
ឆ្នាំទាំង ៣ ជួបរឿងអស្ចារ្យ ក្នុងខែមេសា
យោងតាមការទស្សន៍ទាយរបស់ហោរាបានឱ្យដឹងថា នៅក្នុងខែមេសា ពីដើមខែ ដល់ចុងខែ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ នឹងទទួលបានឱកាសល្អៗជាច្រើន ដែលអាចជម្រុញឱ្យអ្នកទទួលបានលាភសំណាងយ៉ាងច្រើននៅក្នុងអាជីពការងារ ដែលផ្ដល់នូវលុយកាក់ និងរង្វាន់ជាទីគាប់ចិត្ត។ យ៉ាងណាមិញ ក៏ទាមទារឱ្យអ្នកមានការតាំងចិត្ត និងព្យាយាមឱ្យបានខ្ពស់ផងដែរ។ ១. ឆ្នាំកុរ អ្នកកើតឆ្នាំជ្រូកមានចរិតសេរី មិនចូលចិត្តស្តាប់ការរៀបចំរបស់អ្នកដទៃឡើយ។ ជ្រូកចូលចិត្តរុករក និងស្វែងរកបញ្ហាប្រឈមថ្មីៗ។ ក្នុងជីវិត ការងារ ទោះបីមានការលំបាកយ៉ាងណា ក៏ឆ្នាំនេះតែងតែត្រៀមខ្លួនជម្នះ ដើម្បីសម្រេចបាននូវអ្វីដែលខ្លួនចង់បាន។ ដោយការប្រឹងប្រែងជម្នះភាពលំបាក អ្នកកើតឆ្នាំជ្រូកទទួលបានបទពិសោធន៍ជីវិតកាន់តែមានស្ថិរភាព។ យ៉ាងណាមិញ ចាប់ពីពេលនេះរហូតដល់ចុងខែមេសា អាជីពរបស់ជ្រូកនឹងត្រូវបានគេលើកតម្កើងបន្ថែមទៀត។ សញ្ញារាសីចក្រនេះប្រឹងប្រែងខ្លាំងតាមដែលខ្លួនទទួលបាន ។…




















