ឆ្នាំទាំង ៤ ដែលរកលុយបានច្រើនជាងគេបំផុត ក្នុងឆ្នាំ ២០២២ នេះ

ឆ្នាំទាំង ៤ ដែលរកលុយបានច្រើនជាងគេបំផុត ក្នុងឆ្នាំ ២០២២ នេះ
ការផ្សាយពាណិជ្ជកម្ម

ហោរាសាស្ត្រ​និយាយថា ឆ្នាំទាំង ៤ ខាងក្រោមនេះ​ឈាន​ចូល​ដល់​ដំណាក់កាល​អំណោយផលខ្លាំង ធ្វើ​បានល្អ រកលុយ​បាន​ស្រួល ​ជីវិតក៏​មានការ​ប្រសើរឡើង​ជា​វិជ្ជមាន​។

១. ឆ្នាំថោះ

ការផ្សាយពាណិជ្ជកម្ម

កំពូលអ្នកបង្កើតលុយល្អបំផុតនៅឆ្នាំនេះ គឺឆ្នាំទន្សាយ។ មនុស្សដែលកើតឆ្នាំថោះ គឺជាមនុស្សដែល​មាន​ប្រាជ្ញា​ឈ្លាសវៃ រហ័សរហួន មាន​សមត្ថភាព​រក​ចំណូល​បាន​ច្រើន។

ឆ្នាំ​២០២២ ជា​ឆ្នាំ​ទន្សាយ​នឹង​ទទួល​បាន​ជោគជ័យ​ច្រើន​ក្នុង​ការងារ ការ​ឡើង​ឋានៈ​ក៏​ងាយ​នឹង​កើត​ឡើង​ដែរ ហើយ​ប្រាក់​ខែ និង​ប្រាក់​រង្វាន់​ក៏​បង្ហាញ​សញ្ញា​ឡើង​ទ្វេ​ដែរ។ អ្នក​ដែល​ធ្វើ​អាជីវកម្ម​រក​ប្រាក់​ចំណេញ​ច្រើន​បន្ទាប់​ពី​រយៈពេល​លំបាក។ អ្នកដែលមានប្រាក់ខែក៏អំណោយផលនៅលើផ្លូវទៅរកលុយដែរ។ ជាទូទៅ​មិន​ថា​ប្រកប​របរ​អ្វី​ទេ​ឆ្នាំ​ទន្សាយ​មាន​ជីវភាព​ធូរធារ​ហើយ​លុយកាក់​ហូរហៀរ​។

ការផ្សាយពាណិជ្ជកម្ម
Image_2022 04 10_134852
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ឆ្នាំម្សាញ់

អ្នក​កើត​ឆ្នាំ​ម្សាញ់ ជា​មនុស្ស​មាន​ធនធាន​ល្អ​ក្នុង​ការ​វិភាគ និង​ដោះស្រាយ​បញ្ហា​លំបាក។ នៅកន្លែងធ្វើការ ពួកគេផ្តោតលើការគ្រប់គ្រងស្ថានការណ៍ ដោយមិនបណ្តោយឱ្យខ្លួនពួកគេធ្លាក់ចូលទៅក្នុងស្ថានភាពអកម្ម និងមិនច្បាស់លាស់។ មនុស្សឆ្នាំនេះ​ក៏​ចេះ​រួសរាយ​រាក់ទាក់ មាន​ជំនាញ​ខាង​ផ្សារភ្ជាប់ទំនាក់ទំនង ដូច្នេះ​ហើយ​ទើប​វា​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ស្រឡាញ់។

ការផ្សាយពាណិជ្ជកម្ម

ឆ្នាំ​២០២២ រាសី​អ្នក​កើត​ឆ្នាំ​ម្សាញ់ រាសី​ឡើង​ខ្ពស់ត្រដែត ក្លាយជា​អ្នកមាន​ដោយងាយ។ មនុស្សឆ្នាំម្សាញ់ ត្រូវចេះសង្កេត រៀនពីរឿងតូចតាចបំផុត និងកុំឱ្យឱកាសណាមួយកន្លងផុតទៅ។

Image_2022 04 10_134847
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ឆ្នាំមមីរ

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​មមីរ ច្រើន​តែ​ក្លាហាន មាន​ចក្ខុវិស័យ និង​មហិច្ឆតាធំ។ ពួកគេតែងតែដឹងពីរបៀបទាញយកអត្ថប្រយោជន៍ពីគុណសម្បត្តិរបស់ពួកគេ ដើម្បីឈានទៅមុខដ៏អស្ចារ្យក្នុងអាជីពរបស់ពួកគេ បង្វែរស្ថានភាពនៅក្នុងគ្រាលំបាក។

ឆ្នាំ​២០២២ សេះ​នឹង​មាន​លាភ​សំណាង​ច្រើន​ក្នុងរឿង​ហិរញ្ញវត្ថុ លទ្ធភាព​រក​លុយ​កាន់តែ​ប្រសើរ​ឡើង។ ចាប់ពី​ពាក់កណ្តាល​ឆ្នាំដល់​ចុងឆ្នាំ ការងារ​របស់​រាសី​ឡើង​ខ្ពស់ត្រដែត​។ នៅចុងឆ្នាំ ២០២២ សេះនឹងមានលុយច្រើន ជីវិតកាន់តែមានផាសុកភាព និងសម្បូរបែបដែលមនុស្សជាច្រើនកោតសរសើរ។

ការផ្សាយពាណិជ្ជកម្ម
Image_2022 04 10_134842
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. ឆ្នាំរកា

មានសមត្ថភាពច្នៃប្រឌិត និងទទួលបានគំនិតសម្បូរបែប។ មនុស្សឆ្នាំរកាមិននិយាយច្រើនទេ ប៉ុន្តែជារឿយៗចាប់ផ្តើមអនុវត្តដោយស្ងប់ស្ងាត់ ដោយប្រើសកម្មភាពជាក់ស្តែង ដើម្បីសម្រេចបំណងប្រាថ្នា និងគោលដៅរបស់ពួកគេ។

ការផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ ២០២២ សមត្ថភាពរកប្រាក់ចំណូលរបស់អ្នកឆ្នាំរកា នឹងត្រូវបានពង្រីកជាអតិបរមា។ រាសី​នេះ​មិន​ត្រឹម​តែ​មាន​លាភ​សំណាង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​អ្នក​ជួយ​ជ្រោមជ្រែង​ផង សម្រេច​បាន​ជោគជ័យ​យ៉ាង​ឆាប់រហ័ស។ នៅពេលប្រឈមមុខនឹងការលំបាក មាន់នៅតែពូកែដោះស្រាយបញ្ហា និងអនុវត្តផែនការដែលបានកំណត់យ៉ាងរហ័ស៕

* អត្ថបទសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ ​Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម