Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Untitled 2
កីទ្បា

លោក Solskjaer អញ្ជើញអ្នកគាំទ្រម្នាក់ដែល​សល់ពេល​វេលាចុង​ក្រោយរយៈពេល៤ខែឱ្យសម្រេច​បំណងមួយធំបំផុត​ក្នុង​ជីវិត

លោក Paul Walker ដែលជាអ្នកគាំទ្រក្រុម Manchester United សឹង​តែមួយជីវិត និងដែលមានកូន ៤ នាក់ក្នុងបន្ទុក ថ្មីៗនេះត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពះធ្ងន់ធ្ងរ។ ជាអកុសលស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺន ហើយគាត់មានពេលតែ ៥ ខែប៉ុណ្ណោះដើម្បីរស់។ គាត់តែងតែប្រាថ្នាចង់ទៅលេងនៅ Old Trafford ហើយអរគុណចំពោះការអំពាវនាវពីមិត្តភក្តិរបស់គាត់ឈ្មោះ George Keenan លោក Walker នឹងទទួលបានអ្វីដែលគាត់ចង់បាន។ បន្ថែមពីលើការបរិច្ចាគសំបុត្រឱ្យ​ទៅ​គាត់ ក្លឹបបានអញ្ជើញ Paul អាយុ ៣៧ ឆ្នាំសម្រាប់ការព្យាបាលបែប VIP នៅពេលដែលបិសាចក្រហមត្រូវជួប…

PicsArt_08 19 03.38.48
មិត្តអ្នកអាន

ទាយសន្លឹកបៀ៖ អ្វីដែលកំពុងរង់ចាំ នឹងបានសម្រេចដូចបំណងឬអត់? រើសសន្លឹកបៀមួយដើម្បីដឹងចម្លើយ និងការណែនាំល្អៗ

ប្រសិនបើអ្នកមានអារម្មណ៍បាក់ទឹកចិត្ត មានអារម្មណ៍ថា ជួបតែរឿងអាក្រក់ៗនៅក្នុងជីវិត សម្លឹងមើលទៅខាងណាក៏មិនអាចរកឃើញផ្លូវចេញដែរ ថ្ងៃនេះគេហទំព័រ Knongsrok សុំអញ្ជើញអ្នកឱ្យសាកជ្រើសរើសបៀមួយសន្លឹក ដើម្បីទស្សន៍ទាយអំពីអនាគត អ្វីដែលអ្នកទន្ទឹងរង់ចាំនឹងបានសម្រេចឬអត់? ដំណើរការទស្សន៍ទាយ ១. តាំងចិត្តឲ្យស្ងប់ ២. ជ្រើសរើសសន្លឹកបៀ ១ សន្លឹក ក្នុងចំណោម ៤ សន្លឹកខាងក្រោម ៣. អានការទស្សន៍ទាយ ១. ជ្រើសរើសសន្លឹកបៀទី 1 ប្រសិនបើកាលពីមុន អ្នកមានអារម្មណ៍ថាអ្នកហាក់ប្រឹងប្រែងអស់ពីសមត្ថភាពហើយ ប៉ុន្តែគ្រប់យ៉ាងនៅតែមិនប្រសើរដូចការរំពឹងទុក។  សន្លឹកបៀនេះបានប្រាប់អ្នកឱ្យមើលត្រលប់ ហើយកែតម្រូវទស្សនៈការគិតរបស់អ្នកសិន។  ពេលខ្លះអ្នកផ្តោតតែលើខ្លួនឯង ហើយប្រហែលមិនបានយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញអ្នកទេ? បើដូច្នោះមែន…

Untitled 1
កីទ្បា

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបាន ១០០ភាគរយហើយ ដែលគ្រោងនឹងធ្វើពិធី​ប្រគល់-ទទួលនាខែតុលាឆ្នាំ២០២១នេះ

កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិ​​បាល​ចិនបានសាងសង់រួចរាល់ ១០០ភាគរយហើយ ស្របពេលដែលគម្រោងពិធីប្រគល់ និងទទួលសមិទ្ធផល​សំណង់កីឡាជាប្រវត្តិសាស្ត្រនេះគ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២១។ នេះជាការបញ្ជាក់ជូនពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថា ក្រោយពីទទួលបានការអនុញ្ញាតពីឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដើម្បីចុះពិនិត្យស្ថាន​ភាពមួយ​ចំនួន នៃការត្រៀមរៀបចំការបោះជំរុំហ្វឹកហាត់ក្រុមជម្រើសជាតិទ្រង់ទ្រាយធំ នៅពហុកីឡដ្ឋានជាតិមរតក​តេជោ ពិសេសពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធលម្អិត ទាំងក្នុង និងក្រៅជុំវិញពហុកីឡដ្ឋានដ៏ធំស្កឹមស្កៃ។​ឯកឧត្តម វ៉ាត់…

864bcee7 6e9d 4de6 96b4 33c1f91e0308
កីទ្បា

Rashford អាចត្រលប់មកហ្វឹកហាត់ជាមួយក្រុមបិសាចក្រហមវិញនៅចុងខែសីហានេះ

Marcus Rashford កំពុងមានស្ថានភាពល្អប្រសើរលើការជាសះស្បើយពីការវះកាត់ស្មា ហើយគាត់អាចនឹងត្រលប់មក Man United វិញលឿនជាងការគ្រោងទុក។ យោងតាម The Sun កីឡាករសញ្ជាតិ​អង់គ្លេសរូបនេះអាចត្រលប់មក​ហ្វឹកហាត់នៅ​ទីលាន Carrington ចាប់ពីចុងខែនេះតទៅ។ Rashford ត្រូវបានគេនិយាយថាបានព្យាយាមថែរក្សារបួសនៅលើស្មារបស់គាត់ពីរដងក្នុងមួយសប្តាហ៍ និង​ទទួល​បាន​ការ​ជាសះស្បើយយ៉ាងឆាប់រហ័ស ដើម្បីវិលត្រឡប់មករកភាពរឹងមាំវិញ។ បិសាចក្រហមឥឡូវនេះសង្ឃឹមថាគាត់អាចត្រលប់មកជួយពួកគេវិញនៅចុងខែកញ្ញាប៉ុន្មានសប្តាហ៍មុនកាលកំណត់។ ទោះយ៉ាងណា Rashford នឹងស្ថិតនៅក្នុងកម្មវិធីហ្វឹកហាត់ពិសេស បន្ទាប់ពីគាត់ត្រលប់មកវិញដោយសារតែស្មារបស់គាត់មិនទាន់ជាសះស្បើយនៅឡើយទេ ព្រោះកីឡាករអង់គ្លេសរូបនេះនៅតែពាក់ខ្សែដៃ​លើស្មាខាងឆ្វេងរបស់គាត់។ លោក Ole Gunnar Solskjaer សង្ឃឹមថាកីឡាករ​ដែលមានទេពកោសល្យរបស់គាត់ត្រលប់មកវិញមុនពេលការប្រកួតធំ ៗ នៅខែតុលាដែលអាចជាសក្តានុពលសម្រាប់រដូវកាលនេះរបស់ក្រុមបិសាចក្រហម។

T
សង្គម

ជ្រើសរើសកាតមួយ ដើម្បីដឹងថាតើនឹងមានរឿងអ្វីកើតឡើងលើអ្នក ៣ ថ្ងៃទៀត?

នៅរយៈពេល ៣ ថ្ងៃបន្ទាប់ទៀត តើអ្នកនឹងជួបរឿងអ្វី? តាមរយៈការជ្រើសរើសនូវកាតមួយក្នុងចំណោមកាតដ៏សោកសៅទាំងបី យើងនឹងធ្វើការបង្ហាញចម្លើយដល់អ្នកដូចខាងក្រោម៖ កាតទី ១ អ្នកតំណាងឲ្យមនុស្សដ៏ពិសេសបំផុតមួយ ដែលនៅពេលមានរឿងសប្បាយអ្វី ជួបសំណាងអ្វីក៏ចូលចិត្តចែករំលែកទៅកាន់អ្នកដទៃឲ្យបានដឹងលឺ។ យ៉ាងណាការតបស្នងមកវិញ គេមិនបានល្អ ដូចអ្នកល្អដាក់គេទាំងអស់នោះទេ ដោយមនុស្សខ្លះក៏បានផ្ដល់នូវការគិតអវិជ្ជមាន និងនិន្ទាអ្នកទៅវិញ។ ត្រូវចាំថាកុំដោយសារការនិយាយរបស់គេ ឬសកម្មភាពរបស់គេបន្តិចបន្តួចនោះ អាចបំផ្លាញភាពជាខ្លួនឯងរបស់អ្នកឲ្យសោះ។ ជាការពិតអ្នកត្រូវតែមានភាពរឹងមាំឡើង ហើយជឿជាក់លើខ្លួនឯងឲ្យបានច្រើន ព្រោះកំឡុងពេលប៉ុន្មានថ្ងៃបន្ទាប់នេះ អ្នកអាចនឹងជួបមនុស្សប្រភេទហ្នឹងហើយក្នុងជីវិត។ កាតទី ២ អ្នកជាមនុស្សដែលចូលចិត្តជួយអ្នកដទៃ ហើយមិនរំពឹងចង់បានអ្វីត្រលប់មកវិញ។ យ៉ាងណានៅពេលខាងមុខនេះ ប្រហែលជាមានមនុស្សគេចាំមើលបំណាំអ្នក ដោយគេតែងតែនិយាយអេចអូចនេះនោះពីអ្នក ទៅកាន់មនុស្សផ្សេងទៀត។ ជាសារណែនាំសូមអ្នកកុំឆាប់ជឿអ្នកដទៃណាម្នាក់ពេក…

Dfhfgjfg
សង្គម

រូបមន្ត​ធម្មជាតិ​ពី​ជប៉ុន! ត្រឹម ១ ខែ​កន្លះ ស្រក​ជាង ៥ គីឡូ ជាមួយ​វិធី​ទទួល​ទាន​ចេក​បែប​នេះ

អ្នក​ជំនាញ​នៅ​ឯ​ប្រទេស​ជប៉ុន Tsuneo Matsuo បាន​ធ្វើ​តេស្ត​លើ​មនុស្ស ៣ នាក់​ដែល​លើស​ទម្ងន់ ហើយ​ជា​លទ្ធផល​រក​ឃើញ​ថា ការ​ទទួល​ទាន​ផ្លែ​ចេក​តាម​ក្បួន​ខ្នាត​ដ៏​ត្រឹមត្រូវ​ពិត​ជា​អាច​ជួយ​បាន​មែន។ នោះ​គឺ​ជា​វិធី​ដ៏​សាមញ្ញ ដែល​តម្រូវ​ឲ្យ​អ្នក​ទទួល​ទាន​ផ្លែ​ចេក ១ ទៅ ២ ផ្លែ​មុន​រយៈ​ពេល ១៥ ទៅ ៣០ នាទី​នៃ​អាហារ​ពេល​ល្ងាច រួច​ហើយ​ទទួល​ទាន​ទឹក​ឲ្យ​បាន ២០០ មីលីលីត្រ រួច​សឹម​ទទួល​ទាន​អាហារ​ពេល​ល្ងាច។ វិធី​នេះ​បាន​អនុវត្ត​ទៅ លើ​មនុស្ស​ស្រី ៣ នាក់ ជា​លទ្ធផល​សុទ្ធ​តែ​ឃើញ​ស្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព គ្រាន់​ខុសៗ​គ្នា​បន្តិច​បន្តួច នៅ​រយៈ​ពេល ១ ខែ​កន្លះ។ ស្រ្តី​ទី…

Hhh
សង្គម

ជួយ​ឲ្យ​ក្បាល​ពោះ​រាប​ស្មើ បណ្តេញជាតិពុល នេះភេសជ្ជៈ ៣ ប្រភេទ អាចធ្វើដោយខ្លួនឯងបាននៅផ្ទះ

ភេសជ្ជៈ​បណ្តេញ​ជាតិ​ពុល​គឺ​ជា​របស់​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព ព្រោះ​វា​អាច​ចូល​ទៅ​លាង​សម្អាត​ជាតិ​ខ្លាញ់​លើស និង​ជាតិ​ពុល​ក្នុង​រាងកាយ ហើយ​បន្សល់​មក​វិញ​នូវ​ក្បាល​ពោះ​រាប​ស្មើ លែង​ពិបាក​ក្នុង​ការ​ស្លៀកពាក់ ឬ​បង្ហាញ​សាច់​ដ៏​ស្រស់​ស្អាត​របស់​នៅ​ខាង​ក្រៅ។ Knongsrok ណែនាំ​ភេសជ្ជៈ ៣ ប្រភេទ ដែល​អ្នក​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​នៅ​ផ្ទះ ដោយ​ត្រឹម​អនុវត្ត​រូបមន្ត​ដូច​ខាង​ក្រោម៖ រូបមន្ត​ទី ១ ទឹក​ក្រូច​ឆ្មា + ទឹកក្ដៅឧណ្ហ៍ៗ រូបមន្ត​ងាយ​បំផុត​គឺ​អ្នក​គ្រាន់​តែ​ហាន់​ក្រូច​ឆ្មា​មួយ​ផ្លែ ហើយ​ច្របាច់​យក​ទឹក​ដាក់​ចូល​ក្នុង​កែវ​ដែល​មាន​ទឹកក្ដៅឧណ្ហ៍ៗ ទម្លាប់​ទទួល​ទាន​វា​ ១ កែវ/​ថ្ងៃ រៀងរាល់​ពេល​ព្រឹក​បន្ទាប់​ពី​ភ្ញាក់​ពី​គេង (មុន​ទទួល​ទាន​អាហារ​ពេល​ព្រឹក) ត្រឹម​តែ​រយៈ​ពេល​ខ្លី​អ្នក​នឹង​ឃើញ​លទ្ធផល។ រូបមន្ត​ទី ២ ទឹក​ឃ្មុំ + ក្រូចឆ្មារ + យ៉ាអួរ…

Ghhgg
សង្គម

ងើប​មក​ព្រឹក​ឡើង​ឃើញ​សញ្ញា ៥ នេះ មាន​ន័យ​ថា​ថ្លើម​អ្នក​ឈាន​ដល់​ចំណុច​គ្រោះថ្នាក់​ហើយ

ថ្លើម​គឺ​ជា​សរីរាង្គ​ដ៏​សំខាន់​ក្នុង​រាងកាយ​មនុស្ស ព្រោះ​វា​មាន​តួនាទី​បន្សាប​ជាតិ​ពូល​ក្នុង​រាងកាយ។ ប្រសិន​វា​មាន​បញ្ហា​ដំណើរការ​មិន​ល្អ នោះ​រាងកាយ​មនុស្ស​យើង​ក៏​ត្រូវ​ផ្តុំ​ជាតិ​ពុល​ច្រើន នាំ​ឲ្យ​ក្លាយ​ជា​គ្រោះថ្នាក់​ខ្លាំង​ទៅ​ពេល​ខាង​មុខ។ ខាង​ក្រោម​យើង​អាច​សង្កេត​មើល​បាន ដែល​វា​ជា​សញ្ញា​ព្រមាន​ទាំង ៥ ថា​ថ្លើម​អ្នក​កំពុង​មាន​បញ្ហា​ហើយ៖ ៥) ភ្ញាក់​ពី​ព្រលឹម​ទឹក​នោម​មាន​ពណ៌​លឿង​ដូច​តែ ទឹក​នោម​របស់​មនុស្ស​យើង​បើ​មាន​សុខភាព​ល្អ​ធម្មតា គឺ​អាច​មាន​ពណ៌​លឿង​ស្រាល តែ​បើ​យើង​ជា​មនុស្ស​ទទួល​ទាន​ទឹក​គ្រប់គ្រាន់ ហើយ​សុខៗ​នោម​មក​ចេញ​ពណ៌​លឿង​ខ្មៅ នោះ​អ្នក​ត្រូវ​តែ​ប្រយ័ត្ន។ វា​បណ្តាល​មក​ពី​ថ្លើម​របស់​អ្នក​មាន​បញ្ហា ដែល​ប៉ះពាល់​ដល់​ការ​រំលាយ​ប៊ីលីរុកប៊ីន ហើយ​វា​ហូរ​មក​តាម​ទឹក​នោម​ច្រើន​ជាង​ធម្មតា ទើប​នាំ​ឲ្យ​ពណ៌​ទឹក​នោម ឡើង​ពណ៌​ខ្មៅ​ងងឹត។ ៤) ដូច​មាន​ជាតិ​ល្វីង​ក្នុង​មាត់ ពេល​ងើប​មក អ្នក​មិន​ទទួល​ទាន​អ្វី​សោះ តែ​មាន​អារម្មណ៍​ថា​ដូច​ជា​មាន​ជាតិ​ល្វីង​ក្នុង​មាត់ ឬ​ជូរ​មាត់​ទាំង​ព្រឹក នោះ​មក​ពី​ទឹក​ប្រមាត់​របស់​អ្នក​ដំណើរការ​ខុស​ធម្មតា ហើយ​កំពុង​វិវត្ត​ទៅ​រក​ជំងឺ​រលាក​ថ្លើម និង​ជំងឺ​រលាក​បំពង់​ទឹក​ប្រមាត់។ ៣) មាន​ឈាម​ហូរ​តាម​អញ្ចាញ​ធ្មេញ…

Hghg
សង្គម

លំហាត់​ប្រាណ​ជើង ១៥ នាទី​មុន​ចូល​គេង ត្រឹម​ពេល​ខ្លី​អ្នក​នឹង​ឃើញ​ក្បាល​ពោះ​រាប​ស្មើ ចង្កេះ​ស្ដើង​តឹងណែន​ល្អ

ចំណាយ​ត្រឹម​តែ ១៥ នាទី​មុន​ចូល​គេង ដើម្បី​ធ្វើ​លំហាត់​ប្រាណ​ផ្នែក​ជើង ដូច​យើង​បង្រៀន​ខាង​ក្រោម​នេះ ត្រឹម​រយៈ​ពេល​ខ្លី អ្នក​នឹង​ឃើញ​លទ្ធផល​ដ៏​អស្ចារ្យ។ មុន​ពេល​ហាត់​ប្រាណ​សូម​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ​មួយ​កែវ​ប្រហែល ៣០០ ម.ល ហើយ​ដក​ដង្ហើម​វែងៗ៖ ចលនា​ទី ១: ដេក​រាប​ស្មើ​នៅ​លើ​គ្រែ (គួរ​ជ្រើសរើស​គ្រែល​ដែល​មិន​ទន់​ពេក) ជើង​ទាំង​ពីរ​នៅ​ជិត​គ្នា ហើយ​ដាក់​ដៃ​មក​ខាង​ក្រោយ​ក្បាល​ថ្នមៗ ចលនា​ទី ២: លើក​ជើង​របស់​អ្នក​ឡើង​ទៅ​លើ នៅ​មុំ ៩០ ដឺក្រេ ហើយ​រាងកាយ​ព្យាយាម​ទម្រេត​ទៅ​មុខ ចលនា​ទី ៣: រក្សា​ជំហរ​បែប​នេះ ដោយ​រាប់​ពី ១ ដល់ ២០០…

Hjfj
សង្គម

សម្រស់​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ មនុស្ស​ស្រី​ស្អាត​ពិត​អាច​ទាក់​ចិត្ត​បុរស តាម ៣ ចំណុច​នេះ

កុំ​គិត​ថា​សម្រស់​ស្រស់​ស្អាត​តែ​មួយ​មុខ​ អាច​គ្រប់គ្រាន់​នឹង​ទាក់ទាញ​ចិត្ត​មនុស្ស​ប្រុស​ដ៏​ត្រឹមត្រូវ​ម្នាក់​បាន​ឲ្យ​សោះ។ តាម​ពិត​ទៅ​នារីៗ គួរ​តែ​មាន ៣ ចំណុច​ដូច​ខាង​ក្រោម​នេះ​ទៀត ដែល​វា​កាន់​តែ​ល្អ ប្រសិន​អ្នក​មាន​សម្រស់​អំណោយទាន​ពី​ធម្មជាតិ​ផង៖ ៣) បុគ្គលិក​លក្ខណៈ​ទន់ភ្លន់ ភាព​ទន់ភ្លន់​របស់​ស្រ្តី​រមែង​ធ្វើ​ឲ្យ​បុរស​ទទួល​បាន​ភាព​កក់ក្តៅ​ពេល​នៅ​ក្បែរ ដោយ​ទាំង​របៀបរបប​រស់នៅ និយាយ​ស្តី មើល​ទៅ​សមសួន​គួរ​ជា​ទី​គាប់​ចិត្ត។ វា​ធ្វើ​ឲ្យ​បុរស​នោះ​មិន​ទទួល​រង​សម្ពាធ មិន​មាន​អារម្មណ៍​នឿយ​ណាយ។ ដូច្នេះ​ហើយ​បើ​អ្នក​ជា​នារី​ដែល​ស្អាត តែ​ចរិត​លក្ខណៈ​មិន​ទន់​ភ្លន់ ក៏​គេ​ពិបាក​នឹង​នៅ​ក្បែរ​អ្នក​ដែរ។ ២) ស្រ្តី​ដែល​មាន​ការ​អត់ធ្មត់​ខ្ពស់ មនុស្ស​ស្រី​ជា​ច្រើន​និយាយ​ថា បុរស​ដែល​ល្អ​បំផុត​គឺ​បុរស​ដែល​ចេះ​អត់ធ្មត់​ខ្ពស់ ទើប​អាច​សម្រប​ជាមួយ​នាង​បាន។ តែ​យ៉ាង​ណា​ស្នេហា​គឺ​មាន​ទៅ​មក បើ​ខាង​ប្រុស​គេ​អត់ធ្មត់​ហើយ ខាង​ស្រី​ប៉ះ​បន្តិច​រលាក ប៉ះ​បន្តិច​ខឹង ឆាប់​អន់ចិត្ត មិន​ចេះ​បត់បែន​ទាល់​តែ​សោះ​ ក៏​វា​ពិបាក​ក្នុង​ទំនាក់ទំនង​ស្នេហា​នោះ​ដែរ។ ជា​រួម​ទៅ…

Hjjh
កីទ្បា

លីគ​កំពូល​ទាំង ៥ ប្រចាំ​តំបន់​អឺរ៉ុប តើ​លីគ​ណា​មួយ​ចាយ​ច្រើន​ជាង​គេ​នៅ​រដូវ​ក្តៅ?

ទីផ្សារ​ដោះដូរ​កីឡាករ​កៀក​នឹង​បើក​ទ្វារ​នៅ​ពេល​ខាង​មុខ​នេះ​ហើយ ពោល​សេសសល់​រយៈ​ពេល​ត្រឹម​តែ​ជាង ១០ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ គេ​ក៏​ឃើញ​បណ្តា​ក្លឹប​ជា​ច្រើន​ហាក់​កំពុង​សម្រុក​ចរចា ហើយ​ក្លឹប​ខ្លះ​ក៏​នៅ​តែ​មាន​ការ​លក់​ចេញ ទិញ​ចូល​នៅ​កីឡាករ​មួយ​ចំនួន​ផង​ដែរ។ ចុះ​អ្នក​មាន​ដឹង​ទេ​ថា គិត​មក​ទល់​ពេល​ចុង​ក្រោយ​ប្រចាំ​លីគ​កំពូល​ទាំង ៥ នៅ​តំបន់​អឺរ៉ុប លីគ​ណា​មួយ​ទៅ​ដែល​ចាយ​ក្រាស់ក្រែល​ជាង​គេ កំឡុង​ទីផ្សារ​ដោះដូរ​សារ​នេះ? បើ​តាម​ចម្លើយ​ពី TransferMarkt បាន​បង្ហាញ​ក្របខ័ណ្ឌ​ទាំង ១០ ដែល​ចំណាយ​ច្រើន​បំផុត ហើយ​លេខ ១ មិនមែន Ligue 1 ឬ Bundesliga នោះ​ទេ៖ ១០) Serie B ចាយ ៥០ លាន​អឺរ៉ូ…

Hghggh
កីទ្បា

Thierry Henry ព្រមាន Messi បញ្ហា​មួយ​របស់ PSG ដែល​អាច​នាំ​គេ​ធ្លាក់​ជើង

អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Barcelona លោក Thierry Henry បាន​ព្រមាន​ទៅ​កាន់​កីឡាករ Lionel Messi ​ក្រោយ​គេ​ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប​សេដ្ឋី​បារាំង Paris Saint-Germain។ បញ្ជាក់​ឲ្យ​ដឹង M10 បាន​ផ្ទេរ​មក​ក្លឹប​នៅ​ទីក្រុង​ប៉ារីស នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន លើ​កុងត្រា ២ ឆ្នាំ​ជាមួយ​ប្រាក់​ឈ្នួល ៤១ លាន​ដុល្លារ/ឆ្នាំ។ ដ្បិត​បើ Messi មក​ចូលរួម​ក្នុង​ក្រុម​មួយ​ដែល​ប្រមូល​ផ្តុំ​សុទ្ធ​តែ​តារា​ឆ្នើម ដូច​ជា Kylian Mbappe, Neymar និង Angel di Maria ជា​ដើម…

Maxresdefault
កីទ្បា

Toni Kroos ឆ្លើយ​បែប​ណា បើ​ឲ្យ​ជ្រើស​យក​រវាង Ronaldo ឬ Messi?

សំណួរ​នៃ​ការ​ជ្រើស​យក​រវាង Cristiano Ronaldo និង Lionel Messi វា​ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​ចោទ​សួរ​គ្នា​ទៅ​មក​ជា​រឿយៗ ហើយ​ឥឡូវ​ក៏​មក​រំលេច​ឡើង​នៅ​នឹង​មុខ​ខ្សែ​បម្រើ​ឆ្នើម Toni Kroos ផង​ដែរ។ តាម​ពិត​ទៅ​កីឡាករ​ខ្លះ ដ្បិត​បាន​លេង​ជាមួយ​តារា​ឆ្នើម​មួយ​ណា​ហើយ​ក៏​ដោយ តែ​ការ​យល់​ឃើញ​របស់​ពួក​គេ ក៏​មើល​ឃើញ​ផ្សេង​ ហើយ​ខ្លះ​ក៏​មើល​ឃើញ​ផ្សេង។ ចុះ​ចំណែក​ឯ​កីឡាករ​អាល្លឺម៉ង់ Kroos វិញ? ចម្លើយ​គឺ Kroos ជ្រើស​យក Ronlado។ លោក​បាន​និយាយ៖ “សម្រាប់​ពេលវេលា​ឈរ​ជើង​របស់​ខ្ញុំ​មក​ទល់​ពេល​នេះ គឺ Cristiano Ronaldo [ជា​កីឡាករ​ល្អ​បំផុត​គ្រប់​ពេលវេលា] ដោយ​ស្តាប់​ទៅ​អាច​ថា​ខ្ញុំ​លំអៀង​បន្តិច ព្រោះ​គាត់​បាន​ចូលរួម​ចំណែក​នៅ​ការ​ឈ្នះ​ពាន​រង្វាន់​យើង​ជា​ច្រើន តែ​វា​ពិត​ជា​រំភើប​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពេល​លេង​ជាមួយ…

Fhfdh
កីទ្បា

Kroos និយាយ​មួយ​ម៉ាត់ កាន់​តែ​បន្ថែម​ភ្លើង​រឿង Mbappe ផ្ទេរ​មក R.Madrid

ចចាមអារ៉ាម​ជុំវិញ​ការ​ចាកចេញ​របស់ Kylian Mbappe ផ្ទេរ​មក Real Madrid មិន​ទាន់​ចប់​នោះ​ទេ ដរាប​ណា​ទីផ្សារ​ដោះដូរ​នៅ​បើក​ទ្វារ​ជាង ១០ ​ថ្ងៃ​ទៀត​នេះ។ ក៏​មាន​ដំណឹង​ខ្លះ លើក​ឡើង​ថា កីឡាករ​បារាំង​អាច​ជា​សម្រេច​មក​ក្លឹប​អធិរាជ​ស​នៅ​រដូវ​ក្តៅ​ឆ្នាំ ២០២១ ខ្លះ​លើក​ឡើង​ថា​អាច​ជា​រង់ចាំ​ដល់​អស់​កុងត្រា​ហើយ​ផ្ទេរ​មក​ក្លឹប​អេស្ប៉ាញ​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន។ យ៉ាង​ណា​ទៅ​មើល​ការ​លើក​ឡើង​របស់ Toni Kroos ដែល​ជា​សមាជិក​របស់​ Madrid ​ក៏​បាន​និយាយ​អំពី​ស្ថានភាព​ក្លឹប​បារាំង Paris Saint-Germain យ៉ាង​ដូច្នោះ​ថា៖ “យើង​នឹង​រង់ចាំ​មើល ថា​គ្រប់​យ៉ាង​ដំណើរការ​ទៅ​បែប​ណា​ទៀត [​ក្រោយ​ការ​ចុះ​ហត្ថលេខា​របស់ Messi ទៅ PSG]”។ លោក​បន្ថែម៖ “ការ​ផ្ទេរ​នេះ​អាច​ថា​ជា​រឿង​ល្អ​សម្រាប់​យើង…

Hjhj
កីទ្បា

​ក្រោយ​ប្រធាន​ក្លឹប Spurs ខល់​ទៅ​លែង​លើក City បង្វែរ​គោលដៅ​ថ្មី​មើល​ឃើញ​ម្នាក់​នេះ​វិញ

ក្លឹប Man City ត្រូវ​បាន​គេ​រាយការណ៍​ថា ប្រហែល​ជា​អស់​និស្ស័យ​ជាមួយ Harry Kane ត្រឹម​ប៉ុណ្ណេះ​ហើយ ព្រោះ​អី​ការ​ចរចា​ប្រព្រឹត្តិ​ទៅ​ជា​ច្រើន​សប្តាហ៍ តែ​មិន​បាន​សម្រេច​ទាល់​តែ​សោះ។ ហេតុផល​ពី​ក្រោយ​នោះ​អាច​ថា​ ខាង​ភាគី​ Spurs ដាក់​តម្លៃ​ខ្ពស់​ជា​កំហិត ហើយ​ខាង City ក៏​រឹង​ទទឹង​មិន​ព្រម​ឲ្យ​នៅ​តម្លៃ​ដែល​ក្លឹប​អាណាព្យាបាល​ចង់​បាន​នោះ​ដែរ។ យ៉ាង​ណា​បើ​តាម​របាយការណ៍​ពី​អ្នក​សារព័ត៌មាន Sara Meini បាន​ឲ្យ​ដឹង​ថា ក្រុម​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Pep Guardiola បាន​សម្លឹង​ឃើញ​គោលដៅ​ខ្សែ​ប្រយុទ្ធ​ថ្មី​ហើយ នោះ​គឺ​បង្វែរ​ពី​ការ​ចង់​បាន Kane មក​ជា​យុវជន​វ័យ ២១ ឆ្នាំ​នៅ​ឯ​ក្លឹប Fiorentina គឺ…

16217089392290
កីទ្បា

ក្តៅ! កីឡាករ​គោលដៅ​ដែល United/Arsenal ចង់​បាន ពេល​នេះ​ត​កុងត្រា​ថ្មី​ឲ្យ Atletico ហើយ

ក្លឹប​អេស្ប៉ាញ Atletico Madrid ទី​បំផុត​បាន​សម្រេច​បន្ត​កុងត្រា​ថ្មី សម្រាប់​កីឡាករ Marcos Llorente ហើយ ក្រោយ​កន្លង​មក​មាន​ចចាមអារ៉ាម​ថា​ក្លឹប​ជា​ច្រើន​ចង់​បាន មាន​តាំង​ពី Man Utd, Arsenal និង Paris Saint-Germain ជា​ដើម។ ខ្សែ​បម្រើ Llorente បាន​បន្ថែម​កុងត្រា​ថ្មី​ដល់​ឆ្នាំ ២០២៧ ដែល​មាន​ន័យ​ថា គេ​ត្រូវ​ឈរ​ជើង​នៅ​ក្លឹប​ក្រហម​ស​រយៈ​ពេល ៦ រដូវ​កាល​បន្ថែម​ទៀត។ គេ​ក៏​រាប់​បាន​ជា​ចំណែក​សកម្ម​មួយ របស់​លោក Diego Simeone ផង​ដែរ ជា​ពិសេស​កាល​ពី​រដូវ​កាល​មុន​ក្រោយ​ក្លឹប​លើក​ពាន La…

KNONGSROK
សេដ្ឋកិច្ច

ដែលដឹងអំពីអត្តចរិតលក្ខណៈរបស់ខ្លួនតាមថ្ងៃទាំង៧ឬអត់? បើមានពេលចុចអាន១នាទីទៅ!!!

អ្នកកើតថ្ងៃអាទិត្យ – ចំណុចល្អ ចេះយល់ពីទុក្ខលំបាកអ្នកដទៃ ដឹងពីវិធីជួយដោះស្រាយបញ្ហារបស់អ្នកដទៃ មានតែគំនិតល្អៗ រកវិធីល្អៗឱ្យគេឯង ជាមិត្តល្អ ដៃគូល្អ ស្មោះត្រង់ មិនមានពុតត្បុត ចេះដឹងខុសត្រូវ មានភាពអត់ធ្មត់ខ្ពស់ ពូកែអនុគ្រោះឱ្យគេ។ – ចំណុចអន់ អាចជួយសម្រាលទុក្ខលំបាកអ្នកដទៃ​ តែមិនអាចជួយសម្រាលបញ្ហាខ្លួនឯង អាចកំដរអ្នកដទៃ តែពេលខ្លួនឯងមានទុក្ខ បែរជាសម្ងំគិតតែម្នាក់ឯង។ ងាយនឹងត្រូវគេធ្វើបាបចិត្ត បោកប្រាស់ កុហកលាក់បាំង ប្រើមនោសញ្ចេតនា ច្រើនជាងខួរក្បាល ចឹងហើយបានមនុស្សនេះ ងាយរងឈឺចាប់ព្រោះអ្នកដទៃ។ អ្នកកើតថ្ងៃច័ន្ទ – ចំណុចល្អ ចិត្តទៀងត្រង់…

KNONGSROK
សុខភាព

ទំងន់លើស និងបង្ហាញវិធីដើម្បីកាត់បន្ថយតំបន់ទាំងនោះ!!

មិនថាអ្នកស្គមឬមានរាងស្អាតទេអ្នកត្រូវយកចិត្តទុកដាក់កន្លែងដែលអ្នកផ្ទុកសារធាតុខ្លាញ់ក្នុងខ្លួនអ្នក។ នោះដោយសារតែវាផ្តល់ឱ្យអ្នកនូវសញ្ញាសុខភាពសំខាន់ៗ ដែលត្រូវការការយកចិត្តទុកដាក់របស់អ្នកដើម្បីឱ្យអ្នករស់នៅក្នុងជីវិតដែលល្អប្រសើរជាមួយនឹង ដើម្បីអោយមានតុល្យភាព។ យើងនឹងជួយអ្នករកឃើញថាតើផ្នែកនៃរាងកាយរបស់អ្នកមួយណា ដែលផ្ទុកទំងន់លើស និងបង្ហាញវិធីដើម្បីកាត់បន្ថយតំបន់ទាំងនោះ។ វិធីសម្គាល់ “កន្លែងលើសជាតិខ្លាញ់” នៅជុំវិញខ្លួនអ្នក។ © shutterstock.com សុដន់ និងដៃ៖ កោសិកាខ្លាញ់ពណ៌សរបស់អ្នកអាចត្រូវបានរក្សាទុកនៅបរិវេណសុដន់និងដៃរបស់អ្នកដោយសារតែហេតុផលហ្សែន ហើយជាតិខ្លាញ់នោះអាចរំលាយបានតែតាមរយៈការសម្រកទម្ងន់រាងកាយទាំងមូលទេ។ នោះហើយជាមូលហេតុដែលអ្នកគួរតែដឹងពីសន្ទស្សន៍ម៉ាសរាងកាយរបស់អ្នកជាមុនសិន។ របៀបគណនាទម្ងន់ BMI អាចត្រូវបានគណនាដើម្បីរកទម្ងន់តុល្យភាពរបស់អ្នក។ អ្នកអាចប្រើម៉ាស៊ីនគិតលេខ BMI របស់ក្រុមហ៊ុន NIH ដើម្បីស្វែងយល់ពីអ្នក។ សន្ទស្សន៍ម៉ាស់រាងកាយកម្រិត ៣០.០ ត្រូវបានគេចាត់ទុកថាជាកម្រិតធាត់ និងជុំរុញឱ្យមានការសម្រកទម្ងន់។ ពោះ៖ សម្រាប់មនុស្សស្រីទំហំចង្កេះលើសពី ៣៥…

Thumnail 3
ប្លែកៗ

មើលស្រួលបួលប្រយ័ត្នច្រឡំ! មកមើលរូបថតដែលថតបានដោយចៃដន្យ គួរឱ្យអស់សំណើច មែនទែន!

អផ្សុកមែនទេ? តោះមកមើលរូបថតជាច្រើនដែលថតដោយឥតដឹងខ្លួន ឬអចេតនា ដែលរូបភាពសុទ្ធតែគួរឱ្យអស់សំណើច និងហួសចិត្តបំផុត។ សាកមើលរូបថតខាងក្រោម ហើយរីករាយជាមួយរូបថតទាំងនោះ។ ១. មើលស្រួលបួល ជើងក្មេងទេណា ២. ហើយម្នាក់ស្រីខាងស្ដាំនោះ អីគេដែរ? ៣. ជួយមើលគ្នា​ ថាជាអ្វីហ្នឹង? ៤. ដៃម្នាក់ប្រុសនោះទេ តិចច្រឡំ ៥. ចុម… ហាត់អីហ្នឹង? ៦. បងប្អូនភ្លោះ? ៧. នារីមានជើងបី? ៨. នែ!! មើលឱ្យច្បាស់ តិចច្រឡំ ៩. ជើងកូនតូចទេណា…

Untitled 1
កីទ្បា

កីឡាករលើសតម្រូវការម្នាក់​នេះ​នឹង​ពាក់អាវលេខ១០​នៅ FC Barcelona

យោងតាមសារព័ត៌មាន Mundo Deportivo របស់អេស្ប៉ាញបានឲ្យដឹងថា Philippe Coutinho ត្រូវពាក់អាវលេខ ១០ របស់ក្រុម Barcelona ។ អាវនេះមានទំនួលខុសត្រូវដ៏ធំធេងដែលបានផ្តល់ឱ្យកីឡាករល្បីៗ​និង​មាន​គុណសម្បត្តិខ្ពស់ដែលធ្លាប់លេងឱ្យ Barca កាលពីអតីតកាល។ បញ្ជីឈ្មោះដែលមានទេពកោសល្យរួមមាន Diego Maradona, Rivaldo និង Ronaldinho ជាដើម។ កាលពី ១៣ ឆ្នាំមុន Ronaldinho បានប្រគល់អាវនេះទៅឱ្យ Lionel Messi ដែលជាកីឡាករឆ្នើមបំផុតរបស់​ក្លិប។ ទោះយ៉ាងណាការចាកចេញរបស់ Messi ទៅ…

25ddbc3e 019b 485d Ac35 1e89384adb76
កីទ្បា

លោក Ole ស្នើសុំឱ្យថ្នាក់ដឹកនាំ Man Utd ប្រកាសបង្ហាញខ្លួន Varane ក្នុងថ្ងៃប្រកួតបើករដូវកាលជាមួយ Leeds ហើយ​នេះជាមូលហេតុ

កាលពី​ថ្ងៃសៅរ៍ចុងសប្ដាហ៍មុនក្រុមបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការនូវការចុះហត្ថលេខាលើកីឡាករ Raphael Varane ពីក្លិប Real Madrid ក្នុងតម្លៃ ៣៤ លានផោន។ កីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានគេបង្ហាញជាផ្លូវការនៅ Old Trafford មុនការប្រកួតដំបូងរបស់បិសាចក្រហមរដូវកាល Premier League ឆ្នាំ ២០២១/២២ ទល់នឹង Leeds។ យោងតាមសារព័ត៌មាន The Athletic ដែលជាប្រភពលំដាប់ថ្នាក់លេខមួយ លោក Ole Gunnar Solskjaer ប្រាប់ថ្នាក់​ដឹកនាំ​ក្លិបឱ្យ​ប្រកាស​បង្ហាញខ្លួន Varane…