
ឈឺចាប់ណាស់មែនទេ? មិនអីទេ ពេលវេលា នឹងជួយព្យាបាលរបួសផ្លូវចិត្តឱ្យអ្នក
ពេលនេះ កំពុងតែឈឺចាប់ណាស់មែនទេ? ខកចិត្តនឹងរឿងច្រើនណាស់មែនទេ? ជួបមនុស្សដែលធ្វើបាបផ្លូវចិត្ត ធ្វើឱ្យឈឺចិត្តខ្លាំងណាស់មែនទេ? ខ្ញុំមិនដឹងថា តើអ្នកទាំងអស់គ្នា ជឿជាក់លើពេលវេលាច្រើនប៉ុនណានោះទេ ហើយខ្ញុំក៏មិនដឹងថា តើគួរធ្វើបែបណា ដើម្បីជួយពង្រឹងចិត្តគំនិត និងស្មារតីរបស់អ្នក ឱ្យជឿជាក់លើពេលវេលា ថាវា ពិតជាអាចព្យាបាលរបួសស្នាម និងការឈឺចាប់ដែលមាននៅក្នុងចិត្តរបស់អ្នកបាននោះដែរ។ តែអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នានៅពេលនេះគឺ អ្នកអាចឈឺចាប់បាន ខូចចិត្តបាន ខកបំណងបាន តែហាមបន្តវាយូរពេក ទុកថាការឈឺចាប់ទាំងឡាយ គឺប្រៀបដូចជាការដើរដួលទៅចុះ។ ពេលខ្លះ ដួលភ្លាម អ្នកត្រូវងើបឡើងភ្លាម តែក៏មានពេលខ្លះ អ្នកអាចនឹងនៅសម្ងំមួយសន្ទុះសិន ព្រោះវាឈឺខ្លាំង ដែលមិនអាចក្រោកបានភ្លាមៗឡើយ តែយ៉ាងណាក៏ដោយ អ្នកក៏មិនអាចនៅសម្ងំត្រាំត្រែង…




















