Cristiano Ronaldo នៅសល់តែមួយជំហានទៀតប៉ុណ្ណោះពីការបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាកីឡាកររបស់ក្រុម Manchester United ។ បិសាចក្រហមបានឈានដល់កិច្ចព្រមព្រៀងជាមួយ Juventus ជោគជ័យជាមួយនឹងការប្រកាសផ្លូវការ ហើយកីឡាករវ័យ ៣៦ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងពិនិត្យសុខភាពនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។ ដូច្នេះតើនៅពេលណាដែលអ្នកគាំទ្រអាចឃើញ CR7 បង្ហាញខ្លួនលើកទី ២ របស់គាត់សម្រាប់ United? Mark Ogden អ្នកសារព័ត៌មានរបស់ ESPN អះអាងថា Ronaldo នឹងស្នាក់នៅប្រទេសព័រទុយហ្កាល់សម្រាប់ការប្រកួតក្នុងជម្រើសជាតិនាពេលខាងមុខហើយវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញមុនពេលបិសាចក្រហម Manchester United…
វេបសាយផ្លុវការនិងបណ្ដាញសង្គមគ្រប់ទាំងរបស់បិសាចក្រហមបានប្រកាសថា កីឡាករ Cristiano Ronaldo (គ្រីស្ទៀណូរ៉ូណាល់ដូ)បានវិលត្រឡប់មកកាន់ក្លឹប Manchester United វិញ បន្ទាប់ពីកិច្ចព្រមព្រៀងបានបញ្ចប់ហើយនៅល្ងាចនេះ។ ក្រុមបិសាចក្រហម Manchester United នឹងចំណាយប្រាក់ប្រហែល ២០ លានអឺរ៉ូបូករួមទាំងប្រាក់បន្ថែមទៅឱ្យ Juventus សម្រាប់ Cristiano ក្នុងនាមតម្លៃខ្លួន។Cristiano បានទទួលយកការដេញថ្លៃកិច្ចសន្យារបស់ Man United ហើយឥឡូវនេះ គាត់នឹងចុះហត្ថលេខាលើឯកសារនៅពេលអ្វីៗទាំងអស់ត្រូវបានបញ្ចប់។ ការពិនិត្យសុខភាពនឹងត្រូវកំណត់ពេលនៅប៉ុន្មានម៉ោងខាងមុខនេះ។ ឥឡូវនេះ CR7 កំពុងស្ថិតនៅទីក្រុងLisbone ដើម្បីបញ្ចប់ការផ្ទេររបស់គាត់។ Manchester City បានចាកចេញពីការចរចាក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ។…
Wayne Rooney បានចេញមុខមកបញ្ជាក់ភ្លាមៗ ក្រោយពីលឺដំណឹងថា Cristiano Ronaldo មានគំនិតចង់ចាកចេញពីក្លឹប Juventus ហើយផ្ទេរទៅចូលរួមនៅក្លឹបថ្មី មុនបិទទីផ្សារដោះដូររដូវក្តៅ។ ទ្រនំមានភាគរយខ្ពស់ ផ្អែកតាមចចាមអារ៉ាមពេលនេះ គឺក្លឹបមេឃខៀវ Man City។ យ៉ាងណាតាមការយល់ឃើញរបស់អតីតមិត្តរួមក្រុម Wayne Rooney បាននិយាយថា ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំមិនគួរជ្រើសរើសការផ្ទេរទៅ Man City នោះទេ ហើយបើជ្រុលជាចង់ចាកចេញមែន គួរតែផ្ទេរទៅក្លឹបបារាំង Paris Saint-Germain តែម្តងទៅ។ ប្រាប់សារព័ត៌មាន talkSPORT…
អតីតវីរបុរសក្លឹប Juventus និងជម្រើសជាតិអ៊ីតាលី លោក Antonio Cabrini បាននិយាយថា ស្ថានភាពរបស់ Cristiano Ronaldo ពិតជាពិបាកនឹងរក្សាជើងឲ្យគេបន្តនៅខ្លាំងណាស់ ដូច្នេះហើយក្លឹបគួរតែលៃលករកអ្នកថ្មីមកជំនួសហើយ ទន្ទឹមដែលទីផ្សារដោះដូរនៅសល់តែរយៈពេល ៤ ថ្ងៃទៀត។ Ronaldo លឺថានឹងផ្ទេរទៅក្លឹប Man City នៅពេលដ៏ខ្លីខាងមុខ ហើយបើតាមការលើកឡើងរបស់អតីតកីឡាករឈ្នះជើងឯក World Cup ឆ្នាំ ១៩៨២ បានប្រាប់សារព័ត៌មាន La Gazzetta dello Sport ដូច្នោះថា៖ “ប្រសិនគេ…
ការចាប់ឆ្នោតវគ្គ ៣២ ក្រុមឬវគ្គចែកពូល UEFA Champions League រដូវកាល ២០២១/២២ បានប្រកាសចេញកាលពីយប់មិញ ជាលទ្ធផលយើងឃើញថា ពូលមរណៈនៅតែកើតមានសម្រាប់ឆ្នាំនេះ ហើយនោះគឺជាពូល B។ លទ្ធផលចាប់ឆ្នោតវគ្គ ៣២ ក្រុមមានដូចខាងក្រោម៖ ពូល A: Manchester City, Paris Saint-Germain, RB Leipzig, Club Brugge ពូល B: Atletico Madrid, Liverpool, Porto,…