ម្ចាស់​ឆ្នាំ​ទាំង ៣ ​ដូច​បាន​គេ​ចារ​ក្នុង​គម្ពីរ ២០២២ បាន​មាស ២០២៣ បាន​ផ្ទះ ២០២៤ បាន​ឡាន​ថ្មី

Sdds
ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ទាំង ៣ នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ដូច​បាន​លាភ​ធំ​ធ្លាក់​ពី​ឋានសួគ៌​នៅ​ចន្លោះ​ឆ្នាំ​ ២០២២, ២០២៣ និង ២០២៤។ តោះ​ទៅ​តាមដាន​មើល តើ​មាន​ឆ្នាំ​កំណើត​របស់​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្គាល់​ដែរ​ឬ​ទេ?

អ្នក​កើត​ឆ្នាំ​មមី – សេះ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20220508 150412
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុង​ជីវិត​នៅ​ពេល​ចុង​ក្រោយ អ្នក​កើត​ឆ្នាំ​មមី បាន​ជួប​រឿង​លំបាក​ជា​ច្រើន ទោះ​ជា​យ៉ាងណា​ពេលវេលា​នៃ​ទុក្ខ គឺ​មាន​កំណត់ ហើយ​វា​នឹង​រសាត់​បាត់​អស់​ត្រឹម​កំឡុង​ឆ្នាំ ២០២២។ លាភ​នឹង​លាយឡំ​ចូល​មក​ដល់​ជា​បណ្តើរៗ ភាព​សម្បូរ​បែប មិន​ខ្វះ​ហូប មិន​ខ្វះ​របស់​ប្រើប្រាស់​ក៏​នឹង​កើត​មាន​ចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ​នេះ​ត​ទៅ។

តាម​ហោរាសាស្រ្ត​កំឡុង​ពេល ៣ ឆ្នាំ​ខាង​មុខ អ្នក​កើត​ឆ្នាំ​មមី នឹង​ដូច​មាន​មាត់​ទិព្វ​ ស្រែក​អ្វី​បាន​ហ្នឹង ហើយ​គោលដៅ​ធំ ដូច​ជា​ផ្ទះ ដូច​ជា​ឡាន ក៏​នឹង​បាន​ក្លាយ​ជា​ការ​ពិត​ផង​ដែរ។ ទន្ទឹម​នឹង​ការ​ខិតខំ​ប្រឹងប្រែង គួប​ផ្សំ​លាភ​សំណាង​ចូល​មក​ដល់​ផង​នោះ ក៏​រុញ​ឲ្យ​ម្ចាស់​ឆ្នាំ​មមី មិន​ថា​បុរស​ឬ នារី នឹង​មាន​ឱកាស​កើប​ប្រាក់​ចំណូល ប្រាក់​ចំណេញ​រាប់​មិន​អស់។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​នាគ – រោង

Ice_screenshot_20220508 150404
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ម្ចាស់​ឆ្នាំ​រោង ដូច​បាន​គេ​កត់ត្រា​ទុក​ក្នុង​គម្ពីរ ថា​ឆ្នាំ ២០២២ ដល់ ២០២៤ នឹង​មាន​ផ្កាយ​លើក​យីអ៊ុន​ធ្លាក់​មក​ បី​ឆ្នាំ​បន្ត​កន្ទុយ​គ្នា។ ទាំង​ជីវិត​ការងារ ការ​រកស៊ី​ក្តី នឹង​មាន​តែ​ការ​កើន​ប្រសើរ នាំ​ឲ្យ​ដំណើរការ​ទាំង​អស់ ទៅ​មុខ​បាន​រលូន។

ការផ្សាយពាណិជ្ជកម្ម

ការ​លំបាក ឧបសគ្គ​នានា ក៏​លែង​កើត​មាន​ដូច​មុន ហើយ​ជួស​មក​វិញ តែ​សុភមង្គល ភាព​ពេញ​លក្ខណៈ​នៃ​ជីវិត។ ទំនាក់ទំនង​ស្នេហា​ឯ​ណោះ ក៏​នឹង​អាច​បោះ​ជំហាន​ពី​គូ​សង្សារ ក្លាយ​ទៅ​ជា​គូ​ស្វាមី​ភរិយា រី​ឯ​អ្នក​ទើប​ចាប់​ដៃ​រៀប​អាពាហ៍ពិពាហ៍​ថ្មីថ្មោង ក៏​ត្រៀម​នឹង​ស្វាគមន៍​សមាជិក​ថ្មី ដែល​ជា​កូន​ពេជ្រ​កូន​ប្រាក់​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​ម្សាញ់ – ពស់

ការផ្សាយពាណិជ្ជកម្ម
1e0569de096f4562840229c9d4aefe7e 1612520961997 1612520961998769379596
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ឈ្លាសវៃ រហ័សរហួន ហើយ​មិន​ងាយ​បោះបង់​ឱកាស ឬ​នាំ​ឲ្យ​របូត​ឱកាស​ណា​មួយ​ដោយ​ងាយៗ​ឡើយ។ ហេតុ​នេះ មាន​ន័យ​ថា ការ​ខិតខំ + សំណាង នាំ​ឲ្យ​ផ្ទុះ​ដូច​​ត្រូវ​រង្វាន់​ធំ ចន្លោះ​ឆ្នាំ ២០២២ ដល់ ២០២៤។

ពេលវេលា​នៃ​ការ​ចុះ​ហត្ថលេខា​មាន​ទ្រព្យ​ធំ ក្នុង​ដៃ ដូច​ជា​ផ្ទះ ដូច​ជា​ឡាន គឺ​ចូល​មក​ដល់។ វា​ជា​អំណោយ​អរគុណ​ទៅ​ការ​អត់ធ្មត់ ការ​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន​កន្លង​មក ដែល​សឹង​តែ​គ្មាន​ពេល​សម្រាក​សៅរ៍-អាទិត្យ​ដូច​គេ​ឯ​ទៀត​ឡើយ។ ចូរ​បន្ត​ការ​ជឿជាក់​លើ​ខ្លួន​ឯង ឆន្ទៈ​ដែល​មាន​កុំ​បោះបង់​ឲ្យ​សោះ ទ្រព្យ​ធំ​នៅ​រង់ចាំ​នឹង​មុខ ដូច្នេះ​ក្តោប​វា​ឲ្យ​បាន​ច្រើន ដើម្បី​រក្សា​ទុក​ជា​សុខ​ជា​សាន្ត​នៅ​ក្រោយ​ពេលវេលា​ចូល​និវត្ត៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម