ប្រវត្តិលោក ញ៉ុក ថែម ជាអ្នកនិពន្ធរឿងកុលាប​ប៉ៃលិន!! ដែលយើងពុំសូវបានដឹងគឺមាននៅខាងក្នុងអត្ថបទនេះ!

Knongsrok 21
ការផ្សាយពាណិជ្ជកម្ម

លោក ញ៉ុក ថែម កើតនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោក ឈ្មោះ ញុំ រីឯមាតា ឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង តាមប្រភពមិនច្បាស់លាស់ លោក ញ៉ុក ថែម បានស្លាប់នៅឆ្នាំ ១៩៧៤។ 

Unnamed
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រវត្តិការសិក្សា

ការផ្សាយពាណិជ្ជកម្ម

អាយុប្រមាណ​១០​ឆ្នាំ សិក្សា​អក្សរសាស្ត្រ​ភាសាជាតិ និង ពុទ្ធសាសនា​ក្នុង​សំណាក់​ព្រះគ្រូ​អាចារ្យ សន ដែល​ត្រូវជា​ជីតា នៅ​នាវ​ត្ត​ពោធិ​វាល សង្កាត់​សង្កែ ស្រុក​សង្កែ ខេត្តបាត់ដំបង

អាយុ ១៥ ឆ្នាំ បួសជាសាមណេរវត្ត​ពោធិ​វាល

ការផ្សាយពាណិជ្ជកម្ម

វ័យ ​១៦ ​វស្សា បន្ត​មុខវិជ្ជា​ផ្នែក​ព្រះពុទ្ធសាសនា​នៅ​បាងកក ប្រទេស​សៀម ដោយ​ធ្វើដំណើរ​តាម​រទេះគោ​ជាមួយ​ពួក​ឈ្មួញ។ ប្រមាណ​ជា​ ១០​ថ្ងៃ​បាន​ទៅដល់​ខេត្តប​ស្ចឹ​ម​បូរី ប្រទេស​សៀម បន្ទាប់មក​សាមណេរ​យើង​បាន​ចុះ​កប៉ាល់​បន្តដំណើរ រួច​ឡើង​រទេះភ្លើង​នៅ​ខែត្រ ប៉ែត​រិ​វ លុះ​ជិត​ព្រលប់​ទើប​ទៅដល់​ទីក្រុង​បាងកក ។ ពួក​ឈ្មួញ បាន​នាំ​សាមណេរ ញ៉ុ​ក ថែម ទៅ​ស្នាក់​សិក្សា​នៅក្នុង​វត្ត​ព្រះ​កេតុ នា​កុដិ​លោកគ្រូ មហា​យ៉ៅ​រ៍ ជា​ព្រះសង្ឃ​ខ្មែរ​១​អង្គ​ដែល​បាន​គង់នៅ​ស្រុក​សៀម​យូរ​ឆ្នាំ​មកហើយ ។

១៩២១ ​ប្រឡង​ជាប់​ធម្ម​វិន័យ​ថ្នាក់​ត្រី

ការផ្សាយពាណិជ្ជកម្ម

១៩២៣ ប្រឡង​ជាប់​ធម្ម​វិន័យ​ថ្នាក់​ទោ

វ័យ ២១ វស្សា ​ជា​ភិក្ខុភាវៈ​ក្នុង​វត្ត​ព្រះ​កេតុ

ការផ្សាយពាណិជ្ជកម្ម

១៩២៩ ​ប្រឡង​ជាប់​ជា​ផ្លូវការ​នូវ​សញ្ញាបត្រ​មហា​ប្រាំ​ប្រយោគ ដែលជា​ថ្នាក់​ខ្ពស់បំផុត​ផ្នែក​ភាសាបាលី​

១៩៣០ ត្រឡប់មក​មាតុប្រទេស​វិញ​ហើយ​បាន​ធ្វើជា​សមាជិក​ក្រុម​ជំនុំ​បកប្រែ​ព្រះ​ត្រៃបិដក

ការផ្សាយពាណិជ្ជកម្ម

១៩៣៦ បាន​លាចាក​សិក្ខាបទ

ការផ្សាយពាណិជ្ជកម្ម

ប្រវត្តិការងារ

ជា​អ្នកប្រាជ្ញ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ និង ផ្នែក​ពុទ្ធសាសនា

ការផ្សាយពាណិជ្ជកម្ម

ជា​សាស្ត្រាចារ្យ​ភាសាបាលី

អ្នកនិពន្ធ​ជា​ភាសា​ខ្មែរ បាលី ថៃ

ការផ្សាយពាណិជ្ជកម្ម

ជា​និពន្ធ​នាយក​ទស្សនាវដ្ដី  កម្ពុជសុរិយា 

តំណាង​របស់​នាយិកា​ពុទ្ធសាសនបណ្ឌិត្យ

ធ្វើការ​ដើម្បី​ទាមទារ​យក​ទឹកដី​ពី​សៀម

សមាជិក​ក្រុម​ការទូត​ឥណ្ឌូចិន

សមា​ជិ​ក្រុម​បកប្រែ​ព្រះ​ត្រៃបិដក​

ស្ថាបនិក​សមាគម​អ្នកនិពន្ធ​ខ្មែរ

១៩៣៩ ​ធ្វើជា​និពន្ធ​នាយក​ទស្សនាវដ្ដី កម្ពុជសុរិយា

ដើមខែកុម្ភៈ ១៩៣៩ ធ្វើជា​ព្រះរាជតំណាង​សម្តេច​ព្រះរាជ​អយ្យកោ នរោត្តម សុធារស ព្រះអធិបតី នៃ ពុទ្ធសាសនបណ្ឌិត្យ​កម្ពុជា

១៩៤៣ ជា​តំណាង​របស់​អគ្គលេខាធិកា​រ​ពុទ្ធសាសនបណ្ឌិត

១៩៤៥ ជា​អ្នកការទូត​សហភាព​ឥណ្ឌូចិន បារាំង​សេស​នៅ​ព្រៃនគរ និងជា​អ្នកបកប្រែ​ភាសា​ថៃ​-​បារាំង​-​ខ្មែរ ក្នុង​វិទ្យុ​នៃ​ក្រុង​នោះ​ ដើម្បី​ទាមទា​ដែនដី​បាត់ដំបង និង សៀមរាប ពី​សៀម​មកឱ្យ​ខ្មែរ​វិញ

១៩៤៦ ធ្វើការ​នៅ​ពុទ្ធសាសនបណ្ឌិត្យ និង បង្រៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ ។

ខែមករា ​១៩៤៧ ជាស​មា​ជិ​ក្រុម​ជំនុំ​ក្រុម​វប្បធម៌

១៩៥០ ក្រសួងអប់រំជាតិ តែងតាំង ជា​សាស្ត្រាចារ្យ

១៩៥៧​ ជា​សាស្ត្រាចារ្យ​ឧ​ត្ត​ម​កិត្តិយសនៃវិទ្យាស្ថាន​គរុកោសល្យ , មហាវិទ្យាល័យ​អក្សរសាស្ត្រ និង មនុស្ស សាស្ត្រ ព្រមទាំង​ពុទ្ធិកមហាវិទ្យាល័យ

១៩៥៦ ​ជា​ស្ថាបនិក​មួយរូប នៃសមាគម​អ្នកនិពន្ធ​ខ្មែរ (ឯកសារខ្លះថា នៅឆ្នាំ១៩៥៥)

1_CY_Ht9umrm5L2Q4jlDyzlg
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ស្នាដៃ

ន​មោ​ដីកា​កថា នានា​ជាតក​វណ្ណ​ន , ធម្មបទ​និទ្ទេស , ទេវតា​ភាសិត និង ពុទ្ធភាសិត និង អត្ថបទ​​​ថៃ​លើ​សាស្ត្រា​ស្លឹក​រិត

រឿងប្រលោមលោកបិសាច​ស្នេហា , ភ្នំពេញ , ១៩៤២

រឿងប្រលោមលោកកុលាប​ប៉ៃលិន , ភ្នំពេញ , ១៩៤៣

គ្រឿងឥស្សរិយយស​

​មុនី​សារ​ភរ​ណ៍ ប្រទេស​កម្ពុជា , ១៩៤០

អស្ស​រិ​ទ្ធិ៍​ក្រុង​លួង ប្រទេស​លាវ​

​​អស្ស​រិ​ទ្ធិ៍ដ្រា​កុងអណ្ណាម នៃប្រទេស​អាណ្ណា​ម , ១៩៤៣

មេដាយការងារប្រាក់ ប្រទេស​កម្ពុជា , ១៩៤៨

​មេដាយ​អស្ស​រិ​ទ្ធិ៍​មុនី​សារា​ភរ​ណ៍​កម្ពុជា , ១៩៥៧

​មេដាយ​អនុ​ស្សរា ប្រាក់ ប្រទេស​កម្ពុជា ,១៩៦០

​មេដាយ​អស្ស​រិ​ទ្ធិ៍ នៃ ព្រះរាជាណាចក្រ​កម្ពុជា ,១៩៦២

ការរៀបការ

ឆ្នាំ ១៩៣៧ លោកបានរៀបការជាមួយ ​នាង ងួន ណៃ​ស៊ីម នៅ​ផ្សារ​ឧដុង្គ សង្កាត់​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ហើយ​មានកូន​ប្រុស​ ៧​ នាក់ និង កូនស្រី​ ៤​ នាក់៕

P1395108728
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដកស្រង់ និងសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cen, socialkhmer

ការផ្សាយពាណិជ្ជកម្ម