មិនថាមានរឿងអ្វីនោះទេ ត្រូវចាំថា មានតែគ្រួសារយើងប៉ុណ្ណោះ ដែលមិនបោះបង់យើងចោល

មិនថាមានរឿងអ្វីនោះទេ ត្រូវចាំថា មានតែគ្រួសារយើងប៉ុណ្ណោះ ដែលមិនបោះបង់យើងចោល
ការផ្សាយពាណិជ្ជកម្ម

ទោះយើងស្ថិតក្នុងជីវិតនៅលីវ មានប្ដី មានប្រពន្ធ ឬលែងលះគ្នា ជាមេម៉ាយ ឬពោះម៉ាយក៏ដោយ អ្នកដទៃមើលមកយើងបែបណា គិតថាយើងជាមនុស្សបែបម៉េច គេប្រកាន់ គេរើសអើង គេមិនឱ្យតម្លៃយើងយ៉ាងណាក៏ដោយ សូមចងចាំថា យើងជាផ្នែកមួយដ៏សំខាន់ យើងនៅតែជាចំណែកមួយដ៏មានតម្លៃ សម្រាប់ក្រុមគ្រួសាររបស់យើង។

មិនថាជីវិតយើងជួបរឿងអ្វី មានបញ្ហាអ្វី ស្ថិតក្នុងស្ថានភាព ឬដំណាក់កាលពិបាក វេទនាកម្រិតណាក៏ដោយ តែចុងក្រោយបង្អស់ ក៏យើងនៅសល់ក្រុមគ្រួសារ ឪពុកម្ដាយ បងប្អូន ដែលនៅរង់ចាំយើង នៅផ្ដល់កម្លាំងចិត្ត និងជួយយើងគ្រប់ពេលវេលាជានិច្ច។ ឆាកជីវិត ល្អក់កករ ល្អ ឬអាក្រក់កម្រិតណាក្ដី តែយើងនៅតែជាមនុស្សម្នាក់ដែលមានតម្លៃបំផុត និងសំខាន់បំផុតសម្រាប់ឪពុកម្ដាយ គ្រួសារ អ្នកមានគុណរបស់យើង។

ការផ្សាយពាណិជ្ជកម្ម
84157583_150468809864742_5415417237236350976_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពេលខ្លះ ឪពុកម្ដាយ បងប្អូន ស្ដីបន្ទោស ដាក់យើងក៏ពិតមែន តែជាក់ស្ដែង រឿងមួយដែលគាត់មានគឺ​ មិនមើលនឹងភ្នែក មិនទុកយើងចោល មិនបោះបង់យើងទេ គាត់នៅតែចាំជួយជ្រោមជ្រែង លើកទឹកចិត្ត ផ្ដល់ស្នាមញញឹម និងភាពកក់ក្ដៅដល់យើងរហូត។ យើងអាចភ្លេចអ្វីភ្លេចបាន តែហាមភ្លេចអ្នកមានគុណ ក្រុមគ្រួសារ ឪពុកម្ដាយ បងប្អូន ព្រោះទីបញ្ចប់ មានតែសាច់ញាតិយើងនេះហើយ ដែលជួយឱ្យយើងលែងរងា លែងឯកា មានបញ្ហាច្រើនប៉ុនណា ក៏នៅតែព្រមកំដរយើងដើរទៅមុខជានិច្ច៕

84426945_150468756531414_3099604956093612032_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម