Cristiano Ronaldo នៅសល់តែមួយជំហានទៀតប៉ុណ្ណោះពីការបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាកីឡាកររបស់ក្រុម Manchester United ។

បិសាចក្រហមបានឈានដល់កិច្ចព្រមព្រៀងជាមួយ Juventus ជោគជ័យជាមួយនឹងការប្រកាសផ្លូវការ ហើយកីឡាករវ័យ ៣៦ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងពិនិត្យសុខភាពនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។ ដូច្នេះតើនៅពេលណាដែលអ្នកគាំទ្រអាចឃើញ CR7 បង្ហាញខ្លួនលើកទី ២ របស់គាត់សម្រាប់ United?

Mark Ogden អ្នកសារព័ត៌មានរបស់ ESPN អះអាងថា Ronaldo នឹងស្នាក់នៅប្រទេសព័រទុយហ្កាល់សម្រាប់ការប្រកួតក្នុងជម្រើសជាតិនាពេលខាងមុខហើយវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញមុនពេលបិសាចក្រហម Manchester United ជួប Newcastle United នៅថ្ងៃទី ១១ ខែកញ្ញា។

លោក Ogden បន្ថែមថាការមកដល់របស់ខ្សែប្រយុទ្ធព័រទុយហ្កាល់នឹងមិនប៉ះពាល់ដល់តំណែងរបស់ Edinson Cavani នៅក្លឹបឡើយ៕