
ក្រុមហ៊ុន ព្រីនស៍ គ្រុប ក្លាយជាម្ចាស់ឧបត្ថម្ភធំនៅក្នុង កម្មវិធីប្រកួតវាយកូនហ្គោល Chambers & Friends Golf Tournament
ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានមោទនភាពក្នុងការក្លាយជាអ្នកឧបត្ថម្ភធំនៃកម្មវិធីប្រកួតកីឡាវាយកូនហ្គោល Chambers & Friends Golf ដែលជាការប្រកួតកីឡាវាយកូនហ្គោលប្រចាំឆ្នាំសម្រាប់សភាពាណិជ្ជកម្ម និងថ្នាក់ដឹកនាំមកពីស្ថាប័នផ្សេងៗក្នុងប្រទេសកម្ពុជា។ រៀបចំដោយសភាពាណិជ្ជកម្មឥណ្ឌូនេស៊ីនៅកម្ពុជា (IndoCham) កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី5 ខែឧសភា នៅក្លឹបវាយកូនហ្គោលហ្គាឌិនស៊ីធី។ ពានរង្វាន់ Prince Cup ដែលជាពានរង្វាន់ឧបត្ថម្ភដោយក្រុមហ៊ុន ព្រីនស៍ គ្រុប ត្រូវបានប្រគល់ជូនដល់សមាជិកនៃសភាពាណិជ្ជកម្មកូរ៉េ (The Korean Chamber of Commerce Cambodia) នៅវគ្គបញ្ចប់នៃការប្រកួតដែលមានរយៈពេលមួយថ្ងៃ។ ការប្រកួតនេះមានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម…




















