Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Tr
ប្លែកៗ

ជ្រើសរើសទៀនវស្សាមួយដែល​អ្នក​ពេញ​ចិត្ត ដើម្បី​ទទួល​យក​សារ​លើក​ទឹក​ចិត្ត​សម្រាប់​ជីវិត

គ្មាននរណាដែលជោគជ័យសមប្រកបគ្រប់ពេលនោះទេ ហើយក៏មិនអាចរីករាយរហូតនោះដែរ សឹងតែពេលខ្លះជីវិតក៏ធ្លាក់ដល់បាត គ្មានសូម្បីកម្លាំងចិត្តដើម្បីក្រោកឈរមកវិញ តែទោះជាយ៉ាងណាក៏យើងត្រូវតែខំ ទោះត្រូវដើរទៅមុខទាំងទឹកភ្នែក លាយឡំនឹងអង្រែកជាប់ស្មាដ៏ធ្ងន់។ យ៉ាងណាតាមរយៈការជ្រើសរើសនៅរូបភាពទៀនវស្សា ១ ក្នុងចំណោមទៀនទាំង ៣ យើងអាចបង្ហាញទៅអ្នកនូវសារណែនាំ ដូចជាការបំភ្លឺទៅកាន់ជំហានថ្មីមួយ ដែលអ្នកគួរតែទទួលបាន៖ ទៀនវស្សាទី ១ យើងមើលឃើញថាអ្នកបានលះបង់សម្រាប់អ្នកដទៃ និងមនុស្សជាទីស្រលាញ់ខ្លាំងពេក រហូតធ្វើឲ្យពេលខ្លះបាត់បង់ភាពជាខ្លួនឯង និងខ្លួនឯងឈឺចាប់ ហើយគេកំពុងសើចសប្បាយរីករាយ។ វាមិនខុសពីចំណុចខាងលើដែលអ្នកមិនចេះស្រលាញ់ខ្លួនឯងនោះឡើយ ការលះបង់គឺជាធម្មជាតិនៃស្នេហាដែលត្រូវតែមាន តែសូមឲ្យវាស្ថិតនៅចំណុចនៃតុល្យភាពដ៏សមប្រកប ពោលកុំទោរទន់ទៅគេទាំងស្រុង រហូតភ្លេចមើលថែខ្លួនឯង ទៀនវស្សាទី ២ អ្នកហាក់មិនរឹងមាំទាល់តែសោះមួយរយៈនេះ អ្នកបានឲ្យអ្នកដទៃមកញាំញី និងធ្វើបាបជីវិតអ្នកខ្លាំងពេកហើយ។ ដល់ពេលដែលត្រូវក្រោកឡើង…

Gfgf
ប្លែកៗ

ម្ចាស់​ឆ្នាំ ៣ និយាយ​តិច​ធ្វើ​ច្រើន ហត់​ក៏​មិន​សូវ​ត្អូញ ​ប្រឹង​តាំង​ពី​ចំណុច ០ ដល់ ១០០

បើ​ទោះ​បី​មិន​សូវ​ចេះ​និយាយ​ស្តី​ច្រើន មើល​ទៅ​ស្ងាត់ៗ តែ​ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម គឺ​ខិតខំ​ធ្វើ​ការ ដាក់​ចិត្ត​ដាក់​បេះដូង​លើ​កិច្ច​ការងារ ឬ​របរ​រកស៊ី​ណា​មួយ​ខ្លាំង​ណាស់ ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​ក៏​ឆាប់​ជោគជ័យ​ជាង​ឆ្នាំ​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ៖ អ្នក​កើត​ឆ្នាំ​ខាល – ខ្លា ជា​មនុស្ស​មាន​អត្តចរិត​ស្ងប់ស្ងាត់ ​មិន​សូវ​ចូលចិត្ត​លូក​មាត់​លូក​ក នៅ​កន្លែង​ជួបជុំ​មនុស្ស​ច្រើន ដូច្នេះ​អ្នក​កម្រ​ឃើញ​មនុស្ស​នេះ មាន​អំនួត​ខ្លាំង​ណាស់ ពោល​បើ​គេ​សរសើរ មាន​តែ​ដាក់​ខ្លួន​ថែម។ ទោះ​លំបាក​ប៉ុណ្ណា ក៏​ម្ចាស់​ឆ្នាំ​ខាល មិន​សូវ​ចេះ​ត្អូញ​ដែរ តែ​ស៊ូ​អង្គុយ​ស្មុគ​ម្នាក់​ឯង​បើ​ហត់​ខ្លាំង។ ការ​ព្យាយាម​អស់​ពី​សមត្ថភាព ធ្វើ​អ្វី​អស់​ពី​បេះដូង អស់​ពី​ចិត្ត​ពី​កាយ កត្តា​ទាំង​អស់​នេះ​ហើយ មនុស្ស​នេះ​ងាយ​ជោគជ័យ គង់​ថ្ងៃ​ណា​មួយ​ត្រូវ​បាន​អ្នក​មាន​ឋានៈ​ខ្ពស់​ជាង​ខ្លួន​មើល​ឃើញ ហើយ​ស្រលាញ់​រាប់​អាន និង​ផ្តល់​ប្រយោជន៍​ឲ្យ​ជា​ច្រើន។ អ្នក​កើត​ឆ្នាំ​ឆ្លូវ…

New
ទស្សនៈ

ច្បាប់អប់រំទាំង ៧ ឪពុកម្ដាយគ្រប់រូប ត្រូវតែបង្រៀនដល់កូនៗរបស់អ្នក

ប្រទេសមានច្បាប់ប្រទេស នៅក្នុងគ្រួសារ ក៏ត្រូវមានវិន័យរបស់គ្រួសារដែរ។ យើងគួរតែទម្លាប់ឱ្យកូនចៅរៀនច្បាប់គ្រួសារទាំង ៧ នេះ កូននឹងក្លាយជាបុគ្គលល្អ។ ក្នុងនាមយើងជាឪពុកម្តាយ គួរតែជួយកូនៗឱ្យមានទម្លាប់ល្អក្នុងការរស់នៅ។ ១. បើមិនមានការអនុញាតិ របស់របរអ្នកដទៃមិនត្រូវយកផ្តេសផ្តាសទេ។ នេះគឺហៅថា《មានការអប់រំល្អ》។ ការអប់រំល្អបំផុត មិនមែនផ្តោតទៅលើពិន្ទុខ្ពស់ទេ ប៉ុន្តែគឺជាការអប់រំមនុស្សឱ្យមានសីលធម៌ល្អ។ ២. ដាច់ខាតមិនត្រូវប្រើពាក្យអសុរោះ ឈ្លើយ ជេរប្រមាថគេ និងទង្វើមិនសមរម្យទាំងឡាយ។ នេះគឺហៅថា《សុជីវធម៌》។ ជាឪពុកម្តាយ គឺមានតួនាទីប្រដៅអប់រំទូន្មានកូនឱ្យចេះគោរពច្បាប់ទម្លាប់ទូទៅ ធ្វើជាបុគ្គលល្អ ហើយស្របពេលជាមួយគ្នានេះដែរ ក៏គួរតែធ្វើជាគម្រូល្អដល់កូនចៅដែរ ទើបអាចចិញ្ចឹមកូនដែលមានសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អបរិបូណ៍។ ៣. ពេលជួបមនុស្សចាស់ទុំ លោកគ្រូអ្នកគ្រូ…

Knongsrok 55
ទស្សនៈ

ពេលយើងបាត់បង់អ្វីមួយ យើងនឹងឈឺចាប់ខ្លាំង ប៉ុន្តែការឈឺចាប់នេះ នឹងបង្រៀនយើងឱ្យស្គាល់ពីតម្លៃនៃអ្វីដែលយើងកំពុងតែមាននៅក្នុងដៃពេលនេះ

#វិញ្ញាសាជីវិត ១. “ជីវិតតែងតែលេចចេញនូវមេរៀនជាច្រើនដើម្បីឱ្យយើងបានរៀនសូត្រជារៀងរាល់ថ្ងៃ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តរៀនសូត្រពីមេរៀនដែលជីវិតបានផ្ដល់ឱ្យនោះទេ”។ ២. “ពេលយើងបាត់បង់អ្វីមួយ យើងនឹងឈឺចាប់ខ្លាំង ប៉ុន្តែការឈឺចាប់នេះ នឹងបង្រៀនយើងឱ្យស្គាល់ពីតម្លៃនៃអ្វីដែលយើងកំពុងតែមាននៅក្នុងដៃពេលនេះ”។ ៣. “ពេលយើងចេះផ្ដល់តម្លៃឱ្យខ្លួនឯងគ្រប់គ្រាន់ យើងនឹងចេះពីរបៀបក្នុងការផ្ដល់តម្លៃឱ្យទៅអ្នកដទៃ។ នៅពេលដែលយើងចេះស្រលាញ់ខ្លួនឯង យើងនឹងចេះស្រលាញ់ចំពោះអ្នកដទៃដូចគ្នា”។ ៤. “យើងដឹងថ្ងៃកើត តែមិនដឹងថ្ងៃណាត្រូវស្លាប់ ចាំថាយើងជួបគ្នាលើកចុងក្រោយពេលណា ប៉ុន្តែមិនដឹងថាពេលណាជាពេលដែលយើងត្រូវបែកគ្នារហូត ដឹងថាយើងមានអាយុប៉ុន្មាន ប៉ុន្តែមិនដឹងថាជីវិតនេះអាចរស់នៅបានប៉ុន្មានទៀត”។ ៥. “នៅពេលណាដែលមាត់របស់យើងមិិនអាចហានិយាយនូវពាក្យពេចន៍ក្នុងចិត្ត និងពោលប្រាប់ពីអារម្មណ៍ឈឺចាប់ដែលមាននៅក្នុងទ្រូងរបស់យើង នោះភ្នែករបស់យើងនឹងនិយាយជំនួសដោយស្វ័យប្រវត្តិ”។ ៦. “ជីវិតដែលរឹងមាំមិនមែនជាជីិវិតដែលអាចគេចផុតពីបញ្ហា នោះទេ ប៉ុន្តែជាជីវិតដែលនៅតែអាចដើរបន្តទៅមុខបាន ទោះជាកន្លងមកធ្លាប់ឆ្លងកាត់ការឈឺចាប់ច្រើនប៉ុនណាក៏ដោយ”។ ៧. “បើយើងភ័យខ្លាចចំពោះការពិត…

Knongsrok 21
សេដ្ឋកិច្ច

ប្រវត្តិលោក ញ៉ុក ថែម ជាអ្នកនិពន្ធរឿងកុលាប​ប៉ៃលិន!! ដែលយើងពុំសូវបានដឹងគឺមាននៅខាងក្នុងអត្ថបទនេះ!

លោក ញ៉ុក ថែម កើតនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោក ឈ្មោះ ញុំ រីឯមាតា ឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង តាមប្រភពមិនច្បាស់លាស់ លោក ញ៉ុក ថែម បានស្លាប់នៅឆ្នាំ ១៩៧៤។  ប្រវត្តិការសិក្សា អាយុប្រមាណ​១០​ឆ្នាំ សិក្សា​អក្សរសាស្ត្រ​ភាសាជាតិ និង…

31
សម្រង់

មិនមែនកាន់ជើងប្រុសៗទេ តែចង់និយាយ កុំឱ្យមនុស្សស្រីខ្លះធ្វើបែបហ្នឹង

មិនយល់ថាហេតុអ្វី ចាំបាច់ឱ្យដៃឱ្យជើងគេអីម៉េះ អត់ចេះខ្មាសគេទេមែន? មនុស្សស្រីខ្លះ មានសង្សារ មានប្ដី មានគូរួចហើយ ទៅតែនិយាយស្ដីលែបខាយ ញ៉ែញងដាក់គេទៀត សួរថា សមអត់ ទោះមិនទាន់មានក៏វាមិនសមដែរ យើងចេះថា ប្រុសស្អី សម្ដីញ៉ែញ៉ងលែបខាយ ព្រាននារី អាក្រក់ ចុះត្រង់ស្រីលែបខាយគេវិញ អាហ្នឹងវាម៉េច? ហៅថាស្រីអីវិញ? ហើយមនុស្សស្រីខ្លះ ទាក់ទងគ្មានដឹង ប្ដីគេប្ដីង សង្សារគេសង្សារឯងទេ ប៉ាតណាប៉ាតណី ហេតុអីក៏ចូលចិត្តសន្សំកម្មពារឱ្យគ្នាម៉េះ ម៉េចមិនចេះធ្វើខ្លួនឱ្យថ្លៃថ្នូរខ្លះផង អារបស់គេហ្នឹង ឆ្ងាញ់ណាស់មែន? ហើយតាំងគេមកជេរបញ្ចោ វាយតប់ ចាក់ទឹកអាស៊ីត…

Knongsrok
សេដ្ឋកិច្ច

ភាពខុសគ្នា ២០យ៉ាង រវាង ស្នេហាពិត និង ស្នេហាក្លែងក្លាយ ដែលអ្នកត្រូវតែដឹង!!!

ដើម្បីរកគូស្នេហ៍ពិត ដែលអាចផ្តល់ឱ្យអ្នក នូវការស្រឡាញ់ដ៏ពិតប្រាកដ អ្នកត្រូវតែដឹងអំពីសេចក្ដីស្រឡាញ់ដែលអាចជឿជាក់ជាមុនសិន។ ដើម្បីទាក់ទាញ និង រក្សា គាត់ឬនាង អ្នកត្រូវតែផ្តល់នូវសេចក្តីស្រឡាញ់ដ៏រឹងមាំមួយ ជាការតបស្នង។ ការដឹងអំពីរបៀប ដែលអាចសម្គាល់ភាពខុសគ្នារវាង ស្នេហាបរិសុទ្ធ និង ស្នេហាក្លែងក្លាយ នឹងផ្តល់ឱ្យអ្នកនូវប្រាជ្ញា អំពីរបៀបបង្កើតទំនាក់ទំនងស្នេហាដ៏យូរអង្វែង និង ជៀសវាងស្នេហាដែលធ្វេីឱ្យធុញទ្រាន់។ ការយល់ដឹងនេះក៏អាចជួយ អ្នកឱ្យរួចផុតពីការឈឺចាប់ ដែលគ្មានប្រយោជន៍ ដោយសារតែស្រឡាញ់មនុស្សខុស។ លើសពីនេះទៅទៀត វាក៏ជួយការពារអ្នក ក្នុងការធ្វេីឱ្យនរណាម្នាក់ឈឺចាប់ និង ការមានកំហុស ដែលមិនបានផ្តល់នូវសេចក្តីស្រលាញ់ដល់គេប្រាកដប្រជា។ ដូច្នេះ ដេីម្បីកុំឱ្យមានការលំបាកនៅថ្ងៃក្រោយ ខាងក្រោមនេះជាភាពខុសគ្នា…

Knongsrok
សេដ្ឋកិច្ច

សុបិន​ឃើញ​ស្តេច​នាគមានន័យដូចម្តេច? តោះទៅអានជាមួយគ្នា!

១) សុបិន​ឃើញ​ឈាម -​សុបិន​ឃើញ​ថា​សម្លាប់​គ្នា រហូត​ហូរ​ឈាម ឬ​ឈាម​សត្វ​ដែល​ត្រូវ​គេ​សម្លាប់​ដក់​ពេញ​ផ្លូវថ្នល់​។ *​ទំនាយ​បញ្ជាក់​ថា នឹង​បាន​ទទួល​ជោគ​លាភ​ឬ​មានសំណាង​ក្នុង​ផ្នែក​ការ​ផ្សងព្រេង​អ្វីមួយ​។ -​សុបិន​ឃើញ​មាន​ឈាម​ហូរ​ឬ​ឈាម​ហូរ​ចេញ​តាម​រាង​កាយ​ខ្លួនឯង​។ *​ទំនាយ​បញ្ជាក់​ថា នឹង​អស់​គ្រោះ​ឬ​បាន​ទទួល​ដំណឹង​ល្អ​ពី​ចម្ងាយ​។ -​សុបិន​ឃើញ​ថា​បាន​បរិភោគ​ឈាម​សត្វ​។ *​ទំនាយ​បញ្ជាក់​ថា នឹង​បាន​ទទួល​ជោគ​លាភ​ពី​ការ​ផ្សងសំណាង​ឬ​លេងល្បែង​។ ២) សុបិន​ឃើញ​ខ្មោច ប្រេត ឬ​បិសាច​មក​លង​ក្នុង​សុបិន​ *​ទំនាយ​បញ្ជាក់​ថា​នឹង​អស់​គ្រោះ ហើយ​មានជោគ​សំណាង​ពី​ការ​ផ្សងសំណាង​ឬ​មាន​លាភ​សំណាង​អ្វីមួយ​ឈាន​ចូល​មក​។ ៣) សុបិន​ឃើញ​មនុស្ស​ស្លាប់ * ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ជោគ​លាភ​ពី​ការ​ផ្សងសំណាង​ឬ​ជោគ​លាភ​ពី​ការ​ជួញដូរ​ឬ​តួនាទី​ការងារ​អ្វីមួយ​។​បើសិន​ក្នុង​សុបិន​ឃើញ​ថា​មនុស្ស​ស្លាប់​មានទឹក​លឿង​ៗ​និង​ដង្កូវ​ចោះ​ផង​សុបិន​នោះ​នឹង​មានជោគ​សំណាង​ខ្ពស់​ទ្វេ​ដង​ឡើង​ថែម​ទៀត​។ ៤)​សុបិន​ថា​មាន​ផ្ទៃពោះ *​ទំនាយ​បញ្ជាក់​ថា អ្នក​អាច​នឹង​កំពុង​រង់ចាំ​ការ​សម្រេចចិត្ត​ពី​នរណា​ម្នាក់ ហើយ​ការ​សម្រេចចិត្ត​នោះ​តែង​ផ្តល់​ផល​ល្អ​ដល់​អ្នកផង​។ ៥) សុបិន​ថា​ព​ក្មេង *​ទំនាយ​បញ្ជាក់​ថា​អ្នក​ដែល​នៅ​លីវ​នឹង​បាន​គូ ចំណែក​អ្នក​ដែល​មាន​គូ​នឹង​បាន​បុត្រ​។ ៦)​​…

Knongsrok
សម្រង់

ខ្ញុំមិនចង់បានទេវតាអាណាព្យាបាលទេប៉ុន្តែជាអ្នកដែលចង់ស្វែងរកការផ្សងព្រេងជាមួយខ្ញុំ

1. “ប្រសិនបើសេចក្ដីស្រឡាញ់អាចត្រូវបានពន្យល់, នឹងមិនមានមនុស្សជាច្រើននៅលើពិភពលោកឈឺចាប់ដោយសារតែវា” ។ 2 ។ “នៅពេលដែលមនុស្សម្នាក់ធ្លាប់រស់នៅដោយភាពឯកោវាពិតជាសោកស្តាយជាងភាពទុក្ខព្រួយ។ ” 3. “យើងមានបំណងចង់ជួបហើយគ្មានអ្នកណាអាចជំនួសយើងបានទេ” ។ 4. “យើងទាំងពីរចូលចិត្តញ៉ាំអ្វីដែលត្រជាក់នៅក្នុងរដូវរងាទឹកភ្លៀងនិងរដូវដែលយើងមានគ្នាទៅវិញទៅមក” ។ 5. “លុះត្រាតែខ្ញុំបានជួបអ្នកខ្ញុំយល់ថាដរាបណាមនុស្សដែលនៅឯកកោពីរនាក់បានរួមដំណើរជាមួយគ្នាពួកគេអាចសប្បាយចិត្តផងដែរ” ។ 6. “ខ្ញុំមិនចូលចិត្តពាក្យថា” ជារៀងរហូត “ពីព្រោះ” មិនមានជារៀងរហូត “ទេប្រសិនបើគ្មាននរណាម្នាក់នៅក្នុងចំណោមយើងទេ។ ប៉ុន្ដែ ‘ជីវិតនៅពេលក្រោយ’ មានសំឡេងខុសគ្នាវាមើលទៅដូចជាការសន្យាមួយ “។ 7. “K គឺដូចជាម្តាយនៅពេលបាយដូចជាឪពុកនៅក្នុងសង្គមដូចជាបងប្រុសពេលខ្ញុំសោកសៅជួនកាលចូលចិត្តគូស្នេហ៏ទោះបីគាត់ដើរតួជាមនុស្សល្ងីល្ងើនៅគ្រាដ៏លំបាកក៏ដោយ” ។ 8.…

Knongsrok 30
សម្រង់

ចិត្តវិទ្យាមានកំណើតនៅប្រទេសអាឡឺម៉ង់ អំឡុងចុងសតវត្សទី ១៨!!!

កំណើតចិត្តវិទ្យា៖ ចិត្តវិទ្យាមានកំណើតនៅប្រទេសអាឡឺម៉ង់ អំឡុងចុងសតវត្សទី ១៨ ព្រោះនាពេលនោះប្រទេសអាឡឺម៉ង់ជាប្រទេសមានសេដ្ឋកិច្ចរីកចំរើនខ្លាំងជាងគេ ក្នុងបណ្ដាប្រទេសទាំងអស់នៅទ្វីបអឺរ៉ុប ក៏ដូចជាទូទាំងពិភពលោក។ ហេតុដូចនេះហើយប្រទេសអាឡឺម៉ង់បានចំនាយថវិការជាច្រើនក្នុងការពិសោធន៍ ស្រាវជ្រាវ និង ស្វែងរកនូវរបកគំហើញថ្មីៗ ដើម្បីអោយប្រទេសអាឡឺម៉ង់ស្ថិតក្នុងជំហឈានមុខគេគ្រប់វិស័យ ក៏ដូចជាប្រយោជន៍ដើម្បីអោយប្រជាជនគេរស់នៅ ក្នុងជីវិតដ៏ល្អតាមតែអាចធ្វើទៅបាន។ ទាំងអស់នេះគឺមានសារៈសំខាន់ណាស់ក្នុងការឈានទៅដល់ការសិក្សាស្រាវជ្រាវអំពីចិត្តមនុស្សតាមបែបវិទ្យាសាស្ត្រយ៉ាងលម្អិត និង ពិតប្រាកដ ដំបូងគេ ដែលត្រូវបានអោយឈ្មោះថា ចិត្តវិទ្យា។ នាអំឡុងពេលនោះដែរ មានអ្នកប្រាជ្ញមួយចំនួនដែលមិនមែនជាចិត្តវិទូទេ ប៉ុន្តែចូលរួមចំណែក ក្នុង ការងារ ឫ ការពិសោធន៍ ក៏ដូចជារបកគំហើញផ្សេងៗ ដែលទាក់ទងទៅនឹងចិត្តវិទ្យា ដូចជា លោក ហេមហូល…

Knongsrok 28
សេដ្ឋកិច្ច

ចិត្តវិទ្យា (ចិត្តវិជ្ជា ក្នុងវចនានុក្រមខ្មែរ) គឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីចិត្ត អារម្មណ៍ សតិ របស់មនុស្សដែលមានទំនាក់ទំនងទៅនឹងការលូតលាស់ ការផ្លាស់ប្ដូរនៃ ចរិយា អត្តចរិត ឥរិយាបថ បុគ្គលិកលក្ខណៈ ព្រមទាំងសិក្សាជម្ងឺខាងផ្លូវចិត្តផ្សេងៗ។

គោលបំណងនៃចិត្តវិទ្យាគឺដើម្បីស្វែងយល់អោយច្បាស់លាស់នូវចិត្ត និង ឥរិយាបថរបស់មនុស្ស ក៏ដូចជាទំនាក់ទំនងរវាងមនុស្សទាំងនោះក្នុងក្រុម​ដោយការពិសោធ និង វិធីផ្សេងៗតាមបែបវិទ្យាសាស្ត្រ។ អ្នកដែលសិក្សាចិត្តវិទ្យា ត្រូវបានអោយឈ្មោះថា អ្នកចិត្តវិទ្យា ឫ ចិត្តវិទូ​។ ចិត្តវិទូសិក្សាស្វែងយល់នូវគំនិតដូចជា សញ្ញាណក្ខន្ធ(Perception) ញាណ(Cognition) សតិការ(Attention) អារម្មណ៍(Emotion) មុខងារនៃខួរក្បាល(Brain Functioning) បុគ្គលិកលក្ខណៈ(Personality) ឥរិយាបថ(Behavior) និង ទំនាក់ទំនងក្នុងចិត្តមនុស្សផ្សេងទៀត។ សាខានៃចិត្តវិទ្យា ដោយសារចិត្តវិទ្យាគ្របដណ្តប់លើមុខវិជ្ជាជាច្រើន មានការបែងចែកចិត្តវិទ្យាជាផ្នែកផ្សេងៗដូចជា៖ – ចិត្តវិទ្យាជីវសាស្ដ្រ (Biological Psychology) – ចិត្តវិទ្យាផ្នែកព្យាបាលជំងឺ (Clinical…

Knongsrok
សេដ្ឋកិច្ច

ពេលអានអត្ថបទនេះចប់អ្នកនឹងយល់ពីខ្លួនឯងច្បាស់!!! ហេតុអ្វី​ការ​ស្រលាញ់​និងការឲ្យ​តម្លៃ​ខ្លួន​ឯង​ជា​រឿង​ចាំ​បាច់​​សម្រាប់​មនុស្សយើង​គ្រប់ៗ​គ្នា?

តាមពិតទៅព្រោះ​នៅ​ទី​បំផុត មានតែ​ខ្លួន​យើង​នេះ​ហើយ ដែល​អាច​យល់​ច្បាស់ថា ចេះ​លើក​ទឹក​ចិត្ត​ អត់​ឱន​ និង​មិន​បោះបង់​ខ្លួន​​ឯង​ចោលនោះទេ ការឲ្យតម្លៃខ្លួនឯងធ្វើឲ្យមានទំនួលខុសត្រូវ​។ នៅ​ពេលដែលយើងកើត​មាន​អារម្មណ៍​មិន​ល្អ ចូលកុំ​ឃុំ​ខ្លួន​ឯង​នៅតែ​មួយ​កន្លែងអោយសោះ៖ ត្រូវ​ចេញ​​ទៅ​ក្រៅ​ដើម្បីស្រូប​យក​​ខ្យល់​អាកាស​បរិសុទ្ធនិងគយគន់​ទេសភាព​ធម្មជាតិ នោះយើង​បាន​ដឹង​ថា​តាម​ការ​ពិត​ ពិភពលោក​ពិត​ជា​ស្រស់​ស្អាត​ និង​មាន​រឿង​រ៉ាវ​ជា​ច្រើន​​ដែល​យើងពុំ​ទាន់​បាន​ដឹងនៅឡើយ​។ ត្រូវដឹងថាមាន​ឱកាស​​ល្អ​ៗ​ច្រើន​ណាស់​កំពុង​តែ​រង់​ចាំ​យើង គ្រាន់​តែ​ពេល​ខ្លះ​យើងមិន​ទាន់​ដើរ​ដល់​ចំណុចទាំងនោះ​ប៉ុណ្ណោះ​។ ត្រូវដឹងថាជីវិត​ខ្លី​ណាស់ កុំ​រវល់​តែ​កើត​ទុក្ខ​ឥតល្ហែល ត្រូវ​​រៀន​រស់​ដោយសេចក្តី​​សប្បាយ​រីករាយ។ កុំ​ខ្វល់​ពី​មនុស្ស​ដែល​ចូល​ចិត្ត​ទើស ឬ​មិន​ស្រលាញ់យើង សំខាន់​យើង​​ស្រលាញ់​ខ្លួន​ឯង​គ្មាន​ថ្ងៃ​ផ្លាស់​ប្តូរ។ កុំ​ព្យាយាម​ពន្យល់​ឬ​ទាម​ទារ​ឲ្យ​មនុស្ស​គ្រប់​គ្នា​យល់​ពីយើងអី តែ​គួរ​យល់​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់​វិញ​ជាការប្រសើរ​ជាង​។ បើ​មាន​នរណា​ធ្លាប់​ធ្វើ​ឲ្យ​ឈឺចាប់ ព្យាយាម​ព្យាបាល​របួស​ឲ្យ​ទាន់​ពេល​វេលា​ កុំ​ទុក​វាយូរ​ពេកនាំឲ្យរាំរ៉ៃ។ ទោះ​គ្មាន​នរណាម្នាក់​​គាំ​ទ្រ​លើក​ទឹក​ចិត្ត​ ក៏​គួរ​តែ​បន្ត​ភាព​​រឹង​មាំ និង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​គ្រប់​កាលៈទេសៈ។ ត្រូវ​ជឿជាក់​លើ​ខ្លួន​ឯងជានិច្ច ទោះ​មាន​គេ​ខំ​ប្រឹង​​រារាំង​បំបាក់​ទឹក​ចិត្ត​ក៏​ដោយត្រូវជឿថាខ្លួនយើងធ្វើបាន​។ បើ​ជួប​ស្នេហា​ធ្វើ​ឲ្យ​អ្នក​គ្រាំគ្រានោះ…

KNONGSROK 8
ប្លែកៗ

ហេតុអ្វីបានជាអ្នកមានអារម្មណ៍ថាក្តៅរងារ​ ព្រឺរោម?​ តើធ្វើយ៉ាងណាដើម្បីបញ្ឈប់បញ្ហាទាំងនោះ?

រូបរាងកាយមនុស្សតែងតែរងសម្ពាធពីអាកាសធាតុមិនថាក្តៅរឺត្រជាក់ឡើយ។​ ហើយយើងអាចបន្ធូរបន្តយភាពក្តៅត្រជាក់នេះទៅតាមចំនង់ចំនូលចិត្តដែលអ្នកត្រូវការ​ ប៉ុន្តែវាពិតជារឿងចំឡែកដែលអ្នកមានអារម្មណ៍ថារងារគ្រប់ពេលវេលា។ ទាំងនេះគឺបណ្តាលពីបញ្ហាសុខភាពរបស់អ្នក​ ដែលអ្នកមិនបានកត់ចំណាំឡើយ។ សូមកុំអូសរំលងជាពិសេសអ្នកដែកមានបញ្ហារនេះ​​ ។​ យោងតាមគេហទំព័រ Bright Side បានពាំនាំនូវវិធីសាស្រ្តងាយៗដេីម្បីបញ្ជៀសអាការៈរងារមិនឈប់ឈររបស់លោកអ្នក។ ១. ក្រពេញទីរ៉ូអុីតរបស់អ្នកធ្វើការមិនបានល្អ លោកអ្នកដែលមានអាការៈដូចរូបខាងលើគឺជាសញ្ញាបង្ហាញថាក្រពេញទីរ៉ូអុីតមិនបានធ្វើការដិតដល់ជាមួយអរ័​ម៉ូនដែលបណ្តាលអោយមានការត្រជាក់ដោយមិនអាចបញ្ជារបាន។ អ័រម៉ូនក្រពេញទីរ៉ូអុីតអាចជួយទប់ទល់និងបត់បែនតាមអាកាសធាតុបាន​​ ប៉ុន្តែនៅពេលដែលវាចុះខ្សោយហើយវានឹងបង្ករអោយរាងកាយអ្នករងាមិនឈប់ឈ ហោះយវាប៉ះពាល់ដល់ចលនាចង្វាក់បេះដូង។ ដំណោះស្រាយ​ : អ្នកទៅជួបពិនិត្យជាមួយវេជ្ជបណ្ឌិតដើម្បីធ្វើតេស្តថាតើអ្នកមានអរ័ម៉ូនទីរ៉ូអុីតគ្រប់គ្រាន់ហើយនៅ។ ២. អាចបណ្តាលមកពីការបរិភោគទឹកមិនបានគ្រប់គ្រាន់ ទឺកជួយអោយកប្រពន្ធ័រំលាយអាហារធ្វើការលឿន ងាយបំលែងអាហារនិងបង្កើតថាមពលដល់រាងកាយ។ ប្រសិនបើអ្នកខ្សោះជាតិទឹកនោះនឹងធ្វើអោយរាងកាយអ្នកខ្វះថាមពល ហើយថាមពលនោះហើយជាតួអង្គកំដៅរាងកាយរបស់អ្នក។ ដំណោះស្រាយ : ចូរញ៉ាំទឹកស្អាតអោយបានគ្រប់គ្រាន់។​  ហើយគប្បីហូបអាហារបន្ថែមដូចជា ក្រូចឆ្មា ជីអង្កាម ម្រះព្រៅ ត្រសក់ជាដើម។ ៣.…

Knongsrok
សេដ្ឋកិច្ច

ជោគជ័យ គឺជាជំងឺស្រេកឃ្លាន ជាដំណើរស្វែងរក និងជាតណ្ហា ដែលធ្វើអោយមនុស្សម្នាក់ៗមិនអាចសម្រាកបានស្ងប់សុខ!

គ្រប់ៗគ្នាសុបិនចង់ឃើញខ្លួនឯងនៅចំណុចកំពូល ដែលមនុស្សក្នុងពិភពលោកតិចបំផុតបានទៅដល់។ ប៉ុន្តែដើម្បីទទួលបានជោគជ័យ វាទាមទារនូវការប្តេជ្ញាចិត្តមានមហិច្ឆិតា និងការខិតខំប្រឹងប្រែង។ នៅលើលោកនេះគ្មានអ្វី អាចសម្រេចបានដោយគ្មានរបស់ទាំងនោះនៅក្នុងខ្លួនប្រាណសរសៃឈាមនិងកោសិការបស់ពួកយើងឡើយ។ ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យយើងត្រូវការដំបូន្មានដែលអាចណែនាំនិងលើកទឹកចិត្ត ដើម្បីរក្សាជំហានដើរទៅមុខ និងមិនដែលបញ្ឈប់នោះទេ។ ហើយអ្វីដែលកាន់តែល្អប្រសើរនោះគឺដំបូន្មានពីមនុស្សដែលបានជោគជ័យ និងគាប់បំណងក្នុងជីវិតរបស់ពួកគេ។ ដើម្បីជាការផ្តល់ជាថ្នាំកំរិតខ្ពស់នៃការទូន្មានដល់អ្នកទាំងអស់គ្នា យើងខ្ញុំសូមលើកយកមេរៀនជីវិតមួយចំនួនរបស់លោក លី កាស៊ីង ដែលជាអ្នកមានជាងគេនៅហុងកុង និងជាមហាសេដ្ឋីលំដាប់ថ្នាក់កំពូលនៅទ្វីបអាស៊ី។ លោកមានទ្រព្យសម្បត្តិប្រមាណជា ៣០,៦០ ពាន់លានដុល្លារធ្លាប់មានប្រវត្តិមិនធម្មតា ពោលគឺកើតក្នុងត្រកូលអ្នកក្រខ្សត់ម្នាក់ដែលមានប្រវត្តិតស៊ូក្នុងជីវិតជូចត់ រហូតបានក្លាយជាមហាសេដ្ឋីទាំងមិនបានរៀនសូត្រចប់ថ្នាក់អនុវិទ្យាល័យផង។ បើយើងនិយាយឲ្យចំវាមិនសំខាន់ថាអ្នកទាំងអស់គ្នារឹងមាំ ឬមានសមត្ថភាពប៉ុណ្ណាឡើយបើយអ្នកមិនមានថ្លើមធំ អ្នកមិនអាចជោគជ័យធំនោះទេ៖ មានមនុស្សជាច្រើនដែលទទួលបានការអប់រំខ្ពស់និងមានសមត្ថភាពខ្លាំងខ្លា។ ក៏ប៉ុន្តែពួកគេ ភាគច្រើនបែរជាធ្វើការឲ្យមនុស្សមានមហិច្ឆិតាខ្ពស់ការអប់រំធម្មតា តែខិតខំធ្វើការច្រើនទៅវិញ។ គេតែងនិយាយថា ឲ្យតែមានសេចក្តីស្រម៉ៃខ្ពស់ រក្សាការប្តេជ្ញាចិត្តមិនប្តូរគោលដៅនិងខិតខំធ្វើការឲ្យអស់ពីលទ្ធភាព…

Jhhj
សង្គម

តាមក្បួនហុងស៊ុយ កុំដាក់រូបថតអាពាហ៍ពិពាហ៍នៅទីតាំង ៣ នេះ ព្រោះអាចនាំឲ្យគ្រួសារបែកបាក់

នៅពេលដែលអ្នកដាក់តាំងឬព្យួររូបថតអាពាហ៍ពិពាហ៍ក៏ត្រូវតែជ្រើសរើសទីតាំងឲ្យបានល្អផងដែរ ព្រោះតាមក្បួនហុងស៊ុយ មិនមែនឲ្យអ្នកចេះដាក់បាននោះទេ ពោលទីតាំងខ្លះអាចនាំផលមិនល្អនាំឲ្យគ្រួសារឈានដល់ការបែកបាក់។ ខាងក្រោមយើងបង្ហាញទីតាំង ៣ ដែលអ្នកត្រូវជៀសវាង៖ ៣) កុំព្យួររូបថតនៅលើក្បាលដំណេក តាមក្បួនហុងស៊ុយ ការព្យួររូបថតនៅទីតាំងខាងលើក្បាលគ្រែ គឺរមែងនាំឲ្យម្ចាស់ផ្ទះឬប្តីប្រពន្ធ មានអារម្មណ៍ភ័យខ្លាច គេងលក់មិនស្កប់ស្កល់ ហើយយូរទៅងាយនឹងធ្វើឲ្យចំណងស្នេហ៍អ្នកមានភាពល្អក់កករនឹងគ្នា ឈានទៅដល់ផ្លូវបែក។ បើតាមក្បួនវិទ្យាសាស្ត្រ ក៏វាមិនល្អដែរ ព្រោះដាក់នៅលើក្បាលគ្រែ វាអាចនឹងធ្លាក់មកចំខ្លួនឬក្បាលអ្នក នាំឲ្យបង្កជាគ្រោះថ្នាក់ ដូច្នេះហើយទីតាំងនេះគួរតែជៀសជាដាច់ខាត។ ២) ព្យួររូបថតរបស់អ្នកទល់មុខកញ្ចក់ កុំព្យួររូបថតដែលដាក់ទៅចូលចំណាំងក្នុងកញ្ចក់ ឬដាក់ពីទល់មុខកញ្ចក់ឲ្យសោះ។ តាមក្បួនក៏រមែងនាំសំណាងមិនល្អដល់ដៃគូទាំងសងខាង ព្រោះជាការកាត់ផ្តាច់រវាងធាតុ Yin និង Yang។ ទន្ទឹមគ្នានោះអាចធ្វើឲ្យមានអ្នកទីបីចូលមកបំបែកបំបាក់ចំណងស្នេហ៍អ្នកបានយ៉ាងងាយ។…

Ttt
ប្លែកៗ

តើអ្នកនឹងជួបរឿងអ្វី នៅរយៈពេល ៣ ថ្ងៃទៀត? បើកប្រអប់មួយ ដើម្បីដឹងចម្លើយ

នៅ​ក្នុង​រូបភាព​នេះ ​មាន​ប្រអប់​​ចំនួន​ ៣ ហើយ​ប្រសិន​ឲ្យ​ជ្រើសរើស​មួយ តើ​អ្នក​នឹង​ចាប់​អារម្មណ៍​ជ្រើស​យកប្រអប់មួយ​ណា? សូម​ធ្វើ​ការ​ជ្រើសរើស​ដោយ​ប្រើប្រាស់​បេះដូង ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​អ្នក​នឹង​ត្រូវ​ជួប​នៅ​ពេល ៣ ថ្ងៃខាងមុខ៖ ១) ប្រអប់សំណាង​ល្អ​និង​ប្រាក់កាក់ អ្នក​ដែល​ជ្រើសរើស​ប្រអប់​ទី ១ នឹង​ទទួល​បាន​សំណាង​ពិត​ប្រាកដ ដោយ​ទាំង​ជោគជ័យ​លើ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ពេល​ឆាប់ៗ​នេះ។ លុយ​នឹង​ហូរ​ចូល​មក​ក្នុង​ជីវិត​អ្នក​ប្រៀប​បាន​ដូច​ជា​ទឹក ហើយ​អាច​ផ្តល់​ឲ្យ​អ្នក​នៅ​អ្វី​ដែល​អ្នក​ចង់​ទទួល​បាន។ ប្រសិន​សាកល្បង​ផ្សង​សំណាង​អ្វី​មួយ អ្នក​នឹង​ទទួល​បាន​លាភ​ធំ ហើយ​ចូរ​រីករាយ​នៅ​ជីវិត​ដ៏​ប្រសើរ​មួយ​នោះ តែ​ត្រូវ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​ឲ្យ​បាន​ល្អ កុំ​ធ្វើ​អ្វី​ដែល​លើសលប់​ពេក​ឲ្យ​សោះ។ ២) ប្រអប់​នៃ​ស្នេហ៍​ពិត​ដែល​រង់ចាំ​អ្នក ជា​ប្រអប់ដែល​បង្ហាញ​ពី​ក្តី​ស្រលាញ់ ហើយ​ស្នេហា​ដែល​អ្នក​រំពឹង​នឹង​ចង់​បាន គឺ​នឹង​ឈាន​មក​ដល់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ដោយឡែក​សម្រាប់​អ្នក​ដែល​រក​ឃើញ​ស្នេហ៍​ពិត​របស់​ខ្លួន​ហើយ​នោះ ពួក​គេ​ក៏​នឹង​ទទួល​បាន​បន្ថែម​ទៀត​នូវ​សេចក្តីសុខ​ផ្លូវ​ចិត្ត និង​សុភមង្គល​ក្នុង​ទំនាក់ទំនង​មួយ​នោះ។ ៣) ប្រអប់​នៃ​ពេលវេលា​ដ៏​អស្ចារ្យ…

Erer
ប្លែកៗ

ជ្រើសរើសបន្តោងព្រះនាំសំណាងមួយ ដើម្បីទាយដឹង ថាជីវិតអ្នកនឹងជួបរឿងអ្វីនៅពេលខាងមុខ?

តាមរយៈការទស្សន៍ទាយបែបវិទ្យាសាស្រ្តមួយនេះ យើងសូមឲ្យអ្នកជ្រើសរើសនៅបន្តោងព្រះនាំសំណាងមួយ ក្នុងចំណោមបន្តោងទាំង ៣ ហើយយើងនឹងទស្សន៍ទាយដឹងថា ជីវិតអ្នកនៅពេលខាងមុខនេះអាចនឹងជួបរឿងអ្វី? បន្តោងព្រះសំណាងទី ១ បន្តោងព្រះនេះប្រាប់ថា អ្វីដែលអ្នករំពឹងទុកនិងកំពុងរង់ចាំគឺវាមិនទាន់ចូលមកដល់ទេ ដោយអ្នកត្រូវបន្តធ្វើជាមនុស្សអត់ធ្មត់បន្ថែមទៀត ហើយអ្នកត្រូវដឹងថាក្នុងជីវិតគឺវាបែបហ្នឹង មិនសុទ្ធតែគ្រប់យ៉ាងអាចមកដល់ដៃងាយៗឡើយ។ ចូរកុំឲ្យអតីតកាលមកលងបន្លាចអ្នកពេលនេះបានឲ្យសោះ ហើយត្រូវរស់នៅជាមួយបច្ចុប្បន្នកាល ដើម្បីស្រូបយកថាមពលវិជ្ជមាននិងភាពរីករាយដែលអាចកើតមានជារៀងរាល់ថ្ងៃ។ បន្តផ្តោតលើការខិតខំប្រឹងប្រែង នោះអ្វីដែលអ្នកចង់សម្រេចនឹងចូលមកដល់ គ្រាន់តែត្រូវការពេលបន្តិចទៀត។ បន្តោងព្រះសំណាងទី ២ បន្តោងព្រះនេះបង្ហាញថា អ្នកនឹងបានជួបមិត្តចាស់ ឬជួបមនុស្សដែលអ្នកខកខានជួបរាប់ឆ្នាំមកហើយនោះ គេនឹងរំលេចមកក្នុងជីវិតអ្នកសារជាថ្មី តែមិនមានន័យថាទំនាក់ទំនងស្អិតរមួតអ្វីនោះទេ។ គ្រាន់ថាគេនេះអាចជានាំសំណាងដល់អ្នក នឹងបង្ហាញគំនិតថ្មីៗមួយចំនួនដែលល្អសម្រាប់ជីវិតរបស់អ្នកនៅពេលនេះ។ គេនឹងត្រួសត្រាយនាំអ្នក ទៅរកភាពជោគជ័យក្នុងជីវិត ហើយគេនឹងជួយជំរុញលើកទឹកចិត្តអ្នក ឲ្យក្លាយជាមនុស្សដែលល្អប្រសើរជាងពេលបច្ចុប្បន្ន។…

Trrt
ប្លែកៗ

ម្ចាស់​ឆ្នាំ​ទាំង ៣ លែង​ហត់​លែង​នឿយ ជីវិត​ជួប​តែ​សំណាង​ពេញ​មួយ​សប្តាហ៍​ថ្មី ១១-១៧ ​កក្កដា

ទំព័រ​នៃ​ខែ​ទី ៧ ក្នុងឆ្នាំ ២០២២ ក៏បានហៀរផុតអស់រយៈកាល ១០ ថ្ងៃ ចុះ​ឆ្លង​កាត់ពេលទៅមុខរាប់ពីថ្ងៃទី ១១ ដល់ ១៧ ពោលពេញមួយសប្តាហ៍បន្ទាប់ តើអ្នកអាចនឹងជួបរឿងអ្វីខ្លះ? យ៉ាង​ណា​យើង​ទៅ​មើល​ជោគជតារាសី​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម​ឯ​ណោះ​វិញ នៅកាលបរិច្ឆេទពេលវេលាដូចពោលពីខាងលើ តាម​ហោរាសាស្រ្ត​ទស្សន៍ទាយ​ថា ពួក​គេ​អាច​មាន​លទ្ធភាព​ប្តូរ​ឡាន​ថ្មី ឬ​ទិញ​ផ្ទះ​ថ្មី ពោល​គឺ​ទ្រព្យ​នឹង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់៖ អ្នកកើតឆ្នាំជូត – កណ្តុរ អ្នក​កើត​ឆ្នាំ​ជូត រមែង​ជា​មនុស្ស​មាន​បុគ្គលិក​លក្ខណៈ​រឹងមាំ មាន​ឆន្ទៈ​ខ្ពស់ តែងតែ​ក្រោក​ឈរ​ទោះ​ដួល​ប៉ុន្មាន​ដង​ហើយ​ក៏​ដោយ ហើយ​ពួក​គេ​មិន​ចេះ​នៅ​ស្ងៀម​នោះ​ទេ ពោល​រមែង​រក​ឱកាស​ផ្លាស់ប្តូរ​ជីវិត​របស់​ពួក​គេ​ឲ្យ​ឈាន​ទៅ​ដល់​ចំណុច​ខ្ពស់​ជាង​មុន។ មនុស្ស​នេះ​ច្រើន​តែ​ជោគជ័យ​នៅ​អាយុ​ស្រករ ២០…

New Copy
ប្លែកៗ

ឆ្នាំទាំង ៤ ទេវតាតាមថែឃុំគ្រង ជួបតែសំណាងល្អក្នុងឆ្នាំ ២០២៣

រាប់ចាប់ពីចុង​ឆ្នាំ​ ២០២២ ដល់ដើម​ឆ្នាំ​ ២០២៣ អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ នឹងមាន​លាភ​សំណាងធំ និង​ទ្រព្យសម្បត្តិ​ក្រាស់ក្រែលដែលអ្នកមិននឹកស្មានដល់។ ១. ឆ្នាំវក អ្នកកើតឆ្នាំវកមានភាពវៃឆ្លាត ប្រុងប្រយ័ត្នខ្ពស់ និងចេះតស៊ូក្នុងជីវិត។ មនុស្សឆ្នាំនេះដឹងពីរបៀបទាញយកអត្ថប្រយោជន៍ពីធនធានដែលមាន ដើម្បីសម្រេចបាននូវគោលដៅដែលគាត់បានកំណត់។ ពួកគេជាមនុស្សរួសរាយរាក់ទាក់ ចេញក្រៅ និងមានមិត្តភក្តិច្រើន។ នេះ​ក៏​ជា​មនុស្ស​ថ្លៃថ្នូរ​ដែល​គាំទ្រ​ដល់ឆ្នាំវក​។ តាមផ្លូវឆ្ពោះទៅរកភាពរីកចម្រើន ឆ្នាំវកត្រូវបានមនុស្សល្អជួយយ៉ាងងាយស្រួល ជម្នះការលំបាក និងទទួលបានភាពជោគជ័យក្នុងអាជីពការងារ។ នៅពាក់កណ្តាលទីពីរនៃឆ្នាំ ២០២២ មនុស្សឆ្នាំនេះមានសំណាងដែលគាំទ្រដោយព្រះនៃសំណាង ដូច្នេះសំណាងរបស់ពួកគេគឺល្អបំផុត។ បុគ្គលិក​ដែល​ទទួល​បាន​ប្រាក់​ខែ​នឹង​ត្រូវ​បាន​ថ្នាក់​លើ​គោរព​ និង​ទុក​ចិត្ត។ អ្នក​រកស៊ី​កាន់​តែ​ច្រើន​កុះករ ចំណូល​ក៏​កើន​ឡើង​បន្តិច​ម្តងៗ។…

New Copy
ពិភពលោក

ជីវិតនយោបាយរបស់លោកអាបេ ចាប់តាំងពីកាន់អំណាច ការលាលែង និងពេលដែលត្រូវគេលួចបាញ់សម្លាប់

នៅពេលដែលលោក Shinzo Abe ដែលជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុនបានចុះចេញពីតំណែងនៅឆ្នាំ ២០២០ លោកមិនបានសម្រេចនូវអ្វីដែលលោកបានកំណត់នោះទេ។ លោក អាបេ បានលាលែងពីតំណែងដោយសារតែសុខភាពមិនល្អ ជាមួយនឹងការវាយតម្លៃយ៉ាងធ្ងន់ធ្ងរលើការគ្រប់គ្រងរដ្ឋាភិបាលរបស់លោកចំពោះមេរោគឆ្លង រួមទាំងការធ្វើសកម្មភាពយឺតពេលលើការចាក់សោរ និងការចាក់វ៉ាក់សាំងយឺត សេដ្ឋកិច្ចដែលកំពុងជួបការលំបាក និងមិនបានទទួលជោគជ័យលើការជម្រុញដ៏យូរអង្វែងរបស់លោក ក្នុងការកែសម្រួលរដ្ឋធម្មនុញ្ញសន្តិភាពរបស់ប្រទេស។ ប្រហែលជានោះហើយ ជាមូលហេតុដែលលោក Abe ដែលនៅតែជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសជប៉ុន សូម្បីតែបន្ទាប់ពីការលាលែងពីតំណែងក៏ដោយ ក៏នៅតែធ្វើការដើម្បីសរសេរឡើងវិញនូវកេរដំណែលរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងរបស់គាត់ត្រូវបានបញ្ចប់ទៅនៅត្រឹមថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ នៅពេលដែលគាត់ត្រូវបានគេធ្វើឃាត។ លោក Abe ដែលបានបម្រើការជានាយករដ្ឋមន្ត្រីពីរអាណត្តិពីឆ្នាំ ២០០៦…

Trrt
ប្លែកៗ

រើសផ្កាកុលាប ស្វែងរកស្នេហ៍! ​តើ​មនុស្ស​ប្រភេទ​ណា​សក្ដិសម​នឹង​អ្នក​បំផុត?

ក្នុង​ទំនាក់ទំនង​ស្នេហា មិន​មែន​គ្រាន់​តែ​ហា​មាត់​ស្រលាញ់ ហើយ​អាច​ចាប់ផ្តើម​ជាមួយ​គ្នា​បាន​នោះ​ទេ ដោយ​ស្នេហា​ដ៏​ជាក់លាក់​មួយ គឺ​ទាមទារ​ការ​មើល​ចិត្ត​គ្នា និង​ស្វែងយល់​ពី​គ្នា​ឲ្យ​បាន​ច្បាស់លាស់​សិន។ ក្នុង​អត្ថបទ​នេះ យើង​មក​សាកល្បង​តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត ដោយ​គ្រាន់​តែ​អ្នក​ជ្រើសរើស​នូវ​ផ្កាកុលាបមួយ ដើម្បី​ដឹង​ថា តើ​មនុស្ស​ប្រភេទ​ណា​ដែល​សក្ដិសម​នឹង​អ្នក​បំផុត​ក្នុង​ន័យ​ស្នេហា? ផ្កាកុលាប ១១១ គូស្នេហ៍​ដែល​សក្ដិសម​នឹង​អ្នក​បំផុត គឺ​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​សុវត្ថិភាព និង​កក់ក្តៅ​បំផុត​ពេល​នៅ​ក្បែរ​គេ។ ម្នាក់​នោះ​គេ​ជា​មនុស្ស​ដែល​អ្នក​អាច​ចែករំលែក​បាន​នូវ​គ្រប់​រឿង មិន​ថា​តែ​បញ្ហា​ផ្ទាល់​ខ្លួន បញ្ហា​គ្រួសារ ឬ​ផែនការណ៍​អនាគត​នានា គេ​អាច​ផ្តល់​យោបល់ ឬ​ជា​អ្នក​ពិគ្រោះ​បាន​គ្រប់​ស្ថានភាព​ទាំង​អស់។ បើ​បាន​ជួប​គេ​ហើយ អ្នក​គួរ​តែ​ថែ​រក្សា​គេ​ឲ្យ​បាន​ល្អ​ផង ព្រោះ​ម្នាក់​ហ្នឹង​ហើយ​គេ​អាច​ក្លាយ​ជា​ដៃ​គូ​ជីវិត​របស់​អ្នក​ទៅ​ថ្ងៃ​ខាង​មុខ​ដ៏​យូរ​អង្វែង។ ផ្កាកុលាប ៣៣៣ អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​ចេះ​ទ្រ​គេ​នោះ​ទេ សកម្មភាព​ខ្លះ​អ្នក​ធ្វើ​បាន តែ​អ្នក​ដទៃ​ធ្វើ​មិន​បាន ស្តាប់​ទៅ​វា​រាង​អាត្មានិយម​បន្តិច តែ​អ្នក​ជា​មនុស្ស​មាន​បេះដូង​ធំ…