បំណង​ប្រាថ្នា​ធំ​របស់​អ្នក អាច​សម្រេច​បាន​ឬ​អត់ នៅ​ឆ្នាំ ២០២២? រើស​ផ្កាយ​មួយ​ដែល​អ្នក​ពេញ​ចិត្ត

Ttsd
ការផ្សាយពាណិជ្ជកម្ម

តាម​រយៈ​រូបភាព​ផ្កាយ​ទាំង ៣ តើ​អ្នក​កំពុង​ចាប់​អារម្មណ៍​មួយ​ណា​ជាង​គេ? ចម្លើយ​នៃ​ការ​ជ្រើសរើស អាច​បង្ហាញ​ឲ្យ​អ្នក​ដឹង​ តើ​ក្នុង​ឆ្នាំ ២០២២ បំណង​ប្រាថ្នា​ធំ​របស់​អ្នក អាច​ក្លាយ​ជា​ការ​ពិត​ឬ​អត់៖

រូបភាព​ផ្កាយ​ទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​ដែល​បាន​សម្លឹង​ឃើញ​ផ្កាយ​ទី ១ មិន​ដាក់​ភ្នែក រមែង​ជា​មនុស្ស​មាន​ការ​តស៊ូ​ខ្ពស់ និង​មិន​ចេះ​អស់​សង្ឃឹម​ក្នុង​ជីវិត​ឡើយ។ អ្នក​តែងតែ​លើក​ទឹកចិត្ត​ខ្លួន​ឯង​ជានិច្ច ថា ជីវិត​មិន​ងាយ​ស្រួល​ទេ គ្រប់​យ៉ាង​មិន​សុទ្ធ​តែ​ដូច​ការ​រំពឹង​ទុក ដូច្នេះ​ធ្វើ​អ្វី​មួយ​ អ្នក​មិន​ចេះ​តែ​បោះបង់​ឡើយ។

នៅ​ឆ្នាំ ២០២២ ប្រសិន​អ្នក​បន្ត​ប្រកាន់​ខ្ជាប់​នូវ​ការ​គិត​បែប​នេះ រក្សា​ភាព​សុទិដ្ឋិនិយម គិត​តែ​វិជ្ជមាន និង​បង្វៀស​ពាក្យ បង្វៀស​សម្តី​រំខាន​ចេញ​ពី​មាត់​មនុស្ស​មួយ​ចំនួន នោះ​បំណង​ប្រាថ្នា​ធំ នឹង​អាច​ក្លាយ​ជា​ការ​ពិត។ វា​នឹង​មក​បំពេញ​សុភមង្គល​នៃ​ជីវិត ឲ្យ​ទទួល​បាន​ភាព​ពេញលេញ។ អ្នក​ប្រហែល​ជា​កំពុង​ចង់​បាន​ផ្ទះ​មួយ​ជា​របស់​ខ្លួន​ឯង តែ​ផ្លូវ​ខាង​មុខ​ត្រូវ​ជម្នះ​រឿង​ច្រើន​ណាស់​មែនទេ? ជឿ​ទៅ វា​គ្រាន់​ជា​ចំណុច​សាកល្បង​តែ​ប៉ុណ្ណោះ​ឯង កុំ​បោះបង់ ចូរ​ជម្នះ​វា​បន្ត​ទៀត មិន​យូរ​ទេ​នឹង​សម្រេច​បាន​ហើយ។

ការផ្សាយពាណិជ្ជកម្ម

រូបភាព​ផ្កាយ​ទី ២

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​មាន​តម្រូវ​ការ​សំខាន់ៗ​ច្រើន​នៅ​ឆ្នាំ ២០២២ តែ​អ្នក​ក៏​ត្រូវ​ដឹង បើ​ចង់​បាន​វា គឺ​ត្រូវ​ឆ្លង​កាត់​ការ​លំបាក ត្រូវ​ហ៊ាន​ឲ្យ​ខ្លួន​ឯង​ដើរ​ចេញ​ពី​ភាព​សុខ​ស្រួល​មួយ​រយៈ ហើយ​ត្រូវ​ទៅ​ហាល​ក្តៅ ហាល​ថ្ងៃ ប្រើ​ខួរក្បាល​ច្រើន​សឹង​តែ​មិន​បាន​សម្រាក។

ការផ្សាយពាណិជ្ជកម្ម

បើ​អ្នក​ស្ថិត​ក្នុង​ជំពូក​មនុស្ស​ដូច​រៀបរាប់​ខាង​លើ នោះ​ព្រឹត្តិការណ៍​សំណាង​ដ៏​ធំ​ប្រចាំ​ឆ្នាំ ២០២២ នឹង​អាច​ក្លាយ​ជា​ការ​ពិត​បាន​ហើយ។ អ្នក​ដែល​ជ្រើសរើស​ផ្កាយ​ទី ២ នេះ ភាគ​ច្រើន គឺ​កំពុង​គិត​ចង់​បង្កើត​ជីវិត​គូ ចង់​បង្កើត​ជីវិត​អាពាហ៍ពិពាហ៍​ដ៏​ពេញលេញ​មួយ តែ​ត្រូវ​ការ​ធាតុ​ផ្សំ​ជា​ច្រើន រី​ឯ​មួយ​ផ្នែក​ផ្សេង​ទៀត កំពុង​ចង់​បាន​យានជំនិះ​មួយ ដែល​អាច​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ។ បើ​អ្នក​មិន​ក្រោក​ឈរ ចាប់ផ្តើម​ពេល​នេះ តើ​ចាំ​ពេល​ណា​ទៀត?

រូបភាព​ផ្កាយ​ទី ៣

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បិទ​ភ្នែក​មួយ​ភ្លែត ហើយ​គិត​នូវ​ពាក្យ​មួយ​ឃ្លា​នេះ៖ “តើ​អ្នក​បាន​បំពេញ​បំណង​ប្រាថ្នា​របស់​អ្នក​អ្វី​ខ្លះ​ហើយ តើ​អ្នក​នៅ​សល់​ប្រាថ្នា​អ្វី​ទៀត​ដែល​ចង់​សម្រេច​ឲ្យ​បាន”។

អ្នក​ប្រហែល​ជា​នឹក​ឃើញ​ប៉ុន្មាន​ចំណុច បើ​អ្នក​ស្ថិត​នៅ​ល្បាក់​អាយុ ២០ ក្រាស់​ផង ប្រហែល​ជា​កំពុង​គិត​ដល់​ចង់​មាន​របស់​ជា​ខ្លួន​ឯង មិន​ថា​ផ្ទះ មិន​ថា​ឡាន ហើយ​ខ្លះ​ទៀត ចង់​ឲ្យ​ជីវិត​ម្តាយឪពុក​របស់​អ្នក អាច​រស់នៅ​ក្នុង​ភាព​សុខស្រួល និង​មិន​លំបាក​ដូច​ពេលវេលា​នេះ។

ការផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ ២០២២ អ្នក​នឹង​សម្រេច​វា​បាន​យ៉ាង​ហោច​ណាស់ លើ ៥០ ភាគរយ នៃ​បំណង​ប្រាថ្នា​ទាំង​អស់ ដែល​បាន​គិត​អំបាញ់មិញ។ សម្រាប់​អ្នក​ធ្វើ​ការ​ឆ្ងាយ​ពី​ផ្ទះ អាច​នឹង​មាន​លទ្ធភាព​ផ្លាស់ប្តូរ​មក​កន្លែង​ដែល​នៅ​ក្បែរ​ផ្ទះ និង​អាច​បាន​នៅ​កៀក​គ្រួសារ​ក៏​ថា​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម