
ទោះក្រយ៉ាងណា ក៏អ្នកអាចកែប្រែវាសនា និងអនាគតខ្លួនឯងបានដែរ ឱ្យតែមាន ២ ចំណុចនេះ
ទោះជាចំណុចចាប់ផ្តើមរបស់អ្នកយ៉ាងណាក៏ដោយ បើអ្នកខិតខំធ្វើរឿងទាំង ២ ខាងក្រោមនេះ ជីវិតអ្នកប្រាកដជាផ្លាស់ប្តូរក្នុងទិសដៅវិជ្ជមាន។ ភាគច្រើននៃពួកយើង ចង់រស់នៅក្នុងជីវិតដ៏សម្បូរបែប និងជោគជ័យ។ ទោះជាយ៉ាងណា ការសម្រេចបាននោះមិនមែនជាការងាយស្រួលទេ។ មនុស្សម្នាក់ៗបន្ថែមលើសមត្ថភាពត្រូវមានបុគ្គលិកលក្ខណៈ សមត្ថភាពក្នុងការប្រព្រឹត្តិចំពោះអ្នកដទៃ ចេះកសាងទំនាក់ទំនងសង្គមដើម្បីឈានទៅរកភាពជោគជ័យ។ មនុស្សជាច្រើន ទោះបីជាពួកគេធ្វើការពេញមួយជីវិតក៏ដោយ ក៏ពួកគេមិនអាចសម្រេចបានដែរ ដោយសារតែពួកគេខ្វះផ្នែកមួយនៃកត្តាខាងលើ។ ការខិតខំប្រឹងប្រែង ឬពឹងផ្អែកលើសំណាង គឺមិនគ្រប់គ្រាន់នោះទេ។ ដើម្បីរស់ក្នុងសង្គម យើងត្រូវការច្រើនជាងនេះ។ ដោយមិនគិតពីចំណុចចាប់ផ្តើម អ្នកគ្រប់គ្នាអាចប្រមូលទ្រព្យសម្បត្តិបានច្រើន។ ការត្អូញត្អែរអំពីជីវិតដ៏លំបាក និងវេទនាគ្រាន់តែខ្ជះខ្ជាយពេលវេលារបស់អ្នក ហើយមិនមានលទ្ធផលអ្វីទាំងអស់។ ផ្ទុយទៅវិញ អ្នកត្រូវតែចាប់ផ្តើមធ្វើអ្វីដែលមានប្រយោជន៍ដែលនឹងផ្លាស់ប្តូរស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក។ មនុស្សបុរាណបានបន្សល់ទុកនូវដំបូន្មានដ៏មានតម្លៃថា នៅពេលដែលមនុស្សម្នាក់គ្មានលុយ និងគ្មានទំនាក់ទំនង…




















