
ទាយបែបចិត្តសាស្ត្រ៖ រើស “ថ្នាំ” មួយគ្រាប់ដែលចូលចិត្ត ដើម្បីដឹងពីការទស្សន៍ទាយដែលអ្នកអាចមិនធ្លាប់ដឹងពីមុនមកទាក់ទិននឹងខ្លួនឯង
សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសថ្នាំមួយគ្រាប់ដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ ទី 1៖ អ្នកជាមនុស្សមានមហិច្ឆតាខ្ពស់ ចូលចិត្តរៀបចំជីវិតក្នុងការរស់នៅ ហើយជោគជ័យក្នុងគោលដៅដែលអ្នកបានកំណត់ នោះដោយសារតែអ្នកមានជំនឿថា អ្នកជាមនុស្សម្នាក់មានគោលដៅច្បាស់ ហើយត្រូវតែស្វែងរកវិធីដើម្បីយកឈ្នះវាឲ្យបាន។ ហើយអ្វីដែលអ្នកខ្លាចជាងគេនោះគឺ “កំហុស” អ្នកតែងតែចង់បង្ហាញឱ្យខ្លួនឯងបានឃើញថា អ្នកកាន់តែខិតទៅជិតដល់គោលដៅរបស់អ្នកហើយ។ តែពេលខ្លះអ្នករវល់តែវីវក់នឹងគោលដៅ រហូតដល់ថ្នាក់ទុកមនុស្សដែលអ្នកស្រលាញ់ចោលទាំងអ្នកដឹងថាវាខុស តែពេលអ្នកដឹងខ្លួនអ្នកនឹងត្រលប់ទៅរកមនុស្សម្នាក់នោះវិញ ព្រោះបេះដូងពិតរបស់អ្នកជឿជាក់ថា ជោគជ័យរបស់អ្នកត្រូវតែមានមនុស្សដែលអ្នកស្រឡាញ់នៅក្បែរ ។ ទី2៖ អ្នកមានទំនោរមើលឃើញភាពស្រស់ស្អាតគ្រប់យ៉ាងនៅក្នុងពិភពលោក ថែមទាំងចូលចិត្តវិភាគ អ្នកជឿថាវាជាវិធីមួយដែលជួយអ្នកឱ្យយល់ពីជីវិតកាន់តែច្រើន ដោយសារតែហេតុផលនេះហើយ ទើបមនុស្សនៅជុំវិញអ្នកនឹងឃើញអ្នកជាមនុស្សឡូជីខល…




















