
Messi កំពុងចរចាចង់បញ្ចប់អាជីពនៅក្លឹបមួយនេះ តែមិនមែនជា PSG
ដ្បិតបើ Lionel Messi មិនទាន់បង្ហាញខ្លួននៅក្នុងការប្រកួតឲ្យ PSG ជាផ្លូវការក្តី តែគេជឿថាអនាគតដ៏វែងឆ្ងាយរបស់លោក ក៏កំពុងរៀបចំជាបណ្តើរៗហើយ ដ្បិតអីអាយុក៏កាន់តែជ្រេឈានចូលវ័យ ៣៤ ឆ្នាំទៅហើយនោះ។ បើតាមរបាយការណ៍ពី The Mirror ចុះផ្សាយថា ក្លឹបបន្ទាប់ដែល កីឡាករអាហ្សង់ទីនអាចនឹងផ្ទេរទៅចូលរួម គឺផ្ទេរទៅចូលនិវត្តនៅទីនោះតែម្តង ហើយមិនមែនជាក្លឹបបច្ចុប្បន្ន PSG ឬក្លឹបចាស់ Barcleona នោះទេ ផ្ទុយទៅវិញគឺជាក្លឹបនៅសហរដ្ឋអាមេរិក។ ប្រភពសង្កត់ធ្ងន់ថា ខ្សែប្រយុទ្ធស្លាបស្តាំ ក្រោយពីផុតកុងត្រារយៈពេល ២ ឆ្នាំនៅក្លឹបក្នុងទីក្រុងប៉ារីស គេនឹងរើបង្វិចបន្តផ្ទេរទៅក្លឹប Inter Miami…




















