
គួរដឹងខ្លួនផងថា ខ្លួនយើងមានប្រពន្ធ មានកូនហើយ កុំចេះតែឱ្យតម្លៃមិត្តភក្តិ ផ្គាប់តែចិត្តមិត្តភក្តិ មិនខ្វល់ពីប្រពន្ធកូននោះ
ចង់ដើរលេង ចេញក្រៅម្ដងម្កាល វាជារឿងធម្មតាទេ ព្រោះមនុស្សស្រីជាប្រពន្ធក៏នាងចង់មានពេលបានសម្រាក ដើរហើរចេញក្រៅជាមួយមិត្តភក្តិ ឬបងប្អូនដែរ។ ប៉ុន្តែអ្នកជាប្ដី គប្បីដឹងថា ខ្លួនយើងមានប្រពន្ធ មានកូន មានគ្រួសារហើយ ដូច្នេះ កុំចេះតែដើរហើររាល់ថ្ងៃផ្ដេសផ្ដាស ដោយមិនខ្វល់ពីទុក្ខធុរៈ ឬការលំបាករបស់ប្រពន្ធកូនដែលនៅឯផ្ទះនោះ។ កុំព្រោះតែចង់ផ្គាប់ចិត្តមិត្តភក្តិ ឬអ្នកខាងក្រៅ បែរជាទុកប្រពន្ធកូនចោល ឱ្យចាំផ្លូវនៅផ្ទះស្ទើរតែរាល់ថ្ងៃរាល់យប់ កុំទុកប្រពន្ធដូចអ្នកបម្រើ ឬត្រឹមតុក្កតាដាក់តាំងលម្អផ្ទះឱ្យសោះ បើទោះជានាងនៅតែផ្ទះ ឬមិនធ្វើការងាររកស៊ីក៏ដោយ ក៏នាងមានឈ្មោះថា ប្រពន្ធរបស់អ្នកដែរ។ បើមានគេ ឬមិត្តភក្តិបបួលចេញក្រៅ ដើរលេង ស៊ីផឹក សូមនឹកឃើញផងថា ខ្លួនមានប្រពន្ធហើយ មិនមែននៅខ្លួនមួយដូចកាលមុន…



















