៥ ចំណុច ជួយឱ្យអ្នកទម្លាប់ក្នុងការរស់នៅជាមួយនឹង ភាពឯកា

៥ ចំណុច ជួយឱ្យអ្នកទម្លាប់ក្នុងការរស់នៅជាមួយនឹង ភាពឯកា
ការផ្សាយពាណិជ្ជកម្ម

មែនហើយ មនុស្សម្នាក់ៗតែងតែគិតថា ភាពឯកានឹងធ្វើឱ្យខ្លួនកាន់តែលំបាក ដូច្នេះ គ្មាននរណាម្នាក់ ដែលចង់រស់នៅជាមួយភាពឯកានោះឡើយ។ តែផ្ទុយមកវិញ ប្រសិនបើអ្នកអាចឱ្យខ្លួនឯងរស់នៅជាមួយនឹងភាពឯកាបាននោះ វាគឺជារឿងដែលល្អបំផុត ព្រោះភាពឯកានឹងជួយឱ្យអ្នករកឃើញភាពពិតប្រាកដោយខ្លួនឯង ហើយនឹងក្លាយជាមនុស្សដែលរឹងមាំខ្លាំងបំផុត ដោយមិនបាច់ត្រូវពឹងផ្អែក ឬសុំឱ្យអ្នកដទៃមកនៅក្បែរកំដរអ្នកនោះឡើយ។ យ៉ាងណាមិញ ខាងក្រោមនេះ គឺជា៥ចំណុចធំៗ ដែលនឹងអាចជួយឱ្យអ្នករស់នៅជាមួយនឹងភាពឯកាបានដោយក្ដីសុខ និងស្ងប់ចិត្តបំផុត។

១. បង្កើនការយល់ដឹង

ការផ្សាយពាណិជ្ជកម្ម

ច្បាស់ណាស់ ការយល់ដឹងរបស់មនុស្ស មិនសម្ដៅដល់ការដែលយើងបានចូលសាលា រៀនថ្នាក់ខ្ពស់ប៉ុណ្ណោះទេ តែវាអាស្រ័យលើការក្រេបរសនៃជីវិតបានច្រើនកម្រិតណា។
មនុស្សដែលមានការយល់ដឹង គឺមិនចេះខឹង រឹតតែមិនដែលបន្ទោសអ្នកដទៃផ្ដេសផ្ដាសឡើយ តែជាមនុស្សដែលមានចិត្តត្រជាក់ ចិត្តស្ងប់ល្អ ហើយក៏តែងតែអភ័យដល់មនុស្សដែលធ្វើខុស និងចេះជួយកែប្រែគេផងដែរ។ មនុស្សដែលអាចអភ័យឱ្យអ្នកដទៃ ទើបជាបុគ្គលដែលមានការយល់ដឹង ព្រោះចេះបែងចែកហេតុ និងផល។

2e684c6eede1bd5dfb715879c1414cd3

ការផ្សាយពាណិជ្ជកម្ម

២. ពង្រឹងផ្លូវចិត្តឱ្យរឹងមាំ

ចង់ក្លាយជាមនុស្សដែលអាចរស់នៅជាមួយភាពឯកាបាន កុះត្រាតែយើងមានផ្លួវចិត្តរឹងមាំ តែមិនមែនរឹងរូស មានះ ទទឹងទិសនោះឡើយ។ ដរាបណាផ្លូវចិត្តរបស់យើងរឹងមាំហើយ វាក៏មានន័យថា យើងនេះអាចទម្លាប់នឹងការរស់នៅតែម្នាក់ឯង។

ការផ្សាយពាណិជ្ជកម្ម

លើសពីនេះ យើងរមែងតែអាចទទួលយកគ្រប់ហេតុដែលបានកើតឡើងដោយរក្សាភាពស្ងប់ មិនឆ្លេឆ្លា ដូច្នេះ ទោះមានរឿងកើតឡើងខ្លាណងប៉ុនណា ក៏មិនអាចធ្វើឱ្យប៉ះទង្គិចដល់ផ្លូវចិត្ត និងអារម្មណ៍របស់យើងបានដែរ។

៣. រៀនទទួលស្គាល់ការពិត

ការផ្សាយពាណិជ្ជកម្ម

មានតែការទទួលស្គាល់ការពិតទេ ទើបធ្វើឱ្យចិត្តរបស់យើង រួចផុតពីសេចក្ដីទុក្ខកង្វល់ទាំងឡាយ។ ការចេះទទួលយកការពិត ក៏មានន័យថា យើងនេះចេះត្រៀមចិត្តនឹងរឿងគ្រប់យ៉ាងបានហើយ ហើយវាក៏មានន័យថា យើងខ្លួនឯងមានការយល់ច្បាស់ អំពីរឿងហេតុ ថាគ្រប់យ៉ាងក្នុងជីវិតនេះ គឺវាបែបហ្នឹងឯង។

20ba6873d367daa3246487fdead8b25d

ការផ្សាយពាណិជ្ជកម្ម

៤. កាត់បន្ថយអារម្មណ៍ខឹង និងអន់ចិត្ត

បើអ្នកមិនអាចកាត់បន្ថយនូវអារម្មព៍ខឹង មួម៉ៅ ក្ដៅក្រហាយ ជាពិសេស ការនឹកគិត អន់ចិត្តនឹងអ្នកនេះ ឬអ្នកនោះបានទេ ច្បាស់ណាស់ថា អ្នកមិនអាចរស់នៅម្នាក់ឯងបានឡើយ ព្រោះថា បើយើងនៅតែមានចិត្ត មានគំនិតខឹង អន់ចិត្តនឹងអ្នកដទៃ នោះការដែលយើងនៅម្នាក់ឯង វាជាបញ្ហាធ្ងន់បំផុត ព្រោះវានឹងធ្វើឱ្យយើងនេះ កាន់តែគិតច្រើនផ្ដេសផ្ដាស។

ការផ្សាយពាណិជ្ជកម្ម

ផ្ទុយមកវិញ ប្រសិនបើយើងអាចគ្រប់គ្របលើអារម្មណ៍ខឹង និងអន់ចិត្តនេះបាន យើងក៏អាចនៅជាមួយឯកាបានដូចគ្នា តែវាជាភាពឯកាដែលស្ងប់សុខ និងរីករាយបំផុត មិនមែនជាភាពឯកា ដែលនាំទុក្ខ ធ្វើឱ្យខ្លួនឯងកាន់តែស្មុគស្មាញនោះឡើយ។

៥. យល់ច្បាស់ពីតម្លៃនៃភាពឯកា

ការផ្សាយពាណិជ្ជកម្ម

មនុស្សជាច្រើន តែងតែខ្លាចរអានឹងភាពឯកា ហើយក៏ខ្លាចបំផុតគឺពេលវេលាដែលនៅម្នាក់ឯង ព្រោះយល់ថា ភាពឯកានឹងធ្វើឱ្យខ្លួនឯងកាន់តែពិបាក ស្រងេះស្រងោច គ្មានអ្នកណានៅក្បែរ វាពិតជាគួរឱ្យអាណិត។
តែតាមពិតទៅអ្នកដឹងទេថា ភាពឯកានេះ បានធ្វើឱ្យអ្នកក្លាយជាមនុស្សដែលរឹងមាំបំផុត ជាមនុស្សដែលមានក្ដីសុខជាមួយនឹងខ្លួនឯងបំផុត។ ភាពឯកាវាមិនអាក្រក់ទេ តែអារម្មណ៍ដែលយើងខ្លាចភាពឯកា និងមិនចង់ឯកាទៅវិញទេ ដែលធ្វើឱ្យយើងកាន់តែពិបាក។

មនុស្សដែលអាចរស់នៅជាមួយភាពឯកា និងទម្លាប់ជាមួយការរស់នៅម្នាក់ឯងបាន គឺជាមនុស្សពូកែ និងរឹងមាំខ្លាំង។ អ្វីដែលសំខាន់អ្នកនឹងអាចយល់ពីជីវិតរឹតតែច្បាស់ ហើយអ្នកក៏នឹងអាចដឹងថា ការពិតទៅជីវិតមនុស្សម្នាក់ៗ គឺត្រូវតែមានពេលមួយដែលត្រូវរស់នៅ និងមើលថែខ្លួនឯងឱ្យបានល្អ មិនមែនជាជីវិតដែលចាំតែអ្នកដទៃមកនៅក្បែរ កំដរ និងកំណត់ក្ដីសុខឱ្យយើងខ្លួនឯងនោះឡើយ៕

F1e7cd38405c35edb57a0c86405a2740

អត្ថបទ ៖ pHKnongsrok/Knongsrok

ការផ្សាយពាណិជ្ជកម្ម