សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសចាក់មេសោមួយនៅក្នុងរូបដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

មេសោទី1៖ អ្នកជាមនុស្សដែលមានការគិតជ្រៅជ្រះ មិនថាធ្វើអ្វីក៏ដោយអ្នកជ្រើសរើសធ្វើដោយមានរបៀបបទផែនសមរម្យ ជាជាងធ្វើវាដោយមិនដឹងខ្យល់អ្វីទាំងអស់ លើសពីនេះអ្នកជាមនុស្សមិនងាយទុកចិត្តនរណាម្នាក់ងាយៗឡើយ អ្នកជ្រើសរើសជឿលើការពិតជាជាងពាក្យសម្ដីដែលគេនិយាយតែនឹងមាត់ ។ សម្រាប់រឿងស្នេហាក៏ដូចគ្នាអ្នកមិនចេះតែស្រលាញ់អ្នកណាម្នាក់ដោយងាយៗនេះទេ នរណាម្នាក់ដែលចង់បានបេះដូងរបស់អ្នកទាល់តែត្រូវព្យាយាមបង្ហាញភាពស្មោះសរខ្លាំងទើបទៅរួច តែបើអ្នកដាក់ចិត្តស្រលាញ់នរណាហើយ អ្នកនឹងស្រលាញ់គេដោយមិនរំពឹងអ្វីមកវិញទាំងអស់ នរណាដែលបានគ្រងបេះដូងរបស់អ្នកសុទ្ធតែសំណាងហើយ ។

មេសោទី2៖ ជាមនុស្សមានភាពចាស់ទុំ ចូលចិត្តស្ថេរភាពនិងមានអាថ៌កំបាំងខ្ពស់នៅក្នុងជីវិតរស់នៅ បើពីរូបរាងខាងក្រៅអ្នកនឹងមើលទៅដូចជាមនុស្សមិនសូវជាចេះគិតជ្រៅជ្រះ ប៉ុន្តែមានតែខ្លួនអ្នកទេដែលដឹងខ្លួនឯងច្បាស់ថាខ្លួនកំពុងគិតអ្វីនិងធ្វើអ្វី មនុស្សដូចអ្នកមិនសូវចូលចិត្តទៅអង្គុយអានការគិតរបស់អ្នកដទៃទេ អ្វីដែលសំខាន់សំរាប់អ្នកគឺជីវិតផ្ទាល់ខ្លួន ។ អ្នកជាមនុស្សម្នាក់ដែលជ្រើសរើសផ្តល់ភាពកក់ក្តៅឲ្យមនុស្សដែលស្រលាញ់នឹងបារម្ភពីអ្នកពិតប្រាកដ ជាជាងទៅស្វែងរកក្តីស្រលាញ់បោកៗនៅខាងក្រៅ នេះហើយទើបហៅថាអ្នកជាមនុស្សដែលចូលចិត្តភាពស្ថិតស្ថេរនោះ ។

មេសោទី3៖ អ្នកជាមនុស្សមានភាពឈ្លាសវៃ ពូកែសង្កេតពូកែវិភាគហេតុនិងផល អ្វីដែលកាន់តែពិសេសនោះគឺអ្នកមានទឹកចិត្តស្មោះសរចំពោះមនុស្សជុំវិញខ្លួន អ្នកអាចធ្វើឲ្យមនុស្សជុំវិញខ្លួនកើតការជឿជាក់យ៉ាងឆាប់រហ័ស សម្រាប់រឿងស្នេហាវិញអ្នកជាមនុស្សដែលស្ងប់ស្ងៀមណាស់ ភាគច្រើនភាគីម្ខាងទៀតទាយចិត្តអ្នកមិនត្រូវទេ ព្រោះតែអ្នកជាប្រភេទមនុស្សស្រលាញ់តែមិនសូវចូលចិត្តបង្ហាញ អ្នកជ្រើសរើសបង្ហាញយូរៗម្តងតែប៉ុណ្ណោះ ។

មេសោទី4៖ អ្នកមានជីវិតដែលស្រឡាញ់សេរីភាព អ្នកជាមនុស្សងាយៗ សាមញ្ញៗ ចេះបើកចិត្តដើម្បីស្គាល់មនុស្សជុំវិញខ្លួន និងមានមិត្តច្រើន។ អ្នករីករាយនឹងជីវិតប្រចាំថ្ងៃណាស់ ព្រោះអ្នកជាមនុស្សចូលចិត្តគិតអ្វីក្នុងផ្លូវល្អ។ ត្បិតរីករាយមែនប៉ុន្តែក៏មានពេលខ្លះ អ្នកក៏ចេះកើតទុក្ខដែរ គ្រាន់តែអ្នកមិនចង់ខ្ជះខ្ជាយពេលវេលាទៅកើតទុក្ខច្រើន ព្រោះអ្នកគិតថាទោះកើតទុក្ខទៅបញ្ហាវាក៏មិនត្រូវបានដោះស្រាយដែរ សុខចិត្តទុកថាមពលខួរក្បាលទៅដោះស្រាយបញ្ហាដែលកើតឡើងវិញល្អជាង។ ហើយមនុស្សដែលយល់ពីចរិតរបស់អ្នកជាងគេគឺមិត្តភ័ក្ត អ្នកជាមនុស្សដែលស្រលាញ់មិត្តមិនបោះបង់មិត្តក្នុងគ្រាកំសត់កម្រជាមួយគ្នាឡើយ ៕
ប្រភព៖ បរទេស/កែសម្រួល៖ Knongsrok

