ព្រោះតែមូលហេតុទាំង៣នេះហើយ ដែលធ្វើឱ្យអ្នកមិនអាចក្លាយជាអ្នកមាន បើទោះបីជាអ្នកឧស្សាហ៍ព្យាយាមយ៉ាងណាក៏ដោយ

ព្រោះតែមូលហេតុទាំង៣នេះហើយ ដែលធ្វើឱ្យអ្នកមិនអាចក្លាយជាអ្នកមាន បើទោះបីជាអ្នកឧស្សាហ៍ព្យាយាមយ៉ាងណាក៏ដោយ
ការផ្សាយពាណិជ្ជកម្ម

និយាយតាមត្រង់ទៅ អ្នកក្រតែងតែប្រៀបធៀបប្រាក់ដែលរកបាន ឬប្រាក់កម្រៃរបស់ខ្លួនជាមួយនឹងមិត្តរួមការងារ ប៉ុន្តែមិនហ៊ានគិតលោតចេញពីកន្លែងនោះទេ នៅតែទ្រាំរងកម្ម និងគិតអន់ចិត្តតែម្នាក់ឯង។

ដូច្នេះ ខាងក្រោមនេះ គឺជាហេតុផលទាំង៣យ៉ាង ដែលអាចបញ្ជាក់បានថា អ្នកនឹងនៅតែក្រ មិនអាចក្លាយជាអ្នកមានដូចគេបានឡើយ។

ការផ្សាយពាណិជ្ជកម្ម

១. អ្នកក្រចេះត្រឹមតែរើសមិនចេះចប់ និងបង្ហាញតែគំនិតអវិជ្ជមានចេញមក

Gfa0yutguc8vg3ucsgq7

ការផ្សាយពាណិជ្ជកម្ម

ទោះបីជាសុខភាពរបស់អ្នកល្អប៉ុនណាក៏ដោយ តើអ្នកអាចក្លាយជាអ្នកមានបានទេប្រសិនបើអ្នកទៅធ្វើការជារៀងរាល់ថ្ងៃជាមួយមនុស្សផ្សេងទៀត?

ចំណុចចាប់ផ្តើមរបស់អ្នកមាន និងអ្នកក្រស្ថិតនៅត្រង់ចំណេះដឹង។ អ្នកមានមានចំណេះដឹងខាងជំនួញតាំងពីវ័យក្មេង រីឯអ្នកក្រតែងតែគិតថាវាល្អសម្រាប់កូនៗ របស់ពួកគេរៀនរកស៊ីតាំងពីវ័យក្មេង។

ការផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ អ្នកមានតែងតែគិតពីសារសំខាន់នៃការអាន ការមើលព័ត៌មានហិរញ្ញវត្ថុនិងការផ្លាស់ប្តូរទីផ្សារ។ ជាពិសេសពួកគេបង្រៀនកូនៗ របស់ពួកគេតាំងពីក្មេងវ័យទៅ។

នៅពេលកូន ៗ របស់គ្រួសារអ្កក្រីក្រត្រឡប់មកពីសាលារៀនវិញ ពួកគេអាចមើលឃើញតែទឹកមុខហត់នឿយរបស់ឪពុកម្តាយ។ រាល់ពេលដែលខ្ញុំឃើញឪពុកម្តាយលេងតែទូរស័ព្ទរបស់ពួកគេ និងតែងតែស្ដីបន្ទោស ពេលកូនៗលេងទូរសព្ទតាមខ្លួន តែមិនដែលគិតរកវិធីអ្វី ដើម្បីកែប្រែកូនៗទាល់តែសោះ។

ការផ្សាយពាណិជ្ជកម្ម

អាកប្បកិរិយារបស់ឪពុកម្តាយទាំងនេះ កំពុងបង្កើតទម្លាប់អាក្រក់ និងចិត្តសាស្ត្រសម្រាប់កុមារ។ ដូច្នេះអ្នកមាន ទោះបីជាពួកគេមានឆន្ទៈដើម្បីពុះពារយ៉ាងណា ប៉ុន្តែនៅតែរក្សាទម្លាប់ល្អមួយសម្រាប់កូនៗពួកគេ ដើម្បីឱ្យគេមានទម្លាប់សម្រាប់ទៅអនាគត។

២. អ្នកក្រចេះត្រឹមតែឆ្ងល់ពីវិធីដើម្បីរកលុយឱ្យបានច្រើន

ការផ្សាយពាណិជ្ជកម្ម

Businessman Has No Money Vector Illustration.

អ្នកក្រភាគច្រើនចង់បានប្រាក់ខែខ្ពស់ ប៉ុន្តែមានមនុស្សតិចតួចទេដែលពិចារណាលើការពិត យល់ថាចំណូលអាចទទួលបានតិច ឬច្រើន គឺអាស្រ័យលើគុណភាពនៃការងារ ឬសមត្ថភាពដែលខ្លួនធ្វើការ ហើយគេក៏ព្រមទទួលស្គាល់ការពិតថា ជារឿងធម្មតាទៅហើយ ដែលចំណូលតែងតែមានឡើង និងចុះ មិនមែនអាចថេរជានិច្ចទេ។

ការផ្សាយពាណិជ្ជកម្ម

ផ្ទុយទៅវិញ អ្នកខ្លះមិនប្រឹងធ្វើការ មិនហ៊ានទាំងចំណាយកម្លាំងផង បានត្រឹមតែដេកចាំសំណាង តែចង់បានប្រាក់កម្រៃ ឬចំណូលឱ្យដូចគេដែរ ធ្វើបែបហ្នឹង វាមិនអាចទៅរួចនោះឡើយ មនុស្សខ្ជិល សូម្បីតែទេវតាក៏មិននៅក្បែរចាំជួយអ្នកដែរ។

៣. អ្នកមាន ឬអ្នកក្រ គឺសុទ្ធតែជួបទុក្ខលំបាក បញ្ហា និងហានិភ័យដូចគ្នា គ្រាន់តែវាអាស្រ័យលើគំនិត និងការដោះស្រាយរបស់បុគ្គលតែប៉ុណ្ណោះ

ការផ្សាយពាណិជ្ជកម្ម

អ្នកក្រច្រើនតែមានសំណាងមិនល្អ នេះគឺជាពាក្យដែលមនុស្សភាគច្រើនតែងតែនិយាយ គឺចង់មានន័យថា បន្ទោសទៅលើបញ្ហា ឬព្រំលិខិត។ ប៉ុន្តែការពិត គឺថាអ្នកមានក៏មានសំណាងអាក្រក់ដូចគ្នាដែរ។ ប៉ុន្តែ ពួកគេមិនដែលបន្ទោសលើបញ្ហា ឬព្រំលិខិតទេ ផ្ទុយទៅវិញ គឺគេតែងតែរិះរកគំនិត ដើម្បីដោះស្រាយបញ្ហាដែលកើតមាន អ្វីដែលសំខាន់ គឺក្លាហានក្នុងការប្រឈមមុខ នឹងរឿងគ្រប់យ៉ាង ដោយមិនរត់គេច ឬរាថយឡើយ។

សួរថា ជីវិតអ្នកណាដែលគ្មានហានិភ័យ តែយ៉ាងណាមិញ គឺអាស្រ័យលើការយល់ដឹង និងការខិតខំ ការរៀបចំគំនិតរបស់អ្នកខ្លួនឯងផ្ទាល់ វានឹងអាចបញ្ជាក់បានហើយថា អ្នកជាមនុស្សដែលមានគំនិតបែបណា អ្នកជាអ្នកមាន ឬក៏អ្នកក្រ៕

ប្រភ​ព ៖ Phunutoday/Knongsrok

ការផ្សាយពាណិជ្ជកម្ម