
លើកកដៃមើល មានខ្សែបន្ទាត់ប៉ុន្មានជួរ? ចម្លើយអាចបង្ហាញពីជោគជតារាសីទៅថ្ងៃអនាគតរបស់អ្នក
នៅលើផ្នែកកដៃរបស់មនុស្សយើងម្នាក់ៗ គឺរមែងរំលេចចេញមកនៅខ្សែបន្ទាត់នៅចំនួនជួរខុសៗគ្នា។ ឥឡូវសាកសម្លឹងមើលវាបន្តិច តើអ្នកមានប៉ុន្មានជួរ ហើយទៅថ្ងៃខាងមុខ ជីវិតរបស់អ្នកនឹងអាចមានសំណាងបែបណាខ្លះ? មានខ្សែបន្ទាត់ ១ ជួរ នរវិទ្យាបង្ហាញថា កដៃដែលមានខ្សែបន្ទាត់តែមួយជួរ ច្រើនតែជាមនុស្សដែលមានសុខភាពល្អ អាយុវែង ហើយក្នុងទំនាក់ទំនងសង្គមពួកគេរមែងមានគេចូលចិត្តរាប់អាន ដូចជាតួអង្គសំខាន់មួយអ៊ីចឹង ដូច្នេះទៅដល់ណាក៏មិនខ្វះញាតិរាប់ដែរ។ មានខ្សែបន្ទាត់ ២ ជួរ ប្រសិនអ្នកមានខ្សែបន្ទាត់ ២ ជួរនៅលើកដៃ នោះវាជារឿងល្អ ដោយតាមការទស្សន៍ទាយ អ្នកនឹងរមែងមានសុភមង្គល ហើយសំណាងច្រើនក្នុងជីវិត ដោយថ្ងៃអនាគតអ្នកអាចក្លាយជាអ្នកមានបាន។ បើខ្សែបន្ទាត់ជួរទី ២ បង្ហាញមកច្បាស់ៗ នោះអ្នកកាន់តែសម្បូរសម្បាយ ហើយជាមនុស្សមានទេពកោសល្យក្នុងការបង្កើតលុយពិតប្រាកដ…




















