មនុស្សស្រី ទោះបីយកប្ដីបែបណាក៏នៅតែមានទុក្ខដែរ លើកលែងតែ …

មនុស្សស្រី ទោះបីយកប្ដីបែបណាក៏នៅតែមានទុក្ខដែរ លើកលែងតែ …
ការផ្សាយពាណិជ្ជកម្ម

គេថាកើតមកជាមនុស្សស្រី គឺកម្ម​ ជាពិសេស កម្មរឿងជីវិតគូតែម្ដង មានមនុស្សស្រីតិចណាស់​ដែលមានសំណាងក្នុងរឿងនេះ តែមិនថា នាងរៀបការ បានប្ដីបែបណាក៏ដោយ ក៏នាងនៅតែប្រឈមមុខ នឹងទុក្ខលំបាកដដែល គ្រាន់តែថា តិច ឬច្រើនតែប៉ុណ្ណេាះ។

មនុស្សស្រី បើនាងបានប្ដីដឹកមុខ នាងប្រាកដជាមានទុក្ខ ព្រោះតែគ្មានសិទ្ធ និយាយ ស្ដី ថា ព្រោះការងារគ្រប់យ៉ាងនៅក្នុងគ្រួសារ គឺប្ដីធំ និងគ្រប់គ្រងទាំងអស់ ម្ល៉ោះហើយ នាងមានឈ្មោះត្រឹមជាស្ត្រីមេផ្ទះ ដាំបាយ ធ្វើម្ហូប រៀបចំផ្ទះ មើលថែកូនតែប៉ុណ្ណឹង។

ការផ្សាយពាណិជ្ជកម្ម
82ca0d18ccfe400063d53c1a41cbf4fa
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្សស្រី បើបានប្ដីទន់ជ្រាយ មិនចេះធ្វើអី នាងប្រាកដជាត្រូវហត់នឿយលំបាកតែឯង ព្រោះនាងត្រូវដើរតួនាទីពីរគឺ ប្ដីផង ប្រពន្ធផង ម្ដាយផង ឪពុកផង គិតមើលទៅថា តើវាហត់នឿយលំបាកខ្លាំងប៉ុនណា។ ក៏មានមនុស្សស្រីខ្លះ មិនដែលនឹងបានស្លៀកពាក់ស្អាតបាត ហ៊ឺហាដូចគេផង ព្រោះតែការងារច្រើនសព្វយ៉ាងពេក ទើបគ្មានពេលថែទាំងខ្លួន។

និយាយទៅ កើតមកជាមនុស្សស្រី គ្មានអ្វីក្រៅតែពីត្រុវប្រឈមមុខនឹងរឿងគ្រប់យ៉ាងទេ ជាពិសេសគឺ ប្រឈមមុខនឹងសង្គម និងពាក្យសម្ដី ការប្រមាថពីមនុស្សមួយចំនួនផងដែរ។ តែយ៉ាងណា ប្រសិនបើមនុស្សស្រី នាងបានប្ដីល្អ បានទាំងឪពុកម្ដាយក្មេកល្អ នៅជាសំណាងដ៏បវររវស់នាងហើយ។

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីត្រូវចាំថា យកប្ដីដែលចេះរកស៊ីធ្វើការ ហើយគេក៏មិនបិទសិទ្ធយើងក្នុងការរកលុយ ចេះជួយគ្នារក ទុកដាក់ សន្សំ ទើបមានសិទ្ធស្មើគ្នា បើមិនដូច្នោះទេ គេប្រាកដជាគាបសង្កត់យើង ឬធ្វើជាបន្ទុកដ៏ធ្ងន់របស់យើងមិនខានឡើយុ៕

Pokagh_14723046_316798752035207_5917514187042455552_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេច
រក្សាសិទ្ធក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម