
តេស្ដចិត្តសាស្ត្រមហាស្នេហ៍! រើសបាច់ផ្កាមួយដែលអ្នកចូលចិត្តបំផុត ដើម្បីឆ្លុះមើលពីបុគ្គលិកលក្ខណៈពិតតាំងពីកំណើតរបស់អ្នក
សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលគំនិតចិត្តថ្លើម តាមរយៈការជ្រើសរើសបាច់ផ្កាមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ បាច់ផ្កាទី 1៖ អ្នកតែងតែយកចិត្តទុកដាក់ក្នុងការរក្សាសុខភាព និងរូបរាងការស្លៀកពាក់ឱ្យមើលទៅស្អាតបាត បើថ្ងៃណាអ្នកមិនបានរៀបចំខ្លួនស្រួសបួលទេ អ្នកសឹងមិនចង់ចេញពីផ្ទះឡើយ វាធ្វើឲ្យអ្នកខ្វះជំនឿចិត្តលើខ្លួនឯង គ្មានកំលាំងចិត្តធ្វើការឡើយ ប៉ុន្តែបើនៅពេលរៀបការហើយអ្នកនឹងប្រែទៅជាមនុស្សមួយផ្សេងទៀត អ្នកនឹងក្លាយជាប្រពន្ធដ៏ល្អជាម្តាយគំរូគិតគូរគ្រប់យ៉ាងដើម្បីគ្រួសារជាជាងខ្លួនឯងទៅទៀត ។ បាច់ផ្កាទី 2៖ សម្រាប់អ្នកមិនស្គាល់ នឹងមានអារម្មណ៍ថាអ្នកជាមនុស្សពិបាកយល់គិតតែពីខ្លួនឯង និងចូលចិត្តសំងំនៅកន្លែងស្ងាត់ តែតាមពិតទៅសម្រាប់អ្នកស្គាល់ច្បាស់ គ្រប់គ្នាទទួលស្គាល់ថាអ្នកជាសុទិដ្ឋិនិយមមើលពិភពលោកក្នុងផ្លូវល្អ ថែមទាំងជាមនុស្សចិត្តបុណ្យទៀត ពិតណាស់មនុស្សដូចអ្នករាងពិបាកយល់បន្តិចមែនតែអ្នកជាមនុស្សម្នាក់ដែលមានចរិតគួរឱ្យស្រឡាញ់…




















