កីឡាករលើសតម្រូវការម្នាក់​នេះ​នឹង​ពាក់អាវលេខ១០​នៅ FC Barcelona

Untitled 1
ការផ្សាយពាណិជ្ជកម្ម

យោងតាមសារព័ត៌មាន Mundo Deportivo របស់អេស្ប៉ាញបានឲ្យដឹងថា Philippe Coutinho ត្រូវពាក់អាវលេខ ១០ របស់ក្រុម Barcelona ។

Unnamed
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អាវនេះមានទំនួលខុសត្រូវដ៏ធំធេងដែលបានផ្តល់ឱ្យកីឡាករល្បីៗ​និង​មាន​គុណសម្បត្តិខ្ពស់ដែលធ្លាប់លេងឱ្យ Barca កាលពីអតីតកាល។ បញ្ជីឈ្មោះដែលមានទេពកោសល្យរួមមាន Diego Maradona, Rivaldo និង Ronaldinho ជាដើម។ កាលពី ១៣ ឆ្នាំមុន Ronaldinho បានប្រគល់អាវនេះទៅឱ្យ Lionel Messi ដែលជាកីឡាករឆ្នើមបំផុតរបស់​ក្លិប។

ការផ្សាយពាណិជ្ជកម្ម
Untitled 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទោះយ៉ាងណាការចាកចេញរបស់ Messi ទៅ PSG ទុកឱ្យលេខនេះនៅទំនេរ។ បាសេឡូណាពិបាកកំណត់ថា​តើ​អាវលេខ ១០ នេះ​នឹងផ្ដល់ដល់កីឡាកររូបណា។ បទបញ្ជា La Liga ចែងថាក្រុមអាចចុះឈ្មោះកីឡាករដែលមានលេខអាវចន្លោះពី ១-២៥ ប៉ុណ្ណោះ។ វាមានន័យថា Barca មិន​អាច​ទុកអាវលេខ១០ឱ្យ​ទំនេរ​នោះ​ទេ អញ្ចឹង​ហើយ​អាវ​នេះត្រូវតែពាក់សម្រាប់​ការ​ប្រកួត៕

E142ab82 5363 470c 85f1 A5ab5257819e
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Wisdoms