
Gary Neville ប្រាប់ឲ្យ Man Utd លក់ ៣ រូបនេះចេញទៅ ហើយប្រមូលលុយយក Kane វិញ
លោក Gary Neville អតីតជើងចាស់នៅបិសាចក្រហម បានបង្ហាញការយល់ឃើញថា ក្លឹបបិសាចក្រហម Manchester United គួរតែចុះហត្ថលេខាយក Harry Kane មុនបិទទីផ្សារដោះដូរនៅថ្ងៃទី ៣១ សីហាខាងមុខនេះ ហើយក្លឹបគួរណាត្រូវលក់កីឡាករមួយចំនួនចេញវិញ ដែលពួកគេសុទ្ធមិនចាំបាច់។ ដូចយើងបានដឹងហើយ Kane អាចមានតម្លៃ ១៥០ លានផោន ដែលបច្ចុប្បន្ន Man City ក៏កំពុងចរចាបន្តទៀតដែរ តែវាស៊ីសងលើការហ៊ានចំណាយ ព្រោះអីក្រុមមេឃខៀវព្រមឲ្យតែ ១២០ លានផោន ដូច្នេះបើ United មានលុយធំចាយពេញថ្លៃដែលលោក…




















