
ក្នុងរឿងជីវិតគូ! ទោះមើលយូរយ៉ាងណា រើសច្រើនកម្រិតណា ក៏មិនប្រាកដថា អាចបានល្អគ្រប់សព្វ ដូចចិត្តដែលយើងចង់បាននោះឡើយ
ធ្លាប់ឮទេពាក្យគេថា “រើសកាន់តែយូរ កាន់តែខុស” ជាការពិតណាស់ ពេលខ្លះ យើងរើសពេក ប្រឹងគិតច្រើនពេក ក៏មិនអាចឱ្យយើងរើសបានល្អ ត្រូវចិត្តយើងគ្រប់រឿងនោះដែរ។ ពេលខ្លះ កាលនៅជាសង្សារ នៅទាក់ទង មើលចិត្តថ្លើមគ្នាដំបូង គេអាចជាមនុស្សល្អណាស់សម្រាប់យើង តែអ្នកណាទៅដឹង ចរិតមនុស្ស ចិត្តគំនិតមនុស្ស រមែងប្រួលប្រែផ្លាស់ប្ដូរទៅតាមវេលាកាល នេះហើយ ជាបញ្ហារបស់មនុស្ស បញ្ហារបស់ដៃគូមួយចំនួន ពេញចិត្តពេញថ្លើមបានតែដំបូង ព្រោះគេល្អ ស្មោះនឹងយើងបានតែដំបូងដូចគ្នា។ ជួនកាល ពេលវេលា វាបានផ្លាស់ប្ដូរមនុស្ស តែពេលខ្លះទៀត មកពីមនុស្សដែលនៅក្បែរ ជាអ្នកផ្លាស់ប្ដូរចរិត ចិត្តគំនិតគេដូចគ្នា វាជារឿងមួយដែលយើងពិបាកនឹងស្មាន…




















