មិនថាអ្នកត្រូវជួបបញ្ហា ឬស្ថិតក្នុងស្ថានភាពដុនដាបប៉ុនណាទេ អ្នកត្រូវតែជួយស្រោចស្រង់ខ្លួនឯងឡើងមកវិញឱ្យបាន

02
ការផ្សាយពាណិជ្ជកម្ម

ត្រឡប់ក្រោយវិញ ! កាលពី២ឆ្នាំមុន ក្នុងអំឡុងពាក់កណ្ដាលឆ្នាំ២០១៩ វាជាពេលវេលាដែលខ្ញុំ លង់ចិត្ត លង់ខ្លួនបំផុត ពេលដើមឆ្នាំ ខ្ញុំគិតថាជាពេលវេលា ក៏ជាឆ្នាំដែលខ្ញុំរីករាយ ព្រោះមានមនុស្សនៅក្បែរខ្ញុំ ផ្ដល់ស្នាមញញឹមដល់ខ្ញុំ និងSurprise ថ្ងៃខួបកំណើតឱ្យខ្ញុំទៀត ប៉ុន្តែអ្វីៗ ប្រែជាផ្ទុយស្រឡះពីការគិត ស្នេហា ការងារ មិត្តភាព ​ត្រូវមកជួបព្យុះភ្លៀងត្រឹមតែមួយប៉ព្រិចភ្នែក ជាបន្តបន្ទាប់។

ចុងឆ្នាំ២០១៨ ខ្ញុំបរាជ័យក្នុងរឿងស្នេហា! ដើមឆ្នាំ២០១៩ ការងារក៏ជួបបញ្ហាខ្លះៗ! តែខ្ញុំគិតថា ជីវិតវាប្រហែលជាគេចមិនផុតពីរឿងនេះទេ ទោះបីស្នេហាខ្ញុំបរាជ័យ តែខ្ញុំក៏នៅមានការងារធ្វើ អាចរកលុយបាន មានមិត្តភក្តិល្អៗនៅក្បែរខ្លួន។ តែឈានដល់ដើមឆ្នាំ វាជាដំណាក់កាលការងារជួបប្រទះបញ្ហាមួយចំនួន តែខ្ញុំគិតថា ចំណូលធ្លាក់ចុះ សំខាន់ អាចនៅមានកម្លាំងចិត្តធ្វើការ ប្រឹងប្រែងបន្ត វានឹងល្អប្រសើរឡើងវិញ។

ការផ្សាយពាណិជ្ជកម្ម

A7ea28795cf4e7dc8fe65f7106765cf0

ប៉ុន្តែអ្វីៗ ខុសពីការគិត ដ្បិតខ្ញុំអាចរម្ងាប់ជាមួយនឹងអារម្មណួចំពោះស្នេហា តែការងារវានៅតែមិនប្រសើរ ពេលនោះ អារម្មណ៍ខ្ញុំស្មុគស្មាញខ្លាំង ផ្គួបផ្សំនឹងមិត្តភាពប្រែជាខ្មៅងងឹត បាត់បង់មិត្តដែលល្អបំផុតដល់ទៅពីរនាក់ផ្ទួនៗគ្នា វាជាពេលវេលាដែលខ្ញុំ ដុនដាបផ្លូវចិត្ត ស្ថិតក្នុងស្ថានភាពដ៏អាក្រក់ ដែលខ្ញុំត្រូវការកម្លាំងចិត្តពីមិត្តដែលខ្ញុំស្រឡាញ់ តែគេបែរជាចាកចេញពីខ្ញុំដោយមិននិយាយអ្វីសោះ ចេញទៅដោយមិនប្រាប់ថាបែក ឬយ៉ាងណា ខ្ញុំមានអារម្មណ៍ថា គ្រប់យ៉ាង គ្មានសល់អ្វីទេ ហេតុអ្វី ពេលដែលខ្ញុំកំពុងតែពិបាក ត្រូវការអ្នកនៅជិត លើកទឹកចិត្ត ផ្ដល់កម្លាំងចិត្ត ហេតុអ្វី ក៏គ្រប់គ្នាចាកចេញពីខ្ញុំទៅបែបនេះ?

ការផ្សាយពាណិជ្ជកម្ម

ស្ថិតក្នុងស្ថានភាពបែបហ្នឹង ធ្វើឱ្យខ្ញុំគិតរឿងអាក្រក់ៗជាច្រើនសារឡើងវិញ គ្មានស្មារតី ថ្ងៃណា ក៏ជាថ្ងៃដែលសោកសៅ ជាមួយនឹងអារម្មណ៍ចាក់ស្មុគ យប់ណាក៏ជាយប់សម្ងំយំក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់ ងងឹតឈឹង។ ប៉ុន្តែអ្វីដែលអាចធ្វើបាន គឺប្រឹងធ្វើការ ប្រឹងយកអារម្មណ៍ដែលចាក់ស្មុគ ព្យាយាមបញ្ឈប់ការគិតផ្ដេសផ្ដាស ដោយយកការងារមកបាំងមុខ គ្រប់ពេល នៅចំពោះមុខគេឯង ខ្ញុំតែងតែព្យាយាមទាមទារឱ្យផ្ទៃមុខមានស្នាមញញឹម មិនត្រូវបង្ហាញមុខក្រញ៉ូវ នៅចំពោះមុខអ្នកណាឡើយ តែយ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីពេលយប់ ដែលត្រូវត្រឡប់មកដល់បន្ទប់ ជាមួយនឹងអារម្មណ៍អស់សង្ឃឹម ខ្វាល់ខ្វាយ គិតច្រើនតែម្នាក់ឯង។

1accb7b59914e0c96588d3980c2e40c0

ការផ្សាយពាណិជ្ជកម្ម

ស្ថានភាពកាន់តែពិបាកយល់ ព្យាយាមពន្យល់ខ្លួនឯងឱ្យរឹងមាំ ក្រោកឈរឡើងវិញ​ បរាជ័យក្នុងរឿងស្នេហា តែថ្ងៃណាមួយ គង់តែបានជួបមនុស្សល្អ ជាគូពិតប្រាកដមិនខាន។ ការងារជួបបញ្ហា ឧបសគ្គ ពិបាកប៉ុនណា គង់ទែបានល្អប្រសើរឡើងវិញនៅថ្ងៃណាមួយ។ មិត្តភាពបែកបាក់ អាចមកពីមិនមែនជាមិត្តភាពពិតប្រាកដក៏ថាបាន ប៉ុន្តែបើចំណងមិត្តភាពល្អ រឹងមាំមែន យើងនឹងត្រឡប់មកជួបគ្នា អាចបកស្រាយចម្ងល់ ដែលមាននៅក្នុងចិត្តថ្ងៃណាមួយ … ទាំងនេះហើយ ដែលខ្ញុំព្យាយាមលើកយកមកពន្យល់ បកស្រាយឱ្យខ្លួនឯងប្រឹងប្រែងឡើងវិញ កុំអស់សង្ឃឹម កុំបាក់ទឹកចិត្ត កុំគិតច្រើន។

ឈានដល់ថ្ងៃទី ៧ ខែ ៧ ឆ្នាំ ២០១៩ វាជាពេលវេលា ដែលខ្ញុំធ្វើបាបខ្លួនឯងជាលើកចុងក្រោយ ហើយសន្យាថា យប់នេះជាយប់ចុងក្រោយ ដែលត្រូវត្រាំត្រែងជាមួយនឹងបញ្ហា ប្រាប់ខ្លួនឯងថា ស្អែកជាថ្ងៃថ្មី អ្វីៗនឹងល្អប្រសើរឡើងវិញ ហើយត្រូវចាប់ផ្ដើមថ្ងៃនេះឱ្យល្អបំផុត គ្រប់យ៉ាង ត្រូវតែកែខ្លួនឡើងវិញសាជាថ្មី ធ្វើខ្លួនឯងឱ្យល្អ គិតរឿងល្អៗ ជីវិតនឹងប្រសើរ ហើយក៏ឈប់គិតអ្វីទៀត។

ការផ្សាយពាណិជ្ជកម្ម

D3ef4403a947af688879d3230050a80e

ចាប់ពីពេលនោះ វាក៏ក្លាយជាពេលដែលខ្ញុំប្រែទៅជាមនុស្សថ្មី ខ្ញុំអាចញញឹម រីករាយច្រើនជាងមុន ប្រមូលអារម្មណ៍មកធ្វើការ ផ្តោតអនាគត ហើយក៏ក្លាយជាមនុស្សចិត្តដាច់ លែងគិតពីអ្នកណា ជាពិសេស គឺមនុស្សដែលធ្លាប់ចាកចេញពីខ្ញុំ ធ្លាប់ធ្វើឱ្យខ្ញុំឈឺចាប់។ ខ្ញុំប្រែជាមនុស្សថ្មី ដែលលែងមានអារម្មណ៍អ្វីទាំងអស់ សោះកក្រោះ ចិត្តថ្ម បេះដូងរុក្ខជាតិ ​លែងមានអារម្មណ៍ឈឺ លែងខឹង លែងអន់ចិត្ត លែងគិតតែម្នាក់ឯងផ្ដេសផ្ដាសទៀតដែរ នេះហើយ ដែលអាចឱ្យខ្ញុំបន្តមកដល់ថ្ងៃនេះ ខ្ញុំមានមនោសញ្ចេតនា តែខ្ញុំក៏ត្រូវតែផ្ដល់អារម្មណ៍ និងមនោសញ្ចេតនាទាំងនោះ ទៅកាន់តែមនុស្សដែលល្អ ស្រឡាញ់ខ្ញុំតែប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

4f517994357625c2ac15fe285bbe9285

តាមពិតទៅ ធ្វើជាមនុស្សគិតខ្លួនឯងជាមុន ទើបមិនដុនដាប គិតខ្លួនឯងសិន ចាំទៅសុំការអាណិត ស្រឡាញ់ពីអ្នកណា ស្រឡាញ់ខ្លួនឯង មើលថែខ្លួនឯង កុំចាំឱ្យអ្នកណាមកខ្វល់ពីយើង ធ្វើខ្លួនឱ្យល្អ ទើបមានមនុស្សល្អចង់នៅក្បែរ គិតវិជ្ជមានឱ្យបានច្រើន ទើបមនុស្សជុំវិញមិនធុញថប់ស្មុគស្មាញ ស្ត្រេសតាមយើង។ កុំអន់ចិត្តនឹងអ្នកណា ក៏កុំរំពឹងអ្វីពីអ្នកណាខ្លាំងពេក ផ្ដល់ឱ្យខ្លួនឯងទៅ ធ្វើបានប៉ុនណា យកប៉ុណ្ណឹង ទើបមិនរងគ្រោះព្រោះតែអ្នកដទៃ៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម