អត់ពិបាកសោះ! ចង់ដឹងមនុស្សប្រុសមានចិត្តស្មោះ ឬអត់ មើលតែប៉ុន្មានចំណុចហ្នឹង ក៏អាចដឹងហើយ

អត់ពិបាកសោះ! ចង់ដឹងមនុស្សប្រុសមានចិត្តស្មោះ ឬអត់ មើលតែប៉ុន្មានចំណុចហ្នឹង ក៏អាចដឹងហើយ
ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នកស្រលាញ់នរណាម្នាក់ អ្នកត្រូវរកបុរសម្នាក់ដែលមានលក្ខណៈពិសេសដូចខាងក្រោមនេះ ពីព្រោះពួកគេស្មោះត្រង់ណាស់ ហើយថែមទាំងអាចថែរក្សាអ្នក និងជីវិតគូឱ្យមានភាពល្អ សុភង្គល និងកក់ក្ដៅថែមទៀតផង។

១. ទម្រង់មុខរាងការ៉េ

ការផ្សាយពាណិជ្ជកម្ម

នេះគឺជាទម្រង់មុខរបស់បុរសស្មោះត្រង់ និងមានជីវិតសាមញ្ញបំផុត។ ពួកគេជាមនុស្សដែលមានចិត្តល្អ ចេះយកចិត្តទុកដាក់ និងខ្វាយខ្វល់ចំពោះដៃគូ។ ក្នុងពេលជាមួយគ្នានេះដែរ ពួកគេក៏មានភាពក្លាហានជាមួយនឹងការសាងទំនាក់ទំនងជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់ទៀតផង។ មិនត្រឹមតែប៉ុណ្ណឹងទេ ពួកគេក៏មានទេពកោសល្យខ្ពស់ និងរស់នៅប្រកបដោយទំនួលខុសត្រូវជាមួយគ្រួសារផងដែរ។

នៅពេលដែលពួកគេស្រឡាញ់នរណាម្នាក់ ពួកគេតែងតែព្យាយាមអស់ពីសមត្ថភាពសម្រាប់មនុស្សម្នាក់នោះ។ ពួកគេសុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យជីវិតកាន់តែប្រសើរឡើង។ ពួកគេតែងតែរក្សាអារម្មណ៍ស្មោះត្រង់បំផុត ហើយមិនផ្លាស់ប្តូរចិត្តដោយសារតែការល្បួងពីខាងក្រៅដាច់ខាត។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 06 03 At 9.13.18 PM

២. ភ្នែកភ្លឺថ្លា ស្មារតីល្អ

ការផ្សាយពាណិជ្ជកម្ម

បុរសទាំងនេះនៅពេលមានស្នេហា តែងតែផ្តល់អារម្មណ៍ស្មោះត្រង់ដល់គ្នាទៅវិញទៅមក។ ពេលស្រលាញ់គេក៏ចេះពីរបៀបចុះចាញ់ និងស្និទ្ធស្នាលជាមួយគូស្នេហ៍របស់គេផងដែរ។

បន្ទាប់ពីរៀបការរួច ពួកគេចូលចិត្តធ្វើឱ្យភរិយាពេញចិត្ត និងផ្តល់ឱ្យភរិយានូវជីវិតដ៏រីករាយ។ ភាពប៉ិនប្រសព្វរបស់ពួកគេក្នុងចរិតធ្វើឱ្យអាពាហ៍ពិពាហ៍របស់ពួកគេមានភាពសប្បាយរីករាយ។ កម្រណាស់ដែលពួកគេខឹង ឬឈ្លោះប្រកែកជាមួយដៃគូ។

ការផ្សាយពាណិជ្ជកម្ម

៣. ច្រមុះត្រង់

នេះគឺជាលក្ខណៈសម្បត្តិរបស់បុរសដែលមានទំនួលខុសត្រូវម្នាក់ ដែលហ៊ានធ្វើហ៊ានទទួល និងជាមេគ្រួសារដឹកនាំមុខ មិនរាថយផងដែរ។ ពួកគេក៏មានភាពស្មោះត្រង់ត្រង់ ហើយមិនដែលកុហក ឬលាក់បាំងអ្វីទាំងអស់ជាមួយនឹងដៃគូ។ ពួកគេតែងតែគិតអំពីអ្វីដែលពួកគេមាន និងអ្វីដែលគេចង់បាន ដើម្បីបំពេញដល់តម្រូវការរបស់មនុស្សដែលគេស្រឡាញ់។ ពួកគេស្អប់អ្វីដែលលាក់កំបាំង ក៏ដូចជាការផិតក្បត់ដៃគូអាពាហ៍ពិពាហ៍បំផុត។

ការផ្សាយពាណិជ្ជកម្ម

បុរសដែលមានច្រមុះត្រង់ ភាគច្រើនគឺជាបុរសដែលមានស្នេហ៍ស្មោះណាស់។ ពួកគេមានចិត្តតែមួយជាមួយមនុស្សដែលពួកគេស្រឡាញ់ មិនថាជីវិតស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណា ក៏គេមិនឱ្យដៃគូគេលំបាក ឬបោះបង់នាងចោលនោះដែរ។ ប្រសិនបើក្បត់ដោយភាគីម្ខាងទៀត ពួកគេនឹងផ្តល់ឱកាសឱ្យបុគ្គលនោះត្រឡប់មកវិញ។ ប្រសិនបើអ្នកជួបបុរសបែបនេះ អ្នកមិនចាំបាច់ព្រួយបារម្ភ ពីការបែកបាក់ជីវិតគូនោះឡើយ។

743c9b2d5a705908be01b96afc0493a9

ការផ្សាយពាណិជ្ជកម្ម

៤. ចូលចិត្តពុះសក់កណ្ដាល

មនុស្សទាំងនេះច្រើនតែគិតច្រើន និយាយតិច និងធ្វើច្រើន។ ទោះបីជាពួកគេមិនមែនជាប្រភេទមនុស្សដែលរ៉ូមែនទិកក៏ដោយ មិនចេះនិយាយពាក្យផ្អែមល្ហែមយ៉ាងណាក៏ដោយ តែកាយវិការ និងសកម្មភាពរបស់ពួកគេនឹងជួយអ្នកឱ្យមានអារម្មណ៍ល្អក្នុងការរស់នៅជាមួយនឹងមនុស្សដូចជាគេ។

ការផ្សាយពាណិជ្ជកម្ម

នៅកន្លែងធ្វើការ គាត់ជាមនុស្សដែលមានសមត្ថភាពខ្ពស់ មានមហិច្ឆតា និងការប្តេជ្ញាចិត្តខ្ពស់។ ចូលដល់វ័យកណ្តាលពួកគេនឹងទទួលបានជោគជ័យជាក់លាក់។ នៅក្នុងកិច្ចការស្នេហា បុរសដែលមានសញ្ញានេះមានភាពស្មោះត្រង់ និងខ្ជាប់ខ្ជួនខ្លាំង។ នៅពេលដែលពួកគេលង់ស្រលាញ់នរណាម្នាក់ ពួកគេនឹងប្តេជ្ញាចិត្តនៅក្បែរមនុស្សនោះ។ ពួកគេស្មោះត្រង់ណាស់ មិនចេះទៅរញ៉េរញ៉ៃ ឬពាក់ព័ន្ធនឹងស្រីខាងក្រោនោះឡើយ ព្រោះមនុស្សនេះ គឺឱ្យតម្លៃគ្រួសារ និងគោរពដៃគូជីវិតខ្លាំងបំផុត៕

* ព័ត៌មានគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!

ប្រភព ៖ Phunutoday/Knongsrok

ការផ្សាយពាណិជ្ជកម្ម