
ខ្ញុំអត់ចូលចិត្តសន្យាច្រើនទេ តែបើខ្ញុំស្រឡាញ់ គឺស្រឡាញ់ហើយ ហើយក៏ដឹងថា មនុស្សស្រឡាញ់គ្នា គេគួរធ្វើបែបណាដើម្បីដៃគូដែរ
ខ្ញុំមិនចូលចិត្តសន្យា ព្រោះមិនចង់បោក ឬលួងចិត្តឱ្យអ្នកណាមកសប្បាយចិត្ត ឬរំពឹងថា ចង់បានក្ដីសង្ឃឹមពីខ្ញុំ ហើយត្រូវមកខកចិត្តពេលក្រោយដោយសារតែខ្ញុំនោះឡើយ។ ពេលខ្លះ មនុស្សដែលចូលចិត្តសន្យានេះ សន្យានោះ ព្រោះតែព្យាយាមចង់ដោះសារ ឱ្យរួចខ្លួនមួយគ្រាៗតែប៉ុណ្ណោះ មួយវិញទៀត អ្នកដែលពូកែតែសន្យា ភាគច្រើនគឺ មិនដែលធ្វើ់អ្វីកើតជាការ ឬធ្វើបានតាមពាក្យខ្លួននិយាយនោះឡើយ។ សម្រាប់ខ្ញុំ ចំពោះស្នេហា ឬចំពោះមនុស្សដែលខ្ញុំស្រឡាញ់ ខ្ញុំក៏មិនចង់សន្យាអ្វីច្រើនដែរ តែអ្វីដែលគួរធ្វើ ឬមិនគួរធ្វើ គឺខ្ញុំដឹងច្បាស់ណាស់ ព្រោះខ្ញុំឱ្យតម្លៃក្ដីស្រឡាញ់ ខ្ញុំឱ្យតម្លៃមនុស្សដែលខ្ញុំស្រឡាញ់ ដូច្នេះ ខ្ញុំមិនសន្យាផ្ដេសផ្ដាសទេ។ – កុំបារម្ភ ទោះបីខ្ញុំមិនសន្យាថាស្រលាញ់រហូត តែដរាបណាអ្នកនៅតែស្រឡាញ់ ហើយស្មោះនឹងខ្ញុំ…



















