
ចង់ចាប់ប្ដីមានស្រី មិនបាច់សួរនាំច្រើន ឃ្លាំមើលតែទម្លាប់ ៣ នេះដឹងហើយ
មិនងាយនឹងមានស្វាមីណាដែលមិនចេះខូចខិល ឬពាក្យសាមញ្ញ “ទៅរកក្រៅ” ខ្លាំងណាស់ ហើយនារីជាប្រពន្ធក៏គួរតែចេះតាមដាននិងទប់ស្កាត់ឲ្យបានទាន់ពេលវេលា ជៀសវាងទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅ។ នារីៗគ្នាយើង ជឿថាខ្លះក៏មានភាពវៀងវៃទៅលើរឿងហ្នឹងស្រាប់ហើយ តែខ្លះទៀតក៏មិនសូវបានចាប់អារម្មណ៍ និងបានត្រឹមតែសួរនាំរង់ចាំចម្លើយពីស្វាមីខ្លួនតែប៉ុណ្ណោះ។ បុរសខ្លះពូកែខាងលាក់ទៅ ក៏បន្តលាក់បានរហូត អ៊ីចឹងយើងណែនាំរបៀបនៃការអង្កេតមើល ៣ ដែលនារីៗគួរតែដឹង៖ ១) ពេលនៅជាមួយយើងតែងតែបិទទូរសព្ទចោល ប្រសិនម្តងជាពីរដង ពេលនៅជាមួយយើងមិនថាតែបរិភោគអាហារខាងក្រៅ ឬទៅដំណើរកម្សាន្តណាមួយ ទូរសព្ទរបស់ស្វាមីយើងរលត់ នោះអាចថាមកពីអស់ថ្មមែន ប៉ុន្តែបើសឹងតែគ្រប់ពេល ក្លាយជាទម្លាប់ នោះរាប់ថាមានរឿងអ្វីដែលលាក់បាំងហើយ។ បែបនេះមិនបាច់សួរនាំច្រើនទេ នៅក្នុងទូរសព្ទនោះប្រាកដជាមានអ្វីដែលមិនចង់ឲ្យយើងដឹង។ ២) ឧស្សាហ៍លុបប្រវត្តិនៃការហៅចេញចូល និងសារ កុំទទួលយកលេសមួយរបស់មនុស្សប្រុស ដែលថា…



















