បើក​សន្លឹក​បៀរ​មួយ ដើម្បី​ដឹង​ថា នៅ​ពេល​លំបាក​បំផុត តើ​នរណា​នឹង​មក​ជួយ​អ្នក?

Sdds
ការផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សន្លឹក​បៀរ​ទាំង ៣ ខាង​ក្រោម គឺ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គ្នា ហើយ​យើង​សូម​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​សន្លឹក​បៀរ​មួយ​ដែល​អ្នក​ពេញ​ចិត្ត។ ចម្លើយ​របស់​អ្នក យើង​នឹង​លាត​ត្រដាង​ឆ្លើយតប​ទៅ​វិញ អំពី​នរណា​ដែល​នឹង​មក​ជួយ​អ្នក នៅ​ពេល​ជួប​បញ្ហា​លំបាក​បំផុត​ក្នុង​ជីវិត៖

សន្លឹក​បៀរ​ទី ១

ការផ្សាយពាណិជ្ជកម្ម

វា​ហាក់​ដូច​ជា​ពិបាក​បន្តិច​សម្រាប់​អ្នក ដោយ​នៅ​ពេល​ជួប​បញ្ហា គឺ​មាន​តែ​អ្នក​ម្នាក់​ឯង​ប៉ុណ្ណោះ ដែល​ប្រឈម និង​យល់​ពី​វា​ច្បាស់។ ជា​រួម​ខ្លួន​ឯង ច្រើន​តែ​ជួយ​ខ្លួន​ឯង មិន​មាន​នរណា​មក​ជួយ​អ្នក​ចេញ​ពី​បញ្ហា​ទាំង​អស់​នោះ​ទេ។

បន្ទាប់​ពី​ឆ្លង​កាត់​គ្រប់​យ៉ាង អ្នក​ហែល​កាត់​អស់​ហើយ​នូវ​ការ​ភ័យ​ស្លន់ស្លោ ការ​ជួប​រឿង​ដែល​មិន​គួរ​ជួប ជួប​ឧបសគ្គ​ដែល​មិន​ធ្លាប់​កើត​ឡើង​ក្នុង​ជីវិត។ នេះ​វា​បាន​ធ្វើ​ឲ្យ​អ្នក​រឹងមាំ​ជាង​មុន អ្នក​មើល​ឃើញ​បញ្ហា​របស់​មនុស្ស​មួយ​ចំនួន​ក្បែរ​ខ្លួន ថា​ត្រឹម​ជា​រឿង​តូចតាច ព្រោះ​អ្នក​បាន​ហែល​កាត់​លើស​នោះ គុណ​ទ្វេ​ដង។

ការផ្សាយពាណិជ្ជកម្ម

សន្លឹក​បៀរ​ទី ២

Fddf
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គឺ​ជា​សមាជិក​គ្រួសារ សាច់ញាតិ​របស់​អ្នក។ មិនមែន​ថា​អ្នក​ទន់​ខ្សោយ​ទេ តែ​វាសនា​ចារ​មក​បែប​ហ្នឹង ឲ្យ​តែ​ជួប​រឿង​តូច​ធំ​ណា​ក៏​ដោយ រមែង​រំលេច​សាច់ញាតិ​របស់​អ្នក​មក​ក្បែរ​ជា​អ្នក។ ដូច្នេះ​ហើយ​ជួន​ខ្លះ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​កក់ក្តៅ​បន្តិច​ដែរ ព្រោះ​ដូច​មាន​គេ​ចាំ​ការពារ ចាំ​ជួយ​លើក​ទឹកចិត្ត​ជានិច្ច។ យ៉ាង​ណា​មិញ​អ្នក​មិន​សូវ​ជា​រឹងមាំ និង​ធន់​ខ្លាំង ដូច​អ្នក​ជ្រើស​សន្លឹក​បៀរ​ទី ១ ឡើយ។

ការផ្សាយពាណិជ្ជកម្ម

សន្លឹក​បៀរ​ទី ៣

នៅ​ពេល​ដែល​ជួប​បញ្ហា អ្នក​រមែង​ទទួល​បាន​ជំនួយ​ពី​ខាង​ក្រៅ ពី​មនុស្ស​ដែល​មិន​ធ្លាប់​បាន​ជួប​ពី​មុន។ វា​ហាក់​ដូច​ជា​ទេវតា​កំណត់​ឲ្យ​គេ​មក​ជួយ​អ្នក ដោយ​រឿង​អាក្រក់​ប៉ុណ្ណា ក៏​គង់​តែ​មាន​ផ្លូវ​ចេញ ផ្លូវ​ដោះស្រាយ គ្រាន់​ជួន​ខ្លះ​ត្រូវ​ការ​ពេលវេលា ហើយ​សុខៗ​ក៏​រំលេច​មាន​គេ​មក​ជួយ មក​កែ​ស្ថានការណ៍​ឲ្យ​ល្អ​ប្រសើរ​ឡើង៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម