើងធំ​ក្នុង​សមរភូមិ​ខាង​លិច​ហើយ​ប្រហាក់​ប្រហែល៦០​នៃ​ទាហាន​អាល្លឺម៉ង់​ក៏​ស្លាប់​ដោយ​សារ​កាំភ្ល់ើង​ធំ​នេះ។ កាំភ្លើង​ដែល​សម្លាប់​មនុស្ស​ច្រើ​ជាង​គេ​ទី​២​គឺ​កាំភ្លើងយន្ត។ យើងមិនអាចបែងចែករវាងអ្នករបួសក្នុងការប្រយុទ្ធដែលបណ្តាលមកពីកាំភ្លើងយន្តនិងកាំភ្លើងវែង​នោះទេ ព្រោះកាំភ្លើងយន្តធុនធ្ងន់ភាគច្រើនប្រើដោយភាគីទាំងអស់ដូចកាំភ្លើងវែងសម្រាប់​ទាហានថ្មើរជើងដែរ។ ទោះជាយ៉ាងណាក៏ដោយ! ការសង្កេតលើសមរភូមិបានបញ្ជាក់យ៉ាងច្បាស់ថាកាំភ្លើងយន្តជាអ្នកទទួលខុសត្រូវចំពោះការ​ស្លាប​និង​របួសច្រើនជាងកាំភ្លើងវែង។ បញ្ហានេះមិនមែនជាកំហុសរបស់កាំភ្លើងតែម្យ៉ាងនោះទេ ហើយជាមធ្យមដែលកាំភ្លើងត្រូវបានប្រើក្នុងសង្គ្រាមលោកលើកទី ១…

ចេះ ៣ វិធីនេះ លាហើយស្នាមជ្រួញនៅលើផ្ទៃមុខ នឹងកាត់បន្ថយបានច្រើនបំផុត
សម្រង់

ចេះ ៣ វិធីនេះ លាហើយស្នាមជ្រួញនៅលើផ្ទៃមុខ នឹងកាត់បន្ថយបានច្រើនបំផុត

ពីមួយថ្ងៃទៅមួយថ្ងៃមនុស្សទូទាំងពិភពលោកកំពុងស្វែងរកវិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីធ្វើឱ្យស្បែករបស់ពួកគេនៅក្មេង និងស្រស់ស្អាត។ អ្នកឯកទេសខាងគ្រឿងសំអាងផ្តល់ជូននូវវិធីជាច្រើន ដើម្បីធ្វើឱ្យស្បែករបស់យើងមានភាពស្រស់ស្អាត។ នៅប្រទេសផ្សេងៗទៀតមនុស្សមានទម្លាប់ផ្ទាល់ខ្លួនដើម្បីថែសុខភាព និងសម្រស់។ ជាសំណាងល្អមានរូបមន្តប្លែកៗជាច្រើនដែលអាចជួយក្នុងការកែខៃសម្រស់របស់យើងឱ្យល្អស្អាតឡើងវិញ។ ១. ធ្វើម៉ាស់ធម្មជាតិផ្សំដោយក្រូចឆ្មា និងទឹកឃ្មុំប្រឆាំងនឹងភាពចាស់មុនអាយុ: គ្រឿងផ្សំដែលអ្នក​​ត្រូវការ: – ក្រូចឆ្មាស្រស់ ១ ផ្លែ – ទឹកឃ្មុំ ២ទៅ៣ ស្លាបព្រា – កន្សែងស្អាត ១ របៀបធ្វើ: – ចិតក្រូចឆ្មាហើយច្របាច់លាយជាមួយនឹងទឹកឃ្មុំ។ – ប្រសិនបើស្បែករបស់អ្នកស្តើងងាយរងគ្រោះ សូមណែនាំឱ្យបន្ថែមទឹកស្អាតបន្តិចចូលទៅក្នុងល្បាយដែលបានលាយ។ របៀបប្រើ: – លាបល្បាយដែលបានផ្សំរួចលើផ្ទៃមុខរបស់អ្នក។ –…

ត្រូវ​ម្លឹងៗ! រើស​តុក្កតា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​អាច​ប្រាប់​ពី​ភ័ព្វ​វាសនា​ និង​ចំណុច​ពិសេសៗ​របស់​អ្នក​បាន​១០០%
សម្រង់

ត្រូវ​ម្លឹងៗ! រើស​តុក្កតា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​អាច​ប្រាប់​ពី​ភ័ព្វ​វាសនា​ និង​ចំណុច​ពិសេសៗ​របស់​អ្នក​បាន​១០០%

តុក្កតា​ទី​ ១​៖ បើ​ប្រៀបធៀប​ជាមួយ​មនុស្ស​ទូទៅ​ អ្នក​មាន​ជំនាញ​ក្នុង​ការ​ត្រិះរិះ​ពិចារណា​ និង​វាយ​តម្លៃ​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​យ៉ាង​ល្អ​បំផុត​។​ ជា​រួម​ ជា​មនុស្ស​ដែល​មាន​តក្កវិជ្ជា​ដ៏​អស្ចារ្យ​ ដូច្នេះ​យោបល់​របស់​អ្នក​តែងតែ​ទទួល​បាន​ការ​សរសើរ​ពី​មិត្តភក្តិ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជានិច្ច​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​អ្នក​ច្រើន​តែ​ចាប់​ផ្តើម​ពី​ការ​វាយ​តម្លៃ​លើ​រឿង​រ៉ាវ​ទាំង​នោះ​ ស្វែង​រក​មូលហេតុ​ រួច​ធ្វើ​ការ​វិភាគ​ដោយ​ប្រើ​ហេតុ​ផល​ និង​កាត់​ចំណុច​ដែល​មិន​ចាំ​បាច់​ចោល​យ៉ាង​ប៉ិន​ប្រសប់​។​ ហេតុ​នេះ​ហើយ​ទើប​ក្លាយ​ជា​អ្នក​ដោះស្រាយ​បញ្ហា​ដ៏​អស្ចារ្យ​ម្នាក់​ ហើយ​តែង​តែ​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​វែក​ញែក ​ឬ​ការ​ប្រកួត​ប្រជែង​ណា​មួយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តុក្កតា​ទី​ ២​៖ អ្នក​ចូលចិត្ត​ការ​ជួបជុំ​ ជជែក​លេង​ជាមួយ​អ្នក​ដទៃ​ ចិត្ត​ល្អ​ ចិត្ត​ត្រជាក់​ ពូកែ​យល់​ចិត្ត​និង​ចេះ​ក្រែង​ចិត្ត​អ្នក​ដទៃ​ទើប​ធ្វើ​ឱ្យ​អ្នក​ជា​មនុស្ស​ដែល​មាន​ទំនាក់​ទំនង​ជា​បុគ្គល​ល្អ​និង​មាន​ភាព​លេច​ធ្លោ​ពី​អ្នក​ដទៃ​។​ អ្នក​កម្រ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាមួយ​អ្នក​ណា​ណាស់​ ព្រោះ​អ្នក​មាន​ទំនោរ​ទៅ​រក​ភាព​ស្ងប់ស្ងាត់​ ហើយ​ដោះស្រាយ​បញ្ហា​ដោយ​ការ​យល់​ចិត្ត​ច្រើន​ជាង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែ​បើ​សិន​ជា​មាន​បញ្ហា​កើត​ឡើង​ហើយ​នោះ​បង្ហាញ​បុគ្គល​ម្នាក់​នោះ​បាន​ធ្វើ​អ្វី​ឱ្យ​អ្នក​ដល់​ថ្នាក់​ទ្រាំ​មិន​បាន​ហើយ​។​ អ្នក​អាច​ធ្វើ​ការងារ​ជា​ក្រុម​បាន​យ៉ាង​ល្អ​ ហើយ​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ក្នុង​ការ​សហការ​គ្នា​ជា​រឿយ​ៗ​។​ ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​គេ​គ្រប់​គ្នា​ចង់​មក​ក្បែរ​អ្នក​ស្និទ្ធស្នាល​នឹង​អ្នក​រាប់​មិន​អស់​ទេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តុក្កតាទី​ ៣៖ អ្នក​ជា​មនុស្ស​ច្នៃ​ប្រឌិត​ខ្ពស់​និង​លេច​ធ្លោ​ពី​គេ​។​…

អ្វីជាចំណុចលេចធ្លោរបស់អ្នក នៅក្នុងក្រសែភ្នែកអ្នកដទៃ? តោះមកតេស្ដមើលការពិតមួយភ្លែតសិនទៅ
ព័ត៌មានជាតិ

អ្វីជាចំណុចលេចធ្លោរបស់អ្នក នៅក្នុងក្រសែភ្នែកអ្នកដទៃ? តោះមកតេស្ដមើលការពិតមួយភ្លែតសិនទៅ

ទស្សន៍ទាយបុគ្គលិកលក្ខណៈ និងចំណុចពិសេស ដោយជ្រើសរើសរូបនារីម្នាក់ដែលអ្នកចូលចិត្ត ហើយអានចម្លើយខាងក្រោម ដើម្បីដឹងថាអ្នកជាមនុស្សបែបណា និងមានចំណុចពិសេសអ្វីខ្លះ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯងឯងកុំលួចមើលចម្លើយមុន រើសរូបរួចហើយសឹមចូលអានការទស្សន៍ទាយ ទើបឆុត! 1. មេដឹកនាំស្មោះត្រង់ ជាបុគ្គលិកលក្ខណៈរបស់មនុស្សដែលពោរពេញដោយថាមពល តែងតែត្រៀមខ្លួនឆ្ពោះទៅមុខជានិច្ច អ្នកជាមនុស្សចាស់ទុំច្រើនក្នុងការទទួលខុសត្រូវរឿងផ្សេងៗ ដោយស្មោះត្រង់ និងប្រកាន់ខ្ជាប់ពាក្យសន្យា ។ ហើយក៏គ្មានថ្ងៃដែលអ្នកអាចលក់មុខមិត្តភក្តិ ដើម្បីប្រយោជន៍ខ្លួនឯងឡើយ ហើយអ្វីដែលអ្នកស្អប់បំផុតគឺត្រូវគេក្បត់។ 2. អ្នកតស៊ូដ៏អស្ចារ្យ គោលដៅគឺសំខាន់ហើយត្រូវតែសម្រេចឲ្យបាន! នេះគឺជាបុគ្គលិកលក្ខណៈរបស់អ្នក ប្រសិនបើអ្នកបានគិតនឹងធ្វើអ្វីហើយ អ្នកនឹងរត់បំបុកបញ្ហាដែលកើតឡើង ដោយមុនខ្លាចរអា មិនចុះចាញ់ ធ្វើរហូតដល់តែវាជោគជ័យ មិនថាអ្នកត្រូវតស៊ូប៉ុណ្ណា អ្នកនឹងមិនបោះបង់ឡើយ។…

តើពេលនេះ មានមនុស្សប៉ុន្មាននាក់ ដែលកំពុងតែលួចស្រឡាញ់អ្នកស្ងាត់ៗ?
សម្រង់

តើពេលនេះ មានមនុស្សប៉ុន្មាននាក់ ដែលកំពុងតែលួចស្រឡាញ់អ្នកស្ងាត់ៗ?

ជ្រើសរើសកាដូមួយដែលអ្នកចាប់អារម្មណ៍ជាងគេ ដើម្បីដឹងពីមន្តស្នេហ៍របស់អ្នក ចង់ដឹងថា តើអ្នកមានមន្តស្នេហ៍កម្រិតណា អាចទាក់ទាញបានមនុស្សប៉ុន្មាននាក់ ដែលកំពុងតែលង់ស្នេហ៍ លួចស្រឡាញ់អ្នកស្ងាត់ៗនៅក្នុងពេលនេះ? 1. ប្រហែលជា 5-6 នាក់ អ្នកជាមនុស្សមានចំណេះដឹង មានចិត្តល្អ មានមន្តស្នេហ៍។ ភាពទាក់ទាញរបស់អ្នកមកពីទំនុកចិត្តលើខ្លួនឯង របៀប និងភាពប៉ិនប្រសព្វ វាងវៃ និងកម្រិតវប្បធម៌ខ្ពស់។ អ្នកដឹងពីអ្វីដែលអ្នកចង់បាន និងរបៀបដែលអ្នកគួរធ្វើ។ អ្នកមិនងាយឱ្យអ្នកដ៏ទៃ “ចាប់” ឬត្រួតត្រាអ្នកបានឡើយ ហើយអ្នកក៏មិនខ្ជះខ្ជាយពេលវេលាដេញតាមមនុស្សដែលមិនសមនឹងខ្លួនអ្នកដែរ។ បញ្ញារបស់អ្នកខ្ពស់ណាស់ អ្នកប្រយ័ត្នប្រយែង ចេះដឹងពីព្រំដែន ពេលណាត្រូវដើរទៅមុខ ពេលណាត្រូវឈប់ និងពេលណាត្រូវបកក្រោយ។ អ្នកក៏ដឹងពីរបៀបដើម្បីផ្គាប់ចិត្តអ្នកដទៃដែរ…

ឆ្ងល់យូរហើយមែនទេ ដឹងអត់ថាប្រជ្រុយនៅតំបន់សម្ងាត់ជារឿងល្អ ឬអាក្រក់?
ទស្សនៈ

ឆ្ងល់យូរហើយមែនទេ ដឹងអត់ថាប្រជ្រុយនៅតំបន់សម្ងាត់ជារឿងល្អ ឬអាក្រក់?

មនុស្សភាគច្រើនមានជំនឿថា ទីតាំងរបស់ប្រជ្រុយនៅចំណុចផ្សេងៗសុទ្ធតែមានចំណុចពិសេសខុសៗគ្នា ថែមទាំង អាចទស្សន៍ទាយពីចរិតលក្ខណៈរបស់មនុស្សថា មានវាសនា និងសំណាងយ៉ាងណាទៀតផង។ នៅក្នុងនោះ ការដែលមានប្រជុយ នៅតំបន់សម្ងាត់ ឬជុំវិញប្រដាប់ភេទ តើ​មាន​អត្ថន័យ​យ៉ាង​ណាដែរ ហើយជារឿងល្អ ឬអាក្រក់? ជាការពិតណាស់ សម្រាប់អ្នកដែលមានប្រជ្រុយ នៅលើប្រដាប់បន្តពូជមិនថាស្ត្រី ឬបុរសនោះទេ គេជឿ​ថាមនុស្សនោះ​ជា​មនុស្ស​មាន​មន្ត​ស្នេហ៍ ដែលពូកែខាងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ថែមទាំងត្រូវគេគ្រប់គ្នាស្រលាញ់ចូលចិត្តផងដែរ។ បន្ថែមពីនោះ គេជាមនុស្សមានសំណាងល្អ មានអំណាច និងជាមនុស្សមិនខ្វះអ្នកស្រលាញ់ទេ។ ប៉ុន្តែ​ មនុស្សម្នាក់នោះអាច​នឹង​មាន​បញ្ហា​ក្នុង​រឿង​ស្នេហា ដោយសារតែគេជាមនុស្សមានភាពទាក់ទាញខ្លាំងពីមនុស្សជុំវិញខ្លួន ជាពិសេសមនុស្សដែលមានភេទផ្ទុយ។ ទោះជាយ៉ាងណា នេះវាមិនមែនជាបញ្ហាទាំងស្រុងនោះទេ អ្វីទាំងអស់គឺអាស្រ័យលើចិត្ត និងឥរិយាបថរបស់មនុស្សយើងតើ…

ជឿទេថាមនុស្សយើងម្នាក់ៗ គឺសុទ្ធតែបានជួបមនុស្សម្នាក់នេះ!!!
សម្រង់

ជឿទេថាមនុស្សយើងម្នាក់ៗ គឺសុទ្ធតែបានជួបមនុស្សម្នាក់នេះ!!!

– មនុស្សម្នាក់ដែល តែងនៅក្បែរ មិនថាពេលអ្នកត្រូវការឬមិនត្រូវការក៏ដោយ – មនុស្សម្នាក់ដែល តែងតែចាំយកអាសារ មិនថាអ្នកស្ដីបន្ទោស ឬស្អប់យ៉ាងណា ក៏គេមិនទៅណាដែរ – មនុស្សម្នាក់ដែល ដឹងពីសុខទុក្ខអ្នកគ្រប់យ៉ាង ទោះអ្នកមិននិយាយក៏ដោយ – មនុស្សម្នាក់ដែល គោរពស្រឡាញ់​ និងឱ្យតម្លៃ ម៉ាក់ប៉ា ក្រុមគ្រួសារ បងប្អូនអ្នក ដូចគ្រួសារគេអ៊ីចឹង – មនុស្សម្នាក់ដែល មិនដែលខឹង បន្ទោស ពេលអ្នកធ្វើខុស គឺមានតែ ណែនាំ និងផ្ដល់កម្លាំងចិត្តឱ្យអ្នកសារជាថ្មី – មនុស្សម្នាក់ដែល…

ខែកំណើតប្រាប់ពីចរិតលក្ខណៈរបស់យើងដល់ទៅ៩៩.៩៩%!!! ធានាថាឆុត!
សម្រង់

ខែកំណើតប្រាប់ពីចរិតលក្ខណៈរបស់យើងដល់ទៅ៩៩.៩៩%!!! ធានាថាឆុត!

អ្នកកើតខែ មករា៖ គឺជាមនុស្សរឹងរុសបន្តិចមែន តែមិនឆេវឆាវផ្តេសផ្តាសនោះទេ គាត់ជាមនុស្សមានហេតុផលត្រឹមត្រូវចូលចិត្តភាពស្ងប់ស្ងាត់ និងចូលចិត្តស្តាប់តន្រ្តីបន្ធូរអារម្មណ៍។ អ្នកកើតខែ កុម្ភៈ៖ គឺជាមនុស្សងាយមើលធ្លុះចិត្តអ្នកដទៃ តែមិនងាយយល់ពីចិត្តខ្លួនឯងច្បាស់ ហើយខុសត្រង់ម្យ៉ាងគឺចូលចិត្តយករឿងមកដាក់ខ្លួនណាស់ទាំងដែលខ្លួនពុំបានសាង។ អ្នកកើតខែ មិនា៖ គឺជាមនុស្សចូលចិត្តលេងសើចច្រើន ធ្វើឲ្យគេសើចសប្បាយ តែខ្លួនឯងផ្ទាល់គឺពោរពេញដោយភាពសោកសៅ តែពុំងាយមានអ្នកណាមើលដឹងឡើយ ព្រោះតែខ្លួនគេមិនចង់ឲ្យអ្នកដទៃដឹងទើបព្យាយាមលាក់បាំង។ អ្នកកើតខែ មេសា៖ ភាពក្លាហានរបស់គេ គ្រាន់តែដើម្បីលាក់បាំងចំនុចខ្សោយរបស់គេតែប៉ុណ្ណោះ តែភាពជាក់ស្តែងរូបគេផ្ទាល់ត្រូវការការលើកទឹកចិត្តពីមនុស្សដែលនៅជុំវិញខ្លួនគេ តែគ្មាននរណាយល់ឡើយ ព្រោះពួកគេគិតថា រូបគេអាចធ្វើបានជានិច្ច។ អ្នកកើតខែ ឧសភា៖ ជាមនុស្សដែលមិនងាយមាននរណាមើលធ្លុះចិត្តរបស់គេឡើយ គេជាមនុស្សឯករាជ្យ មិនចូលចិត្តការកៀបសង្កត់ពីនរណាម្នាក់ឡើយ។ ជាមនុស្សចូលចិត្តសេរីភាពហើយជាមនុស្សចូលចិត្តគិតមុនមួយជំហាននិងមានការប្រុងប្រយ័ត្នខ្ពស់បំផុត។…

អានវាសិនទៅ វានឹងអប់រំចិត្តរបស់អ្នក!!! ពិចារណាតាមការគួរ
សម្រង់

អានវាសិនទៅ វានឹងអប់រំចិត្តរបស់អ្នក!!! ពិចារណាតាមការគួរ

  2018-11-14 មានពេលមួយ បុរសម្នាក់🏃បានដើរលេងកំសាន្តក្នុងព្រៃ ចៃដន្យបានជួបសត្វខ្លា🐆ដែលកំពុងតែឃ្លានខ្លាំង បុរសខំប្រឹងរត់គេចមកដល់មាត់ជ្រោះ គិតថាបើគង់តែខ្លាស៊ីដដែល សុខចិត្តប្រថុយលោតចុះក្រែងអាចមានផ្លូវរស់។ ពេលរៀបលោតចុះស្រាប់ឮសូរសំរែកសត្វនាគ នៅខាងក្រោមរង់ចាំស្វាគមន៍ទៀត។ បុរសបានប្រទះឃើញដើមឈើ🎄🌳នៅក្បែរនោះប្រឹងតោងឡើង ពេលតោងឡើងដល់លើមែកឈើហើយគិតថាបានរួចខ្លួន ដឹងអីមានសត្វកណ្តុរ🐀🐁ស ខ្មៅ2ក្បាលកំពុងករកេរមែកឈើដែលបុរសនោះតោងឡើង។ ពេលនោះបុរស🏃ក៏ឈប់គិតវែងឆ្ងាយច្រើនទៀត ហើយបេះយកផ្លែឈើ🍎🍏🍊🍋មកញ៉ាំឲ្យឆ្អែត ហើយគេង😴ឆ្អែតទៀត មុនពេលត្រូវសត្វកណ្តុរ🐁🐀ករកេរបាក់មែកឈើចុះហើយត្រូវបានសត្វខ្លា🐆នាគខាំស៊ី។ ពេលគេភ្ញាក់ឡើង អ្វីៗប្រែជាធម្មតាទាំងអស់គេក៏ចុះមកហើយត្រឡប់ទៅផ្ទះវិញ។ តាមពិតនៅពេលគេគេងលក់ ខ្លា🐆ដែលឃ្លានខ្លាំងទ្រាំចាំមិនបានក៏លោតចុះទៅក្រោមដើម្បីខាំតោស៊ីកើតជាសង្រ្គាម ប្រយុទ្ធគ្នាធ្វើឲ្យរបួសរាងខ្លួន សំរែកលាន់ឮផ្អើលសត្វកណ្តុរ🐀🐁ស ខ្មៅរត់បាត់។ ជីវិតគឺបែបនេះ យើងខំវាឡើងផុតពីរណ្តៅ1 នៅមានរណ្តៅធំជាងមុន ជ្រៅជាងមុនរាប់រយរាប់ពាន់រង់ចាំនៅផ្លូវខាងមុខ🏄🏊🏃។ សត្វ🐆ប្រៀបដូចជាជីវភាព អត់ឃ្លាក្រលំបាក ដែលពួកទាំងអស់គ្នាខំប្រឹងរត់គេច។…

#រើសមនុស្សដែលគ្រប់ពេលចង់នៅក្បែរយើងមិនមែនមនុស្សដែលគ្រាន់តែនិយាយថាចង់ក្បែរតែមិនក្បែរ
សម្រង់

#រើសមនុស្សដែលគ្រប់ពេលចង់នៅក្បែរយើងមិនមែនមនុស្សដែលគ្រាន់តែនិយាយថាចង់ក្បែរតែមិនក្បែរ

ជាការពិតណាស់ធម្មតាមនុស្សស្រលាញ់គ្នាតែងតែចង់នៅក្បែរគ្នាទោះមិនបាននៅក្បែរគ្នា​ ក៏តែងតែឆាត​ ឬខលជាមួយគ្នាទោះបីពេលខ្លះមិនមានអ្វីនិយាយក៏ដោយ! ពេលខ្លះសួរថាធុញអត់?​ អត់ធុញទេ​ ធម្មតាមនុស្សស្រលាញ់គ្នា​ ទោះមិននិយាយអ្វីបានតែមើលមុខក៏សប្បាយចិត្ត​ ព្រោះថាមិនមែននិយាយរហូតដល់មិនធ្វើការអីនោះទេ!​ ពេលមានការយើងការនៅតែបន្តកិច្ចការរៀងខ្លួនវិញជាធម្មតា! អ្វីដែលសំខាន់គឺយល់ចិត្តគ្នាមិនប្រកាន់ច្រើនទោះបីខឹងគ្នាក៏ខឹងមិនយូរ។នេះជាការយល់ចិត្តគ្នា ចាប់តាំងពីស្គាល់គ្នាសួរថាដែលអន់ចិត្តនឹងគ្នាអត់?បើថាអត់ក៏គ្មានអ្នកជឿដែរ!​ ធ្លាប់​ ហើយច្រើនដងទៀតតែសួរថាយើងយករឿងអន់ចិត្តនោះជាធំអត់?អត់ទេ តើអ្នកណាមិនធ្លាប់អន់ចិត្ត?​ គ្រាន់តែថាសំខាន់នោះជារឿងអ្វី?​ សំខាន់ខ្លាំងអត់ដែលអាចធ្វើអោយយើងឈ្លោះគ្នាខ្លាំង?​ មិនដឹងចាប់ពីពេលណាមកនោះទេគេបានដើរចូលក្នុងបេះដូងខ្ញុំដោយមិនដឹងខ្លួន។ ស្នេហាមួយវាកើតឡើងដោយសារការយល់ចិត្តការយកចិត្តទុកដាក់ពីភាគីម្ខាងទៀត!​ មិនមែនចេះតែយល់ចិត្តខ្លួនឯង​ ហើយស្រែកថាគេមិនយល់ចិត្តយើងនោះទេ។ ស្រលាញ់គ្នាក៏ត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមកកុំចាំតែចាំកំហុសគ្នាកុំចេះតែអន់ចិត្តនឹងគ្នាច្រើនពេក។ ជ្រើសយកអ្នកណាដែលគេចង់មានយើងក្នុងជីវិតគេកុំរើសមនុស្សគ្រាន់តែស្រែកថាចង់នៅក្បែរតែមិនដែលចង់ក្បែរយើងសូម្បីម្តង។ អត្ថបទៈ​ Knongsrok | calvin​ (Sadlife)  

ធ្លាប់មានអ្នកសួរខ្ញុំថា នៅរង់ចាំគេដល់ពេលណា?
សម្រង់

ធ្លាប់មានអ្នកសួរខ្ញុំថា នៅរង់ចាំគេដល់ពេលណា?

ធ្លាប់មានអ្នកសួរខ្ញុំថា នៅរង់ចាំគេដល់ពេលណា? ប្រឹងធ្វើល្អនឹងគេម៉េះ? គេមិនស្រឡាញ់អ្ហែងទេ គេមិនជ្រើសយកអ្ហែងទេ គេមានមនុស្សដែលគេស្រឡាញ់ហើយ ទោះគេគ្មានអ្នកណា ក៏អ្ហែងមិនមែនជាមនុស្សដែលគេប្រាថ្នាដែរ …។ ខ្ញុំដឹង ខ្ញុំមិនមែនជាមនុស្សដែលគេចង់បានទេ ខ្ញុំមិនមែនជាមនុស្សស្ថិតក្នុងជម្រើសគេទេ ហើយខ្ញុំក៏ដឹងច្បាស់ណាស់ដែរថា ទោះយ៉ាងណា ក៏គេមិនស្រឡាញ់ខ្ញុំ … ប៉ុន្តែការដែលខ្ញុំនៅតែស្រឡាញ់គេ​ ព្រោះខ្ញុំមិនអាចកាត់ចិត្តបានភ្លាមៗនោះឡើយ … ការដែលខ្ញុំនៅតែធ្វើល្អនឹងគេ ព្រោះខ្ញុំជឿថា ថ្ងៃណាមួយដែលគ្មានខ្ញុំ នៅក្បែរគេទៀត គេនឹងនឹកឃើញខ្ញុំគ្រប់ពេលមុនចូលគេង ឬភ្ញាក់ពីគេង គេនឹងនឹកថា ធ្លាប់មានមនុស្សម្នាក់ល្អនឹងគេបំផុត ធ្វើល្អគ្រប់យ៉ាង ផ្ដល់ឱ្យគេគ្រប់យ៉ាង … គេនឹងនឹកឃើញខ្ញុំនៅពេលដែលគេមានទុក្ខ ជួបការលំបាក ឬខូចចិត្ត គេនឹងនឹកដល់ខ្ញុំមុនគេ…

អាថ៌កំបាំងក្នុងការធ្វើបុណ្យសម្រាប់ឆ្នាំទាំង ១២ ដើម្បីឱ្យមានលាភសំណាងពេញមួយឆ្នាំ
តេស្តIQ

អាថ៌កំបាំងក្នុងការធ្វើបុណ្យសម្រាប់ឆ្នាំទាំង ១២ ដើម្បីឱ្យមានលាភសំណាងពេញមួយឆ្នាំ

ក្រៅ​ពី​ការ​ធ្វើ​បុណ្យ​ទាន និង​ការ​ថ្វាយ​បង្គំ​ព្រះសង្ឃ​គឺដើម្បី​សេចក្តីសុខ ចម្រើននៅក្នុងជីវិត។ តែសម្រាប់ឆ្នាំទាំង ១២ គឺមានគន្លឹះនៃការធ្វើបុណ្យសុទ្ធតែខុសៗគ្នា ប្រសិនជាធ្វើបុណ្យត្រូវ អាចជួយឱ្យកាន់តែមានសេចក្តីសុខ និងសំណាងល្អខ្លាំងតែម្តង។ ដូច្នេះមកដឹងពីអាថ៌កំបាំង ក្នុងការធ្វើបុណ្យ ដើម្បីបន្ថែមសំណាងដល់ឆ្នាំកំណើត ដល់អ្នកទាំង ១២ ដូចខាងក្រោម៖  ១. ឆ្នាំជូត (កណ្តុរ) – សងបំណុលព្រះសង្ឃ គេជឿ​ថា​បើ​ជួយ​ដោះ​បំណុល ព្រះសង្ឃ​ នឹង​ជួយឱ្យមាន​លុយ​ចាយ​មិន​ដាច់ និងមិនដែលជួបនឹងការលំបាកខ្វះខាតឡើយ ដោយការជួយជាកញ្ចប់ថវិកា អំណាយដល់ព្រះវិហារ ធញវើកម្មវិធី ឬអំណោយសប្បុរសធម៌ដល់ព្រះសង្ឃ ឬវត្តអារ៉ាមដែលខ្វះខាតជំពាក់បំណុលផ្សេងៗ។ ២. ឆ្នាំឆ្លូវ (…

ស្អាតទាំងយប់ទាំងថ្ងៃ ហាងកាហ្វេខ្មែរ Update កាន់តែកាច! ស្ទាយ៍មាត់សមុទ្រពិតៗជាមួយ The Pier by Ocean
ដើរកម្សាន្ត

ស្អាតទាំងយប់ទាំងថ្ងៃ ហាងកាហ្វេខ្មែរ Update កាន់តែកាច! ស្ទាយ៍មាត់សមុទ្រពិតៗជាមួយ The Pier by Ocean

ធ្លាប់តែឃើញហាងកាហ្វេនៅបរទេស និងប្រទេសជិតខាង នៅជាប់មាត់សមុទ្របរិយាកាសស្រស់ស្រាយពីខ្យល់សមុទ្រពិតៗ ពេលនេះនៅស្រុកខ្មែរយើងក៏មានហាងកាហ្វេជាប់មាត់សមុទ្រឡូយមិនធម្មតាដែរ ដែលមានទីតាំងនៅខេត្តព្រះសីហនុ នៅជាប់ឆ្នេរសមុទ្រថ្មីតែម្តង មានឈ្មោះថា « The Pier by Ocean »។ The Pier by Ocean នឹងផ្តល់ពេលវេលាដ៏អស្ចារ្យជាមួយទេសភាពស្រស់ស្រាយផ្តល់នូវចំណីចក្ខុ និងចំណីអារម្មណ៍ជាមួយនឹងទេសភាពមាត់សមុទ្រខ្យល់បក់ត្រសៀកៗ អមជាមួយនឹងភេសជ្ជៈដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ពិសេសថែមទាំងមានទីកន្លែង ទីតាំងស្អាតៗសម្រាប់ថតរូបជាអនុស្សាវរីយ៍ផងដែរ។ តោះៗ សម្រាប់អ្នកដែលចង់ដឹងថាបរិយាកាសហាងកាហ្វេមាត់សមុទ្រស្រុកខ្មែរមានអារម្មណ៍ល្អបែបណា ប្រសិនជាមកលេងខេត្តព្រះសីហនុ កុំភ្លេចឈៀងមកលេង « The Pier by Ocean »…

ទៅស្គាល់ 10 កំពូលទូរសព្ទដៃស្តេចកាមេរ៉ាប្រចាំឆ្នាំ 2022 អ្នកចង់ថតរូបស្អាតដូចស្នាដៃអាជីពមិនគួរមើលរំលង
បច្ចេកវិទ្យា

ទៅស្គាល់ 10 កំពូលទូរសព្ទដៃស្តេចកាមេរ៉ាប្រចាំឆ្នាំ 2022 អ្នកចង់ថតរូបស្អាតដូចស្នាដៃអាជីពមិនគួរមើលរំលង

នៅក្នុងយុគសម័យបច្ចុប្បន្ន កាមេរ៉ារបស់ទូរសព្ទដៃ គឺជាកត្តាទីមួយដែលមនុស្សជាច្រើនយកចិត្តទុកដាក់ពេលទិញទូរសព្ទដៃ មុនលក្ខណៈសម្បត្តិ និងតម្លៃ ទន្ទឹមនឹងនោះម៉ាកនីមួយៗកំពុងព្យាយាមកែលម្អកាមេរ៉ាដើម្បីឱ្យមានដំណើរការល្អបំផុតសម្រាប់អ្នកប្រើប្រាស់តាមដែលអាចធ្វើទៅបាន។ ហើយថ្ងៃនេះយើងមានចំណាត់ថ្នាក់ទូរស័ព្ទកាមេរ៉ាល្អបំផុតសម្រាប់ឆ្នាំ 2022 ដែលរៀបចំដោយ DxOMark ជាគេហទំព័រចំណាត់ថ្នាក់កាមេរ៉ា ឧបករណ៏ កញ្ចក់ និងកាមេរ៉ាដ៏ពេញនិយម តោះ​ទៅមើល​ថា​ម៉ូដែល​ណា​ខ្លះ​ជាប់​ចំណាត់​ថ្នាក់។ 10. Huawei P40 Pro – 132 ពិន្ទុ ទូរសព្ទ​កំពូល​ដែល​រំលេច​សមត្ថភាព​កាមេរ៉ា ជាមួយនឹងបន្ទះឈីប Kirin 990 5G processor ទ្រទ្រង់បណ្តាញ 5G ភ្ជាប់មកជាមួយអេក្រង់រចនាថ្មី Quad-Curve…

ទៅស្គាល់រថយន្តអគ្គីសនី 2 ម៉ូដែលរបស់ក្រុមហ៊ុន MG ឆ្នាំ 2022 មិនត្រឹមរាងឡូយគ្រប់តាមតម្រូវការអ្នកជិះទេ រីឯតម្លៃក៏សមរម្យទៀត
បច្ចេកវិទ្យា

ទៅស្គាល់រថយន្តអគ្គីសនី 2 ម៉ូដែលរបស់ក្រុមហ៊ុន MG ឆ្នាំ 2022 មិនត្រឹមរាងឡូយគ្រប់តាមតម្រូវការអ្នកជិះទេ រីឯតម្លៃក៏សមរម្យទៀត

នាពេលបច្ចុប្បន្ននេះ ប្រជាប្រិយភាពនៃរថយន្តអគ្គិសនី (BEV) កំពុងមានការកើនឡើងគួរឲ្យ ជាពិសេសបន្ទាប់ពីការចាប់ផ្តើមវិធានការរបស់រដ្ឋាភិបាលនៃប្រទេសមួយចំនួន ចាប់ផ្តើមគាំទ្ររថយន្តអគ្គិសនី ជាលទ្ធផលនៅក្នុងពិព័រណ៍ Motor Show 2022 នាប្រទេសជិតខាងឆ្នាំនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរថយន្តអគ្គិសនី។ ម្ល៉ោះហើយទើបថ្ងៃនេះគេហទំព័រក្នុងស្រុក ចង់ណែនាំរថយន្តអគ្គីសនី 2 ម៉ូដែលរបស់ក្រុម MG តម្លៃ​ខ្ទង់ 30k$ (តម្លៃក្រៅស្រុក) មកចែកជូនប្រិយមិត្តទស្សនាកំសាន្ត ។ មក​ចាប់ផ្តើមជាមួយរថយន្តអគ្គិសនី MG EP៖ MG EP គឺជារថយន្តអគ្គិសនីដែលមានទ្វារ 5 តែមួយគត់នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ។ វាមានទាំងម៉ូដែល EP និង…

កាន់តែពិសេស Toyota bZ4X ថ្មី រថយន្តអគ្គិសនី 100% ពីក្រុមហ៊ុន Toyota សាកថ្មតែម្តងបើកបានពីភ្នំពេញដល់ប៉ោយប៉ែត
បច្ចេកវិទ្យា

កាន់តែពិសេស Toyota bZ4X ថ្មី រថយន្តអគ្គិសនី 100% ពីក្រុមហ៊ុន Toyota សាកថ្មតែម្តងបើកបានពីភ្នំពេញដល់ប៉ោយប៉ែត

Toyota bZ4X ស៊េរី​ថ្មី​ត្រូវ​បាន​ដាក់​បង្ហាញ​ជា​ផ្លូវ​ការ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ជិតខាង ក្នុង​កម្មវិធី Bangkok International Motor Show ឆ្នាំ 2022 ដោយ​អាច​បើកបរ​បាន​ចម្ងាយ​អតិបរមា​ប្រហែល 500 គីឡូម៉ែត្រ​ក្នុង​មួយ​ដង ខណៈពេលដែលវានឹងចេញម្តងទៀតនៅឆ្នាំ 2022 ។ Toyota bZ4X គឺជារថយន្តអគ្គិសនី 100% ដំបូងបង្អស់របស់គ្រួសារ “bZ” ឬ “beyond Zero” ដែលក្រុមហ៊ុន Toyota និយាយអំពីគំនិតអភិវឌ្ឍន៍របស់ខ្លួន មិនមែនគ្រាន់តែជារថយន្តអគ្គិសនីដែលកាត់បន្ថយការបំភាយឧស្ម័ននោះទេ ប៉ុន្តែវាក៏ជារថយន្តដែលផ្តល់នូវការបើកបរនៃសុភមង្គលផងដែរ មានគុណសម្បតិ្តលើសពីការរំពឹងទុករបស់ម្ចាស់ ហើយក៏ជា…

លោកអើយដឹងពីតំលៃកង់ទាំង៧ខាងក្រោមនេះហើយអាចគាំងបេះដូច!!!
បច្ចេកវិទ្យា

លោកអើយដឹងពីតំលៃកង់ទាំង៧ខាងក្រោមនេះហើយអាចគាំងបេះដូច!!!

បរទេស៖ កង់ត្រូវបានបង្កើតឡើងជាលើកដំបូងដោយលោក Baron Karl Von Drais ដែលជាជនជាតិអាល្លឺម៉ង់។ កាលពីដំណាក់ដំបូង កង់ត្រូវបានបង្កើតឡើងដោយគ្មានការប្រើឈ្នាន់ធាក់នោះទេ ដោយមានត្រឹមតែកង់ មុខ និង ក្រោយ ២តែប៉ុណ្ណោះ។ ពិតណាស់សម័យកាលពីមួយសម័យការគឺតែងតែមានការផ្លាស់ប្តូរជានិច្ច ដូចនេះការវិវត្តន៍នៃកង់កាន់តែរីកចម្រើនតាមសម័យកាល។ កង់បានចាប់ផ្តើមមានឈ្នាន់ធាក់ មានលេខសម្រួលឲ្យមានការងាយក្នុងការប្រើប្រាស់។​ ហើយនៅពេលដែលកង់កាន់តែទំនើប តម្លៃរបស់វាវិញក៏ថ្លៃតាមហ្នឹងផងដែរ តោះទៅមើលតំលៃជាក់ស្តែងដូចកង់ទាំង ៧ ខាងក្រោមនេះមើលថាថ្លៃយ៉ាងណា។ តោះតាមដានជាមួយយើងខ្ញុំទាំងអស់គ្នាអំពីរូបរាង និងតម្លៃរបស់វាខាងក្រោមនេះ៖ ១. Butterfly Trek Madone តម្លៃ ៥០០ ០០០…

យើងត្រូវបើកចិត្ត​ បើកគំនិតគិតដល់ចំណុចវិជ្ជមានឱ្យបានច្រើន ព្យាយាមប្រាប់ខ្លួនឯងនូវចំណុចខាងក្រោមនេះ តើអ្នកអាចធ្វើបានទេ?
សម្រង់

យើងត្រូវបើកចិត្ត​ បើកគំនិតគិតដល់ចំណុចវិជ្ជមានឱ្យបានច្រើន ព្យាយាមប្រាប់ខ្លួនឯងនូវចំណុចខាងក្រោមនេះ តើអ្នកអាចធ្វើបានទេ?

១. វាជារឿងធម្មតា មានជីវិត តែងមានទុក្ខ ជួបបញ្ហាបែបហ្នឹងហើយ មិនមែនតែយើងទេ គេគ្រប់គ្នាក៏អីចឹងដែរ។ ២. ពេលមានទុក្ខ ជួបបញ្ហា ក៏ដោះស្រាយទៅ កុំនៅគិតស្មុគ វាសុញគំនិត ធ្វើអីលែងចេញ ហើយបើបញ្ហានោះវាច្របូកច្របល់ពេកក៏ក្រវែងចោល ឬដើររំលងវាទៅ ព្រោះវាជារឿង ជាបញ្ហា ដែលពេលវេលាជាអ្នកដោះស្រាយ។ ៣. បើកើតទុក្ខ អត់សប្បាយចិត្ត ក៏ទៅដើរលេងរំសាយអារម្មណ៍ លំហែខួរក្បាលចេញម្ដង កុំឱ្យវាហ្មងព្រោះតែបញ្ហាច្រើនពេក ខំធ្វើការ ខំរកចង់ស្លាប់ មកកើតទុក្ខឈឺចាប់អីច្រើនម្ល៉េះ ឱ្យចេះធ្វើខ្លួនឯងឱ្យមានពេលសម្រាកខ្លះទៅ។ ៤. បើឃ្លានអី ចង់ញុំាអី…

មិនមែនកាន់ជើងប្រុសៗទេ តែចង់និយាយ កុំឱ្យមនុស្សស្រីខ្លះធ្វើបែបហ្នឹង
សម្រង់

មិនមែនកាន់ជើងប្រុសៗទេ តែចង់និយាយ កុំឱ្យមនុស្សស្រីខ្លះធ្វើបែបហ្នឹង

មិនយល់ថាហេតុអ្វី ចាំបាច់ឱ្យដៃឱ្យជើងគេអីម៉េះ អត់ចេះខ្មាសគេទេមែន? មនុស្សស្រីខ្លះ មានសង្សារ មានប្ដី មានគូរួចហើយ ទៅតែនិយាយស្ដីលែបខាយ ញ៉ែញងដាក់គេទៀត សួរថា សមអត់ ទោះមិនទាន់មានក៏វាមិនសមដែរ យើងចេះថា ប្រុសស្អី សម្ដីញ៉ែញ៉ងលែបខាយ ព្រាននារី អាក្រក់ ចុះត្រង់ស្រីលែបខាយគេវិញ អាហ្នឹងវាម៉េច? ហៅថាស្រីអីវិញ? ហើយមនុស្សស្រីខ្លះ ទាក់ទងគ្មានដឹង ប្ដីគេប្ដីង សង្សារគេសង្សារឯងទេ ប៉ាតណាប៉ាតណី ហេតុអីក៏ចូលចិត្តសន្សំកម្មពារឱ្យគ្នាម៉េះ ម៉េចមិនចេះធ្វើខ្លួនឱ្យថ្លៃថ្នូរខ្លះផង អារបស់គេហ្នឹង ឆ្ងាញ់ណាស់មែន? ហើយតាំងគេមកជេរបញ្ចោ វាយតប់ ចាក់ទឹកអាស៊ីត…

ស្នេហាមកពីពាក្យថាស្នេហ៍+ប្រហារ ស្នេហ៍មានន័ថាការស្រលាញ់រវាងចិត្តនិងចិត្ត!!!
សម្រង់

ស្នេហាមកពីពាក្យថាស្នេហ៍+ប្រហារ ស្នេហ៍មានន័ថាការស្រលាញ់រវាងចិត្តនិងចិត្ត!!!

ស្នេហា (អង់គ្លេស ៖ love) គឺជាអារម្មណ៍ដែលមានតាំងពីការស្រឡាញ់ ឬការយល់ចិត្តរវាងបុគ្គល រហូតដល់ការពេញចិត្ត ។ ស្នេហា អាចមានន័យថាការទាក់ទាញអារម្មណ៍និងការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ។ ស្នេហាអាចត្រូវបានយល់ថាជាមុខងារមួយដើម្បីរក្សាមនុស្សជាតិជាមួយគ្នាប្រឆាំងនឹងការគំរាមកំហែងនិងដើម្បីជួយសម្រួលដល់ការបន្តពូជពង្ស ។ វចនានុក្រមខ្មែរ សម្តេច ជួនណាត បានបញ្ចេញអត្ថន័យនៃពាក្យថា ស្នេហា ថា «សេចក្តីស្រឡាញ់ស្និទ្ធ» ឬ «សេចក្តីស្រឡាញ់ជាប់ចិត្តស្អិតដូចជ័រ» ។ និយមន័យ ស្នេហាមកពីពាក្យថាស្នេហ៍+ប្រហារ ស្នេហ៍មានន័ថាការស្រលាញ់រវាងចិត្តនិងចិត្ត ។ឯប្រហារមានន័យថាការវាយសម្រុកបុកបញ្ជូលគ្នា ដូចនេះស្នេហាមានន័យថាការស្រលាញ់រវាងចិត្តនិងវាយសម្រុកបុកបញ្ជូលគ្នា And so, love means……