Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Knongsrok 1
សង្គម

យ៉ាងហោចណាស់ ក៏ធ្លាប់ស្រលាញ់គ្នា ធ្លាប់ល្អនឹងគ្នាដែរ តែហេតុអ្វីពេលបែកគ្នា មិនអាចធ្វើមិត្តនឹងគ្នាបាន?

មិត្តអាចក្លាយជាស្នេហា តែស្នេហាមិនងាចក្លាយជាមិត្ត នេះជាគំនិតរបស់មនុស្សភាគច្រើន តែងតែគិតបែបហ្នឹង គេគិតថា បែកគ្នាហើយ គឺមានតែកំហឹង និងការឈឺចាប់តែប៉ុណ្ណោះ។ ពិតហើយ គ្មានអ្នកណាអាចធ្វើចិត្តបានទេ មនុស្សធ្លាប់ហៅថាសង្សារ បែរជាប្ដូរមកជាមិត្តធម្មតាវិញ គឺវាពិបាកណាស់ តែក៏មានគូខ្លះ មិនអាចក្លាយជាមិត្តក៏ហីចុះ ចុះម៉េចបានចាំបាច់ធ្វើជាសត្រូវនឹងគ្នាធ្វើអី? ឬកន្លងមក មិនធ្លាប់មានអនុស្សាល្អនឹងគ្នាទេមែនទេ? មិនមាន ឬក៏ព្យាយាមបំភ្លេចចោល ព្រោះតែការឈឺចាប់? ដឹងថា វាពិបាកនឹងធ្វើចិត្ត តែបើយើងគិតត្រឡប់មកវិញ គឺមិនគួរពិបាកទេ ព្រោះថាយ៉ាងហោចណាស់ ក៏គេធ្លាប់ជាមនុស្សយើងស្រឡាញ់ យើងក៏ធ្លាប់ស្រឡាញ់គ្នា គេក៏ធ្លាប់ល្អនឹងយើង ធ្លាប់មានអនុស្សាល្អៗជាច្រើនជាមួយគ្នា ដូច្នេះហើយ កុំឱ្យអតីតដែលធ្លាប់ល្អនឹងគ្នា…

New Copy
ទស្សនៈ

តើមនុស្សគ្រប់គ្នាសុទ្ធតែត្រូវបរាជ័យ ​ឬធ្លាក់ដុនដាបដល់បាតសិនមែនទេ ​ទើបមានភាពជោគជ័យ?

យើងគ្រប់គ្នាប្រហែលជាសុទ្ធតែបានដឹងហើយថា ​បុគ្គលល្បីៗ ​និងបុគ្គលជោគជ័យទាំងនៅក្នុងប្រទេសយើង ​ទាំងនៅក្រៅប្រទេស ​ទាំងមហាសេដ្ឋីនៅលើពិភពលោក ​ដែលមានជីវិតជាមហាសេដ្ឋី ​និងមានភាពជោគជ័យនៅក្នុងជីវិត ​រួមទាំងអាជីវកម្មទាំងអស់ ​សុទ្ធសឹងតែមានប្រវត្តិជួរចត់ ឆ្លងកាត់ការតស៊ូ ​ឯអ្នកខ្លះជីវិតស្ទើរតែធ្លាក់ដល់បាតក្រោមសូន្យ ​រួមក៏អាចហែលឆ្លងនឹងទុក្ខវេទនានេះវារឡើងមករកភាពជោគជ័យដល់កំពូលទៅវិញ ​ហើយយើងក៏កម្រឃើញណាស់ថា ​អ្នកដែលជោគជ័យមានជីវិតដើមដំបូងពោរពេញទៅដោយផ្លូវស្អាតធេងក្រាលកៅស៊ូ ឬមានជីវិតស្រណុកសុខស្រួលតាំងពីដើមឡើយ។ ហេតុនេះយើងក៏ចាប់ផ្តើមមានចម្ងល់ដែរថា ​ដើម្បីឱ្យជីវិតយើងមានភាពជោគជ័យ ​តើយើងគ្រប់គ្នាត្រូវជយបនឹងរឿងបរាជ័យ មានជីវិតវេទនា ​ឬធ្លាក់ដល់បាតសិនមែនទេ? ជាការពិតណាស់ ​យើងប្រហែលជាគិតថាការបរាជ័យជាផ្លូវនាំឱ្យមនុស្សមានគំនិតឈានមករកជោគជ័យ ​តែការពិតទៅ មានតែមនុស្សរឹងមាំ ​មនុស្សតស៊ូ និងមនុស្សចេះគិតតែប៉ុណ្ណោះទើបជាហេតុនាំមកនូវភាពជោគជ័យពិតប្រាកដ! ហេតុអ្វីបានជាខ្ញុំអះអាងថា ​មានតែមនុស្សរឹងមាំ ​តស៊ូ ​និងចេះគិតទើបជោគជ័យ? ១. មនុស្សរឹងមាំ…

៦
ប្លែកៗ

ទស្សន៍ទាយជោគជតា និងខ្សែជីវិត តាមរយៈត្រចៀករបស់អ្នក!!

យោងទៅតាមវិទ្យាសាស្ត្រនរវិទ្យា ការសង្កេតមើលត្រចៀក ក៏អាចព្យាករណ៍ដឹងពីបុគ្គលិកលក្ខណៈ និងខ្សែជីវិតរបស់មនុស្សម្នាក់ៗបានដែរ។ ១. ទីតាំងនៃត្រចៀក ទីតាំងនៃត្រចៀក ត្រូវបានកំណត់ដោយផ្អែកលើកម្ពស់ខ្ពស់ ទាប ឬស្មើនៃត្រចៀកបើប្រៀបធៀបទៅនឹងភ្នែករបស់អ្នក។ ការក្រឡេកមើលត្រចៀកខ្ពស់ គឺមានន័យថា គែមត្រចៀកខ្ពស់ជាងកន្ទុយរោមភ្នែករបស់អ្នក ចំណែកត្រចៀកទាប គឺទាបជាងកន្ទុយរៀមភ្នែក។ ចុះត្រចៀករបស់អ្នក តើខ្ពស់ ទាប ឬក៏ស្មើទៅ? – ត្រចៀកខ្ពស់ ៖ អ្នកដែលមានត្រចៀកខ្ពស់ ច្រើនតែជាមនុស្សដែលរៀនសូត្របានច្រើន និងមានសមត្ថភាពខ្ពស់ខាងផ្នែកច្នៃប្រឌិត។ ពួកគេត្រូវបានចិញ្ចឹមបីបាច់ថែរក្សាដោយក្រុមគ្រួសាររបស់ពួកគេ ដោយមានការគាំទ្រពីមនុស្សខ្ពង់ខ្ពស់ជាច្រើន ដូច្នេះនៅពេលពួកគេធំឡើង ពួកគេមានឱកាសជាច្រើនដើម្បីទទួលបានជោគជ័យ។ – ត្រចៀកទាប ៖…

Thumbnail1
PR

តើទូរស័ព្ទអេក្រង់បត់មួយណាដែលគួរទិញក្នុងឆ្នាំ 2023? អេក្រង់ខាងក្រៅធំ អេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់ សមត្ថភាពកម្រិតកំពូលលើសគេឯង…

ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាច្រើនបានបោះជំហានក្នុងវិស័យស្មាតហ្វូនអេក្រង់បត់ ហើយបច្ចេកវិទ្យាអេក្រង់បត់នេះក៏កំពុងតែរីកចម្រើន និងទទួលប្រជាប្រិយភាពខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន។ មិនបង្អង់យូរ OPPO ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ឈានមុខលើពិភពលោកក៏បានផលិតអេក្រង់បត់នេះដែរ ទោះមិនមែនដំបូងគេប៉ុន្តែ OPPO Find N2 Flip ឥតខ្ចោះជាងស្មាតហ្វូនអេក្រង់បត់ដទៃ ហើយវាមកដើម្បីបំពេញចន្លោះខ្វះខាតនៃស្មាតហ្វូនបត់ដទៃ ហេតុនេះហើយទើបឃើញស្ថាប័នព័ត៌មានបច្ចេកវិទ្យាក្នុងស្រុក រួមទាំងអ្នក Review ដ៏មានជំនាញជាច្រើនជ្រើសយកស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មកនិយាយជាហូរហែក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ តោះចង់ដឹងថា តើ OPPO Find N2 Flip មានចំណុចអ្វីដែលពិសេសជាងស្មាតហ្វូនដទៃ?…

New Copy
គ្រួសារ

គន្លឹះសំខាន់! សម្រាប់ប្ដីប្រពន្ធគួរដឹង ក្នុងពេលដែលឈ្លោះទាស់គ្នា

ជាធម្មតា ប្ដីប្រពន្ធណាក៏ដូចប្ដីប្រពន្ធណាដែរ ចានក្នុងរាវតែងប៉ះទង្គិច បញ្ហាច្រើន ឬតិច ជីវិតប្ដីប្រពន្ធរមែងជួបអ៊ីចឹងហើយ តែសំខាន់កុំបណ្ដោយឱ្យការឈ្លោះនឹងគ្នា ក្លាយជាបញ្ហាធំដុំរហូតដល់បែកបាក់ចែកផ្លូវគ្នាឱ្យសោះ ព្រោះមានគូខ្លះ ឈ្លោះគ្នារឿងបន្តិចបន្តួចទេ តែបែរជាកើតមានការលែងលះគ្នាយ៉ាងឆាប់រហ័ស នេះក៏ព្រោះតែអ្នកមិនចេះប្រើជីវិតគូឱ្យបានត្រឹមត្រូវ។ ខាងក្រោមនេះជាចំណុចខ្លះៗ សម្រាប់ប្ដីប្រពន្ធទាំងឡាយ គួរគិតពិចារណា បើគិតថាសមគួរ គឺគួរតែប្រើដើម្បីចៀសវាងក្នុងការចែកផ្លូវគ្នា ៖ ១. ត្រូវសួរនាំរកហេតុផលឱ្យបានច្បាស់លាស់ ពេលខ្លះ រឿងរ៉ាវបញ្ហាខ្លះតូចតាច តិចតួចទេ តែមិនចេះសួរនាំ រកហេតុផលឱ្យបានច្បាស់ ចូលចិត្តតែលាក់ៗ ឬគិតច្រើនតែឯង គូខ្លះទៀត អត់មានហេតុផលអីឡើយ ចូលមកដល់គឺថា ឈ្លោះជេរយកៗ ប្រើហិង្សាតែម្ដង…

New Copy
ទស្សន៍ទាយ

ឆ្នាំទាំង ៤ ទាំងលុយទាំងលាភសំណាង សម្រុកហូរចូលដូចទឹក ចាប់ពីថ្ងៃនេះ រហូតដល់ដាច់ឆ្នាំ

ចាប់ពីពេលនេះរហូតដល់បំណាច់ឆ្នាំ ២០២៣ អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនឹងមានលាភសំណាងខ្លាំង មានទ្រព្យ រកលុយបានក៏ច្រើនលើសពីការរំពឹងទុក។ ១. ឆ្នាំជូត អ្នកដែលកើតក្នុងឆ្នាំជូត ភាគច្រើនគឺជាមនុស្សឆ្លាត រហ័សរហួន និងមានទេពកោសល្យក្នុងការបង្កើតរឿងថ្មីៗប្លែកៗ។ ប្រឈមមុខនឹងការលំបាក ពួកគេមិនរវើរវាយឡើយ ប៉ុន្តែដោយស្ងប់ស្ងាត់រកដំណោះស្រាយសមស្រប ដើម្បីចៀសវាងផលវិបាក។ ក្នុង​ជីវិត​មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំ​ជូត គឺ​ជា​មនុស្ស​ដែល​មាន​ចិត្ត​គំនិតចម្លែក។ ពួកគេ​នៅ​ស្ងៀម ហើយ​ចំណាយ​ពេល​សង្កេត​ច្រើន​ជាង​ការ​និយាយ។ ទោះជាយ៉ាងណាក៏ដោយ គំនិតដែលផ្តល់ឱ្យដោយពួកគេត្រូវបានគិតយ៉ាងប្រុងប្រយ័ត្ន និងទាញយកចេញពីបទពិសោធន៍ជាក់ស្តែងផ្ទាល់របស់ពួកគេ។ នៅ​ចុង​ឆ្នាំ​ ២០២៣ រាសី​អ្នក​កើត​ឆ្នាំ​ជូត នឹងឡើង​ខ្ពស់ត្រដែត ហើយ​ការងារ​ក៏​ត្រចះ​ត្រចង់​។ ​ឆ្លាត ពូកែ រាសី​សម្បូរ​ហូរហៀរ…

32
ទស្សនៈ

ត្រៀមៗ ជិតដល់ថ្ងៃសង្ក្រានហើយ! នេះគឺរាល់សម្ភារៈដែលអ្នកគួរត្រៀមមុនទៅលេងបាញ់ទឹក

ថ្ងៃសង្ក្រានគឺជាថ្ងៃអបអរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ដែលមនុស្សម្នាតែងនាំគ្នាទៅវត្តដើម្បីប្រគេនចង្ហាន់ សុំលាភពរសក្ការៈពីទេវតាឆ្នាំថ្មី។ ទន្ទឹមនឹងនេះដែរ ក្នុងថ្ងៃចូលឆ្នាំខ្មែរក៏មានការលេងនូវល្បែងប្រជាប្រិយ ក្នុងនោះ ការលេងបាញ់ទឹកក៏ជាល្បែងកម្សាន្តអបអរឆ្នាំថ្មីផងដែរ ជាពិសេសនិយមក្នុងស្រទាប់យុវវ័យ។ នេះគឺរាល់សម្ភារៈដែលអ្នកគួរត្រៀមមុនទៅលេងបាញ់ទឹកដើម្បីសុវត្ថិភាពនិងភាពសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៖ ១. ស្រោមទូរស័ព្ទការពារជ្រាបទឹក ២. កាតាបឬកាបូបមិនជ្រាបទឹក ៣. ខ្សែសាកឬ Power bank (ទុកក្នុងកាតាបឬកាបូបមិនជ្រាបទឹកឱ្យបានត្រឹមត្រូវជៀសវាងការចូលទឹក) ៤. ឡេលាបការពារកម្តៅថ្ងៃ ៥. ខោអាវស្ងួតមួយកំផ្លេរទុកផ្លាស់ពេលលេងទឹករួច ៦. ស្បែកជើងផ្ទាត់ ៧. កាំភ្លើងបាញ់ទឹក ៨. លុយកាក់បន្តិចបន្តួច៕ អត្ថបទដោយ៖ Nuth រូបភាព៖…

35
ទស្សនៈ

តែមួយសប្តាហ៍ប៉ុណ្ណោះ! ធានាថានឹងទទួលបានស្បែកមុខភ្លឺថ្លា លែងស្រអាប់

ប្រសិនបើអ្នកចង់ទទួលបានស្បែកសភ្លឺថ្លា គឺងាយស្រួលណាស់ ដោយត្រូវការតែគ្រឿងផ្សំពីរតែប៉ុណ្ណោះ។ គ្រឿងផ្សំទីមួយគឺប្រទាលកន្ទុយក្រពើរដែលមានប្រសិទ្ធិភាពក្នុងការផ្តល់សំណើមដល់ស្បែក បំបាត់ស្នាមជ្រួញ កម្ចាត់មុននិងស្នាមមុនចាស់ៗជាដើម។ គ្រឿងផ្សំទីមួយនោះគឺផ្លែក្រូចឆ្មារលឿងដែលជាប្រភពនៃវីតាមីន C ដែលនាំឱ្យស្បែកភ្លឺម៉ត់រលោងនិងកម្ចាត់កោសិកាចាស់ៗលើមុខ។ វិធីធ្វើ៖ ឆ្កិះយកសាច់ប្រទាលស្រស់ៗចេញពីសំបកវាពីរស្លាបព្រាបាយ រួចលាយជាមួយនឹងទឹកក្រូចឆ្មារលឿងមួយស្លាបព្រាកាហ្វេ ហើយកិនក្នុងម៉ាសុីនក្រឡុកឱ្យសព្វ។ បន្ទាប់មក ចាក់ម៉ាសប្រទាលនិងក្រូចឆ្មារលឿងនោះចូលទៅក្នុងកែវឬក្រឡស្អាត ដើម្បីទុកប្រើប្រាស់ជាការស្រេច។ វិធីប្រើ៖ រាល់យប់មុនចូលគេង លាបម៉ាសនេះទៅលើស្បែកមុខឱ្យសព្វរូចទុកចោល ១៥នាទី សឹមលាងជាមួយទឹកស្អាតចេញ។ នៅពេលព្រឹកងើបពីដំណេក អ្នកនឹងសង្កេតឃើញថា ស្បែកមុខរបស់អ្នកភ្លឺជាងមុននិងទន់រលោង។ អនុវត្តវិធីសាស្រ្តនេះជាប្រចាំរយៈពេលមួយសប្តាហ៍ អ្នកនឹងឃើញលទ្ធផលគួរឱ្យកត់សម្គាល់៕ ប្រភព៖ បរទេស រូបភាព៖ Google Image

34
ទស្សនៈ

ដល់រដូវស្វាយហើយ! សាកល្បងធ្វើម៉ាសអប់មុខផ្លែស្វាយដោយខ្លួនឯងដើម្បីទទួលបានស្បែកមុខសនិងគ្មានមុន

នៅអំឡុងខែនេះគឺជាខែដែលដើមស្វាយចាប់ផ្តើមចេញផ្លែជាបន្តបន្ទាប់។ គេអាចយកផ្លែស្វាយខ្ចីមកញុំាជាម្ជូរឬញាំ រីឯស្វាយទុំញុំាជាមួយបាយដំណើបជាដើម ប៉ុន្តែអ្វីដែលកាន់តែពិសេសទៀតនោះ គឺអត្ថប្រយោជន៍នៃផ្លែស្វាយចំពោះសម្រស់។ ចូរអ្នកសាកល្បងធ្វើម៉ាសអប់មុខផ្លែស្វាយដោយខ្លួនឯងនៅតាមគេហដ្ធានដោយប្រើប្រាស់វិធីសាស្រ្តទាំងបីនេះ៖ ១. ម៉ាសអប់មុខផ្លែស្វាយសម្រាប់ស្បែកសភ្លឺថ្លា យកផ្លែស្វាយទុំមួយផ្លែលាងទឹក ចិតសំបកឱ្យស្អាតរួចចិតយកសាច់មកកិនឱ្យម៉ត់។ ច្របាច់ទឹកក្រូចឆ្មារលឿងប្រហែលមួយស្លាបព្រាកាហ្វេចូលទៅក្នុងសាច់ស្វាយដែលកិនរួច ហើយកូរចូលគ្នាឱ្យសព្វ។ យកល្បាយនោះមកលាបលើស្បែកមុខ រួចទុកចោលពី២០ទៅ៣០នាទី សឹមលាងចេញជាមួយទឹកស្អាត។ ២. ស្ក្រាប់ផ្លែស្វាយសម្រាប់កម្ចាត់កោសិកាស្បែកមុខចាស់ៗ ការឧស្សាហ៍ស្ក្រាប់មុខគឺជារឿងមួយដែលសំខាន់ ដោយសារស្ក្រាប់បានជួយជម្រុះរាល់កោសិកាស្បែកមុខចាស់ៗដែលមាននៅលើស្បែកមុខ។ ងាយៗដោយគ្រាន់តែលាយសាច់ផ្លែស្វាយកិនរួចមួយស្លាបព្រាកាហ្វេ ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ និងទឹកដោះគោមួយស្លាបព្រាកាហ្វេ រួចកូរចូលគ្នាឱ្យសព្វ។ យកស្រ្កាប់នោះមកឈ្លី ម៉ាស្សាថ្នមៗលើផ្ទៃមុខ រួចលាងទឹកសម្អាតចេញ។ ៣. ម៉ាសអប់មុខផ្លែស្វាយសម្រាប់ស្បែកមុខគ្មានមុន យកសាច់ផ្លែស្វាយពីរស្លាបព្រាកាហ្វេមកកិនឱ្យម៉ត់ លាយជាមួយនឹងយ៉ាអួរ២ស្លាបព្រាកាហ្វេនិងទឹកឃ្មុំពីរស្លាបព្រាកាហ្វេ។ យកល្បាយនេះមកលាបលើផ្ទៃមុខរួចទុកចោលពី ១៥ទៅ២០នាទី…

Knongsrok Thumbnail
PR

OPPO Find N2 Flip តម្លៃ $899 ស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត 3.26” ស្ទើរតែមើលមិនឃើញស្នាមផ្នត់ ថាមពលថ្មធំ 4300mAh និងសាកថ្មបានលឿនបំផុត 44W SUPERVOOC™

រំភើបដល់ហើយ! កាលពីរសៀលថ្ងៃទី25 មីនា 2023 OPPO ប្រចាំប្រទេសកម្ពុជាបានបើកបង្ហាញដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip យ៉ាងកក្រើកក្នុងផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល (Chip Mong 271 Mega Mall)។ បើក្រឡេកទៅមើលតារាកិត្តិយសដែលអញ្ចើញចូលរួមសុទ្ធតែជាស្ត្រីៗពោរពេញដោយសមត្ថភាពពិសេសៗរួមមាន ពិធីការិនីពូកែវហោស័ព្ទ DJ Nana, កីឡាការិនីល្បុក្កតោ​ អ៊ុំ សំថារ័ត្ន និងបវរកញ្ញា 5th Runner Up ក្នុងកម្មវិធី…

KNONGSROK
ស្នេហាយុវវ័យ

ដឹងហើយថា ទំនាក់ទំនងមួយហ្នឹងមិនអាចទៅរួច តែហេតុអ្វីនៅតែទ្រាំបន្តទាំងឈឺចាប់?

រឿងដែលពិបាកបំផុតគឺ ស្រឡាញ់ តែមិនអាចស្រឡាញ់ ចង់ចាកចេញ តែធ្វើមិនបាន ចង់បញ្ឈប់ តែរកកន្លែងឈប់មិនកើត ចង់បោះបង់ តែនៅចិត្តមិនដាច់ ចុងក្រោយ ក៏ទ្រាំនៅបន្ត ទាំងគ្មានតំណែងពិតប្រាកដ ជាមួយនឹងទំនាក់ទំនងមិនច្បាស់លាស់ ចាយមនោសញ្ចេតនាចោលក្នុងអន្លង់នៃសេចក្ដីស្រឡាញ់បែបស្រពិចស្រពិល។ ពេលខ្លះគិតថាចង់ដើរចេញ តែក្ដីស្រឡាញ់ក៏ប្រាប់ថា ហេតុអ្វីក៏បោះបង់ចោលងាយៗម្ល៉េះ? តែពេលខ្លះទ្រាំនៅបន្ត តែការឈឺចាប់ក៨ស្រែកថ្ងូរថា ទ្រាំធ្វើអី បើដឹងហើយថាការស្រឡាញ់មួយនេះ ទំនាក់ទំនងមួយនេះ មិនអាចមានផ្លូវល្អ ឬក៏បានប្រសើរផងនោះ វាគ្រាន់តែជាការវង្វេងនូវកាមារម្មណ៍ និងមនោសញ្ចេតនាវិលវល់តែប៉ុណ្ណោះ ដូច្នេះ គួរតែបោះបង់ ហើយរកផ្លូវដើររៀងខ្លួនឯងទៅ ក្រែងបានល្អជាងនេះ។ គិតថាការចាកចេញ មិនមែនជាការអស់ចិត្តស្រឡាញ់ទេ…

1
សង្គម

ឱប តែកុំរឹត! តាម តែកុំស្អិត! រឿងជីវិតគូ ក៏ត្រូវចេះរក្សាគម្លាត និងផ្ដល់សេរីភាពដល់គ្នាដែរ

បើអ្នកពិតជាស្រឡាញ់គូស្នេហ៍របស់អ្នកពិតមែន អ្នកត្រូវតែឈ្វេងយល់ឱ្យបានច្បាស់ ចំពោះពាក្យថាស្រឡាញ់ មានអត្ថន័យបែបណា? ការប្រចណ្ឌហួងហែង មិនមែនជាការស្រឡាញ់នោះទេ តែវាកើតព្រោះតែការមិនទុកចិត្ត និងឆោតល្ងង់របស់យើង ដែលបណ្ដោយឱ្យអារម្មណ៍ប្រចណ្ឌហួងហែង កើតឡើងបានចំពោះដៃគូ។ ការដែលយើងឱបក្រសោបមនុស្សដែលយើងស្រឡាញ់ ហួងហែង មើលថែ ការពារ វាគឺជារឿងធម្មតាទេ សម្រាប់មនុស្សដែលស្រឡាញ់គ្នា គឺវាតែងតែកើតមានហើយ។ ប៉ុន្តែពេលខ្លះ យើងបណ្ដោយឱ្យអារម្មណ៍ទាំងនេះកើតឡើង មកគ្របដណ្ដប់លើយើងខ្លួនឯងខ្លាំងពេក វាបង្កឱ្យក្លាយទៅជាបញ្ហា កើតមានការមិនទុកចិត្តលើគ្នាទៅវិញ។ នៅពេលដែលយើងព្យាយាមឱបក្រសោបគេខ្លាំងពេក វានឹងធ្វើឱ្យដៃគូរបស់យើងមានអារម្មណ៍មិនល្អចំពោះទំនាក់ទំនង វាធ្វើឱ្យគេមានអារម្មណ៍ថា យើងព្យាយាមឱបរឹត ចង់ភ្ជាប់គេយ៉ាងស្អិត ធ្វើឱ្យមានអារម្មណ៍ថា បាត់បង់សេរីភាពរបស់គេ។ កុំព្យាយាមឱបរឹតខ្លាំងពេក កុំតាមគេស្អិតខ្លាំងពេក មនុស្សយើងម្នាក់ៗ…

IMG_20230324_155452_532
សេដ្ឋកិច្ច

មូលហេតុនៃជំងឺ “ពុកឆ្អឹង” ដែលកើតមានលើមនុស្សចាស់

ផ្នែកវេជ្ជសាស្ត្រនៃមន្ទីរពេទ្យបរទេស បាន ចង្អុលបង្ហាញថា ការបាក់ឆ្អឹងដោយសារតែជំងឺពុកឆ្អឹង អាចកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសនៅត្រង់ចំណុចឆ្អឹងត្រគាក ជាពិសេសមនុស្សដែលមានវ័យចំណាស់ ។ ជាក់ស្តែងគុណភាពឆ្អឹងចំពោះមនុស្សវ័យចំណាស់ មានការថយចុះតាមអាយុកាល សូម្បីតែគ្រោះថ្នាក់តិចតួច ក៏អាចបណ្តាលឱ្យមានការបាក់ឆ្អឹង នៅផ្នែកផ្សេងៗនៃរាងកាយដែរ។ ពួកគាត់គួរតែទទួលបានការត្រួតពិនិត្យដង់ស៊ីតេរ៉ែឆ្អឹងជារៀងរាល់ឆ្នាំ ហើយជ្រើសរើសបរិភោគអាហារដែលមានជាតិកាល់ស្យូមខ្ពស់ ។ មូលហេតុនៃជំងឺពុកឆ្អឹង លោកវេជ្ជបណ្ឌិតនៃនាយកដ្ឋានសេវាវេជ្ជសាស្ត្របានបង្ហាញថា ការបាក់ឆ្អឹងអាចកើតលើមនុស្សគ្រប់វ័យ កុមារច្រើនតែបាក់ឆ្អឹងពីការរពិសលេងច្រើន រីឯមនុស្សពេញវ័យច្រើនតែបាក់ឆ្អឹងបណ្តាលមកពីគ្រោះថ្នាក់ ហើយមនុស្សដែលវ័យចំណាស់ទំនងជាងាយនឹងបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹង ព្រោះម៉ាសឆ្អឹងដែលមានភាពផុយស្រួយ ទោះបីជាពួកគាត់រអិលនិងដួលតែបន្តិច ក៏ដោយងាយនឹងបាក់ដែរ។ រោគសញ្ញានៃការបាក់ឆ្អឹងជាញឹកញាប់គឺដូចជាហើម និងឈឺចាប់ អសមត្ថភាពក្នុងការទ្រទ្រង់ទម្ងន់ ឬធ្វើចលនានៅត្រង់ចំណុចដែលបាក់ ជាពិសេសការបាក់ឆ្អឹងត្រគាកគឺអាចកើតឡើងញឹកញាប់បំផុតទៅលើមនុស្សវ័យចំណាស់។ ការបាក់ឆ្អឹង និងជំងឺពុកឆ្អឹងលើមនុស្សវ័យចំណាស់…

Ggh
ប្លែកៗ

អ្នកជំនាញព្រមានកុំទទួលទានភេសជ្ជៈ ៤ នេះឲ្យសោះ ក្រោយហូបអាហារពេញពោះ

អ្នកជំនាញផ្នែកសុខភាពបានព្រមាននូវភេសជ្ជៈ ៤ យ៉ាងដែលអ្នកត្រូវជៀសវាង មិនគួរទទួលទានវានោះទេ ក្រោយពីហូបអាហារចូលពេញពោះ មិនថាតែបាយថ្ងៃ ឬបាយល្ងាច ព្រោះវាអាចបង្កផលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ៖ ៤) ទឹកផ្លែឈើ ការទទួលទានទឹកផ្លែឈើ បន្ទាប់ពីទទួលទានអាហារឆ្អែត អាចបង្កផលប៉ះពាល់ច្រើនដែលអ្នកនឹកស្មានមិនដល់។ នោះក៏ដោយសារតែទឹកផ្លែឈើ មានផ្ទុកនូវបរិមាណគ្លុយកូសច្រើនលើសលប់ ដែលធ្វើឲ្យក្រពះទទួលរងបន្ទុកបន្ថែម ពិបាកក្នុងការរំលាយ។ ហេតុនេះវាងាយនឹងធ្វើឲ្យអ្នកជួបជំងឺធាត់ ក៏ដូចជាប៉ះពាល់ដល់សរីរាង្គទាំង ៣ មានដូចជាក្រពះ ពោះវៀន និងលំពែង។ ៣) ភេសជ្ជៈដែលមានជាតិកាបូន (ហ្គាស) នៅក្នុងកម្មវិធីជប់លៀង គេពេញនិយមណាស់នៅភេសជ្ជៈដែលមានជាតិកាបូប។ បើអ្នកទទួលទានវាភ្លាមៗ ក្រោយពីទទួលទានអាហាររួច នោះវានឹងដាក់បន្ទុកបន្ថែមទៅលើការរំលាយអាហារ ហើយនៅពេលជាតិកាបូនផ្ទុកក្នុងក្រពះច្រើនពេក…

Rttr
ប្លែកៗ

ក្តៅ​ខ្លួន​ផ្ដាសាយ​ល្មមៗ​បាត់​ដូច​គេ​បេះ ដោយ​អ្នក​គ្រាន់​តែ​ទទួល​ទាន​អាហារ​ទាំង ៦ នេះ

នៅ​ពេល​មាន​អាការៈ​ក្តៅ​ខ្លួន ក៏​ដូច​ជា​ផ្តាសាយ យើង​ពិត​ជា​ពិបាក​នៅ​ខ្លាំង​ណាស់ ព្រោះ​រាងកាយ​ស្រពឹកស្រពន់ អស់​កម្លាំង ដែល​ពិបាក​ក្នុង​ការ​បម្រើ​ការងារ​ ឬ​ធ្វើ​អ្វី​មួយ​ខ្លាំង​ណាស់។ ជា​ពិសេស​ក្នុង​រដូវ​កាល​កូវីដ​បែប​នេះ​ផង រោគ​សញ្ញា​ល្មមៗ​គឺ​ភ័យ​លើ​ខ្លួន​ឯង ហើយ​ព្យាយាម​ចង់​ឲ្យ​វា​បាត់​ឲ្យ​បាន​លឿន។ ក្រៅ​ពី​ការ​ទទួល​ទាន​ថ្នាំ ប្រសិន​អ្នក​ចង់​បន្ថែម​ប្រសិទ្ធភាព​ចង់​ឲ្យ​ជំងឺ​ក្តៅ​ខ្លួន ផ្តាសាយ​បាត់​ទៅ​លឿន អ្នក​គួរ​បន្ថែម​របប​អាហារ​ទាំង ៦ ខាង​ក្រោម​នេះ៖ ៦) ចេក ចេក​វា​ងាយ​ស្រួល​ទំពា ហើយ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ក៏​ដូច​ជា​ពោរពេញ​ទៅ​ដោយ​វីតាមីន សារធាតុ​រ៉ែ​មួយ​ចំនួន​ដូច​ជា​ ប៉ូតាស្យូម ម៉ង់កាណែស ម៉ាញេសូម និង​វីតាមីន C/B6 ជា​ដើម។ វា​ក៏​ជួយ​បង្កើន​កោសិកា​ឈាម បង្កើន​ភាព​សុាំ ពង្រឹង​ភាព​ធន់ ជួយ​ឲ្យ​រាងកាយ​ឆាប់​ជា​សះស្បើយ​លឿន​ផង​ដែរ។…

Rtrt
ប្លែកៗ

កុំ​គិត​ថា​មិន​អី! បើ​ឧស្សាហ៍​ជួប​អាការៈ​ ៣ នេះ​ញឹកញាប់ ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់

ប្រសិន​អ្នក​សង្កេត​ឃើញ​ថា​រាងកាយ​អ្នក​ឧស្សាហ៍​ចេញ​រោគ​សញ្ញា​សុខភាព ៣ នៅ​ខាង​ក្រោម​នេះ​ជា​ប្រចាំ មិន​ថា​អ្នក​ជួប​តែ ១ រោគ​សញ្ញា​ឬ​ទាំង ៣ គួរ​តែ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​សុខភាព​ជា​បន្ទាន់៖ ៣) ក្អក​យូរ​មិន​ងាយ​បាត់ ការ​កើត​ជំងឺ​ក្អក​ញឹកញាប់ យូរៗ​ទៅ​អាច​បណ្តាល​ឲ្យ​ឈាន​ទៅ​រក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម។ ចូរ​សង្កេត​មើល​ខ្លួន​ឯង បើ​ឧស្សាហ៍​តឹងទ្រូង ពិបាក​ដក​ដង្ហើម ហើយ​ពេល​ក្អក​ម្តងៗ​ព្យាបាល​មិន​ងាយ​ជា រួច​ងាយ​នឹង​លប់​មក​វិញ វា​អាច​ទាក់ទង​ដល់​បញ្ហា​សួត ដែល​អ្នក​ត្រូវ​តែ​ប្រញាប់​រក​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ។ ២) អ្នក​ឧស្សាហ៍​វិល​មុខ ឈឺ​ក្បាល​កម្រិត​ស្រាល អ្នក​ឧស្សាហ៍​វិល​មុខ​ញឹកញាប់ ហើយ​មួយ​រយៈ​ពេល​ខ្លី​ក៏​បាត់​ទៅ​វិញ វា​អាច​ទាក់ទង​នឹង​ការ​ឡើង​ចុះ​សម្ពាធ​ឈាម​ខ្លាំង។ ប្រសិន​អ្នក​ទម្លាប់​មាន​អាការៈ​វិល​មុខ​រយៈ​ពេល ៣០ នាទី ហើយ​បាត់​ទៅ​វិញ លុះ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​លេច​ចេញ​មក​វិញ​ទៀត​នោះ វា​កំពុង​បង្ហាញ​ពី​រោគ​សញ្ញា​នៃ​ជំងឺ​ជា​ច្រើន តួ​យ៉ាង​ដូច​ជា​ជំងឺ​បេះដូង…

Ty
ប្លែកៗ

ត្រៀមបើក​ទំព័រ​ខែថ្មីមេសា តើ​អ្នក​គួរ​ទទួល​បាន​សារ​ណែនាំ​អ្វី​សម្រាប់​ជីវិត?

ពេល​ខ្លះ​យើង​មិន​ដឹង​នោះ​ទេ ថា​យើង​មាន​វិញ្ញាណ​ល្អ​តាម​ជួយ​ថែ​រក្សា ហើយ​ពេល​ខ្លះ​ទៅ​យើង​ខ្លួន​ឯង​បម្រុង​នឹង​ដើរ​ផ្លូវ​ខុស​ តែ​ដូច​មាន​អ្វី​មួយ​មក​ទាញ​ឲ្យ​យើង​សម្រេច​ចិត្ត​ដើរ​ផ្លូវ​ត្រូវ​វិញ។ តាម​រយៈ​អត្ថបទ​នេះ យើង​សូម​ឲ្យ​អ្នក​ជ្រើស​យក​នៅ​រូបភាព​ទេវតា​មួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​សម្រាប់​ជីវិត​នៅ​ខែ​ថ្មី​ ខែមេសា​ខាង​មុខ​នេះ៖ ១) ដំរី អ្វី​ដែល​អ្នក​ត្រូវ​ការ​នៅ​ពេល​នេះ គឺ​ការ​យល់​ពី​គោលបំណង​នៃ​ផែនការណ៍​ជីវិត​ឲ្យ​បាន​ច្បាស់ ព្រោះ​អាច​នឹង​មាន​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ ត្រៀម​នឹង​កើត​ឡើង​មក​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ។ អ្នក​សក្តិសម​នឹង​ទទួល​បាន​សំណាង​ល្អ ហើយ​បំណង​ប្រាថ្នា​ទាំង​ឡាយ​របស់​អ្នក​នឹង​សម្រេច​បាន​ក្លាយ​ជា​ការ​ពិត។ មុន​ពេល​ចាប់ផ្តើម​ចំណុច​ថ្មី​នេះ​ យើង​សូម​ណែនាំ​ឲ្យ​អ្នក​សម្រាក​បន្តិច​សិន ហើយ​មើល​ឲ្យ​បាន​ច្បាស់​ពី​ផែនការណ៍​ជីវិត ជៀសវាង​ដើរ​ខុស​ដោយ​សប្បាយ​មួយ​ពេល​ហើយ​គ្មាន​ន័យ​នៅ​ពេល​ក្រោយ។ ២) បាតដៃព្រះ Fatima គ្រប់​ការ​អភិវឌ្ឍ​ទាំង​អស់ សុទ្ធ​តែ​មាន​បញ្ហា​រាំងស្ទះ។ គ្មាន​ផ្លូវ​ណា​មួយ ដែល​ថា​ដើរ​ហើយ​មិន​ជួប​បញ្ហា​នោះ​ទេ តែ​សំខាន់​ជួប​ហើយ​យើង​មាន​ចិត្ត​ចង់​ដោះស្រាយ ចង់​ជម្នះ​វា​ឬ​អត់? អ្នក​ត្រូវ​តែ​រៀន​និយាយ​ប្រាប់​ខ្លួន​ឯង​ថា បញ្ហា​គឺ​ជា​មេរៀន ហើយ​នរណា​ក៏​ជួប​ដែរ…

Trtfg
ប្លែកៗ

ជ្រើសរើសសន្លឹកបៀរមួយ ដើម្បីបើកមើល ថាអ្វីដែលកំពុងរង់ចាំអ្នកនៅខែក្រោយនេះ?

ទំព័រខែមេសា ជាខែចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងត្រៀមចូលមកដល់នៅប៉ុន្មានថ្ងៃបន្ទាប់ទៀត ចុះឆ្លងកាត់រយៈពេលកន្លងមកនេះ អ្នកបានជួបនូវរឿងរ៉ាវលំបាក និងការសប្បាយរីករាយអ្វីខ្លះ? ដោយឡែក តើអ្នកអាចនឹងជួបនូវរឿងអ្វីទៀតនាពេលខាងមុខ? តាមរយៈការតេស្តបែបវិទ្យាសាស្ត្រមួយនេះ ចូរអ្នកជ្រើសសន្លឹកបៀរមួយ ដើម្បីបើកមើលថាអ្នកអាចនឹងជួបរឿងរ៉ាវអ្វីនៅកំឡុងសប្តាហ៍ក្រោយ៖ សន្លឹកបៀរទី ១ វាបានបង្ហាញថា អ្នកមានដំណឹងល្អជាច្រើនកំពុងរង់ចាំអ្នកនៅខែមេសាខាងមុខ។ នៅកន្លែងធ្វើការ កន្លែងរកស៊ី បើកអាជីវកម្មតូចធំ អ្នកនឹងទទួលបានការបំផុសទឹកចិត្ត ហើយរាល់ភាពរកាំរកូសនៅខែចាស់នឹងត្រូវរសាត់បាត់ទៅ។ ការទំនាក់ទំនងរបស់អ្នកជាមួយក្រុមការងារ ជាមួយថ្នាក់លើ ឬជាមួយអតិថជនក្តី ក៏កាន់តែមានភាពល្អប្រសើរជាងមុន។ រឿងរ៉ាវជាច្រើន ក៏ដូចជាបញ្ហាដែលជាប់ជំពាក់នៅខែចាស់ ប្រាកដនឹងរកឃើញដំណោះស្រាយនៅក្នុងខែថ្មីនេះ។ បន្ថែមពីលើនោះផងដែរ ខ្សែចង្វាក់ជីវិត ក៏កំណត់ឲ្យទៅជួបតែមនុស្សល្អ ជៀសផុតអស់អ្នកដែលមានកិចកល់ សល់តែអ្នកដែលនាំស្នាមញញឹម…

Erer
ប្លែកៗ

២៤,២៥,២៦ មិនា ម្ចាស់​ឆ្នាំ​ ២ សប្បាយ​កើប​លាភ តែ​ឆ្នាំ​ ១ នេះ​​ប្រឈម​ការ​លំបាក​ច្រើន

ក្បួន​ហោរាសាស្រ្ត​សម្រាប់​ចុងសប្តាហ៍ចន្លោះថ្ងៃសុក្រតទៅ ២៤,២៥ និង ២៦ មិនា បាន​ដំណាល​មក​ថា ម្ចាស់​ឆ្នាំ​ទាំង ២ ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត តែ​ឆ្នាំ ១ អាច​ប្រឈម​ការ​លំបាក​ច្រើន​នៅ​រយៈ​ពេល​ខ្លី៖ អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ ថ្ងៃទី ២៤,២៥ និង ២៦ មិនានេះ សម្រាប់​ម្ចាស់​ឆ្នាំ​ជូត នឹង​ទទួល​បាន​ចម្រុងចម្រើន ជា​ពិសេស​គឺ​លាភ​សម្បូរសប្បាយ តាំង​ពី​បើក​ដល់​បិទថ្ងៃ។ លុយ​ក៏​រត់​ចូល​ពេញ​ហោប៉ៅ ដល់​អ្នក​ខ្លះ​ក៏​អាច​មាន​សំណាង​ធំ ដល់​ក្លាយ​ជា​អ្នក​មាន​នៅ​ចន្លោះ​ថ្ងៃ​នោះ​ទៀត​ផង។ លើស​ពី​នេះ​ម្ចាស់​ឆ្នាំ​ជូត ដែល​ចង់​ផ្លោះ​ចេញ​ពី​កន្លែង​ចាស់​របស់​ខ្លួន ទៅ​រក​កន្លែង​ថ្មី ក៏​ជា​ពេលវេលា​ល្អ…

Ytty
ប្លែកៗ

ឆ្នាំ​នេះ​លំបាក​ច្រើន​ហើយ តែ​​ដល់​ឆ្នាំ​ក្រោយ ២០២៤ អ្នក​កើត​ឆ្នាំ ៣ ចូលង៉ូវហេង កេណ្ឌលាភ ៨ ទិស

តាម​ហោរាសាស្រ្ត​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នៅ​ឆ្នាំ​ក្រោយ ២០២៤ ពួក​គេ​នឹង​មាន​ជោគជតា​រាសី​ឡើង​ខ្ពស់​ត្រដែត ង៉ូវហេងចូលមកឆឹបៗ ដឹក​ទ្រព្យ​ធំ មាន​លទ្ធភាព​ទិញ​បាន​ផ្ទះ​ថ្មី​ឡាន​ថ្មី៖ អ្នក​កើត​ឆ្នាំ​ជូត​ (កណ្តុរ) ពួក​គេ​រមែង​ជា​មនុស្ស​មាន​ភាព​ច្នៃប្រឌិត ហ៊ាន​និយាយ​ហ៊ាន​ធ្វើ មិន​សូវ​ចេះ​រុញរា​។ មនុស្ស​នេះ​ពីធម្មជាតិ អំណោយទាននូវភាព​មាន​ស្មារតី​ល្អ ហើយ​ពូកែ​គិត​ខ្លាំង​ណាស់ មើលឃើញអ្វីយ៉ាងឆាប់រហ័ស សឹងតែពេលខ្លះ រឿងខ្លះ មើលឃើញមុននូវផលចំណេញ ការខាតបង់ ក៏ដូចជាផ្លូវក្រោយទុកបម្រុងដើរ។ យ៉ាងណា ចូល​ដល់​ឆ្នាំ ២០២៤ ខាង​មុខ តាម​ហោរាសាស្រ្ត​ ម្ចាស់ឆ្នាំកណ្តុរ នឹង​មានវិញ្ញាណ​ល្អ​តាម​ថែ​រក្សា​ ហើយ​ផ្កាយលើក​យីអ៊ុន​នឹង​នៅ​ក្បែរ​ពួកគេ​ជានិច្ច។ ប្រសិន​បន្ត​ចេះ​ចាប់​យក​ឱកាស​…

Uyu
ប្លែកៗ

កម្រ​មាន​អ្នក​ដឹង! សំបក​ក្រូច​លាយ​យ៉ាអួរ​ ធ្វើ​តាម ៣ របៀប​នេះ​ជួយ​កម្ចាត់​មុន ស្បែក​មុខ​ភ្លឺ​ស្អាត

សំបក​ក្រូច​មាន​អត្ថប្រយោជន៍​ច្រើន​ណាស់ ហើយ​យើង​ងាយ​ស្រួល​ប្រមូល​វា​មក​ប្រើប្រាស់ និង​មិន​ទាមទារ​ការ​ចំណាយ​ច្រើន​ឡើយ។ វា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​លើក​សម្រស់​របស់​អ្នក​ឲ្យ​កាន់​តែ​ស្រស់​ស្អាត បើ​អ្នក​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ ៣ របៀប​ខាង​ក្រោម៖ ៣) ព្យាបាល​មុខ​មុន សំបក​ក្រូច​មាន​សមត្ថភាព​ក្នុង​ការ​ជម្រុះ​កោសិកា​ងាប់ និង​មុន​ក្បាល​ខ្មៅ​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​វា​អាច​ព្យាបាល​មុខ​មុន ផ្តល់​ឲ្យ​ស្បែក​ភ្លឺ​ចែងចាំង​ថែម​ទៀត​ផង។ លើស​ពី​នេះ​វា​ក៏​អាច​បំបាត់​ស្លាក​ស្នាម​ដែល​ជាប់​នៅ​លើ​ស្បែក ដែល​មនុស្ស​ជា​ច្រើន​ជួប​បញ្ហា​នេះ។ វិធី​ធ្វើ គឺ​អ្នក​គ្រាន់​តែ​យក​សំបក​ក្រូច​មក​លាង​ជាមួយ​អំបិល ដើម្បី​កម្ចាត់​មេរោគ​ផ្សេងៗ​ជាប់​នៅ​លើ​នោះ ហើយ​ដាក់​សំបក​ក្រូច​លាយ​ចូល​ជាមួយ​យ៉ាអួរ​ ១ ស្លាប​ព្រា​បាយ ទឹក​ក្រូចឆ្មារ​ពីរ​បី​ដំណក់ និង​ទឹក​ឃ្មុំ ១ ស្លាប​ព្រា​កាហ្វេ ហើយ​កូរ​ចូល​គ្នា​ឲ្យ​សព្វ។ បន្ទាប់​មក​យក​ល្បាយ​ដែល​យើង​បាន​លាយ​នោះ មក​លាប​លើ​ផ្ទៃ​មុខ ហើយ​ទុក​ចោល​មួយ​ម៉ោង សឹម​លាង​ដោយ​ប្រើប្រាស់​ទឹក​ត្រជាក់​ធម្មតា​ជា​ការ​ស្រេច។ ២) ប្រៀប​ដូច​របាំង​ពង្រឹង​ស្បែក​មុខ…