ឥរិយាបទទាំង ៧ ជួយអ្នកឱ្យក្លាយជាមហាសេដ្ឋី

New Copy
ការផ្សាយពាណិជ្ជកម្ម

ដោយផ្អែកលើទស្សនាវដ្តី Forbes អ្នកមានលុយរាប់រយកោដិ មានដល់១,៨២៦នាក់ក្នុងឆ្នាំ២០១៥។ គេពិនិត្យឃើញថាមានឥរិយាបទ៧ដែលពួកគេមានជារួមហើយផ្សេងពីមនុស្សដទៃទៀត។ ខាងក្រោមជាឥរិយាបទអ្នកអាចរៀនបាន បើសិនអ្នកចង់ក្លាយខ្លួនដូចពួកគេ៖

១. ពួកគេមានភាពអត់ធ្មត់

ការផ្សាយពាណិជ្ជកម្ម

អ្នកមានភាពច្រើនមានភាពអត់ធ្មត់ខ្ពស់ជាមួយពេលវេលា ហើយនៅតែផ្តោតលើចក្ខុវិស័យវែងឆ្ងាយឥតងាករេ ជាជាងភាពមិនអត់ធ្មត់រយះពេលខ្លី។

Image_2022 05 05_195809974
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ពួកគេមិនរុញរារាល់នៅពេលទទួលការឆ្លើយតបអវិជ្ជមាន

ការផ្សាយពាណិជ្ជកម្ម

“ត្រូវត្រៀមខ្លួនជាស្រេចរាល់ទទួលបាននូវការឆ្លើយតបអវិជ្ជមានទាំងឡាយពីអ្នកជុំវិញ។ ប្រសិនបើបញ្ហានោះអាក្រក់យ៉ាងណាក៏ដោយ ចូរកុំឲ្យវាគ្រប់គ្រងនិងមានឥទ្ធិពលលើអ្នក។ អ្នកត្រូវតែបន្តធ្វើអ្វីដែលអ្នកចង់ធ្វើតទៅទៀតទោះបីជាមានបញ្ហាអ្វីក៏ដោយ។ អ្នកត្រូវតែបន្តការងារដោយរីករាយនិងថាមពល ទោះបីជាការឆ្លើយតបអវិជ្ជមានលើកទី១០០ក៏ដោយ។” – John Paul DeJoria

លោក DeJoria គឺជាមនុស្សគ្មានផ្ទះសំបែងនិងរស់នៅក្នុងឡាន ហើយយកវិថីផ្លូវធ្វើជាកន្លែងលក់ផលិតផលសាប៊ូជាលើកដំបូង។ ពួកគេទំនងជាព្យាយាមជំនះរាល់ការឆ្លើយតបអវិជ្ជមានទាំងឡាយ ដែលនេះជាសញ្ញាមួយថាពួកគេកំពុងតែដើរនៅលើទិសដៅត្រឹមត្រូវ។

ការផ្សាយពាណិជ្ជកម្ម
Image_2022 05 05_195816383
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ពួកគេមានមហិច្ចតាធំ

“ប្រសិនជាក្តីស្រមៃរបស់អ្នកមិនធ្វើឲ្យអ្នកខ្លាចនោះទេ មានន័យថាក្តីស្រមៃនោះគឺតូចនៅឡើយ។” – Richard Branson

ការផ្សាយពាណិជ្ជកម្ម

អ្នកមានតែងតែមានមហិច្ចតាធំ ដូចជាគោលដៅដើម្បីផ្លាស់ប្តូរពិភពលោកមិនមែនដើម្បីតែបង្កើតទ្រព្យសម្បត្តិនោះទេ។

៤. ពួកគេមិនព្យាយាមឆ្លើយដោះសារ

ការផ្សាយពាណិជ្ជកម្ម

“ពិភពលោកនេះចង់បានលទ្ធផលការងារ មិនមែនជាការឆ្លើយដោះសារនោះទេ។ ការបង្កើតលទ្ធផលមួយបាន គឺវាមានតម្លៃ១លានដងជាងការឆ្លើយដោះសារនោះទៀត។” – H. Ross Perot

ចូរធ្វើអ្វីៗគ្រប់យ៉ាង ហើយមិនត្រូវព្យាយាមដោះសារជាមូលហេតុ នៅពេលអ្នកធ្វើមិនបាននោះទេ។

ការផ្សាយពាណិជ្ជកម្ម
Image_2022 05 05_195823429
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. ពួកគេមិនមានវិប្បដិសារី

“ខ្ញុំដឹងថាប្រសិនបើខ្ញុំបរាជ័យ ខ្ញុំនឹងមិនមានវិប្បដិសារីនោះទេ ប៉ុន្តែរឿងមួយដែលខ្ញុំមានវិប្បដិសារីនោះគឺនៅពេលខ្ញុំមិនទាន់ព្យាយាមធ្វើវា។” – Jeff Bezos

ការផ្សាយពាណិជ្ជកម្ម

បើសិនជាអ្នកបរាជ័យ ចូរចាត់ទុកវាជាមេរៀនសម្រាប់ថ្ងៃក្រោយ។ បើសិនអ្នកនៅតែរស់នៅក្នុងអតីតកាល នោះអ្នកនឹងមិនបានរៀនអ្វីឡើយពីការបរាជ័យរបស់អ្នក។

៦. ពួកគេមានឆន្ទៈក្នុងការផ្លាស់ប្តូរ

ការផ្សាយពាណិជ្ជកម្ម

“ហានិភ័យដ៏ធំបំផុត គឺនៅពេលដែលយើងមិនទទួលយកនូវហានិភ័យ។ នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងរហ័ស យុទ្ធសាស្រ្តតែមួយគត់ដែលធានាថាអ្នកនឹងបរាជ័យនោះគឺការមិនទទួលយកនូវហានិភ័យ។” – Mark Zuckerberg

Image_2022 05 05_195828548
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៧. ពួកគេបង្កើតអនាគត

“អ្នកមិនអាចគ្រាន់តែសួរអតិថិជនរបស់អ្នកពីអ្វីដែលពួកគេចង់បាន ហើយផ្តល់វាទៅពួកគេនោះទេ ពីព្រោះនៅខណះអ្នកកំពុងបង្កើតវា អតិថិជនរបស់អ្នកនឹងចង់បានអ្វីមួយថ្មីផ្សេងទៀត។” – Steve Jobs

Steve Jobs តែងតែបង្កើតផលិតផលមួយសម្រាប់តម្រូវការនាពេលអានាគតម្តងហើយម្តងទៀត ដូចជាកុំព្យូទ័រ (MacBook) រូបភាពមានចលនា(Pixer) តន្ត្រី(iPod) និងទូរស័ព្ទ(iPhone) ខណះក្រុមហ៊ុនមួយចំនួនធំមិនអាចធ្វើដូចគាត់បាន។

បន្ទាប់ តើអ្នកនឹងធ្វើយ៉ាងដូចម្ត៉េចទៀត? តើអ្នកត្រៀមខ្លួនហើយឬនៅ ក្នុងការរៀនពីឥរិយាបទទាំង៧ពីមហាសេដ្ឋីពិភពលោកដើម្បីក្លាយខ្លួនជាអ្នកមាន?

ប្រភព: inc.com

ការផ្សាយពាណិជ្ជកម្ម