តើអ្នកចង់ដឹងទេថា តើហេតុអ្វីបានជាបៀ 1ហ៊ូ មាន 52 សន្លឹក? តើសន្លឹកបៀរនីមួយៗ មានអត្ថន័យយ៉ាងណា?

New Copy
ការផ្សាយពាណិជ្ជកម្ម

♥️♦️តើអ្នកចង់ដឹងទេថា តើហេតុអ្វីបានជាបៀ 1ហ៊ូ មាន 52 សន្លឹក? តើសន្លឹកបៀនីមួយៗ មានអត្ថន័យយ៉ាងណា?♠️♣️

∆ ការលេងល្បែងបៀ 52សន្លឹកនេះត្រូវបាន គេឃើញលេងជាលើកដំបូងនៅក្នុងទ្វីបអឺរ៉ុបក្នុងឆ្នាំ 1370 ប្រហែលជានៅក្នុងប្រទេសអ៊ីតាលី ឬប្រទេសអេស្ប៉ាញ ហើយប្រាកដណាស់ថា បៀត្រូវបាននាំចូល ឬកម្មសិទ្ធិរបស់ឈ្មួញមកពីរាជវង្សអ៊ីស្លាម Mamlūk ដែលស្ថិតនៅភាគកណ្តាលប្រទេសអេហ្ស៊ីប។ ដូចប្រភពដើមរបស់វា សន្លឹកបៀអឺរ៉ុបដំបូងបំផុត ត្រូវបានគូរដោយដៃ ដែលធ្វើឱ្យបៀក្លាយទៅជាទំនិញប្រណីតសម្រាប់អភិជន និងអ្នកមាន។

ការផ្សាយពាណិជ្ជកម្ម

Image_2022 04 10_141143

∆ មនុស្សនៅលើសកលលោក ភាគច្រើនស្គាល់បៀ តែត្រង់ថាគាត់មិនចេះលេងបៀទេ ឬចេះលេងបៀដែរ។ បៀ 52សន្លឹកនេះ គេអាចយកមកលេងស៊ីសងប្រាក់បានច្រើនរបៀបណាស់ ដូចជា ៖ សាប់សាម, យីយិត(2សន្លឹក), ស្ទូច(ស៊ីទឹកក្រហម), បៀបារាំង(3សន្លឹក), ហាំ(5សន្លឹក), ស៊ីគូ, ស៊ីគូថៃ, វ៉ៃកាតេ, អុងឌូ, ប៉ក់ឌាំង, អូសផែ(ទរផែ), អុកសូន្យ, តៀងឡេន… ល្បែង52សន្លឹកនេះ ធ្វើឲ្យមនុស្សញៀន ដែលធ្វើឲ្យមនុស្សម្នាខកខានប្រកបមុខរបររកស៊ី ឬធ្វើការងារ។ល។ តើមានមនុស្សប៉ុន្មាននាក់ ដែលស្គាល់ពីអត្ថន័យរបស់សន្លឹកបៀនីមួយៗ?

ការផ្សាយពាណិជ្ជកម្ម

Image_2022 04 10_141156

∆ ខាងក្រោមនេះ គឺជាចំណេះដឹងអំពីរឿងសន្លឹកបៀ ដែលនឹងធ្វើឱ្យយើងដឹងថា តើហេតុអ្វីបានបៀ 1ហ៊ូមាន 52សន្លឹក និងថា តើអត្ថន័យ​នៅ​លើរូប(រូបអុង)របស់សន្លឹកបៀទាំងនោះមានន័យបញ្ជាក់ពីអ្វីខ្លះ? អ្នកដែលចង់ដឹងចម្លើយ សូមតាមដានបន្ត ៖

ការផ្សាយពាណិជ្ជកម្ម

> បៀ 1ហ៊ូ មានន័យថា 1ឆ្នាំ ព្រោះចំនួនបៀ 52សន្លឹក គឺចំនួនសប្តាហ៍ក្នុង 1ឆ្នាំ«1ឆ្នាំ មាន 52សប្ដាហ៍ ឬ52អាទិត្យ»។

បៀ 52សន្លឹក ចែកចេញជា 4ឈុត ៖
» ក្នុង 1ឈុត មាន 13សន្លឹក មានន័យអំពី ខែរនោច និងខ្នើត។
» ផលបូករួមរបស់សន្លឹកបៀទាំង 52សន្លឹក គឺស្មើនឹង 364… ដោយ ៖
» J (Jack ឬកំលោះ) = 11ពិន្ទុ។
» Q (Queen ឬក្រមុំ) = 12ពិន្ទុ។
» K (King ឬកញ្ចាស់) = 13ពិន្ទុ
» សន្លឹកបៀ Joker សន្លឹកដំបូង ជំនួសឱ្យ 1ពិន្ទុ សរុបទាំងអស់នឹងបានចំនួន 365ពិន្ទុ ដែលស្មើនឹងចំនួនថ្ងៃ​ ក្នុង 1ឆ្នាំ
» ចំណែក Joker(សន្លឹកបៀចោល) សន្លឹកទី2 នឹងជំនួសឱ្យឆ្នាំណាចែកដាច់នឹង៤ ដែលខែកុម្ភៈ មាន 29ថ្ងៃ។

ការផ្សាយពាណិជ្ជកម្ម
Image_2022 04 10_141210
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងបៀ 1ហ៊ូនឹងប្រកបទៅដោយ
» សន្លឹកបៀពណ៌ក្រហមចំនួន 26សន្លឹក និង
» សន្លឹកបៀពណ៌ខ្មៅចំនួន 26 សន្លឹកទៀត ដែលមានន័យថា ប្រៀបដូចជាផែនដី ដែលត្រូវបានបែងចែកជា 2ផ្នែកគឺ ផ្នែកដែលបានទទួលពន្លឺពីដួងព្រះអាទិត្យ និងផ្នែកដែលមិនបានទទួលពន្លឺពីដួងព្រះអាទិត្យ គឺសន្លឹកបៀពណ៌ក្រហម មានន័យពីផែនដីប៉ែកខាងកើត(ភ្លឺ) ចំណែកសន្លឹកបៀពណ៌ខ្មៅ គឺមានន័យពីផែនដីប៉ែកខាងលិច(ងងឹត)។

Image_2022 04 10_141215
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

> សន្លឹកបៀ J , Q និង K នឹងជំនួសឱ្យធម្មជាតិរបស់មនុស្សដោយ ៖
» J មានន័យពី ប្រុសកំលោះ
» Q នឹងមានន័យពី ស្រីក្រមុំ
» K មានន័យពី បុរសចំណាស់

ការផ្សាយពាណិជ្ជកម្ម

ទឹក ជួង ការ៉ូ កឺ និងប៊ិច នឹងជំនួសឱ្យ 4រឿងដែលសំខាន់ៗ ក្នុងជីវិតរបស់មនុស្សយើង​ ៖
» ♣️ជួង មានន័យពី ចំណេះដឹង
» ♦️ការ៉ូ មានន័យពី មាសប្រាក់ ទ្រព្យសម្បត្តិ
» ♥️កឺ មានន័យពី សេចក្តីស្នេហា
» ♠️ប៊ិច​ មានន័យពី សេចក្តីស្លាប់

Image_2022 04 10_141210

ការផ្សាយពាណិជ្ជកម្ម

 

> សន្លឹកបៀ J♣️ជួង ៖
» រូបកំលោះនឹងបែរខ្នងដាក់រូបទឹកជួង…!
» ចំណែកសន្លឹកបៀ K ជួង រូបកញ្ចាស់នឹងបែរមុខដាក់រូបទឹកជួង…!
» នោះគឺមានន័យថា ក្នុងមនុស្សក្នុងវ័យកំលោះ នឹងមិនសូវជាចូលចិត្តសិក្សាស្វែងរកចំណេះដឹងប៉ុន្មានទេ«បែរខ្នងដាក់រូបទឹកជួង» គឺចូលចិត្តការដើរលេងច្រើនជាង តែដល់ពេលធំឡើង ក្លាយជាមនុស្សចាស់​ ក៏ងាកមកផ្តល់ភាពសំខាន់លើការស្វែងរកចំណេះដឹងវិញម្តង«បែរមុខរករូបទឹកជួង»។

ការផ្សាយពាណិជ្ជកម្ម

សន្លឹកបៀ J♦️ការ៉ូ ៖
» រូបកំលោះនឹងបែរសម្លឹងទៅខាង មិនចំរូបទឹកការ៉ូទេ..!
» ចំណែកសន្លឹកបៀ K ការ៉ូ វិញ រូបកញ្ចាស់នឹងសម្លឹងចំរូបទឹកការ៉ូតែម្តង..!
» នោះមានន័យថា មនុស្សយើង កាលស្ថិតក្នុងវ័យកំលោះនឹងមិនខ្វល់ខ្វាយពីរឿងសន្សំលុយកាក់ ទ្រព្យសម្បត្តិឡើយ គឺចាយវាយតាមចិត្តខ្លួនឯងចង់ រកមកបានច្រើន ក៏ចាយច្រើនដែរ តែដល់ពេលអាយុច្រើនឡើង ក៏ចាប់ផ្តើមចេះរៀបផែនការការចាយវាយលុយកាក់ ដោយសារតែមានភាពទទួលខុសត្រូវខ្ពស់ឡើងហ្នឹងឯង។

Image_2022 04 10_141221 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ការផ្សាយពាណិជ្ជកម្ម

សន្លឹកបៀ J♥️កឺ
» រូបកំលោះនឹងបែរមុខសម្លឹងចំរូបទឹកកឺតែម្តង។
» ចំណែកសន្លឹកបៀ Kកឺវិញ នឹងសម្លឹងទៅខាងវិញម្តង(មិនចំរូបទឹកកឺទេ)។
» នោះគឺមានន័យថា កាលពីនៅវ័យកំលោះ មនុស្សយើងនឹងចាប់អារម្មណ៍រឿងស្នេហាខ្លាំងជាពិសេសតែម្តង តែដល់ពេលមានអាយុច្រើនឡើង​ ការចាប់អារម្មណ៍ក្នុងរឿងស្នេហានេះ ក៏នឹងថយចុះ តែទៅផ្តល់ការចាប់អារម្មណ៍លើរឿងផ្សេងទៀតវិញ ដូចជា មុខងារតូនាទី ឬលុយកាក់ប្រាក់កាស ទ្រព្យសម្បត្តិវិញម្តង។

Image_2022 04 10_141226 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

> មានតែសន្លឹកបៀទឹក ប៊ិច♠️ តែមួយគត់ ដែលទាំង J , Q និង K សុទ្ធតែបែរខ្នងដាក់រូបទឹកប៊ិចទាំងអស់ វាក៏ប្រៀបដូចនឹងមនុស្សយើង ដែលមិនថាប្រុស ឬក៏ស្រីនោះទេ សុទ្ធតែគ្មានអ្នកណាចង់ស្លាប់ឡើយ និងខ្លាចសេចក្តីស្លាប់ទាំងអស់គ្នា(បែរខ្នងដាក់រូបទឹកប៊ិច♠️ទាំងអស់)៕

ប្រភព ៖ តាមឯកសារថៃ..! ប្រែសម្រួលដោយ ៖ អ៊ុន សុវណ្ណា

ការផ្សាយពាណិជ្ជកម្ម