Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Happiness
សម្រង់

តើអ្នកដឹងទេថាការគិតវិជ្ជមាន គឺជាគន្លឹះនៃសុភមង្គល?

មនុស្សជាច្រេីនប្រហែលជាមិនបានដឹងអំពីអត្ថប្រយោជន៏ជាច្រេីននៃការគិតវិជ្ជមានទេ។ ប្រសិនបេីអ្នកដាក់អារម្មណ៏ទៅលើតែរឿងល្អៗ នោះអ្នកនឹងជួបតែរឿងល្អៗ នោះជីវិតអ្នក គឺ ពេញដោយ ក្តីសង្ឃឹម មានសុខភាពល្អ និង មានអាយុវែង។ ព្រះពុទ្ធបាននិយាយថា «យេីងនឹងក្លាយជាអ្វីដែរយេីងគិត»។ នេះហេីយជាមូលហេតុដែរយេីងត្រូវតែប្រុងប្រយ័ត្នចំពោះអ្វីដែរយេីងកំពុងគិត។ ១០ ចំនុចខាងក្រោមនេះជាអត្ថប្រយោជន៏ដែរខ្ញុំបានស្រាវជ្រៀវហេីយវាមានផលប្រយោជន៍ច្រេីនមែនទែនសំរាប់ខ្ញុំ។ ខ្ញុំសូមចែករំលែកដូចខាងក្រោម៖ ១. គំនិតវិជ្ជមានទាក់ទាញព្រឹត្តិការណ៍វិជ្ជមាន និង មនុស្សវិជ្ជមាន ប្រសិនបេីយេីងសំរេចចិត្តដេីម្បីក្លាយជាមនុស្សវិជ្ជមាន នោះអ្នកក៏អាចក្លាយជាប្រភេទមនុស្សដែរគេហៅថា «ច្បាប់នៃការទាក់ទាញ» មានន័យថា ប្រសិនបេីយេីងគិត តែរឿងវិជ្ជមានច្រេីននៅក្នុងជីវិត នោះរឿងល្អៗនឹងកេីតឡេីងចំពោះអ្នក។ ២. មានទំនាក់ទំនងដ៏ល្អ និង ចុះសំម្រុងគ្នាច្រើន នៅពេលដែរអ្នកជ្រេីសរេីសយកឥវិយាបទវិជ្ជមាន អ្នកនឹងសំគាល់ឃេីញថាមនុស្សយេីងមានលក្ខណៈសម្បត្ដិល្អៗជាច្រេីន…

Train
សម្រង់

តើអ្នកអាចរកឃើញកំហុសឆ្គងនៅក្នុងរូបនេះដោយប្រើពេលត្រឹមតែ១០វិនាទីដែរទេ? ៩០% រកមិនមើលឃើញទេ

ប្រសិនបើអ្នកជឿថាអ្នកជាមនុស្សដែលចូលចិត្តផ្តោតអារម្មណ៍ដោយលម្អិត ហើយមានភ្នែកមុតល្អ នោះអ្នកប្រាកដជារីករាយនឹងការដោះស្រាយលំហាត់ទាំងនេះ។ ឥឡូវនេះយើងផ្តល់ជូនអ្នកនូវឱកាសមួយដើម្បីបង្ហាញពីជំនាញស៊ើបអង្កេត និងកែវភ្នែកមុតស្រួចរបស់អ្នក និងសាកល្បងសមត្ថភាពរបស់អ្នកជាមួយនឹងរូបភាពខាងក្រោម។ តើអ្នកអាចសម្គាល់កំហុសបានឬទេ? រថភ្លើង ជាដំបូងនេះ គ្រាន់តែជារូបថតនៃរថភ្លើងពីរប៉ុណ្ណោះ ប៉ុន្តែវាមានកំហុសដែលអ្នកត្រូវរក។ រថភ្លើងនៅខាងឆ្វេងមានតែកន្លែងដឹកអ្នកដំណើរ អត់មានក្បាលរថភ្លើង។ ចំណែកឯរថភ្លើងទី ២ មានក្បាលពីរ និងគ្មានកាប៊ីនទាល់តែសោះ។ ប្រភព៖ rd.com

PicsArt_08 26 03.55.19
មិត្តអ្នកអាន

ទាយសន្លឹកបៀ៖ បើចង់បោះទុនរកស៊ី ឬចង់ពង្រីកមុខរបរ នៅពេលនេះបានទេ? រើសសន្លឹកបៀមួយដើម្បីស្រាយចម្ងល់ និងចំណុចត្រូវប្រុងប្រយ័ត្ន

ថ្ងៃនេះគេហទំព័រក្នុងស្រុក នឹងនាំប្រិយមិត្តមកបើកបៀទស្សទាយស្ថានការណ៍ថា តើអ្នកគួរសម្រុកទៅមុខ ឬគួរចាប់ហ្វ្រាំង រង់ចាំពេលវេលាសមរម្យដើម្បីចុះទុនរកស៊ី? ចូលតាំងចិត្តឲ្យស្ងប់ នឹកគិតពីអ្វីដែលអ្នកចង់ដឹង ហើយរើសសន្លឹកបៀមួយដែលទាក់ទាញអ្នកបំផុត ដើម្បីដឹងថា ការចង់បើកអាជីវកម្មផ្ទាល់ខ្លួន ឬការពង្រីកអាជីវកម្ម ដល់វេលាសមគួរឬអត់?   បើកគំនរបៀទី 1 អ្នកគួរតែបន្ថយល្បឿនសន្សឹមៗ ព្រោះអាចមានបញ្ហាចាស់ៗ ឬការចំណាយទាក់ទងនឹងមនុស្សវ័យក្មេងជាង ឬសមាជិកគ្រួសារដែលនៅតែធ្វើឲ្យអ្នក​ខ្វល់ខ្វាយ តានតឹង ។ ប្រសិនបើពេលនេះ អ្នកចុះទុនបើកអាជីវកម្មផ្ទាល់ខ្លួន ឬការពង្រីកអាជីវកម្ម វាអាចបង្កឱ្យមានភាពច្របូកច្របល់ បង្វិលលុយមិនទាន់ ហើយផលចំណេញក៏បានមក មិនគួរឱ្យពេញចិត្តផងដែរ ។ ចំណុចដែលត្រូវប្រុងប្រយ័ត្ន គួរព្យាយាមសន្សំទ្រព្យសម្បត្តិ លុយកាក់…

Untitled 1
កីទ្បា

CNCC កំណត់យកក្រុមតំណាងជាតិមានសិទ្ធិ ទៅចូលរួមប្រកួតពានរង្វាន់AFC CUP 2022

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅ​កាត់​ថា CNCC បានប្រកាសនីតិវិធីក្នុងការកំណត់យកក្រុមតំណាងជាតិមានសិទ្ធិ ទៅចូលរួមប្រកួតពាន AFC CUP 2022 ក្នុងករណីបើការប្រកួតពានរង្វាន់ Metfone Cambodian League 2021 & Hun Sen Cup 2021 មិនអាចបញ្ចប់ទៅដោយរលូនតាមកម្មវិធីបាន។ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា កំណត់យកក្រុមតំណាងជាតិ ទៅ​លេង​នៅ AFC CUP 2022 នឹងកំណត់ដូចខាងក្រោម៖ ប្រសិនបើការដំណើរការប្រកួតពានរង្វាន់Metfone Cambodian League 2021 & Hun…

0_Saul LFC
កីទ្បា

មូលហេតុចំបងចំនួន ២ ដែលធ្វើឱ្យ Liverpool មិនចាប់​អារម្មណ៍ Saul ទោះ​ក្នុងលក្ខខ័ណ្ឌខ្ចី​ជើង​ក៏​ដោយ

ក្នុងករណីដែលអ្នកខកខានមិនបានដឹង​នោះ ពេលនេះ Saul Niguez កំពុងឈានដល់ការផ្ទេរទៅកាន់ក្រុមតោខៀវ Chelsea ដែល​អាច​បំផុត​គឺ​ក្នុង​លក្ខខ័ណ្ឌខ្ចី​ជើង​ជាមួយ​នឹង​ជម្រើស​ទិញផ្ដាច់។ នេះបើយោងតាមប្រភពគួរឱ្យទុកចិត្តជាច្រើន គាត់ចង់ចាកចេញពី Atletico Madrid ហើយត្រូវបានកំណត់សម្រាប់ការផ្លាស់ប្តូរក្របខ័ណ្ឌ Premier League ។ ខ្សែបម្រើរូបនេះត្រូវបានក្រុមហង្សក្រហមទាក់ទងក្នុងទីផ្សាច់ដោះដូរកីឡាកររដូវ​ក្ដៅ​នេះ​ដែរ ប៉ុន្តែទីបំផុតគ្មានលិខិតដេញថ្លៃណាមួយត្រូវបានបញ្ជូនពីហង្សក្រហម Liverpool ​ឡើយ។ យោងតាមកាសែត The Times ការទាមទារប្រាក់ឈ្នួលរបស់ Saul បានធ្វើឱ្យក្លឹបហង្សក្រហម Liverpool ឈប់ចង់បាន។ ក្លឹបមានគម្រោងបង់ប្រាក់ឱ្យ​គាត់​២០ម៉ឺនផោន​ក្នុងមួយសប្ដាហ៍​តែ​ប៉ុណ្ណោះ។ លើសពីនេះទៅទៀត! យោងតាមរបាយការណ៍ក្រុមហង្សក្រហមមិនចង់​បានខ្សែបម្រើបន្ថែម​ឡើយ ព្រោះពួកគេមានកីឡាករចំនួន ៨…

0_GettyImages 1318306930
កីទ្បា

ក្រោយគម្រោងចាកចេញពី Spurs ត្រូវរលាយដូចអំបិលត្រូវទឹក Kane ទាមទារប្រាក់ឈ្នួលប្រចាំសប្ដាហ៍៤០ម៉ឺនផោន

កាសែត The Times រាយការណ៍ថា Tottenham Hotspur នឹងត្រូវធ្វើឱ្យ Harry Kane ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្របខ័ណ្ឌ Premier League បន្ទាប់ពីខ្សែប្រយុទ្ធអង់គ្លេសបរាជ័យរបស់ក្នុងការចាកចេញពីក្លិបនៅរដូវក្តៅនេះ។ ថ្វីបើមានការបញ្ជាក់ពីបំណងប្រាថ្នារបស់គាត់សម្រាប់ការប្រកួតប្រជែងថ្មីក៏ដោយក៏ Kane នឹងត្រូវបន្ត​លេង​នៅក្រុមមាន់ខ្នាយមាសនៅពេលនេះ ខណៈដែលក្រុម Manchester City បានបដិសេធមិនព្រមបង់ថ្លៃកុងត្រាតម្លៃ ១៥០ លានផោនដែល Spurs បាន​ដាក់ជូន ។ ជាលទ្ធផល The Times យល់ថាក្រុមនៅភាគខាងជើងទីក្រុងឡុងដ៍មួយ​នេះចង់ឱ្យ Kane ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែង។ ទោះយ៉ាងណាក៏ដោយពួកគេត្រូវតែស្ម័គ្រចិត្តចំណាយ…

5
សង្គម

មេរៀន៣យ៉ាង ដែលស្រ្តីគ្រប់រូបគួរសាកល្បង ដើម្បីឲ្យជីវិតទទួលបានជោគជ័យ​រឿងលុយកាក់!

នៅពេលស្ត្រីមានប្រាក់ចំណូលផ្ទាល់ខ្លួនពិតណាស់ដែលថា ពួកគេមិនខ្លាចក្នុងការរស់នៅនិងការសម្លឹងមកនូវក្នុងភ្នែកអ្នកដទៃឡើយ។ ជាពិសេសស្រ្តីនឹងមានឱកាសក្នុងការគ្រប់គ្រងលើជីវិតខ្លួនឯងកាន់តែច្រើនឡើង។ ដូច្នេះហើយថ្ងៃនេះយើងនិងណែនាំអ្នកពីវិធីសាស្រ្តមួយចំនួនខាងក្រោមដែលស្រី្តគួរតែអនុវត្ត។ ១. ត្រូវមានប្រាក់ចំណូលផ្ទាល់ខ្លួន ទោះបីជាប្តីរបស់អ្នកនិយាយថា គាត់នឹងមើលថែអ្នកហើយមិនថាប្តីអ្នកជាអ្នកមានប៉ុណ្ណាក៏ដោយកុំទទួលយកការស្នាក់នៅផ្ទះក្រោមការគ្រប់គ្រងរបស់គេ។ ស្ត្រីសម័យថ្មីត្រូវការចេញក្រៅដើម្បីរកលុយរកភាពសប្បាយសម្រាប់ខ្លួនឯងបង្កើនចំណេះដឹងដោយមិនមែនគ្រាន់តែនៅផ្ទះនោះទេ។ យ៉ាងណាមិញ នៅពេលស្ត្រីមានប្រាក់ចំណូលផ្ទាល់ខ្លួនពួកគេមិនខ្លាចក្នុងការរស់នៅក្នុងក្រសែភ្នែកអ្នកដទៃឡើយ។ ជាពិសេសអ្នកនឹងមានការគ្រប់គ្រងលើជីវិតរបស់អ្នកកាន់តែច្រើនទៀតផង។ ២. ត្រូវរក្សាប្រវត្តិឥណទានបានល្អ ស្ត្រីដែលមានប្រាជ្ញាតែងតែរួមចំណែកធ្វើការក្នុងផ្ទះមិនថា ស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ អ្នកមិនគួរបណ្ដោយឱ្យខ្លួនអ្នកធ្លាក់ខ្លួនជាប់បំណុលធនាគារឡើយ។ នោះគឺជាវិធីដើម្បីជួយអ្នកឱ្យមានតុល្យភាពជីវិតរបស់អ្នក។ ៣. ត្រូវបោះបង់អ្វីដែលមិនចាំបាច់ អ្នកត្រូវចងចាំថាមិនថាអ្នកណាម្នាក់ប្រព្រឹត្ដយ៉ាងណាចំពោះអ្នកទេ បើអ្នកជឿថាអ្នកនិយាយត្រូវបន្ទាប់មកត្រូវតែរក្សាភាពស្ងប់ស្ងាត់ហើយអនុញ្ញាតឱ្យអ្វីៗដំណើរការធម្មតាទៅ។ ស្ត្រីចាប់ផ្តើមធ្វើអ្វីដែលអាចធ្វើទៅបានដោយមិនពឹងផ្អែកលើប្រាក់ចំណូលពីប្រភពដែលមិនបានគ្រប់គ្រងដូចជា ការទទួលបានអត្ថប្រយោជន៍ពីស្វាមី ប្រាក់ឧបត្ថម្ភកូនឬប្រាក់សោធននិវត្តន៍៕ ប្រភព៖ បរទេស ដោយ៖ សុភាព

T
សង្គម

បើកកាតមួយសន្លឹក អាចមើលធ្លុះអនាគត តើពេលខាងមុខអ្នកនឹងជួបរឿងអ្វី?

តើ​នឹង​មាន​រឿង​អ្វី​ដែល​អាច​កើត​ឡើង​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ? តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្ត្រ យើង​គ្រាន់​តែ​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​នៅ​កាត ១ សន្លឹក​ក្នុង​ចំណោម​កាត​ទាំង ៤ សន្លឹក ហើយ​លទ្ធផល​នឹង​បង្ហាញ​ដូច​ខាង​ក្រោម៖ កាតទី ១ រឿងរ៉ាវ​ស្នេហា​បែប​រ៉ូមេនទិក និង​រីករាយ​បំផុត​កំពុង​រង់ចាំ​អ្នក ហើយ​ប្រហែល​ជា​មនុស្ស​ដែល​ជា​ទី​ស្រលាញ់​របស់​អ្នក​គេ​មាន​ការ​ផ្តល់​ជូន​នូវ​អ្វី​ភ្ញាក់ផ្អើល​មួយ​សម្រាប់​អ្នក។ វា​នឹង​ញាំង​ឲ្យ​បរិយាកាស​ស្នេហា​របស់​អ្នក​កាន់​តែ​ស៊ីជម្រៅ ​ឈាន​ដល់​កម្រិត​មួយ​ទៀត​ផង​ដែរ។ កាតទី ២ ការ​ជួបជុំ​ជាមួយ​មនុស្ស​ពី​អតីតកាល​កំពុង​រង់ចាំ​អ្នក ប្រហែល​ជា​មនុស្ស​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ ឬ​ដំណឹង​ល្អ​ណា​មួយ ដែល​វា​ក៏​ធ្លាប់​កើត​មាន​កាល​ពី​អតីតកាល។ កាតទី ៣ រឿងរ៉ាវ​ទាក់ទិន​នឹង​ហិរញ្ញវត្ថុ​នឹង​ឈាន​មក​ចូល​ក្នុង​ជីវិត​អ្នក ដោយ​អ្នក​នឹង​បាន​ជួប​លាភ​សំណាង​ទទួល​បាន​ប្រាក់​នៅ​ពេល​ខាង​មុខ។ កាតទី ៤ រឿងរ៉ាវ​គួរ​ឲ្យ​រំភើប​និង​ស្រស់ស្រាយ​បំផុត​ក្នុង​ជីវិត​របស់​អ្នក​កំពុង​រង់ចាំ​អ្នក ប្រហែល​ជា​អាច​ថា​អ្នក​ទទួល​បាន​ការ​ពង្រឹង​ដ៏​ល្អ​ណា​មួយ​សម្រាប់​ខ្លួន​ឯង៕ ប្រភព៖ បរទេស |…

T
សង្គម

ទាល់ហើយមិនដឹងដើរផ្លូវណាទេ? ជ្រើសរើសជណ្តើរមួយ ដើម្បីទទួលបានសារដែលអារម្មណ៍ខាងក្នុងចង់ប្រាប់

តើ​អ្នក​ជឿ​លើ​ផ្លូវ​ចិត្ត​ខាង​ក្នុង​ដែរ​ឬ​ទេ? ពេល​ខ្លះ​នៅ​ពេល​ជួប​បញ្ហា​អ្វី​មួយ អ្នក​ពិបាក​នឹង​គិត​រក​ដំណោះស្រាយ​ខ្លាំង​ណាស់ ប៉ុន្តែ​សុខៗ​វា​ក៏​មាន​អារម្មណ៍​អ្វី​មួយ​ដែល​ផុស​ចេញ​ពី​ក្នុង​ខ្លួន​មក​ប្រាប់​អ្នក​ឲ្យ​ធ្វើ​បែប​នេះ ធ្វើ​បែប​នោះ ហើយ​មនុស្ស​ភាគ​ច្រើន​គឺ​ឲ្យ​តម្លៃ​ទៅ​លើ​អារម្មណ៍​ដែល​បំផុស​ចេញ​មក​នោះ​ខ្ពស់​បំផុត។ តាម​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត ការ​ជ្រើសរើស​រូបភាព​ជណ្តើរ ១ ក្នុង​ចំណោម​ជណ្តើរទាំង ៣ អាច​បង្ហាញ​ពី​អ្វី​ដែល​អារម្មណ៍​ខាង​ក្នុង​របស់​អ្នក​ចង់​ប្រាប់​ទៅ​កាន់​អ្នក​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ៖ រូបភាពជណ្តើរទី ១ អ្នក​គួរ​តែ​ឈប់​ខ្ជះខ្ជាយ​ពេលវេលា​ជាមួយ​មនុស្ស​ឬ​របស់​អ្វី​មួយ​ដែល​មិន​នឹង​អ្នក​ត​ទៅ​ទៀត ហើយ​សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ដែល​ជាក់លាក់​ជាមួយ​អ្នក​ពិត​ប្រាកដ ជា​ពិសេស​គឺ​មនុស្ស​ដែល​គេ​បារម្ភ​និង​ស្រលាញ់​អ្នក ដើម្បី​បន្ត​ដំណើរ​ជីវិត​ទៅ​មុខ។ សូម​ឈប់​ព្យាយាម​ផ្គាប់​ចិត្ត​អ្នក​នៅ​ជុំវិញ​ខ្លួន រហូត​ដល់​ថ្នាក់​ធ្វើ​ឲ្យ​ខ្លួន​ឯង​លែង​ជា​ខ្លួន​ឯង និង​បាត់បង់​ក្តី​សុខ។ រូបភាពជណ្តើរទី ២ អ្នក​តែងតែ​ជា​មនុស្ស​ដែល​មមាញឹក​នឹង​ការងារ ហើយ​មាន​គោលជំហរ​រឹងមាំ​ខ្លាំង​ណាស់ ពោល​មិន​មែន​ជា​មនុស្ស​ដែល​ខ្ជិល​ច្រអូស​នោះ​ទេ។ ការ​ជ្រើសរើស​រូបភាពជណ្តើរទី ២ នេះ ចង់​ប្រាប់​ឲ្យ​អ្នក​មាន​ពេលវេលា​សម្រាក​ខ្លះ ប៉ុន្តែ​នៅ​តែ​ផ្តោត​លើ​អត្តសញ្ញាណ​នៃ​ការងារ​មួយ​នោះ ហើយ​ត្រូវ​តែ​ទទួល​យក​និង​ពេញចិត្ត​នូវ​ផល​ដែល​សម្រេច​បាន​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក។…

Ghghgh
សង្គម

កូនរបស់អ្នកមានចំណុចណាមួយទេ? ធំទៅនឹងឆ្លាត បើក្មេងៗចេញសញ្ញា ៥ នេះមកបណ្តើរៗ

ក្នុងនាមជាឪពុកម្តាយ អ្នកអាចមើលបណ្តើរៗបានថាកូនរបស់អ្នកនឹងឈ្លាសវៃឬអត់ទៅពេលខាងមុខ ហើយក៏អាចកត់សម្គាល់ដើម្បីដឹងពីចំណុចខ្វះខាត ដើម្បីប៉ះប៉ូវឲ្យទាន់ពេលវេលា។ យ៉ាងណាក្មេងៗដែលឈ្លាសវៃ រមែងបង្ហាញ ៥ ចំណុចនេះចេញមក៖ ៥) ក្មេងដែលចេះបត់បែននិងប្រើប្រាស់អារម្មណ៍ខ្ពស់ ក្មេងដែលមានអារម្មណ៍បត់បែនលឿនទៅតាមបរិយាកាសជុំវិញ មានន័យថា ប្រព័ន្ធរំញោចខួរក្បាលរបស់ពួកគេល្អ ហើយអាចផ្ទុកនូវព័ត៌មានជាច្រើនមកកាន់ខួរក្បាលបាន។ ឧទាហរណ៍ថា ពួកគេទទួលរងប៉ះទង្គិចអ្វីក៏យំ មានរឿងអ្វីត្រូវសើចក៏សើច ហើយមានរឿងល្អក៏ញញឹម។ ភាពបត់បែនតាមស្ថានភាព និងច្នៃប្រឌិតដ៏ត្រឹមត្រូវនេះហើយ គឺជាសញ្ញាឈ្លាសវៃនៃក្មេង។ ៤) ក្មេងដែលមិនឲ្យឪពុកម្ដាយហត់នឿយ ក្មេងអាយុស្រករ ៤-៥ ឆ្នាំដែលចេះស្តាប់បង្គាប់ ធ្វើលំហាត់កិច្ចការផ្ទះ ឬធ្វើអ្វីដែលមនុស្សធំបញ្ជា ដោយមិនរង់ចាំយូរ ឬរង់ចាំការដាស់តឿនម្តងហើយម្តងទៀត នោះក៏ជាក្មេងដែលឈ្លាសវៃដែរ។ ចាប់ពីពេលនេះទៅ…

1598265480 783 Thumbnail Width640height480_schema_article
សង្គម

ច្រឡំ​ធំ​ហើយ ថា​ផ្លែឈើ​ ៥ នេះ​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់ ធាតុ​ពិត​ឡើង​គីឡូ​ស្រឺតៗ​លើស​ដើម

ជា​ការ​ពិត​ផ្លែ​ឈើ​មួយ​ចំនួន វា​ល្អ​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ជាតិ​ផ្អែម អ្នក​ត្រូវ​ការ​សារធាតុ​ជំនួយ​មួយ​ចំនួន តែ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ត្រូវ​បែងចែក​ឲ្យ​បាន​ច្បាស់ ព្រោះ​បើ​ទទួល​ទាន​ខុស​វា​អាច​នាំ​ឲ្យ​ឡើង​ទម្ងន់​លើស​ដើម​ទៅ​វិញ។ ជឿ​ថា​បងប្អូន​យើង​ខ្លះ​នៅ​មាន​ការ​ភ័ន្តច្រឡំ ដោយ​គិត​ថា​ផ្លែ​ឈើ​ទាំង ៥ ខាង​ក្រោម អាច​ជួយ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់ តែ​ការ​ពិត​គឺ​វា​ផ្ទុយ​ស្រលះ​ពី​នោះ៖ ៥) ទំពាំង​បាយ​ជូរ យោង​តាម​ការ​ស្រាវជ្រាវ​ផ្លែ​ទំពាំង​បាយ​ជូរ គឺ​ជា​ផ្លែ​ឈើ​មួយ​ដែល​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ដោយ​វា​ជួយ​ការពារ​ជំងឺ​បេះដូង និង​សរសៃឈាម ប៉ុន្តែ​វា​មាន​ជាតិ​ស្ករ​ខ្ពស់​ណាស់ ដែល​អាច​បណ្តាល​ឲ្យ​អ្នក​គេង​មិន​លក់ ប្រសិន​ទទួល​ទាន​នៅ​ពេល​ល្ងាច។ ជាង​នេះ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម លើស​ទម្ងន់​ស្រាប់​ផង មិន​គួរ​ទទួល​ទាន​វា​ច្រើន​ពេក​ឡើយ។ ៤) ផ្លែ​បឺរ វា​សម្បូរ​ទៅ​ដោយ​ខ្លាញ់​មិន​ឆ្អែត និង​សារធាតុ​រ៉ែ ក៏​ដូច​ជា​វីតាមីន ដែល​ល្អ​សម្រាប់​បេះដូង និង​កាត់​បន្ថយ​ការ​រលាក។ យ៉ាង​ណា​ផ្លែ​បឺរ…

Hghghg
តេស្តIQ

តាម​ក្បួន​ចាស់​បុរាណ! ស្រីៗ​មាន​ទម្រង់ ២ នេះ​ចាស់​ទៅ​ច្រើន​រស់​ស្រួល តែ​បើ​មាន ១ នេះ​អាច​លំបាក

តាម​ក្បួន​ចាស់​បុរាណ​គេ​ក៏​មាន​វិធី​សម្គាល់​ពី​ជោគវាសនា​របស់​មនុស្ស​ស្រី​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ ដោយ​ត្រឹម​តែ​មើល​លើ​ទម្រង់​រាងកាយ​ដូច​ខាង​ក្រោម៖ ១) មាន​ខ្សែ​ ៣ ជួរ​នៅ​លើ​ក មើល​ទៅ​ផ្នែក​ក​របស់​ពួក​គេ បើ​ស្រ្តី​នោះ​ឃើញ​មាន​ខ្សែ​ត្រង់​រត់ ៣ ជួរ ជា​ទូទៅ​ច្រើន​តែ​មាន​សម្រស់​ស្រស់​ស្អាត​ពី​ធម្មជាតិ មាន​អំណោយទាន​ផ្នែក​ទ្រព្យ​ ហើយ​ទៅ​ថ្ងៃ​មុខ​អាច​រក​បាន​ស្វាមី​ល្អ ជួយ​ឲ្យ​ជីវិត​នាង​មាន​ភាព​ស្រណុក​សុខ​ស្រួល​បាន។ ២) ក​ពេញ​ហើយ​មូល ស្រ្តី​ដែល​មាន​ទម្រង់​ក ពេញ​ហើយ​មូល ច្រើន​តែ​ជា​មនុស្ស​ដែល​បាន​ផ្លែផ្កា​ជោគជ័យ​ក្នុង​ជីវិត ពួក​គេ​អាច​មាន​សំណាង​រក​បាន​ស្វាមី​ល្អ ដែល​មាន​ទេពកោសល្យ​បង្កើត​ទ្រព្យ និង​តែងតែ​ស្មោះត្រង់​ជានិច្ច​ចំពោះ​ភរិយា។ លើស​ពី​នេះ​នាង​ក៏​ជា​មនុស្ស​ដែល​សំណាង​បំផុត​ផង​ដែរ ព្រោះ​កិច្ច​ការងារ​អ្វី តែងតែ​ងាយ​សម្រេច​បាន​ជោគជ័យ ហើយ​ជួប​ការ​លំបាក ក៏​មិន​លំបាក​យូរ ពោល​អាច​ឆ្លង​ផុត​បាន​សឹង​តែ​គ្រប់​ឧបសគ្គ។ ៣) ក​ស្តើង​ ប៉ុន្តែ​ក​ខ្លី តាម​ក្បួន​បុរាណ​ដំណាល​ថា…

33
សុខភាព

មិនគួរមើលរំលងឡើយ! ផ្លែពោតផ្ដល់អត្ថប្រយោជន៍ល្អណាស់ ចំពោះសុខភាព!

អ្នកគ្រប់ប្រាកដជាបានដឹងហើយថា ពោតមានច្រើនពណ៌ ប៉ុន្តែក្នុងចំណោមពោតទាំងអស់គឺមានពោតប្រភេទពណ៍ស្វាយត្រូវបានគេនិយាយថា ជាជម្រើសដែលល្អបំផុតសម្រាប់សុខភាពព្រោះវាជាឃ្លាំងផ្ទុកសារធាតុ anthocyanins ។ ខាងក្រោមនេះជាសារៈប្រយោជន៍របស់ផ្លែពោត៖ ១.ធ្វើអោយប្រសើរឡើងនូវចក្ខុវិស័យ៖ ពោតមានជាតិផ្អែមនិងមានផ្ទុកសារជាតិលូទីនដែលជួយពង្រឹងសរសៃប្រសាទអុបទិកនិងធ្វើអោយចក្ខុវិស័យប្រសើរឡើង។ ២.ជាអាហារប្រឆាំងមហារីក៖ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា សារធាតុ phytonutrients ច្រើនមាននៅក្នុងពោត ហើយពោតមានសមត្ថភាពខ្ពស់ក្នុងការប្រឆាំងកោសិកាបង្កមហារីកនៅក្នុងរាងកាយមនុស្ស។ ៣.ជួយឲ្យស្រក​ទម្ងន់៖ ពោតមានសរសៃពណ៌បៃតង ឬពណ៌លឿងដែលមានផ្ទុកសារជាតិ flavonoids, តានីន, សាប៉ូនីន, អាល់កាឡូអ៊ីត, ស៊ីស្តូស្តូល រួមជាមួយកាល់ស្យូមប៉ូតាស្យូមនិងម៉ាញេស្យូម។ សារធាតុគីមីគីមីនៅក្នុងពោតបានធ្វើនិយ័តកម្មហ្សែនដែលគ្រប់គ្រងការប្រមូលផ្តុំជាតិខ្លាញ់និងភាពខុសប្លែកគ្នានៃ adipocyte ខណៈពេលដែលបង្កើនអត្រានៃការ lipolysis និងការរំលាយអាហារអាស៊ីតខ្លាញ់ ហើយវាក៏អាចជួយអ្នកក្នុងការសម្រកទម្ងន់ផងដែរ។ ៤.បង្កើនមាតិកាជាតិដែក៖ ភាពស្លេកស្លាំងកង្វះជាតិដែកនៅក្នុងខ្លួនរបស់អ្នកគឺជាការធ្លាក់ចុះកម្រិតអេម៉ូក្លូប៊ីន។…

1
សុខភាព

អត្ថប្រយោជន៌ផ្លែល្ហុង ចំពោះការថែក្សារសម្រស់ និងសុខភាព

ផ្លែល្ហុង គឺជាផ្លែឈើគ្រប់រដូវដែលផ្តល់ឱ្យរាងកាយនូវសារធាតុចិញ្ចឹមសំខាន់ៗ និងមានផ្ទុកទៅដោយវីតាមីន A ខ្ពស់។ ការទទួលទានផ្លែល្ហុងជាប្រចាំជួយព្យាបាលបញ្ហាទាក់ទងនឹងចក្ខុវិស័យ ក៏ជាគ្រឿងផ្សំសំខាន់នៅក្នុងផលិតផលចំពោះការថែរក្សាស្បែក និងសក់ជាច្រើនប្រភេទផងដែរ។ តាមការស្រាវជ្រាវបានរកឃើញថាផ្លែល្ហុងមានអត្ថប្រយោជន៏ជួយថែសម្រស់របស់អ្នកនឹកស្មានមិនដល់។ ១. ជួយព្យាបាលការរលាកស្បែក ផ្លែល្ហុង គឺជាគ្រឿងផ្សំអព្ភូតហេតុដែលអាចបំបាត់ស្លាកស្នាម និងសារធាតុពណ៌មិនស្មើគ្នានៅលើស្បែក។ វាមានលក្ខណៈសម្បត្តិធ្វើឱ្យស្បែកស និងថែមទាំងជួយផ្តល់សំណើមដលើស្បែកទៀតផង។ សារធាតុជាច្រើននៅក្នុងផ្លែល្ហុង និងជួយជម្រុះកោសិកាចាស់ៗ  និងជួយបណ្តុះកោសិកាថ្មីៗមកវិញ។ ២. ជួយផ្តល់សំណើមស្បែក ផ្លែល្ហុងពិតជាមានប្រយោជន៍ក្នុងការព្យាបាលបញ្ហាស្បែកស្ងួត និងជួយផ្តល់សំណើមដល់ស្បែករបស់អ្នក។ វាសម្បូរទៅដោយអង់ទីអុកស៊ីដង់ និងអង់ស៊ីមដែលមាននៅក្នុងផ្លែល្ហុងជួយក្នុងការព្យាបាលស្បែកស្ងួត និងរបក។ ការយកផ្លែល្ហុងមកលាបលើមុខរបស់អ្នកធ្វើឱ្យស្បែករបស់អ្នកទន់ និងភ្លឺថ្លា។ ៣. ព្យាបាលជំងឺសើស្បែក ផ្លែល្ហុង គឺជាឱសថធម្មជាតិព្យាបាលដំបៅរលាក…

1
ប្លែកៗ

ការបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់យន្តហោះ MH 370 របស់ប្រទេសម៉ាឡេស៉ី

កាលពីជាង ៦ ឆ្នាំមុន មានករណីការបាត់យន្តហោះមួយគ្រឿងម៉ាក MH 370 បានធ្វើឱ្យកើតមានជាចម្ងល់ជាច្រើនពីសំណាក់មហាជន។ ដោយគ្មាននរណាម្នាក់ដឹងពីព័ត៌មានពិតប្រាដក និងមូលហេតុនៃការបាត់ខ្លួនរបស់យន្តហោះ ជើងហោះហើរលេខ ៣៧០ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញនោះទេ។ យ៉ាងណាមិញ វានៅតែស្ថិតនៅតែជាអាថ៌កំបាំង និងមិនទាន់មានតម្រុយណាមួយអាចធ្វើឱ្យរកឃើញបំណែកយន្តហោះនៅឡើយទេ។ យន្តហោះមួយគ្រឿងម៉ាក Boeing 777 200 មានជើងហោះហើរ MH 370 មានផ្ទុកអ្នកដំណើរចំនួន ២៣៩នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Air Line ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៤ ពោលគឺបានបាត់ខ្លួនប្រមាណជាង…

PicsArt_08 26 11.47.16
ព័ត៌មានជាតិ

តេស្ដចិត្តសាស្រ្ត ដឹងពីស្ថានភាពជីវិតគូរបស់អ្នក សូមរើសរូបគូស្នេហ៍មួយគូ ដែលអ្នកមើលទៅមានសុភមង្គលបំផុត ដើម្បីដឹងចម្លើយ

អ្នកចិត្តសាស្រ្តបានរកឃើញថា ការសម្លឹងមើលអាកប្បកិរិយាដែលគូស្នេហាមានចំពោះគ្នាទៅវិញទៅមក អាចដឹងពីស្ថានភាពស្នេហារបស់គេយ៉ាងណា ។ លើសពីនេះអាកប្បកិរិយារបស់រាងកាយបានបង្ហាញមកដោយមិនដឹងខ្លួន ក៏ឆ្លុះបញ្ចាំងពីស្ថានភាពនៃចិត្តរបស់បុគ្គលនោះដែរ។ ដូច្នេះសូមជ្រើសរើសគូស្នេហា ដែលអ្នកគិតថាមានសុភមង្គលបំផុត ហើយអានចម្លើយនៅខាងក្រោម ។ A. នារីមានមោទនភាព ចំពោះមិត្តប្រុសរបស់ខ្លួន អ្នកចង់បង្ហាញឲ្យពិភពលោក បានដឹងបានឃើញពីគូស្នេហ៍របស់អ្នក។ បើតាមរូបភាពនេះ យើងអាចមើលឃើញថា ខាងស្រីពិតជាស្រឡាញ់ខាងប្រុសខ្លាំងណាស់ នរណាបាននារីម្នាក់នេះជាភរិយាពិតជាសំណាងណាស់ ប៉ុន្តែនាងក៏មានភាពឯករាជ្យ យល់ច្បាស់ពីអ្វីដែលខ្លួនចង់បាន ចំណែកខាងប្រុសគឺ មានភាពស្ងប់ស្ងាត់រូបគេមានឆន្ទៈលះបង់ចំពោះស្នេហានេះ ។ B. នៅពេលមានស្នេហា នារីម្នាក់នេះកាន់តែលះបង់ នារីបែបនេះ ត្រូវបានគេហៅថាជា “ភរិយាល្អ” ជាសំណាបយោងដី ដោយមានជំនួយពីស្ត្រី …

Fsdgs
កីទ្បា

មិនមែន ២០០ លាន​ទេ ក្លឹប PSG ដូចជំរិត Real ទាំងរស់ ដោយទារតម្លៃខ្លួន Mbappe ដល់ប៉ុណ្ណេះ

លោក Leonardo ជា​នាយក​បច្ចេកទេស​ផ្នែក​កីឡា​បាន​បញ្ជាក់​នៅ​យប់​ថ្ងៃ​ពុធ​ហើយ​ថា កីឡាករ Kylian Mbappe ពិត​ជា​មាន​ចិត្ត​ចង់​ចាកចេញ ហើយ​ក្លឹប​ក៏​កំពុង​តែ​ចរចា​រក​ដំណោះស្រាយ​សម្រាប់​គេ ពោល​ជា​ការ​ចរចា​ជាមួយ​ភាគី​ក្លឹប Real Madrid តែ​មិន​ទាន់​ត្រូវរ៉ូវ​នោះ​ទេ ដ្បិត​អី​កាលបរិច្ឆេទ​ទីផ្សារ​ដោះដូរ​សេសសល់​ត្រឹម​រយៈ​ពេល ៥ ​ថ្ងៃ​ទៀត។ ​ដំណឹង​ចុង​ក្រោយ​លឺ​ថា Real Madrid ព្រម​ឲ្យ​តម្លៃ​ខ្លួន Mbappe ដល់ ១៧០ លាន​អឺរ៉ូ បើ​ទោះ​បី​កីឡាករ​បារាំង​សល់​សុពលភាព​កុងត្រា​ត្រឹម​តែ ១ ឆ្នាំ​ទៀត​ក្តី។ យ៉ាង​ណា​ក្លឹប PSG បាន​បដិសេធ​មិន​ទទួល​យក​ទេ ហើយ​ទាមទារ​ឲ្យ​ក្លឹប​អេស្ប៉ាញ​បន្ថែម​កញ្ចប់​ទឹក​ប្រាក់​ដល់​អ្វី​ដែល​ខ្លួន​ចង់​បាន​ នោះ​គឺ ២២០…

Manchester City Cristiano Ronaldo 1
កីទ្បា

ដឹង​រឿង​ហើយ! Man City ឲ្យ​ថ្លៃ​ពលកម្ម Ronalod ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​លំដាប់​ទី ៥ ប្រចាំ​ក្លឹប

ក្លឹប Manchester City ក្រោយ​ពី​បរាជ័យ​លើ​ការ​នាំ​យក Harry Kane ពួក​គេ​ក៏​បង្វែរ​រ៉ាដា​ភ្លាមៗ​នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​មុន​បិទ​ទីផ្សារ​ដោះដូរ ហើយ​សារ​នេះ​គឺ​សម្លឹង​ចង់​បាន​តារា​ឆ្នើម Cristiano Ronaldo។ សុពលភាព​កុងត្រា​របស់ CR7 ជាមួយ​ក្លឹប​អាណាព្យាបាល Juventus ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ដូច្នេះ​បើ​មាន​ការ​ចែក​ផ្លូវ​នៅ​រដូវ​ក្តៅ​នេះ ក៏​ក្លឹប​សេះ​បង្កង់​រំពឹង​អាច​កើប​ចំណូល​ពី​ការ​ផ្ទេរ​មួយ​ផ្នែក​ផង​ដែរ។ យ៉ាង​ណា​ក្លឹប Man City បាន​កំពុង​ចរចា​ជាមួយ​លោក Jorge Mendes ជា​ភ្នាក់ងារ​របស់​កីឡាករ​ហើយ ដោយ​ក្នុង​កិច្ចព្រមព្រៀង​នោះ​គឺ​ក្លឹប​ម្ចាស់ដី Etihad ព្រម​ផ្តល់​ថ្លៃ​ពលកម្ម ២៣០ ០០០ ផោន/សប្តាហ៍​ឲ្យ​ទៅ​បុរស​វ័យ…

16
សុខភាព

ប្រយ័ត្នស្ដាយក្រោយ! គួរជៀសវាងអាហារប្រភេទនេះ ព្រោះមានលោហធ្ងន់ដែលអាចបំផ្លាញខួរក្បាលថ្លើមនិងខ្សោយតម្រងនោម!

លោហធាតុធ្ងន់គឺជាលោហធាតុដែលមានកត្តាចម្លងរោគខ្ពស់ចាប់ពី ៣.៥ ទៅ ៧ ក្រាម/cm3 ដែលមានជាតិពុលខ្លាំង ឬ មានជាតិពុលនៅកំហាប់ទាប។ លោហធាតុខ្ពស់រួមមាន បារត (Hg), កាដ្យូម (ស៊ីឌី) អាសេនិក (ដូច) ថាលលីម (ធីល) ស័ង្កសី (ខេហ្សិក) នីកែល (នីកែល) ស្ពាន់ (Cu) សំណ (ភី។ លោហធាតុខ្ពស់អាចត្រូវបានគេរកឃើញនៅក្នុងធម្មជាតិជាពិសេសវាជាតិពុលដែលមានច្រើននៅក្នុងដីនិងទឹកហើយមិនអាចត្រូវបានបំផ្លាញនៅក្នុងធម្មជាតិឡើយ។ លោហធាតុខ្លះក្នុងបរិមាណតិចតួចអាចល្អសម្រាប់មនុស្ស ប៉ុន្តែប្រសិនបើអ្នកទទួលទានច្រើនពេកក៏អាចបណ្តាលឱ្យពុល ធ្វើឲ្យមុខងារប្រព័ន្ធប្រសាទខ្សោយឬអាចស្លាប់បាន។ ដូច្នេះថ្ងៃនេះ យើងមកចែករំលែករបស់ទាំង ៤…

KNONGSROK
PR

ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្រ្ដោត នាំមកជូននូវកម្មវិធី “បុគ្គលល្អឯក” ដើម្បីបំផុសគំនិតប្រជាជនកម្ពុជា ជាមួយវីដេអូសាច់រឿងខ្លីៗ និងកម្មវិធីជជែកកម្សាន្ដ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន!

ដើម្បីជម្រុញទឹកចិត្តយុវជនកម្ពុជាជំនាន់ក្រោយឲ្យស្វែងយល់នូវអត្ថន័យនៃពាក្យ “បុគ្គលល្អឯក” ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត បានបង្កើតឡើងនូវកម្មវិធីមួយដែលមានឈ្មោះថា “បុគ្គលល្អឯក”។ គំនិតផ្ដួចផ្ដើមពី “ស្រាបៀរស្តោតលេខ1” នៃប្រទេសកម្ពុជា នឹងអបអរសាទរដល់ បុគ្គលល្អឯកចំនួន ១០រូប មកពី ៥វិស័យផ្សេងៗពីគ្នា រួមមាន៖ សិល្បៈ ជំនួញ ម្ហូបអាហារ កីឡាអេឡិចត្រូនិច និងតន្ដ្រី ដែលពួកគាត់នឹងចែករំលែករឿងរ៉ាវជីវិតរបស់ពួកគាត់ គម្រោងនាពេលអនាគត និងគន្លឹះក្នុងការជោគជ័យនានា។ ស្របពេលនៃបញ្ហាប្រឈមដោយសារការរាតត្បាតនៃជម្ងឺកូវីដ១៩ ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត សង្ឃឹមថាកម្មវិធីនេះនឹងជួយជម្រុញ និងលើកទឹកចិត្តយុវជនកម្ពុជាឲ្យនៅតែមានភាពវិជ្ជមាន ព្រមទាំងផ្ដោតអារម្មណ៍លើការស្វែងរកភាពល្អឯករបស់ខ្លួន។ បុគ្គលល្អឯកទាំង…

7
សុខភាព

ដើម្បីថ្លើមមានសុខភាពល្អ! អាហារពេលព្រឹក ៤ មុខនេះពិតជាមានប្រយោជន៍ណាស់ ដែលអ្នកគួរតែញាំរាល់ថ្ងៃ!

អាហារពេលព្រឹកគឺជាការចាប់ផ្តើមនៃការរំលាយអាហារប្រសិនបើទទួលទានត្រឹមត្រូវនឹងជំរុញការដុតបំផ្លាញកាឡូរីពេញមួយថ្ងៃ។ ការទទួលទានអាហារពេលព្រឹកពេញលេញគឺទាក់ទងដោយផ្ទាល់ទៅនឹងសុខភាពរួមទាំងបង្កើនការចងចាំបង្កើនការផ្តោតអារម្មណ៍គ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលអាក្រក់ LDL ការពារជំងឺទឹកនោមផ្អែម ជំងឺបេះដូងនិងលើសទម្ងន់។ ប្រសិនបើអ្នករំលងអាហារពេលព្រឹកជាប្រចាំអ្នកនឹងប្រឈមមុខនឹងហានិភ័យនៃសុខភាពខ្សោយនិងមានបញ្ហានៃការញ៉ាំអាហារ។ ខាងក្រោមនេះជាប្រភេទអាហារពេលព្រឹកល្អ ៗ ដែលអ្នកគួរតែញ៉ាំជារៀងរាល់ថ្ងៃ៖ ១.ស៊ុត យោងតាមអ្នកជំនាញអាហារូបត្ថម្ភ បានឲ្យដឹងថា ស៊ុតមានប្រហែល ៧២ កាឡូរី ប្រូតេអ៊ីន ៦ ក្រាម និងខ្លាញ់ ៥ ក្រាម។ លើសពីនេះទៅទៀតស៊ុតពណ៌លឿងសម្បូរទៅដោយសារជាតិ lutein និង zeaxanthin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារជំងឺភ្នែក ដូចជា ជំងឺភ្នែកឡើងបាយនិងជំងឺភ្នែកចុះខ្សោយ។ ស៊ុតក៏ត្រូវបានគេដឹងថា ជាប្រភពដ៏ល្អនៃកូលីនដែលមានគុណភាពខ្ពស់និងមានអត្ថប្រយោជន៍ក្នុងការលើកកម្ពស់សុខភាពខួរក្បាលនិងថ្លើម។ អ្នកដែលទទួលទានស៊ុតជាប្រចាំមានហានិភ័យកើតជំងឺបេះដូងទាបជាងមនុស្សទូទៅព្រោះវាធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលអាក្រក់…