Wisdoms

ម៉ាសអប់សក់ទាំង៥ងាយៗ អាចសាកល្បងធ្វើនៅផ្ទះបាន
សុខភាព

ម៉ាសអប់សក់ទាំង៥ងាយៗ អាចសាកល្បងធ្វើនៅផ្ទះបាន

សរសៃសក់ជួនកាលអាចនឹងរងការខូចខាតដោយសារកម្តៅឬការថែរក្សាមិនបានល្អដែលនាំឱ្យវាឆាប់បែកចុង ស្ងួតឬឡើងអង្កែជាដើម។ ការថែរក្សាសុខភាពសក់គឺពិតជាមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់អ្នកដែលមានសក់វែងហើយក្រាស់។ នេះគឺរាល់រូបមន្តម៉ាសអប់សក់ងាយៗទាំង៥ដែលអ្នកអាចសាកល្បងធ្វើនៅផ្ទះបាន៖ ១.ម៉ាសអប់សក់ប្រេងដូង ម៉ាសអប់សក់ប្រេងដូងមានតួនាទីកម្ចាត់ភាពស្ងួតនៃសសៃសក់និងធ្វើឱ្យសរសៃសក់មានសំណើម។ វាក៏ជួយទប់ស្កាត់ការបែកចុងនិងធ្វើឱ្យសក់មានទម្ងន់ផងដែរ។ ងាយៗមែនទែនដោយគ្រាន់តែយកប្រេងដូង១ស្លាបព្រាបាយ រួចឈ្លីឱ្យសព្វទៅលើបរិវេណស្បែកក្បាលមុនចូលគេងជាការស្រេច។ ២.ម៉ាសអប់សក់ផ្លែប័រ ម៉ាសអប់សក់ផ្លែប័រមានតួនាទីក្នុងការទប់ស្កាត់សក់ខូចដែលបណ្តាលមកពីថ្នាំពណ៍សក់ឬថ្នាំអ៊ុតសក់ផ្សេងៗដែលសម្បូរទៅដោយជាតិគីមី។ ផ្លែប័រសម្បូរទៅដោយ Omega-3 fatty acids ដែលផ្តល់ពន្លឺនិងភាពទន់រលោងដល់សរសៃសក់។ អ្នកគ្រាន់តែលាយផ្លែប័រកន្លះផ្លែ ប្រេងអូលីវ១ស្លាបព្រាបាយ ទឹកឃ្មុំ១ស្លាបព្រាបាយ ច្របល់ចូលគ្នាជាល្បាយរួចយកមកលាបលើស្បែកក្បាល។ បន្ទាប់មក ទុកចោលរយៈពេល២០នាទីសឹមលាងទឹកចេញជាការស្រេច។ ៣.ម៉ាសតែបៃតងនិងទឹកខ្មេះប៉ោម ម៉ាសតែបៃតងនិងទឹកខ្មេះប៉ោមមានប្រសិទ្ធិភាពក្នុងការកម្ចាត់ស្បែកក្បាលរមាស់ឬស្ងួត។ តែបៃតងសម្បូរទៅដោយ antioxidant ដែលអាចជ្រៀតចូលក្នុងស្បែកក្បាលដើម្បីផ្តល់ជាតិសំណើម។ ងាយៗដោយគ្រាន់តែលាយទឹកតែបៃតងមួយកូនកែវជាមួយនឹងទឹកខ្មេះប៉ោមមួយស្លាបព្រាបាយ រួចយកមកម៉ាស្សាលើស្បែកក្បាលរយៈពេល៥នាទីចាំលាងចេញ។ ៤.ម៉ាសពងមាន់ ម៉ាសពងមាន់គឺសាកសមបំផុតសម្រាប់អ្នកដែលមានបញ្ហាសក់ឆាប់ឡើងប្រេង។…

Knongsrok_cover (1200 X 630 Px)
សម្រង់

នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International ប្ដេជ្ញាចិត្តជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក

នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jim Jones នាយកប្រតិបត្តិ នៃក្រុមហ៊ុន Jones Group International ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី​ ចូលជួបសម្តែងការគួរសម ព្រមទាំងបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះ លោកនាយកប្រតិបត្តិ…

Knongsrok_cover (1200 X 630 Px)
សម្រង់

ក្រុមហ៊ុនអាមេរិកធំៗ បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួបនេះ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកអនុប្រធានជាន់ខ្ពស់ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់…

New Copy
ប្លែកៗ

ម្ចាស់សំណាងទាំង ៣ រាសីល្អក្នុងឆ្នាំ ២០២៤ លាភក្នុងជង្រុក

ហោរាសាស្ត្រ​បានទស្សន៍ទាយ​ថា អ្នកឆ្នាំទាំង ៣ ខាងក្រោម ក្នុង​ឆ្នាំ​២០២៤ នឹង​មាន​ភាព​ចម្រុងចម្រើន លាភ​សំណាង និង​លុយកាក់​ហូរហៀរ​។ ១. ឆ្នាំឆ្លូវ អាជីព និងផ្លូវជីវិតរបស់អ្នកឆ្នាំគោក្នុងឆ្នាំ ២០២៤ មានការផ្លាស់ប្តូរថ្មីៗជាច្រើន។ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ព្រះ​នៃ​ហិរញ្ញវត្ថុ នោះ​សំណាង​របស់​គោ​កាន់តែ​ចម្រើន​ឡើង ធ្វើ​អ្វី​ក៏​ស្រួល​។ សុភាពបុរសផ្តល់ការណែនាំដើម្បីជួយអ្នកឆ្នាំឆ្លូវមានឱកាសវិនិយោគល្អ។ គោ​មាន​ជំនឿ​ចិត្តខ្ពស់ មាន​ស្មារតី​ជឿនលឿន និង​មាន​ឆន្ទៈ​ពុះពារ​ជម្នះ​ឧបសគ្គ​នានា​ក្នុង​ឆ្នាំ​ទន្សាយ។ ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា ឆ្នាំ​២០២៤ ឆ្នាំ​ឆ្លូវ មាន​ទំនាក់ទំនង​ស៊ីសង្វាក់​ជាមួយ​ដៃគូ និង​មាន​ផ្កាយ​ខ្សាច់​ច្រើន​។ គួបផ្សំនឹងភាពឆ្លាតវៃ និងអាកប្បកិរិយាដ៏ប៉ិនប្រសប់ អ្នកអាចដោះស្រាយការលំបាកបានយ៉ាងងាយស្រួល។ ២. ឆ្នាំច ឆ្នាំ​ឆ្កែ​ត្រូវ​បាន​គេ​ទស្សន៍ទាយ​ថា…

New Copy
ទស្សនៈ

កុំបោះបង់ឱ្យសោះ! មិត្តដ៏ល្អ ៣ ប្រភេទ ដែលអាចជួយឱ្យអាជីពការងាររបស់អ្នករីកចម្រើន ជោគជ័យធំ

ខាងក្រោមនេះ គឺជាមនុស្សសំខាន់ទាំង ៣ ប្រភេទ ដែលអ្នកត្រូវរក្សាឱ្យគង់នៅក្នុងជីវិត។ ក្នុងអំឡុងពេលដែលជីវិតយើងត្រូវធ្វើដំណើរដ៏វែងរឆ្ងាយ យើងប្រាកដជាបានជួប បានស្គាល់ ហើយក៏មានមនុស្សជាច្រើនបានដើរឆ្លងកាត់ជីវិតយើង។ ប្រសិនបើ​យើង​មិន​ពិចារណា​ឱ្យ​បាន​ច្បាស់​ថា​ យើង​គួរ​នៅ​ជាមួយ​នរណា​ទេ ជីវិតយើង ក៏មិនអាចបានល្អប្រសើរដែរុំ ខណៈពេលដែលមនុស្សល្អពិតប្រាកដ ដែលយើងរាប់អានបានត្រឹមត្រូវ គេនឹងអាចជួយលើកយើងឡើង ផ្ទុយទៅវិញ បើយើងរាប់អាន សេពគប់មនុស្សខុស ច្បាស់ណាស់ថា ជីវិតយើងនឹងធ្លាក់ចុះ ព្រោះមនុស្សមិនល្អ គេនឹងអូសទាញយើងទម្លាក់។ យ៉ាងណាមិញ ប្រសិនបើអ្នកមានសំណាង និងចេះរាប់អាន បានមិត្តដូច ៣ ប្រភេទខាងក្រោមនេះ ជីវិតអ្នកនឹងល្អ ត្រចះត្រចង់ ទាំងក្នុងជី​វិត…

New Copy
សង្គម

តាំងពីចេះស្រឡាញ់មក ស្រឡាញ់ប៉ះតែអ្នកមានម្ចាស់ និងប៉ះតែមនុស្សដែលគេមិនស្រឡាញ់យើងវិញ

មិនដឹងថា អ្នកណាខ្លះធ្លាប់ជួបរឿងស្នេហាបែបនេះ ឱ្យតែដាក់ចិត្តស្រឡាញ់ ដឹងតែស្រឡាញ់ប៉ះតែអ្នកមានម្ចាស់ បើមិនអ៊ីចឹងទេ គឺស្រឡាញ់ប៉ះតែមនុស្ស ដែលគេមិនស្រឡាញ់ខ្លួនឯងវិញ ជួបតែរឿងបែបហ្នឹង ប៉ះតែស្នេហាតែម្ខាងបែបហ្នឹង ពេលខ្លះពិតជាមានអារម្មណ៍ថាហត់នឿយចិត្តខ្លាំង ចង់ឈប់ស្រឡាញ់អ្នកណាទាំងអស់ ចង់នៅម្នាក់ឯងច្រើនជាង។ ស្នេហាមិនសមបំណង ឱ្យតែស្រឡាញ់អ្នកណាម្ដងៗ ដឹងតែគេមិនស្រឡាញ់ខ្លួនវិញឡើយ ហើយពេលខ្លះ ជ្រុលស្រឡាញ់ស្រឡាញ់ខ្លាំងហើយ ទើបដឹងថា ការពិតទៅគេមានដៃគូ គេមានម្ចាស់រួចទៅហើយ សួរថា អ្នកណាមិនឈឺចាប់ បើប្រាប់ទៅ វាក៏ពិបាកនឹងយល់ដែរ ព្រោះតែជួបតែរឿងបែបហ្នឹងមិនចេះចប់សោះ តើជីវិតនេះ អាចបានជួបមនុស្សល្អ អាចមានគូជីវិតនឹងគេដែរទេ? ពេលខ្លះ លង់ចិត្ត ដាក់ចិត្ត គិតហួស…

New Copy
ទស្សនៈ

បានឆ្លងកាត់ជីវិតទាំង ៣ ពេលនេះ អ្នកនឹងចេះច្រើនពីជីវិត ហើយរឹតតែរឹងមាំជាងមុន

ឆាកជីវិតមនុស្សម្នាក់ៗ សុទ្ធតែធ្លាប់ឆ្លងកាត់ការលំបាក បញ្ហា និងការឈឺចាប់ដូចគ្នា គ្រាន់តែស្ថានភាពនៃជីវិត និងបញ្ហា​ដែលបានជួបនោះ ខុសគ្នាបន្តិចតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា មិនថាជីវិតនេះ ជួបរឿងល្អ ឬក៏អាក្រក់ទេ គឺសុទ្ធតែជាមេរៀន និងបទពិសោធន៍ដ៏មានតម្លៃសម្រាប់ជីវិតដូចគ្នា សំខាន់ស្ថិតលើខ្លួនយើង ចេះប្រើបញ្ហា និងការឈឺចាប់ទាំងនោះ មកច្នៃចេញជាផលល្អឱ្យខ្លួនឯងទៅថ្ងៃមុខដែរឬទេ? យ៉ាងណាមិញ បញ្ហាដែលកើតឡើងពីចំណុចទាំង៣ខាងក្រោមនេះ គឺជាពេលវេលា ដែលអ្នកអាចសិក្សា រៀនសូត្រ និងជាពិសេស អាចដឹងពីចិត្តមនុស្សនៅជុំវិញខ្លួនបានយ៉ាងច្បាស់។ ១. ពេលដែលអ្នកគ្មានលុយ លុយជារបស់ក្រៅខ្លួន តែពេលដែលគ្មានលុយ វាពិតជាពិបាកក្នុងខ្លួន លុយមិនសំខាន់ពិតមែន តែជាក់ស្ដែងវាចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃ។​ ដូចនេះហើយ…

New Copy
គ្រួសារ

ប្រពន្ធខ្ញុំមិនមែនខ្លា រឿងអីខ្ញុំត្រូវខ្លាច

រាល់ថ្ងៃ ចេញពីផ្ទះទៅធ្វើការ ចេញពីធ្វើការខ្ញុំទៅផ្ទះ មិនដែលឱ្យហួសម៉ោង ហួសទៅណាទៅណីលិចកើតឡើយ ហេតុនេះហើយ ទើបធ្វើឱ្យខ្ញុំហាក់មានគម្លាត ឃ្លាតឆ្ងាយពីមិត្តរួមការងារ និងមិត្តភក្តិជាច្រើន ព្រោះមិនដែលទៅណាមកណា ស៊ីផឹកខាងក្រៅជាមួយពួកគេ។ មិត្តម្នាក់សួរខ្ញុំថា ៖ ហើយវាថីហែង! អីក៏ខ្លាចប្រពន្ធម៉េះ តាំងពីការហើយ លេងហ៊ាន ដើរលេងស៊ីផឹកខាងក្រៅជាមួយពួកម៉ាក ចេញពីធ្វើការក៏ទៅផ្ទះលឿនៗ ខ្លាចផ្ទះរត់ចោល ឬខ្លាចប្រពន្ធសំពងហា៎? ចឹងៗអី រស់នៅមានន័យអី មិនបានសប្បាយ ស៊ីផឹកអីផងហ្នឹង។ ខ្ញុំក៏តបទៅគេវិញថា ៖ ខ្ញុំមិនបានខ្លាចប្រពន្ធទេ ព្រោះប្រពន្ធខ្ញុំមិនមែនខ្លា តែខ្ញុំគោរពគាត់ ព្រោះគាត់ជាមនុស្សស្រីតែម្នាក់ ដែលតែងតែនៅក្បែរ…

New Copy
សង្គម

គួររៀនត្រៀមចិត្ត! មនុស្សខ្លះអាចត្រឹមនៅក្នុងចិត្តយើង តែមិនអាចនៅក្នុងជីវិតយើងបានឡើយ

ជីវិតមនុស្សម្នាក់ៗ តែងតែជួបមនុស្សច្រើន ប្លែកៗពីគ្នាជានិច្ច ហើយក៏តែងតែជួបមនុស្សថ្មីៗចូលមកក្នុងជីវិត។ មនុស្សខ្លះ ចូលមក ធ្វើឱ្យយើង ស្រឡាញ់ពេញចិត្ត មិនអាចបំភ្លេចបាន តែយ៉ាងណា ក៏គេនៅតែមិនអាចរស់នៅក្នុងជីវិតយើងរហូតបានឡើយ គេគ្រាន់តែដើរកាត់ជីវិតយើងមួយរយៈពេលខ្លីតែប៉ុណ្ណោះ។ ពេលខ្លះ ការត្រៀមចិត្ត ទទួលយកការពិត ទទួលយកការជួប ហើយក៏ត្រៀមទទួលយកការបែក ឬបាត់បង់ វាគឺជារឿងមួយដែលល្អ។ យើងមិនដឹងទេថា យើងអាចនឹងត្រូវបែកពីមនុស្សដែលយើងស្រឡាញ់ពេលណា យើងនឹងត្រូវបាត់បង់មនុស្សល្អៗនៅថ្ងៃណា? តែទោះជាចង់ ឬមិនចង់ ក៏យើងនៅតែមិនអាចហាមឃាត់ការបែកបាក់បានដែរ។ មនុស្សខ្លះ ពេលខ្លះ យើងត្រូវតែព្រមឱ្យគេចាកចេញទៅ ព្រោះថា បើគេនៅនឹងយើង វាក៏មិនអាចឱ្យយើង ឬគេមានក្ដីសុខ…

New Copy
ទស្សនៈ

លក្ខណៈទាំង ៥ របស់មនុស្សគ្មានក្ដីសុខនៅក្នុងជីវិត

ប្រសិនបើអ្នកមានចំណុចមួយ ក្នុងចំណោមទាំង ៥ ខាងក្រោមនេះ អ្នកគួរតែកែប្រែឱ្យបានឆាប់ បើមិនដូច្នោះទេ ជីវិតអ្នកនឹងមានតែទុក្ខព្រួយ បញ្ហាពីមួយថ្ងៃទៅមួយថ្ងៃ រស់នៅគ្មានក្ដីសុខនោះឡើយ។ ១. ចូលចិត្តចាប់កំហុស សម្លឹងមើលតែចំណុចខ្សោយអ្នកដទៃ មានមនុស្សច្រើនណាស់ដែលតែងតែចាត់ទុកខ្លួនឯងថាថ្លៃថ្នូរ ខ្ពង់ខ្ពស់ ហើយមើលងាយអ្នកដទៃ ជាពិសេសពេលអ្នកដទៃនិយាយអ្វីមួយ មនុស្សទាំងនេះតែងតែតបផាំងៗ លើកយកតែចំណុចខ្សោយ និងចំណុចអវិជ្ជមានរបស់អ្នកដទៃ ព្យាយាមជាន់ពន្លិចគេ។ ប៉ុន្តែ​ដោយ​មាន​ចំណុច​ខ្វះខាត​របស់​ខ្លួន មនុស្ស​ប្រភេទ​នេះ​ មិនដែលមើលឃើញ និងកែលម្អទេ ហើយក៏មិន​អនុញ្ញាត​ឱ្យ​អ្នក​ដទៃ​មើលងាយ​ ឬលើកយកមកនិយាយដែរ។ អ្នក​ដែល​មើល​តែ​ចំណុច​ខ្សោយ​របស់​អ្នក​ដទៃ ក្រៅ​ពី​បង្ហាញ​ថា​ខ្លួន​មិន​ទាន់​បាន​បណ្ដុះ​បណ្ដាលនូវសុជីវធម៌​បាន​គ្រប់​គ្រាន់ហើយនោះ គេ​ក៏​បន្ទាប​តម្លៃ​ខ្លួន​ដែរ។ មនុស្ស​ម្នាក់​មាន​សំណាង​អាក្រក់​ ដោយ​សារ​ពួក​គេ​មិន​បាន​បណ្ដុះសីលធម៌គ្រប់គ្រាន់។ ពួកគេតែងតែនិយាយពាក្យបង្អាប់អ្នកដទៃ…

New Copy
គ្រួសារ

ប្រុសៗចំណាំទុក មនុស្សស្រី ៣ ប្រភេទនេះ ទោះស្អាតកម្រិតណា ក៏មិនត្រូវយកធ្វើជាប្រពន្ធដែរ

ចាស់ៗពីដើម ផ្ដាំហើយផ្ដាំទៀត សម្រាប់មនុស្សស្រីដែលមានលក្ខណៈទាំង ៣ ខាងក្រោមនេះ ដាច់ខាតកុំយកធ្វើជាប្រពន្ធឱ្យសោះ ទោះស្អាត ឆើតឆាយ ជាកូនអ្នកមានប៉ុនណាក៏ដោយ ព្រោះមនុស្សស្រីទាំងនេះ មិនសក្តិសមធ្វើជាប្រពន្ធអ្នកណាទេ។ ១. មនុស្សស្រីអភិរក្ស​ជ្រុល តែងតែ​គិត​ថា​ខ្លួន​ត្រូវ បុរស​ជា​ច្រើន​បន្ទាប់​ពី​រៀប​ការ​មាន​អារម្មណ៍​ថានឿយ​ហត់ និង​អន់​ចិត្ត​ចំពោះ​ប្រពន្ធ។ ព្រោះ​នាង​ជា​អ្នក​អភិរក្ស​ពេក ហើយ​តែង​តែ​ប្រកាន់ខ្ជាប់គិតថាខ្លួនត្រូវគ្រប់រឿង។ នាង​រឹងរូស​ណាស់ ហើយ​តែងតែ​គិត​ថា​ខ្លួន​ត្រូវ ហើយ​អ្នក​ផ្សេង​ទៀត​ចាំតែខុស។ ចរិត​បែប​អភិរក្ស និង​រឹងរូស​របស់​ប្រពន្ធ​នេះហើយ ដែលធ្វើ​ឱ្យ​ប្តី​មាន​អារម្មណ៍​ក្រៀមក្រំ មិន​ចង់​និយាយ និង​ឈាន​ដល់​ការ​លែងលះ ។ បុរសជាច្រើនបានដឹងរួចមកហើយថា ប្រពន្ធរបស់ពួកគេមានចរិតអភិរក្សនិយម ប៉ុន្តែនៅតែទទូចចង់រៀបការដោយសារតែស្នេហាងប់ងុលខ្លាំងពេក។ ទោះជាយ៉ាងនេះក្តី ពេលរស់នៅជាមួយគ្នា…

New Copy
គ្រួសារ

មនុស្សប្រុសចរិតយ៉ាប់ទាំង ១០ ស្រីៗ កុំទាក់ទងនឹងមនុស្សប្រុសបែបនេះឱ្យសោះ បើមិនចង់ស្ដាយក្រោយ

ការជ្រើសរើស ឬអនុញ្ញាតឱ្យនរណាម្នាក់ ជាពិសេសគឺមនុស្សប្រុស ចូលមកក្នុងជីវិតយើង មិនមែនជារឿងដែលងាយស្រួល ឬចេះតែឱ្យពាក់ព័ន្ធនោះទេ។ ជាការពិត យើងត្រូវគិត និងសម្រេចចិត្តឱ្យបានច្បាស់លាស់ ព្រោះមនុស្សខ្លះ ចូលមកដើម្បីតែបំផ្លាញយើងប៉ុណ្ណោះ។ ខាងក្រោមនេះ ជាចំណុចនៃចរិតខ្លះៗរបស់មនុស្សប្រុស ដែលអ្នកគួរចៀស និងមិនគួរឱ្យគេចូលមកក្នុងជីវិត។ ១. មនុស្សប្រុសគំនិតស្រី ចរិតពិតប្រាកដនៃមនុស្សប្រុស គឺមិនចេះសាំញុំា រញ៉េរញ៉ៃ ខឹងងរងក់ រករឿងផ្ដេសផ្ដាសឡើយ ហើយក៏មិនចេះគម្រិះ ម៉ៅស្វិតដែរ តែមនុស្សប្រុសដែលមានចរិតស្រីនេះ គឺគិតគូរ សូម្បីតែទិញម្ហូបអាហារ រិះថាំ មិនសូវជាទូលាយប៉ុន្មានឡើយ។ បែបហ្នឹង មិនមែនមានន័យថា ចរិតមនុស្សស្រីយ៉ាប់ទេ…

New Copy
គ្រួសារ

សញ្ញាទាំង ៤ របស់បុរសស្មោះស្នេហ៍ មនុស្សស្រីណាបានជួប សំណាងធំក្នុងជីវិត

បុរស​ស្មោះស្ម័គ្រ​ នឹង​ចាត់​ទុក​ភរិយា​ជា​នៅលេខរៀងទី​១​ជានិច្ច។ ដូច្នេះហើយ​មិន​ថា​រវល់​ប៉ុនណាទេ ​ក៏ពួកគេ​ឆ្លៀត​ពេល​នៅ​ជាមួយ​ និងមើលថែប្រពន្ធបានយ៉ាងល្អ។ ១. តែងតែឱបប្រពន្ធរៀងររាល់យប់ពេលចូលគេង ការ​ឱប​បង្ហាញ​ពី​អារម្មណ៍​ស្មោះ​ត្រង់ ​ដែល​បុរសប្រើជំនួសឱ្យពាក្យថាស្រឡាញ់។ នៅពេលដែលមនុស្សប្រុសមានសហាយស្មន់ ពួកគេនឹងធ្វើកិច្ចការជាច្រើនដើម្បីលាក់បាំងអំពើក្បត់ទាំងនោះ។ ប្រហែល​ជា​បុរស​នឹង​ធ្វើ​ពុត​ជា​ស្និទ្ធស្នាល យកចិត្តអ្នក ប៉ុន្តែ​រឿង​មួយ​ប្រាកដ​ណាស់ បុរស​នឹង​មិន​អាច​ឱប​ប្រពន្ធ​បាន​ទៀត​ទេ។ បន្ទាប់ពីបញ្ចប់ការងារ បុរសនោះនឹងដេកបែរខ្នងដាក់ប្រពន្ធ។ ស្ត្រីតែងតែចង់ទទួលបានភាពកក់ក្តៅ និងភាពរឹងមាំនៅក្នុងរង្វង់ដៃប្តីរបស់ពួកគេ។ ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​ប្ដី​ដែល​ស្មោះ​ត្រង់​នឹង​តែង​មាន​ទម្លាប់​ឱប​ប្រពន្ធ​រាល់​ពេល​ចូល​គេង។ គ្រាន់​តែ​ចង់​មាន​ប្រពន្ធ​ក្បែរ​ខ្លួន​ពេល​គេង​លក់។ ម៉្យាងវិញទៀត វិទ្យាសាស្រ្តក៏បានបង្ហាញឱ្យឃើញដែរថា ពេលឱបមនុស្សដែលខ្លួនស្រលាញ់ក្នុងពេលគេង នោះដំណេកនឹងកាន់តែស៊ីជម្រៅ ដែលទំនាក់ទំនងរវាងស្វាមី និងភរិយានឹងកាន់តែមានភាពកក់ក្តៅ និងរីករាយជាងមុន។ ២. តែងតែផ្តល់ពេលវេលាសម្រាប់ប្រពន្ធ បុរស​ស្មោះ​ត្រង់​នឹង​តែង​តែ​ចាត់​ទុក​ភរិយា​របស់​ខ្លួន​…

New Copy
គ្រួសារ

ល្ងង់បំផុត! មនុស្សស្រីដែលចូលចិត្តអួតរឿង ៣ យ៉ាងនេះ

មានតែមនុស្សស្រីល្ងង់ទេ ដែលចូលចិត្តបង្អួតខ្លួន ជាពិសេសគឺ អួតរឿង ៣ យ៉ាងខាងក្រោមនេះ ព្រោះមនុស្សស្រីឆ្លាតតែងតែបន្ទាបខ្លួន និងពោរពេញដោយការគោរពចំពោះខ្លួនឯង ដោយមិនបញ្ចេញ បង្ហាញ បង្អួតនោះឡើយ។ ១. បង្អួត​រួបរាង​ខ្លួន​ច្រើន​ ដើម្បី​ឱ្យ​មាន​ភាព​ស្រស់​ស្អាត និងទាក់ទាញ ស្ត្រី​ដែល​មាន​ប្រាជ្ញា​ និង​ចេះ​គោរព​ខ្លួន​ឯង​ នឹង​មិន​បង្ហាញ​រូបរាង ពណ៌សម្បុរ​ស្បែក​បែប​អសុរោះ​ឡើយ។ របៀបនៃការស្លៀកពាក់ នឹងបង្ហាញទស្សនៈពិភពលោកដំបូង បន្ទាប់មកនិស្ស័យ និងកិត្យានុភាពរបស់ស្ត្រីនៅក្នុងក្រសែភ្នែកអ្នកដទៃ។ ស្ត្រី​ដែល​ស្លៀក​ពាក់​ជ្រុល​ហួសហេតុ​ពេក ​នឹង​ធ្វើ​ឱ្យ​អ្នក​ដទៃមើលស្រាលតាំង​ពី​ជួប​គ្នា​ដំបូង។ គេ​នឹង​វាយ​តម្លៃនារី​ដែល​ចូល​ចិត្ត​បង្អួតរូបរាង ហើយញ៉ែលេងកំដរអារម្មណ៍។ ស្ត្រី​ដែល​មាន​សុជីវធម៌ ស្លៀកពាក់សមរម្យ ថ្លៃថ្នូរ ហើយ​នៅតែ​គោរព​តួ​ខ្លួន​ គឺ​ល្អ​ឥតខ្ចោះ…

New Copy
គ្រួសារ

មនុស្សស្រី ៣ ប្រភេទ ហ៊ានតែរៀបការ នឹងរងទុក្ខវេទនាមួយជីវិត

មនុស្សស្រីដែលមានចរិតទាំង ៣ ខាងក្រោមនេះ បើសិនជាសម្រេចចិត្តរៀបការ មួយជីវិតនេះ នាងនឹងមានតែទុក្ខវេទនា គ្រាំគ្រាចិត្តតែប៉ុណ្ណោះ បើអ្នកមានលក្ខណៈទាំង ៣​ ខាងក្រោមនេះ យកល្អកុំរៀបការអី ឬអាចកែប្រែឱ្យបានលឿនរឹតតែល្អ។ ១. បាត់បង់ភាពជាខ្លួនឯង នៅពេលដែលភរិយាយកចិត្តទុកដាក់លើស្វាមីខ្លាំងពេក ដោយចាត់ទុកគាត់ និងក្រុមគ្រួសាររបស់ស្វាមីជាពិភពលោកទាំងមូល នាងប្រាកដជាបាត់បង់ខ្លួនឯងជាមិនខាន។ ចំណង់ចំណូលចិត្ត ភាពរីករាយ និងទម្លាប់របស់នាងក៏នឹងធ្វើតាមស្វាមីរបស់នាងដែរ។ បើ​ប្ដី​សប្បាយ​ចិត្ត ប្រពន្ធ​ក៏​សប្បាយ បើ​ប្ដី​អត់​ចិត្ត មិនគិត មិនខ្វល់ពីនាង នាងច្បាស់ជាដេក​មិន​លក់​ពេញ​មួយ​យប់។ ស្ត្រីម្នាក់ដែលបាត់បង់ភាពខ្លួនឯងក្នុងអាពាហ៍ពិពាហ៍ នឹងលែងមានមិត្តភ័ក្តិ លែងចាប់អារម្មណ៍នឹងចំណង់ចំណូលចិត្តរបស់ខ្លួន លែងខ្វល់ពីខ្លួនឯង ប៉ុន្តែលះបង់អ្វីៗទាំងអស់ដែលនាងមានចំពោះប្តីរបស់នាង។…

New Copy
ប្លែកៗ

អត់ហុងស៊ុយ! សញ្ញាទាំង ៤ កំពុងព្រមាន យីអ៊ុនអ្នកធ្លាក់ចុះ គ្មានទេវតាតាមថែរក្សាទេ

ជីវិតរស់នៅប្រចាំថ្ងៃ បើការរស់នៅដោយដោយគ្មានភាពអធ្យាស្រ័យទេ នោះសំណាងល្អៗ ក៏មិនចូលមកដែរ។ យ៉ាងណាមិញ សញ្ញាទាំង ៤ ខាងក្រោម ជាសញ្ញាព្រមាថា ​ខ្សែ​រាសី​របស់អ្នកកំពុងតែធ្លាក់​ចុះ បាត់បង់ហុងស៊ុយ ធ្វើអ្វីក៏មិនរីកចម្រើនលូតលាស់ដែរ។ ១. ធ្វើការដោយមិនយកចិត្តទុកដាក់ ខ្វះគោលដៅ បុគ្គល​ដែល​មិន​ផ្ដោត​លើ​ការ​ធ្វើ​អ្វី​មួយ​ បាន​ន័យ​ថា​ គេ​គ្មាន​គោល​បំណង ​និង​ទិសដៅ​ច្បាស់លាស់ ដើម្បី​រស់​នៅ​សម្រាប់​ខ្លួន​ឯងនោះឡើយ។ មនុស្សបែបនេះច្រើនតែសំណាងមិនល្អ។ ប្រសិនបើអ្នកចង់រក្សាពររបស់អ្នក អ្នកត្រូវតែកែលម្អខ្លួនឯងជារៀងរាល់ថ្ងៃ ធ្វើឱ្យខ្លួនអ្នកកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ នោះលាភសំណាងនេងវិលមករកអ្នកវិញមិនខាន។ ប្រសិនបើអ្នកមានការរំខាននៅក្នុងអ្វីគ្រប់យ៉ាងដែលអ្នកធ្វើនោះ មិនថាអ្នកមានប៉ុនណាទេ វានឹងពិបាកក្នុងការក្លាយជារឿងធំ។ សំណាង​របស់​មនុស្ស​ គឺ​ថា​បើ​គាត់​មិន​ដឹង​ពី​វិធី​បញ្ឆេះ​សំណាង​របស់​ខ្លួនទេ ​នឹង​ត្រូវរង់​ចាំ​រហូត​ដល់​វា​រលត់​ទៅ​មុន ពេលនោះ​អ្នកនឹងសោកស្ដាយ។…

New Copy
គ្រួសារ

មនុស្សស្រីចាប់ផ្ដើមផិតក្បត់ ចូលចិត្តនិយាយពាក្យ ៣ ឃ្លានេះណាស់ សង្កេតឱ្យច្បាស់ អ្នកនឹងដឹងមិនខាន

នៅពេលដែលស្ត្រីលែងឱ្យតម្លៃលើអាពាហ៍ពិពាហ៍ និងគ្រួសារ នាងតែងតែនិយាយដោយអចេតនាយ៉ាងខ្លាំង។ យ៉ាងណាមិញ ពាក្យទាំង ៣ ឃ្លាខាងក្រោម ប្រសិនបើចេញពីមាត់មនុស្សស្រីហើយនោះ វាក៏បញ្ជាក់ឱ្យឃើញថា នាងកំពុងតែអស់ចិត្តពីប្ដី ហើយក៏កំពុងតែលួចលាក់ មានអ្នកថ្មីផងដែរ។ ១. “ខ្ញុំមិនចាប់អារម្មណ៍ទេ កុំប៉ះខ្ញុំទៀត” មនុស្សប្រុសស្រលាញ់ប្រពន្ធ គេគ្រប់គ្នាចង់នៅជិតប្រពន្ធ។ មនុស្ស​ស្រី​ស្រលាញ់​ប្តី​ ក៏ចង់​នៅ​ជិត​ប្តី​ ដើម្បី​ឱ្យ​អារម្មណ៍​របស់​ភាគី​ទាំង​សងខាង​មាន​ភាព​ស្និទ្ធស្នាលនឹងគ្នាដែរ។ ប៉ុន្តែ​ពេល​ស្ត្រី​មាន​ស្នេហា​លួចលាក់ នាងក៏ចាប់ផ្ដើម​ធុញទ្រាន់​នឹង​ប្តី ហើយនាងក៏តែងតែនិយាយថា កុំ​​ប៉ះ​នាង។ នៅក្នុងក្រសែភ្នែករបស់នាង អ្នកជាមនុស្សអាក្រក់ និងគួរឱ្យធុញ ហើយនាងនឹងមិនអនុញ្ញាតឱ្យអ្នកប៉ះនាងឡើយ។ ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​ នឹង​មិន​ចុះសម្រុង​ដូច​មុន​ឡើយ ។ ពេល​មនុស្ស​ស្រី​មាន​ស្នេហាខាងក្រៅ…

New Copy
ទស្សនៈ

មួយជីវិត មានមិត្ត ៣ ប្រភេទនេះ គឺគ្រប់គ្រាន់ហើយ

ជីវិតដែលមានសំណាង មិនមែនមានត្រឹមតែគ្រួសារល្អ ឬក៏រកបានដៃគូជីវិតល្អតែប៉ុណ្ណោះទេ តែមានសំណាងមួយទៀតដែលគ្រប់គ្នាក៏សុទ្ធតែប្រាថ្នាចង់បាននោះគឺ សំណាងដែលមានមិត្តល្អ យល់ចិត្ត ដឹងទុក្ខធុរៈ ចេះយកអាសារគ្នាទៅវិញទៅមក ទុកដូចជាសាច់ញាតិ បងប្អូនអ៊ីចឹង។ យ៉ាងណាមិញ ប្រសិនបើអ្នកមានមិត្ត ៣ ប្រភេទខាងក្រោមនេះ ក៏បានន័យថា អ្នកជាមនុស្សដែលមានសំណាងហើយ ទោះមានតែពីរបីនាក់ក៏ដោយ ក៏គ្រប់គ្រាន់ដែរ។ ១. មិត្តយល់ចិត្ត ចាប់ពីអាយុ ៣០ ឆ្នាំឡើងទៅ មនុស្សភាគច្រើនមានបន្ទុកជាច្រើនក្នុងជីវិត ខណៈពេលនេះ គ្រប់គ្នាត្រូវតែបន្តដំណើរឆ្ពោះទៅមុខទៀត។ អ្វី​ដែល​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ស្រណុក​ចិត្ត​នោះគឺ​ នៅ​ពេល​នេះ​អាចមានមិត្តដែល​តែងតែ​យល់​ចិត្ត​យើង។ ទោះបីជាមិនសូវមានពេលឱ្យគ្នាដូចយុវវ័យមួយចំនួនក៏ដោយ យ៉ាងហោចណាស់ក៏មានឱកាសច្រើនក្នុងការនិយាយគ្នានៅពេលណាមួយ អាចចែករំលែកគ្នាទៅវិញទៅមកនូវរឿងតូចតាចក្នុងជីវិត។ មិត្តបែបនេះអាចបន្ធូរបន្ថយនូវទុក្ខសោកទាំងឡាយដែលតែងតែសង្កត់ក្នុងចិត្តរបស់យើង…

3
ប្លែកៗ

លក្ខណៈ៤ចំណុចបង្ហាញថា មនុស្សស្រីមានវាសនាខ្លី ជីវិតមិនសូវមានសំណាងក្នុងរឿងលុយកាក់ ទ្រព្យសម្បត្តិឡើយ

យោងទៅតាមវិទូវិទ្យាសាស្រ្តទាំងនេះ គឺជាលក្ខណៈមិនល្អសម្រាប់ស្ត្រីដោយព្យាករណ៍ពីជីវិតលំបាកដែលជាជោគវាសនា។ ១. ស្ត្រីមានបបូរមាត់មានស្នាមអុចៗ និងមានធ្មេញស យោងតាមវេជ្ជសាស្ត្រទូទៅ ប្រសិនបើមនុស្សស្រីណាម្នាក់មានបបូរមាត់ស្លេក ហើយធ្មេញស បង្ហាញថា គាត់មិនមានសុខភាពល្អប៉ុន្មានឡើយ។ នៅក្នុងជីវិតពួកគេជួបប្រទះការលំបាកជាច្រើន សំណាងអាក្រក់កើតមានជាបន្តបន្ទាប់ ដូច្នេះវាពិបាកសម្រាប់ពួកគេដើម្បីទទួលបានជោគជ័យក្នុងជីវិត ហើយមិនមានទ្រព្យសម្បត្តិច្រើនទេ។ ២. ស្ត្រីដែលមានច្រមុះហៀរសំបោរជាប់ជាប្រចាំ រោគវិទូទូទៅជឿថាមិនថាបុរស ឬស្ត្រីដែលមានច្រមុះខើច ច្រមុះតូច និងមានពិការភាព គាត់ច្រើនតែមានសុខភាពមិនសូវល្អ រាងកាយផ្ទុកជំងឺជាច្រើនពេញមួយឆ្នាំ ឈឺរុំារ៉ៃ។ ជាពិសេសអ្នកដែលច្រមុះមានស្នាមជ្រីវជ្រួញ ឬស្នាមរលាកច្រើនមានន័យថា អាយុកាលខ្លី ពិបាករស់នៅពេញវ័យកណ្តាលណាស់។ ប្រសិនបើពណ៌នៃច្រមុះមានពណ៌ប្រផេះងងឹត នោះមានន័យថា ជីវិតគឺជាកត្តាចាំបាច់ដែលជាមនុស្សវង្វេងស្មារតី និងពិបាកជាប់ជានិច្ច។ ៣.…

New Copy
ទស្សនៈ

ភាគច្រើនមនុស្សរៀនខ្សោយ ងាយទទួលបានជោគជ័យក្នុងជីវិត ដោយសារតែហេតុផលទាំង ៧ ចំណុចនេះ

ស្តាប់ទៅដូចជាគួរឱ្យអស់សំណើចបន្តិចមែន ប៉ុន្តែជាការពិត ដែលមនុស្សមួយភាគធំ ពុំជោគជ័យលើការងារ រៀនខ្សោយ ប៉ុន្តែពេលរៀនចប់ បែរជាជោគជ័យក្នុងជីវិតការងារ ដែលធ្វើឱ្យគ្រប់គ្នាច្រណែន និងនឹកស្មានមិនដល់។ ១. ពួកគេមិនខ្វល់ច្រើនអំពីចំណាត់ថ្នាក់សិក្សាទេ សម្រាប់អ្នករៀនខ្សោយ វាមិនចាំបាច់ដើម្បីបង្ហាញថាខ្លួនឯងជោគជ័យតាមថ្នាក់នោះទេ។ នៅពេលស្វែងរកគោលដៅ ជំនួសឱ្យការយកចិត្តទុកដាក់លើអាកប្បកិរិយារបស់អ្នកដទៃ ពួកគេយកចិត្តទុកដាក់ចំពោះលទ្ធផលដែលពួកគេសម្រេចបានតែប៉ុណ្ណោះ។ ២. ពួកគេ​មិន​ចាំ​បាច់​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​ឱ្យ​បាន​ល្អ​នោះ​ទេ សម្រាប់សិស្សល្អ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងកិច្ចការឱ្យបានល្អ ដើម្បីធ្វើឱ្យគ្រូចាប់អារម្មណ៍ និងសរសើរ។ ប៉ុន្តែសម្រាប់អ្នករៀនខ្សោយ ពួកគេមិនចាំបាច់ព្យាយាមធ្វើឱ្យនរណាម្នាក់ចាប់អារម្មណ៍នោះទេ គ្រាន់តែធ្វើបានល្អតាមលទ្ធភាពរបស់ពួកគេ គឺគ្រប់គ្រាន់ហើយ។ ៣. ពួកគេមិនធ្វើអ្វីគ្រប់យ៉ាងតែម្នាក់ឯងទេ សិស្សល្អតែងតែសិក្សាដោយខ្លួនឯង និងគ្រប់គ្រងអ្វីៗគ្រប់យ៉ាងតែម្នាក់ឯង។ ប៉ុន្តែជាមួយនឹងសិស្សរៀនខ្សោយ ពួកគេតែងតែស្វែងរកវិធីងាយៗ…

New Copy
គ្រួសារ

ស្រីៗ បើមិនចង់ឱ្យប្ដីធុញទ្រាន់ និងទើសទាល់ចិត្ត ឈប់មានគំនិតសួរនាំរឿងទាំង ៣ យ៉ាងនេះទៀត

មនុស្សជាច្រើនគិតថា បើជាប្ដីប្រពន្ធ អាចនិយាយជាមួយគ្នាបានគ្រប់រឿង ពុំគួរមានរឿងលាក់លៀម បិទបាំងចំពោះគ្នានោះឡើយ។ ហើយក៏មានមនុស្សស្រីខ្លះគិតថា រាល់សំណួរដែលនាងសួរទៅប្ដី ស្វាមីត្រូវតែឆ្លើយតបប្រាប់នាងវិញទាំងអស់ តែយ៉ាងណាមិញ ស្ត្រីដែលឆ្លាត ពុំគួរសួរនាំប្ដីអំពីរឿងទាំង ៣ យ៉ាងខាងក្រោមនេះឡើយ បើមិនចង់ឱ្យទំនាក់ទំនងប្ដីប្រពន្ធមានបញ្ហា បើមិនចង់ឱ្យគ្រួសារត្រូវបែកបាក់។ ១. ហាមសួរថា តើគាត់ស្រឡាញ់អ្នកឬអត់? ក្នុង​រឿង​ស្នេហា ប្រសិនបើ​បុរស​ម្នាក់​ពិតជា​ស្រឡាញ់​អ្នក គាត់​នឹង​បង្ហាញ​ការស្រលាញ់​ចំពោះ​អ្នក​ដោយ​ទង្វើ និង​កាយវិការ។ ដូច្នេះ​ហើយ ស្ត្រី​មិន​ចាំ​បាច់​សួរ​ប្តី​ថា​ស្រលាញ់​ខ្លួន​ឬ​អត់នោះទេ។ ស្ត្រីត្រូវជឿជាក់លើខ្លួនឯង និងសេចក្តីស្រឡាញ់ដែលស្វាមីមានចំពោះអ្នក។ ការ​ដែល​អ្នក​សួរ​សំណួរ​បែប​នេះ​ វាបង្ហាញ​ពី​ភាព​អសន្តិសុខ និង​ការ​ខ្វះ​ទំនុក​ចិត្ត​លើ​ស្នេហា​ដែលគាត់បានផ្ដល់ឱ្យអ្នក។ ស្ត្រី​ឆ្លាត​ដឹង​ពី​របៀប​មាន​ទំនុក​ចិត្ត និង​គ្រប់គ្រង​ជីវិត​របស់​ខ្លួន។ ពួកគេមិនខ្លាចបុរសចាកចេញ…