
អ្នកប្រហែលជាគិតថាប្រពន្ធល្ងង់ ដែលចេះតែទ្រាំនឹងប្ដីចរិតមិនកើត គ្មានកំណើត មិនមែននាងស្រឡាញ់អ្នកទេ តែនាងទ្រាំក៏ព្រោះតែកូនតែប៉ុណ្ណោះ
ឃើញមនុស្សស្រីភាគច្រើន តែងតែខាំមាត់សង្កត់ចិត្ត អត់ទ្រាំជាមួយនឹងប្ដីមួយចំនួនដែលមានចរិតមិនល្អ ពាលា អាវាសែ តែនាងនៅតែស៊ូទ្រាំរួមរស់ជាមួយ ទាំងការឈឺចាប់ផ្លូវកាយ ទ្រុឌទ្រោមផ្លូវចិត្ត មនុស្សស្រីខ្លះ ទ្រាំស្ទើរតែពេញមួយជីវិតថែមទៀតផង នេះហើយជាភាពល្ងង់បំផុតរបស់មនុស្សស្រី។ តែអ្នកដឹងទេថា ហេតុអ្វីបានជាមនុស្សស្រីនាងទ្រាំល្ងង់ដល់ថ្នាក់នេះ ហេតុផលគឺមានតែមួយគត់ មិនមែនព្រោះតែនាងស្រឡាញ់ ងប់ងល់នឹងប្ដីចរិតមិនល្អនេះទេ តែក៏ព្រោះតែនាង មានចិត្តអាណិត និងគិតគូរដល់កូនខ្លាំងតែប៉ុណ្ណោះ។ – នាងមិនចង់ឃើញកូនត្រូវកំព្រា គ្មានឪពុកហៅ ទើបនាងនៅទ្រាំ។ – នាងមិនចង់ឃើញកូន បែកបាក់ទំនាក់ទំនងឪពុក ទើបនាងខំមាត់សង្កត់ចិត្ត។ – នាងមិនចង់ឆ្លើយនឹងសំណួរកូន ពេលកូនធំឡើង មិនចង់ឱ្យកូនមានបញ្ហាផ្លូវចិត្ត។ –…




















