
អារម្មណ៍ពេលបែកបាក់ស្នេហាដំបូង គឺវាបែបហ្នឹង អ្នកធ្លាប់បែកបាក់ស្នេហា ទើបដឹងច្បាស់ …
ជាការពិតណាស់ មនុស្សធ្លាប់តែស្រឡាញ់គ្នា មនុស្សក៕ពុងតែល្អល្អូកល្អើននឹងគ្នាសើ សុខៗក៏ស្រាប់តែត្រូវមកបាក់បែកចែកផ្លូវគ្នាទីទៃ សួរថាតើមាននរណាអាចធ្វើចិត្តទទួលយកបាននោះ គឺមិនមែនជារឿងងាយឡើយ។ ការដែលត្រូវប្រឈមមុខនឹងការបែកបាក់ដំបូងៗគឺវាបែបនេះឯង បាយមិននឹក ទឹកមិនស្រេក ចង់តែដេក គ្មានកម្លាំងនឹងធ្វើអ្វី គ្មានអារម្មណ៍នឹងចេញទៅណា ស្មារតីមិននឹងន សូម្បីតែឈរក៏មិនចង់ឈរផង ទឹកក៏មិននឹកនាចង់ងូតដែរ គឺមិនខុសពីមនុស្សដែលគ្មានវិញ្ញាណជាប់នឹងខ្លួនឡើយ ។ ចំណែកអ្នកខ្លះទៀត ព្រោះតែមានការងារ ក៏ត្រូវព្យាយាមធ្វើចិត្តជាមនុស្សរឹងមាំ ខំញញឹមនៅចំពោះមុខគេឯង ទាំងការពោត ចិត្តនេះធ្លុះធ្លាយ ទន់ជ្រាយខ្លាំង ចង់តែស្រែលម្ដងៗទៅហើយ។ ហើយក៏មានសំណួរ ចោទសួរដេញដោលពេញខួរក្បាលដែលមានចម្លើយឆ្លើយថា ” វាមិនសម មិនពិតទេ មិនអាចទេ មិនមែនទេ…




















