គន្លឹះហុងស៊ុយ ៤ យ៉ាង ជួយបន្សាបនូវរឿងអាក្រក់ ឧបទ្រុបចង្រៃ និងវិញ្ញាណមិនល្អ

គន្លឹះហុងស៊ុយ ៤ យ៉ាង ជួយបន្សាបនូវរឿងអាក្រក់ ឧបទ្រុបចង្រៃ និងវិញ្ញាណមិនល្អ
ការផ្សាយពាណិជ្ជកម្ម

នៅក្នុងក្បួនហុងស៊ុយខែកក្កដា គឺជាខែដែលវិញ្ញាណអាក្រក់ អារក្ស ខ្មោចព្រាយចេញក្រៅ មនុស្សជាច្រើនចាត់ទុកថានេះជាខែដែលគ្មានសំណាងនោះឡើយ។ ជាមួយនឹងគន្លឹះហុងស៊ុយទាំងនេះ អ្នកអាចបន្សាបនូវសំណាងអាក្រក់ទាំងពួងបានយ៉ាងងាយ និងអាចប្ដូរយកនូវលាភសំណាង និងរឿងល្អៗចូលមកវិញថែមទៀតផង។

១. បាចអំបិល

ការផ្សាយពាណិជ្ជកម្ម

នេះគឺជាវិធីមួយដើម្បីបន្សាបនូវរឿងអាក្រក់ ដែលចាស់ៗប្រើតាំងពីយូរយារណាស់មកហើយ។ យកអំបិលមួយក្តាប់តូច ហើយបោះវាមកលើស្មាខាងឆ្វេងរបស់អ្នកពីមុខទៅក្រោយ។ ការធ្វើបែបនេះ សំណាងអាក្រក់ទាំងអស់នឹងហើរទៅតាមអំបិលទៅក្រោយ។

ចំពោះស្ត្រី សូមកាន់អំបិលដោយដៃឆ្វេង ឬឯបុរសកាន់អំបិលដោយដៃស្ដាំ។ ចំណាំថាអ្នកត្រូវបោះអំបិលលើស្មាខាងឆ្វេងរបស់អ្នក ការធ្វើផ្ទុយនឹងនាំមកនូវសំណាងអាក្រក់ជាច្រើន ដែលនឹកស្មានមិនដល់។

ការផ្សាយពាណិជ្ជកម្ម

Gettyimages 1132172265 640x640

២. ប្រើថ្មហុងស៊ុយ

ការផ្សាយពាណិជ្ជកម្ម

ថ្មហុងស៊ុយត្រូវបានមនុស្សជាច្រើនប្រើដើម្បីធ្វើខ្សែដៃ ដាក់លើតុជាដើម ដើម្បីប្រឆាំងនឹងថាមពលមិនល្អ។ ជាពិសេសថ្មរ៉ែ ថ្មខៀវ ជួយបង្កើនថាមពលវិជ្ជមាន។ Amethyst ជួយការពារម្ចាស់ផ្ទះពីគ្រោះថ្នាក់នៅពេលដែលនៅឆ្ងាយពីផ្ទះ។ អាស្រ័យលើកម្រិតអ្នកអាចជ្រើសរើសថ្មរ៉ែ ថ្មខៀវដែលមានពណ៌សមរម្យ។

បន្ថែមពីលើរ៉ែ ថ្មខៀវ អ្នកអាចជ្រើសរើសថ្មខ្លះទៀតដែលមានឥទ្ធិពលកម្ចាត់ថាមពលអាក្រក់ និងនាំមកនូវសំណាងល្អដូចជាត្បូងទទឹម ថ្មព្រះច័ន្ទ ថ្មភ្នែកខ្លា -ល-។

ការផ្សាយពាណិជ្ជកម្ម

៣. ប្រើខ្ទឹមស

យោងតាមគំនិតចាស់ៗ ខ្ទឹមសមានឥទ្ធិពលល្អក្នុងការកម្ចាត់សំណាងអាក្រក់ និងខ្យល់អាកាសមិនល្អ។ នោះហើយជាមូលហេតុដែលនៅក្នុងខែព្រលឹងនេះ អ្នកអាចយកខ្ទឹមស ១ កំពឹសដាក់តាមខ្លួនជាប្រចាំ។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 08 08 At 11.55.26 PM

៤. ព្យួរចង្កៀងក្រហមនៅមុខផ្ទះ

ការផ្សាយពាណិជ្ជកម្ម

ចង្កៀងពណ៌ក្រហម ជារឿយៗត្រូវបានគេព្យួរនៅមុខផ្ទះដើម្បីបំភ្លឺផ្លូវដល់មនុស្ស។ ព្យួរចង្កៀងក្រហមនៅមុខបង្អួច ឬនៅជាប់នឹងច្រកចូលខាងមុខ ជួយរារាំងខ្មោចដែលឃ្លានកុំព្យាយាមចូល។

បន្ថែមលើគន្លឹះហុងស៊ុយទាំង ៤ ខាងលើ អ្នកក៏ត្រូវផ្លាស់ប្តូរការគិតរបស់អ្នកក្នុងទិសដៅវិជ្ជមានផងដែរ។ គំនិតវិជ្ជមាន និងសុទិដ្ឋិនិយមនឹងក្លាយជាដំណោះស្រាយដ៏ល្អដើម្បីទាក់ទាញថាមពលនៅជុំវិញអ្នក៕

ការផ្សាយពាណិជ្ជកម្ម

*ព័ត៌មានគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!

ប្រភព ៖ Phunutoday / Knonsgrok

ការផ្សាយពាណិជ្ជកម្ម